សម្រង់

ធ្លាប់សុខៗឃើញលេខទាំងនេះទេ? គេហៅថាលេខសំណាង ដែលអ្នកឃើញដោយចៃដន្យ នឹងធ្វើឱ្យជីវិតអ្នកប្រសើរឡើងយោងតាមច្បាប់ស្រូបទាញទំនាញសកល
សម្រង់

ធ្លាប់សុខៗឃើញលេខទាំងនេះទេ? គេហៅថាលេខសំណាង ដែលអ្នកឃើញដោយចៃដន្យ នឹងធ្វើឱ្យជីវិតអ្នកប្រសើរឡើងយោងតាមច្បាប់ស្រូបទាញទំនាញសកល

វាថាអាចជារឿងចៃដន្យ ​រាល់ពេលដែលអ្នកក្រឡេកទៅនាឡិកា ​មើលម៉ោង ​ឬក្រឡេកទៅទិសដៅណាមួយហើយឃើញលេខស្ទួន   និងលេខចម្លែកដែលគួរឱ្យចាប់អារម្មណ៍ ​ដូចជាលេខ  111, 222, 333, 444, 555 ឬលេខដទៃទៀត។ ​តែអ្នកប្រហែលជាមិនដឹងនោះទេ យោងតាមច្បាប់ទំនាញសកល  លេខទាំងនេះមិនមែនជាលេខធម្មតានោះទេ ​វាគឺជាការដាស់តឿនអ្វីម្យ៉ាងពីសកលដែលពាក់ព័ន្ធនឹងជីវិតរបស់អ្នក  ឬជាការផ្លាស់ប្តូរជីវិតដ៏ធំតែម្តង។ តោះមកដឹងពិអត្ថន័យលេខដែលអ្នកបានឃើញដូចខាងក្រោម ៖ # លេខ ១១:១១ ស្ទួន ឬលេខ ១១១១ តើអ្នកដឹងទេ លេខ ១ នេះ តំណាងឱ្យការចាប់ផ្តើម គឺជាលេខដែលនាំកម្លាំង ថាមពល…

អានហើយនឹងភ្លឺភ្នែក!​ ភាពខុសគ្នា​ រវាងពេលក្រ​ និងពេលក្លាយជាអ្នកមាន
សម្រង់

អានហើយនឹងភ្លឺភ្នែក!​ ភាពខុសគ្នា​ រវាងពេលក្រ​ និងពេលក្លាយជាអ្នកមាន

ពេលក្រចិញ្ចឹមជ្រូក ពេលមានចិញ្ចឹមឆ្កែ ពេលក្រធ្វើស្រែ ពេលមានដាំស្មៅ ពេលក្រចង់តែបាយក្រៅ ដល់ពេលមានទៅ ចង់ហូបបាយក្នុងផ្ទះ តែមិនដែលបាននៅជុំគ្នាសោះ ពេលក្រចង់បានប្រពន្ធមួយ ពេលមានក៏ព្រួយចង់បានប្រពន្ធចុង ពេលក្រឱ្យប្រពន្ធកាន់តំណែងលេខា ពេលមានកាលណាឱ្យលេខាមកកាន់តំណែងប្រពន្ធ ពេលក្រចង់រស់នៅក្នុងក្រុង​ ពេលមានបានចង់ទៅនៅលំហែកាយនៅក្នុងព្រៃជនបទ ពេលក្រជំពាក់បំណុល​គេ ពេលក្លាយជាអ្នកមានជំពាក់ធនាគារជុំទិស ពេលក្រដេីរខ្នងគម​ ឬដេីរឱន​ ពេលមានបានដេីរឡេីងត្រង់​ លេីកស្មារ ដូចកេីតបូសក្លៀក ពេលក្រលើកដៃសំពះអ្នកដទៃមុន ពេលមានឡើងបុណ្យចាំគេសំពះមុនវិញ សូមកុំឲ្យអំពើល្អកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព មានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សអាក្រក់។ សូមកុំឲ្យភាពស្មោះត្រង់កាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សពុតត្បុត។ សូមកុំឲ្យភាពស្លូតបូតកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព…

រកឃើញវិជ្ជមាន Covid-១៩ ចំនួន៧ករណីបន្ថែមទៀតនៅថ្ងៃទី២៨ កក្កដា ២០២០
សម្រង់

រកឃើញវិជ្ជមាន Covid-១៩ ចំនួន៧ករណីបន្ថែមទៀតនៅថ្ងៃទី២៨ កក្កដា ២០២០

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី២៨ កក្កដា ២០២០ នេះដែរ គឺមានវិជ្ជមានចំនួន ៧ករណីថ្មីបន្ថែមទៀត និងព្យាបាលជាសះស្បើយ ចំនួន ៧នាក់ដូចគ្នា។ គួរបញ្ជាក់ផងដែរថា អ្នកឆ្លងវិជ្ជមានចំនួន៧នាក់ថ្មីនោះគឺ មានលេីក្រុមមួកខៀវ​ ០៤នាក់​ និងលេីក្រុមអ្នកដំណេីរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីពេលកន្លងទៅនេះ ចំនួន​ ០៣នាក់។ សរុបអ្នកឆ្លងជំងឺ Covid-១៩ ទាំងអស់នៅកម្ពុជាគឺមានចំនួន ២៣៣នាក់ (ស្រ្តី ៤៦នាក់ និងបុរស ១៨៧នាក់) និងអ្នកដែលព្យាបាលជាសះស្បើយមានចំនួន ១៥៤នាក់ និងកំពុងសម្រាកព្យាបាលមាលមានចំនួន ៧៧នាក់៕

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ០៤ សីហា ២០២០
សម្រង់

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ០៤ សីហា ២០២០

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសអំពីស្ថានភាព អាកាសធាតុនៅកម្ពុជា នាព្រឹកថ្ងៃទី ២៨ កក្កដា ២០២០នេះ ដើម្បីក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ២០២០ រហូតដល់ថ្ងៃទី០៤ ខែសីហា​ ២០២០ ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។ តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូលសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើប្រទេសកម្ពុជា ខណៈប្រព័ន្ធសម្ពោធទាបបានអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះបានធ្វើឱ្យ ៖ ១. នៅតាមបណ្ដាខេត្តនៅតាមតំបន់ទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨…

​ កោះសង្សារ​​គឺជាកោះឋានសួគ៌​រ៉ូមែន​ទិចនៃទឹកដីរបស់ប្រទេសកម្ពុជា!!!
សម្រង់

​ កោះសង្សារ​​គឺជាកោះឋានសួគ៌​រ៉ូមែន​ទិចនៃទឹកដីរបស់ប្រទេសកម្ពុជា!!!

ដូចដែលយើងធ្លាប់បានដឹងមកហើយទឹកដីប្រទេសកម្ពុជាយើងមានកន្លែងស្អាតៗជាច្រើនហើយថ្ងៃនេះ គេហទំព័រ ក្នុងស្រុក នាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីដំបន់មួយស្ថិតនៅ​ប៉ែកនិរតីនៃ​ប្រទេស​កម្ពុជា​ចម្ងាយប្រមាណ​ជា ២៣២ គ.ម កាត់តាម​ខេត្តកំពង់ស្ពឺ អ្នកដំណើរ​នឹង ទៅដល់ទី រួមខេត្តព្រះសីហនុ​ដែលជាមណ្ឌល​សដ្ឋកិច្ច និងជា​ប្រភព​ទេសចរ ដ៏ល្អឯក​របស់កម្ពុជា។​ ក្រុងព្រះសីហនុ ឬហៅ​ម្យ៉ាង​ទៀតថា​កំពង់សោម មាន​តំបន់​ទេសចរណ៍​​ល្អប្លែកៗ ដែល​គួឲ្យទាក់​ទាញជា​ច្រើន ក្នុងនោះ​មាន កោះសង្សារ​​គឺឋានសួគ៌​រ៉ូមែន​ទិចយើង​មិនអាច​រំលងបាន ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ស្ថិត​នៅប្រជុំ​កោះរ៉ុង ភាគ​និរតីនៃ​តំបន់ឆ្នេរ​សមុទ្រកម្ពុជា ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់ស្បូវប្រណីត បាន​ក្លាយ​ជាឋានសួគ៌​ពិតរបស់​​ភ្ញៀវទេសចរ​នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារ​ភ្ជាប់នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ កោះសង្សារ​ដែលស្ថិត​នៅបណ្ដុំកោះរ៉ុង មាន​រមណីយដ្ឋាន​ដែល មាន​វីឡា​ឈើប្រណីត ២៧​ខ្នងស្វាគមន៍​ភ្ញៀវមកកំសាន្ត។…

ផ្នែកមួយនៃសង្គ្រាមលោកលើកទី២៖​ មិនមែនអាល្លឺម៉ង់ សូវៀត ចិនតែប្រទេសតូចមួយនេះមានប្រជាជនស្លាប់ច្រើនជាងគេ
ប្រវត្តិសាស្រ្ត

ផ្នែកមួយនៃសង្គ្រាមលោកលើកទី២៖​ មិនមែនអាល្លឺម៉ង់ សូវៀត ចិនតែប្រទេសតូចមួយនេះមានប្រជាជនស្លាប់ច្រើនជាងគេ

វិសាលភាព​ដ៏​ធំ​សម្បើម​នៃ​សង្គ្រាម​លោក​លើក​ទី​២​​ ស្ទើរ​តែ​មិន​អាច​យល់​បាន​។​ សង្គ្រាម​មួយ​នេះ​បាន​បំផ្លិតបំផ្លាញ​ស្ទើរ​ទាំង​ស្រុង​នៃ​ទ្វីប​អឺរ៉ុប​ អាស៊ី​ខាងកើត តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ និង​អាហ្រ្វិក​ខាង​ជើង​ ខណៈ​ដែល​ឥទ្ធិពល​របស់​វា​បាន​ប៉ះពាល់​ដល់​គ្រប់​ផ្នែក​នៃ​ភព​ផែន​ដី។ លោក Randal Olson​ ជំនួយការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ នៅ​សាកល​វិទ្យាល័យ​ Michigan State University​ បាន​ជួយ​ពន្យល់​ពី​ការ​បំផ្លិច​បំផ្លាញ​ពិត​ប្រាកដ ​នៃ​សង្គ្រាម​លោក​លើក​ទី​២ ​ពិសេស​ភាព​អន្តរាយ​នៃ​ជីវិត​មនុស្ស​ក្នុង​អំឡុង​ពេល​នោះ។ គំនូស​តាង​របស់​គាត់​បង្ហាញ​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ ២ ។ ​ ប្រទេស​បេឡារុស​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ដ៏​អាក្រក់​បំផុត​ លើស​ប្រទេស​ណាៗ​ទាំង​អស់​កំឡុង​សង្គ្រាម​ ដោយ​គិត​ជា​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​។​ ជាង​មួយ​ភាគ​បួន​នៃ​ប្រជាពលរដ្ឋ​របស់​ខ្លួន​(២២៩០០០០​នាក់)​បាន​ស្លាប់​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ ប្រជាជន​សរុប​របស់​ប៉េឡារុស​មុន​សង្គ្រាមលោក​លើក​ទី​២​គឺ​ជាង​៩១៦០០០០នាក់។ ទាក់ទង​នឹង​ចំនួន​សរុប​!​សហភាពសូវៀត​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ជន​រង​គ្រោះ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​។ មនុស្ស​ប្រមាណ​១៦.៨២៥.០០០នាក់​បាន​ស្លាប់​ស្មើ​នឹងលើស​​១៥​%​ជា​ប្រជាជន​ទាំង​អស់។​ខណៈ​ដែល​ចិន​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក​បាត់បង់​២០​លាន​នាក់​អំឡុង​ WW2។ ចំណែក​អាមេរិក​ជា​ប្រទេស​ដាច់​ស្រយាល​ពី​គេ​តែ​រង​គ្រោះ​ក្នុង​សង្គ្រាម​លោក​លើក​​ទី​២​ ដែរ​នោះ​គឺ​គាត់​ទាំង​របួស…

ជាផ្លូវការ! សម្ដេចតេជោ ហ៊ុនសែន សម្រេចឱ្យផ្អាកជើងហោះហើរមកពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាបណ្ដោះអាសន្ន
សម្រង់

ជាផ្លូវការ! សម្ដេចតេជោ ហ៊ុនសែន សម្រេចឱ្យផ្អាកជើងហោះហើរមកពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាបណ្ដោះអាសន្ន

បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានដាក់សំណើរសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន សុំឱ្យផ្អាកជើងហោះហើរជាបណ្ដោអាសន្នដែលមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយហេតុឃើញថា កម្ពុជាមួយរយៈចុងក្រោយនេះ មានកំណើននៃអ្នកឆ្លងជំងឺCovid-១៩ ចូលមកច្រើន ដែលភាគច្រើនគឺជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ដូច្នេះ ក្រសួង ក៏ស្នើរសុំឱ្យបិទជាបណ្ដោះអាសន្នសិន។ ភ្លាមៗនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានចំណារដ៏ខ្ពង់ខ្ពស់យល់ឱ្យតាមសំណើររបស់ក្រសួងសុខាភិបាល ដោយេហតុឃើញថា កម្ពុជានឹងត្រូវមានថ្ងៃបុណ្យឈប់សម្រាកច្រើនថ្ងៃនាពេលខាងមុខនេះ ដូច្នេះ សម្ដេចក៏បញ្ជាឱ្យផ្អាកជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយគិតចាប់ពីថ្ងៃទី០១ សីហា ឆ្នាំ២០២០នេះតទៅ។ ដើម្បីកាត់បន្ថយនូវហានិភ័យនៃការឆ្លងកាន់តែធំ សម្រាប់បុណ្យជាតិជាច្រើនដែលនឹងធ្វើឡើងនៅខែសីហា និងកញ្ញាខាងមុខនេះ សូមចូលរួមប្រុងប្រយ័ត្ន និងការពារឱ្យបានខ្ពស់ទាំងអស់គ្នា ដើម្បីបញ្ចៀសការឆ្លងជំងឺ…

រកឃើញវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ២៣នាក់​បន្ថែមទៀតហើយ​ នៅថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២០
សម្រង់

រកឃើញវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ២៣នាក់​បន្ថែមទៀតហើយ​ នៅថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២០

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលអ្នកឆ្លងជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ២៤ កក្កដា ២០២០នេះ ក្រសួងបានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតចំនួន ២៣ករណី។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងដែរថា អ្នកដែលឆ្លងជំងឺ Covid-១៩នោះ រួមមាន ជនជាតិខ្មែរចំនួន ១៩នាក់ (ស្រី១នាក់) និងជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់ (ស្រី១នាក់)។ – សម្រាប់ជើងហោះហើរ AK 538 មានករណីវិជ្ជមានជំងឺ Covid-១៩ចំនួន ៤នាក់ (ស្រី១នាក់)។ – សម្រាប់ជលងហោះហើរ KR708 មានករណីវិជ្ជមានជំងឺ Covid-១៩…

តុលាការប៉ាគីស្ថាន បានសម្រេចឱ្យដោះលែងដំរីចំណាស់មួយក្បាល ដែលជាប់ឃុំ ហើយនឹងបញ្ជូនមកដែនជម្រកនៅកម្ពុជាវិញ
សម្រង់

តុលាការប៉ាគីស្ថាន បានសម្រេចឱ្យដោះលែងដំរីចំណាស់មួយក្បាល ដែលជាប់ឃុំ ហើយនឹងបញ្ជូនមកដែនជម្រកនៅកម្ពុជាវិញ

កាលពីថ្ងៃសៅរ៍ ទី១៣ កក្កដាកន្លងទៅនេះ តុលាការប៉ាគីស្ថានបានអនុម័ត និងគ្រោងធ្វើការផ្លាស់ប្តូរទីតាំងសត្វដំរីអាស៊ីមួយក្បាល ដែលលមានឈ្មោះថា កាវ៉ាន់ ដែលមានជំងឺទុក្ខព្រួយ ឱ្យចាកចេញពីសួនសត្វអ៊ីស្លាម៉ាបាដ មករស់នៅក្នុងដែនជម្រកសត្វដំរីនៅកម្ពុជាវិញ។ វិធានការនេះ នឹងអនុញ្ញាតឱ្យកាវ៉ាន់ដែលជាដំរីតែមួយគត់នៅក្នុងរដ្ឋធានីប៉ាគីស្ថាន អាចធ្វើអន្តរកម្មជាមួយប៉ាស្តាជាង ៨០ នៅក្នុងឧទ្យានកម្ពុជា ខណៈពេលស្ថិតក្រោមការមើលថែរបស់អ្នកជំនាញសត្វព្រៃ។ គួរបញ្ជាក់ផងដែរថា កាវ៉ាន់ គឺជាដំរីរបស់ប្រទេសស្រី​លង្កា ដែលបានប្រគល់ឱ្យប៉ាគីស្ថានកាលពីឆ្នាំ១៩៨៥ មកទល់នឹងពេលនេះ វាមានអាយុជិត៤០ឆ្នាំហើយ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះដែរវាត្រូវបានគេដាក់ច្រវ៉ាក់ជាប់រហូត ដើម្បីជាសុវត្ថិភាពអ្នកមកកម្សាន្តសួន បន្ទាប់ពីដៃគូរបស់វាឈ្មោះថា Saheli បានស្លាប់កាលពីឆ្នាំ២០១២។ ចាប់តាំងពី ដៃគូរបស់វាបានបាត់បង់ជីវិតទី ដំរីមួយក្បាលនេះ ក៏ចាប់ផ្ដើមកើតមានទុក្ខព្រួយជាខ្លាំង ដោយមិនឱ្យអ្នកណាមើលថែវានោះទេ…

M1903 Springfield កាំភ្លើងទំនើបរបស់​អាមេរិកក្នុង​សង្គ្រាមលោកលើក​ទី​១ (ភាគ១)
បច្ចេកវិទ្យា

M1903 Springfield កាំភ្លើងទំនើបរបស់​អាមេរិកក្នុង​សង្គ្រាមលោកលើក​ទី​១ (ភាគ១)

កាំភ្លើងប្រភេទ M1903 Springfield គឺជាកាំភ្លើងចម្បងមួយដែលប្រើដោយកងទ័ពសហរដ្ឋអាមេរិក និងកងម៉ារីនក្នុងកំឡុងពេលរយៈកាលប៉ុន្មាន​ទសវត្សដំបូងនៃសតវត្សរ៍ទី ២០(ដើម​សតវត្យទី២០ ។ វា​ជា​កាំភ្លើងដែល​រចនាដោយ​សហរដ្ឋ​អាមរិក​ជាផ្លូវការ​ដែល​ប្រើ​គ្រាប់​ទំហំ  Caliber .30-06 ​ហើយ​វា​ត្រូវ​គេ​ហៅ​ថា​ម៉ាក​Model 1903​ដែល​ជា​ប្រភេត​កាំភ្លើងប្រើ​ស្នូលដែក​រុញ​គ្រាប់ ​ហើយ​ប្រហោងអាច​ដាក់​បាន​៥​គ្រាប់​។ វា​ជា​កាំភ្លើង​ដែល​ទាហានអាមេរិក​ប្រើ​ប្រាស់​ក្នុង​សង្គ្រាមលោក​លើក​ទី​១​ហើយរក្សា​ទុក​ក្នុង​ឃ្លាំង​ក្រោយ​សង្គ្រាមបញ្ចប់។​​វា​នៅ​តែ​ជា​កាំភ្លើងស្ដង់ដាសរ​របស់​កងទ័ពអាមេរិក​រហូត​ដល់​ពួក​គេ​ប្រកាស​ប្រើ​កាំភ្លើង​ម៉ាក​ថ្មី M1 Garand ក្នុង​ឆ្នាំ​១៩៣៦។​ទោះ​បី​ជា​ត្រូវ​ផ្លាស់ប្ដូរ​កាំភ្លើង​នេះ​នៅ​តែ​មាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ក្នុង​ដើម​សង្គ្រាម​លើក​ទី​២។​ក្រោយ​ចប់​សង្គ្រាម​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​គេលែង​ប្រើ​ប្រាស់​ទៀត​ហើយ តែ​​ M1903A4  ​​សម្រាប់​ទាហាន​បាញ់​ស៊ីប​នៅ​ប្រើប្រាស់​មួយចំនួន​តូច។ មុន​សង្គ្រាម​វៀតណាម​! វា​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ចូល​និវត្តន៍។ Background ក្រោយ​សង្គ្រាម​អេស្ប៉ាញ​-អាមេរិក(Spanish-American War) ទាហានអាមេរិកចាប់​ផ្ដើម​រក​កាំភ្លើង​ថ្មី​មកជំនួស​កាំភ្លើងបុរាណ Krag-Jørgensen ​ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ១៨៩២។ កាំភ្លើង​ម៉ាក Krag នេះ​បង្ហាញភាពទន់ខ្សោយរបស់​ខ្លួនអំឡុង​ពេល​ប្រយុទ្ធ។…

រកឃេីញមានវីរុសកូវីដ-១៩​ ថ្មី ចំនួន​ ០៤នាក់បន្ថែមទៀត​ នៅលេីក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ មកពីប្រទេសម៉ាលី
សម្រង់

រកឃេីញមានវីរុសកូវីដ-១៩​ ថ្មី ចំនួន​ ០៤នាក់បន្ថែមទៀត​ នៅលេីក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ មកពីប្រទេសម៉ាលី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ២៣ កក្កដា ២០២០ គឺរកឃើញអ្នកឆ្លងបន្ថែមចំនួន ៤នាក់ទៀត ដែលជាក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ នាថ្ងៃទី១៣។ ក្នុងចំណោមអ្នករកឃើញវិជ្ជមានទាំង៤នាក់នោះគឺ មានបុរស៣នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែ និងស្ត្រី១នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវវៀត។ គួរបញ្ជាក់ផងដែរថា កម្ពុជាចូលរួមអង្គការសហប្រជាជាតិ សរុបចំនួន ៨០នាក់ (ស្រី៧នាក់) ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី មកដល់កម្ពុជានៅថ្ងៃទី១០ កក្កដា ការធ្វើតេស្តឃើញទី១របស់ពួកគាត់ គឺឃើញលទ្ធផលអវិជ្ជមាន ហើយបានដាក់ឱ្យធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិកំពង់ស្ពឺ។ សរុបចំនួនអ្នកឆ្លងជំងឺCovid-១៩ទាំងអស់នៅកម្ពុជាគឺមាន ២០២នាក់…

ពិតជាទំពាំងស្នងឫស្សី! អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្មីឡើងគ្រងតំណែង ស្រស់ស្អាតវ័យក្មេង ថែមទាំងមានសមត្ថភាពខ្លាំងពូកែថែមទៀត
សម្រង់

ពិតជាទំពាំងស្នងឫស្សី! អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្មីឡើងគ្រងតំណែង ស្រស់ស្អាតវ័យក្មេង ថែមទាំងមានសមត្ថភាពខ្លាំងពូកែថែមទៀត

យោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដោយបានត្រាស់បង្គាប់តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដល់កញ្ញា សេរី បូរាពេជ្រ។ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា ៖ – មាត្រា១ ៖ តែងតាំងមុខតំណែង លោកជំទាវ សេរី បូរាពេជ្រ ជាអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម – មាត្រា២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

រកឃេីញករណីឆ្លងវីរុសកូវីដ១៩ថ្មី​ ០១នាក់​ និងមានអ្នកជាសះស្បេីយ​ ០២នាក់​ នៅថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២០​ មានដូចខាងក្រោមនេះ
សម្រង់

រកឃេីញករណីឆ្លងវីរុសកូវីដ១៩ថ្មី​ ០១នាក់​ និងមានអ្នកជាសះស្បេីយ​ ០២នាក់​ នៅថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២០​ មានដូចខាងក្រោមនេះ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ២២ កក្កដា ២០២០ គឺរកឃើញវិជ្ជមាចំនួន ១ករណីថ្មីបន្ថែមទៀត និងមានអ្នកព្យាបាលជាសះស្បើយចំនួន ២នាក់បន្ថែម។ គួរបញ្ជាក់ផងដែរថា ១ករណីថ្មីនេះដែរ គឺជាបុរស អាយុ ២៨ឆ្នាំ ជាអ្នកដំណើរធ្វើដំណើរមកពីប្រទេសរុស្ស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី ១៩ កក្កដា ២០២០។ សរុបចំនួនអ្នកមានវិជ្ជមានជំងឺ Covid-១៩ ទាំងអស់នៅកម្ពុជាគឺមាន ១៩៨នាក់ (ស្ត្រី ៤៣នាក់ និងបុរស ១៥៥នាក់) និងអ្នកកំពុងសម្រាកព្យាលបាលមានចំនួន ៥៤នាក់ អ្នកដែលព្យាបាលជាសះស្បើយមានចំនួន…

កាំភ្លើងបាញ់ស៊ីប L115A3 តម្លៃមួយដើមជាង​៣ម៉ឺនដុល្លារ មានឥទ្ធិពលកម្រិតណា?
បច្ចេកវិទ្យា

កាំភ្លើងបាញ់ស៊ីប L115A3 តម្លៃមួយដើមជាង​៣ម៉ឺនដុល្លារ មានឥទ្ធិពលកម្រិតណា?

ក្នុង​ខែ​វិច្ឆិកាឆ្នាំ២០០៩ កាំភ្លើងបាញ់ស៊ីបម៉ាក L115A3 (Accuracy International’s L115A3) គឺ​ជា​អាវុធ​ដែលជាប់​កំណត់​ត្រា​បាញ់​ចំ​គោលដៅ​បាន​ឆ្ងាយជាង​គេ​និង​មាន​កម្លាំងបំផ្លាញ់​គោលដៅ​មាន​ប្រសិទ្ធិភាពជាង​គេ​ក្នុងប្រវត្តិនៃ​កំណត់​ត្រា​បាញ់​ស៊ីបរបស់​យោធា។ កាល​ពី​ប៉ុន្មានឆ្នាំ​មុននេះ! ​ទាហានបាញ់ស៊ីប​អង់គ្លេស​ក្នុងប្រទេស​អាហ្វហ្គានីស្ថានក្នុងកងអង្គរក្ស ​Coldstream Guards បាន​សម្លាប់​ទាហាន​បះបោរ៦​នាក់​ត្រឹម​តែ​បាញ់​មួយ​គ្រាប់​ក្នុង​ចម្ងាយ ៨៥០ម៉ែត្រដោយ​បើ​កាំភ្លើងបាញ់​ស៊ីបម៉ាក L115A3នេះ។ តាម​រយៈរបាយការណ៍របស់កាសែត​អង់គ្លេស The Telegraph, កាល​ពី​ខែធ្នូ​ទាហាន​បាញ់​ស៊ីបក្នុង​កង ​Coldstream Guards បាន​សម្លាប់​ទាហាន​តាលីបង់​៦​នាក់​ដោយ​ប្រើ​តែ​មួយ​គ្រាប់ប៉ុនណោះ​ ក្នុង​ឆាក​ប្រយុទ្ធដោយកាំភ្លើងមួយ​ ដេល​មាន​ទាហាន​តាលីបាន​ពី​១៥​ទៅ​២០​នាក់​ក្នុង​តំបន់ Kakaran ភាគខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។ គោលដៅដែល​បាញ់​ត្រូវ​នោះ​គេ​ដឹងថាបានពាក់អាវកាក់ភ្ជាប់​ជាមួយគ្រាប់បែក ដែលទាហានតាលីបង់និយម​ប្រើ​ប្រាស់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ហើយគ្រាប់កាំភ្លើងបានហោះទៅ​ចំ​គ្រាប់បែកផ្ទុះនិងសម្លាប់ពួកតាលីបង់ ៥ នាក់នៅក្បែរនោះ។ អាវកាក់ចង់គ្រាប់បែកធ្វើអត្តឃាតមិនទាន់ផ្ទុះមួយទៀតត្រូវបានគេរកឃើញនៅក្បែរនោះ ហើយ​មួយ​គ្រាប់​របស់ទាហានអងគ្លេស​ម្នាក់​នេះ​បាន​ជួយសង្គ្រោះ​ជីវិតប្រជាជននៅ​តំបន់​នោះ​បាន​មួយចំណែក​ដែរ​ទោះ​បី​ជា​លោក​បាន​ផ្ដាច់​ជីវិតទាសហានតាលីបង់​អស់​៦​នាក់​ក៏​ដោយ។…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី ២២ កក្កដា ដល់ថ្ងៃទី ២៨ កក្កដា ២០២០
សម្រង់

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី ២២ កក្កដា ដល់ថ្ងៃទី ២៨ កក្កដា ២០២០

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសនារសៀលថ្ងៃទី២១ កក្កដា ២០២០ ក្នុងសេចក្ដីជូនដំណឹង និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាប និងប្រុងប្រយ័ត្នអំពីអាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងនេះ។ ដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ទៅតាមតំបន់ផ្សេងៗគ្នា។ ស្ថានភាពអាកាសធាតុមានដូចតទៅ​ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C – សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។ នឹ​​​​​​​​​​​​​​​​​​​​​ងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន។ ជាមួយគ្នានេះ ក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ។…

កុំបាច់ខ្មាសអៀន! បញ្ហាសុខភាពស្ត្រី  ១០យ៉ាង ​ដែលអាចព្យាបាលខ្លួនឯងបានដោយមិនបាច់ជួបគ្រូពេទ្យជំនាញ
សម្រង់

កុំបាច់ខ្មាសអៀន! បញ្ហាសុខភាពស្ត្រី ១០យ៉ាង ​ដែលអាចព្យាបាលខ្លួនឯងបានដោយមិនបាច់ជួបគ្រូពេទ្យជំនាញ

ដូចយើងបានដឹងហើយថា  ស្ត្រីភាគច្រើនមិនថា ​យុវវ័យ ​វ័យកណ្តាល ​ឬវ័យចំណាស់ទេ ​សុទ្ធតែមានការខ្មាសអៀនច្រើន ​ជាពិសេសទាក់ទងនឹងសុខភាពស្ត្រី និងរោគស្ត្រីតែម្តង។ ហេតុនេះហើយពេលមានបញ្ហាទាក់ទងនឹងសុខភាពផ្ទាល់ខ្លួន ស្ត្រីមិនហ៊ានទៅមន្ទីរពេទ្យ ​ឬជួបនឹងវេជ្ជបណ្ឌិតជំនាញឡ់ើយ ​។ តែយ៉ាងណាថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីការព្យាបាលបញ្ហាទាក់ទងនឹងរោគស្ត្រីខ្លះ ​ដែលអ្នកអាចធ្វើការដោះស្រាយខ្លួនដោយខ្លួនឯង ដោយដកស្រង់តាមរយៈវែបសាយ  Brighside  ដូចខាងក្រោមនេះ ៖ ១. ការធ្លាក់ឈាមរដូវ © rawpixel / pixabay ការហូរ ​ឬធ្លាក់ឈាមរដូវបន្តិចបន្តួច ក្រោយពេលអស់រដូវ ​អ្នកមិនបាច់ព្រួយបារម្ភច្រើននោះឡើយ  ព្រោះជាធម្មតាការអស់រដូវអ្នកខ្លះក៏មានការហូរឈាមបន្តិចបន្តតួចបែបនេះ ​អាចដោយសារតែបញ្ហាអរម៉ូន (ការប្រើថ្នាំពន្យារកំណើត)  រួមទាំងបញ្ហាស្ត្រេសជាដើម។…

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ២៦​ នាក់ថ្មីទៀត ដែលជាអ្នកដំណេីរវិលត្រឡប់មកពីរុស្សី​ និងអេហ្ស៊ីប​
សម្រង់

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ២៦​ នាក់ថ្មីទៀត ដែលជាអ្នកដំណេីរវិលត្រឡប់មកពីរុស្សី​ និងអេហ្ស៊ីប​

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស អំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០ គឺរកឃើញមានវិជ្ជមានចំនួន ២៦ករណីថ្មីទៀត ដែលជាអ្នកដំណើរ ដែលវិលត្រឡប់មកពីប្រទេសរុស្សី និងអេហ្ស៊ីប។ គួរបញ្ជាក់ផងដែរថា អ្នកដែលបានធ្វើតេស្តឃើញវិជ្ជមានទាំង២៦នាក់នោះគឺ ជាបុរសជនជាតិខ្មែរទាំងអស់។ ក្នុងចំណោមអ្នកទាំង២៦នាក់នោះគឺមាន បុរសចំនួន៥នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអេហ្ស៊ីប និង២០នាក់ទៀតជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) បានមកដល់ប្រទេសកម្ពុជា នាថ្ងៃទី ១៩ កក្កដា ២០២០ វេលាម៉ោង ១០ និង៤០នាទីព្រឹក។ តាមជើងហោះហើរនេះដែរ មានអ្នកដំណើរចំនួន ១៤៤នាក់(ស្រី៧នាក់)។ ចំណែកឯបុរស១នាក់ទៀតនោះគឺ…

ស្ដែងៗ! វីដេអូចិនដេញកាប់សន្តិសុខខ្មែរ នៅក្នុងសណ្ឋាគារមួយកន្លែងនៅភ្នំពេញ (មានវីដេអូ)
សម្រង់

ស្ដែងៗ! វីដេអូចិនដេញកាប់សន្តិសុខខ្មែរ នៅក្នុងសណ្ឋាគារមួយកន្លែងនៅភ្នំពេញ (មានវីដេអូ)

ភ្នំពេញ ៖ មានហេតុការណ៍អំពើហិង្សាមួយបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយ​ នៃខណ្ឌចំការមន​ ។ ហេតុការណ៍នេះដែរ គឺបង្កឡើងដោយជនជាតិចិន១នាក់ បានយកកាំបិត ដេញកាប់សន្តិសុខនៅក្នុងសណ្ឋានគារមួយកន្លែងនាក្រុងភ្នំពេញ។ បើមើលតាមវីដេអូជាក់ស្ដែងឃើញថា សន្តិសុខនោះគឺត្រូវរងរបួសទំនងជាខ្លាំងដែរ។ រហូដតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរបុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ យកកាំបិតប៉័ងតោកាប់សន្តិសុខនៃ​សណ្ឋាគារមួយ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដោយហេតុខឹងសន្ដិសុខមិនឱ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ខណៈជនបង្ក រូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត…

ឃើញរូបភាពហើយរន្ធត់ចិត្ត! អគ្គិភ័យឆេះផ្ទះលក់ហ្គាសល្ងាចមិញ បណ្ដាលឱ្យកូនប្រុសស្រីពីរនាក់ និងកម្មករពីរនាក់ស្លាប់ក្នុងហេតុការណ៍ និងមានអ្នករងរបួសធ្ងន់ស្រាលផ្សេងទៀត
សម្រង់

ឃើញរូបភាពហើយរន្ធត់ចិត្ត! អគ្គិភ័យឆេះផ្ទះលក់ហ្គាសល្ងាចមិញ បណ្ដាលឱ្យកូនប្រុសស្រីពីរនាក់ និងកម្មករពីរនាក់ស្លាប់ក្នុងហេតុការណ៍ និងមានអ្នករងរបួសធ្ងន់ស្រាលផ្សេងទៀត

នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឱ្យសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល នេះបើយោងតាមការឱ្យដឹងពី លោកវរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស និងឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ…

បន្ទាន់! ស្ត្រីជនជាតិខ្មែរ – អាមេរិកកាំងម្នាក់ បានលួចរត់ចេញពីបន្ទប់ចត្តា​ឡី​ស័ក​
សម្រង់

បន្ទាន់! ស្ត្រីជនជាតិខ្មែរ – អាមេរិកកាំងម្នាក់ បានលួចរត់ចេញពីបន្ទប់ចត្តា​ឡី​ស័ក​

លោកជំទាវរី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា នេះថា “​ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​ថា បុគ្គល​រូបនេះ​ដែលមាន​រូប​ថត និង​ឈ្មោះ​នៅក្នុង​ប៉ាសស្ព័រ​នេះ គាត់​ពិតជា​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិតប្រាកដ​មែន ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ស្វែងរក​ជន​រូបនេះ។ គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនេះជា ជន​ជាតិខ្មែរ​-​អាមេរិកកាំង​ម្នាក់ ឈ្មោះ VIRA ROSE អាយុ​៣៦​ឆ្នាំ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក។ ជា​មួយគ្នា​នេះដែរ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ផ្ដល់​ព័ត៌មាន ​ប្រសិនបើ​ឃើញ​ស្ត្រី​រូប​នេះ​។​ ​លោកជំទាវ ឱ វណ្ណឌី​ន ក៏បានបន្ថែមថា “​គាត់​ជា​ខ្មែរ​-​អាមេរិក…

ស្វែងយល់​ពី​សត្វខ្សឹប ឬក្ងោកទេពជាបក្សីម្យ៉ាង​ពងកូនបានតែមួយប៉ុនណោះក្នុងមួយរដូវបន្តពូជ
សម្រង់

ស្វែងយល់​ពី​សត្វខ្សឹប ឬក្ងោកទេពជាបក្សីម្យ៉ាង​ពងកូនបានតែមួយប៉ុនណោះក្នុងមួយរដូវបន្តពូជ

សត្វខ្សឹប ត្រូវបានដូនតាខ្មែរហៅឈ្មោះថា«សត្វក្ងោកទេព» ហើយឈ្មោះបក្សីប្រភេទនេះ បានត្រូវអ្នកស្រុកហៅឈ្មោះផ្សេងៗ ជាច្រើនដូចជា ធ្នាក់អណ្តើកឃ្វិក អាអូតចោរ ប្រក់អណ្តើក មេអណ្តើក ធ្នាក់អណ្តើក ក្ងោកមាស និងក្ងោកខ្ទិះជាដើម។ ក្ងោកទេព ឬខ្សឹប មានមាឌធំប្រហាក់ប្រហែលមាន់(ស្រុក) តាមការកតសម្គាល់របស់អ្នកស្រុកដែលបានឃើញ។ សត្វខ្សឹបឈ្មោលមានមាឌតូចជាងសត្វញី។ សត្វញី និងឈ្មោលមានទំងន់ចន្លោះពី១,២០គ.ក ទៅ ២,០០គ.ក និងមានកម្ពស់វែងបំផុតត្រឹមប្រវែង០.៧ម។ វាមានចំពុះខ្លីត្រង់ ជើងមានម្រាមតែបីទេ។ ក្ងោកទេព ឬខ្សឹប អាចស៊ីចំណីដូចជាផ្កាស្មៅ ផ្លែស្មៅ គ្រាប់ស្រូវ សត្វល្អិត ចង្រិត សត្វពស់តូចៗ…