សម្រង់(ព្រៃវែង)៖ មនុស្ស២នាក់ ទើបត្រឡប់មកពី ប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញ។ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានឱ្យដឹងថា មនុស្សទាំង២នាក់នេះ ទី១ ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២ ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ លោកបានបន្ថែមថា ពួកគេទាំងពីរនាក់…