Inspirationលោក ហង់រី ម៉ូហូត (Henri Mouhot) គឺជាអ្នកស្រាវជ្រាវរុករកផ្នែកធម្មជាតិ និងសត្វ ជនជាតិបារាំងដ៏ល្បីមួយរូបនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ដែលកើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៦ ។ ហើយរូបលោកបានសរសេររៀបរាប់អំពីប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរ និងខេត្តមួយចំនួនទៀតផងដែរ រហូតធ្វើឱ្យពិភពលោកបានស្គាល់វត្តមានអរិយអម៌ដ៏រុងរឿងរបស់កម្ពុជា។ លោកត្រូវបានគេទទួលស្គាល់ថាជាជនដ៏ល្បី ដែលស្រាវជ្រាវ និងផ្សព្វផ្សាយពីតំបន់អង្គរ នៃនគរខ្មែរនៅឆ្នាំ១៨៦០។ ម៉ូហូត តែងត្រូវគេច្រលំនិយាយថាបានរកឃើញអង្គរ តាមពិតអង្គរមិនដែលបានបាត់ទៅណាទេ និងមានពួកបស្ចិមប្រទេសជាច្រើនមកទស្សនាតាំងពីសតវត្សរ៍ទី១៦មក។ ម៉ូហូត បានពោលក្នុងសៀវភៅរបស់លោកថាមានបេសកជនបារាំងម្នាក់នៅបាត់ដំបង និងអ្នករុករកប៉ុន្មាននាក់ផ្សេងទៀតបានទៅដល់អង្គរ៥ឆ្នាំមុន លោកទៅដល់។ នៅក្នុងសៀវភៅ Travels in Siam,…