ដើរកម្សាន្ត

Cover Kh Food
PR

អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះមុខម្ហូបស្រុកខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកពិភពលោក ​តាមការកោតសរសើរតៗគ្នា  ជាពិសេសសូម្បីតែសារព័ត៌មានល្បី ​CNN  ក៏បានចុះអត្ថបទសរសើរក្នុងន័យជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ស្រុកខ្មែរផងដែរ។ កាន់តែពិសេសថ្មីៗនេះ​ កម្មវិធីល្បី World Poker Tour (WPT) បានចុះមកប្រទេសកម្ពុជាផ្ទាល់ក្នុងភោជនីយដ្ឋានរំដេង ដើម្បីភ្លក់ម្ហូបខ្មែរយើងផងដែរ  ដោយម្ហូបពិសេសៗដែលពួកគេបានភ្លក់សុទ្ធតែជាម្ហូបដែលត្រូវបានជនបរទេសនិយមទទួលទាននៅស្រុកខ្មែរថែមទាំងលាន់មាត់ថាឆ្ងាញ់ដូចជា ការី ​អាម៉ុកត្រី ​ឆាត្រប់ដុត នំបញ្ចុក និងឆាអង្ក្រង។ ក្រោយពីការភ្លក់មុខម្ហូបពីមួយមុខទៅមួយមុខ ពួកគេសុទ្ធតែលាន់មានមុខម្ហូបខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគេល្បីប្រាកដមែន  ជាពិសេសការបិទបញ្ចប់កម្មវិធិជាមួយនឹងការភ្លក់ស្រាសអង្ករខ្មែរ  ជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Cover Janang
ដើរកម្សាន្ត

ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង!

ចាណាង​ គឺជាម្ហូបជនជាតិភាគតិច ​ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី ​មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ​ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ ​អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ ​អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។ ចាណាងគឺជាម្ហូប  ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ​ ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល​ ។ បើគិតទៅគេដាក់អំបិល​ បុីចេង​…

Cover Kaompot Food
ដើរកម្សាន្ត

អ្នកកំពតស្គាល់ច្បាស់ហ្មង! នេះជាមុខម្ហូប និងអាហារដែលល្បីបំផុតប្រចាំខេត្តកំពត សុទ្ធតែឆ្ងាញ់ៗ

កំពតគឺជាទឹកដីទេសចរណ៍ដ៏ល្បីមួយផងដែរ ​ដែលមានព្រៃឈើ ​ទេសភាព ​ព្រៃភ្នំបែបធម្មជាតិ និងមានទឹកដីជាប់មាត់សមុទ្រជាទីអំណោយផលនៃការកម្សាន្តពីអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្ត។ ជាក់ស្តែង ​ក្រៅពីសម្បូរកន្លែងកម្សាន្ត និងរីហ្សតល្បីៗហើយនោះ ​ខេត្តកំពតក៏ត្រូវបានគេដឹងថាមានមុខម្ហូប និងអាហារពេញនិយមជាច្រើនមុខ ​សុទ្ធតែឆ្ងាញ់ៗ ​ដោយមុខម្ហូប និងអាហារខ្លះមិនអាចរកបាននៅទីក្រុង  ឬបណ្តាខេត្តផ្សេងឡើយ ​រហូតមានអ្នកជាប់ចិត្តខ្លះសុខចិត្តធ្វើដំណើរទោទទួលទានអាហារទាំងនោះផងដែរ។ អាហារ​ និងម្ហូបប្រចាំខេត្តកំពត ​ដែលល្បីថាឆ្ងាញ់មានដូចជា៖ នំបញ្ចុកទឹកម្ហិច នំចានប្រៃនំចានផ្អែម នំស្លឹកចាក បង្អែមចាប់លៀង បាយឆាក្តាម បាយស្រូបម៉ាក់កំពតក្រោយសាលាចិន នំក្រឡោជីកំពង់ត្រែង ទុរេនកំពត នំបាញ់កែប ​ឬនំបំពង់ នំដង្កូវ នំកង នំគាវ…

ត្រីប៉ាស៊ីអ៊ី
ដើរកម្សាន្ត

ស្វែងយល់៖ ត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ មាន​តម្លៃ៦០ម៉ឺនរៀលក្នុងមួយគីឡូ

ត្រីប៉ាសេអ៊ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះ អាចលក់បានក្នុងមួយគីឡូក្រាម រហូតដល់ ៦០០ ០០០រៀល ឯណោះ។ តើត្រីប៉ាសេអ៊ី មានលក្ខណៈជីវសាស្ត្រ ជីវចម្រុះ បញ្ហាប្រឈម និងកត្តាអ្វីខ្លះ? បើតាមការបញ្ជាក់របស់ លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាឲ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជា វារស់នៅប្រចាំតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ…

Cover Lumhae
ដើរកម្សាន្ត

ត្រឹម៦គីឡូពីស្វាយជ្រុំ ជាមួយហាងកាហ្វេលំហែ ប្របមាត់ទន្លេ បរិយាកាសពិតជាស្រស់ស្រាយណាស់

សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ និងភេសជ្ជៈ ប្រាកដជាចង់ស្វែងរកមិនត្រឹមតែកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ តែបើបានបរិយាកាសស្រស់ស្រាយបែបធម្មជាតិរឹតតែគួរជាទីចាប់អារម្មណ៍។ ជាក់ស្តែង ថ្មីៗនេះ ហាងកាហ្វេជាយក្រុងមួយកន្លែងដែលទើបតែដំណើរការបានទាក់ទាញចិត្តភ្ញៀវមកទទួលទាន និងកម្សាន្តជាខ្លាំងដោយសារតែជាហាងកាហ្វេប្របមាត់ទន្លេត្រជាក់ស្រស់ស្រាយនោះគឺ «លំហែកាហ្វេ »។ ត្បិតតែទើបដំណើរការ តែហាងកាហ្វេនេះមានទីធ្លាធំទូលាយ ពិតជាសាកសមបំផុតសម្រាប់អង្គុយជួបជុំមិត្តភក្តិ ឬអាចពិភាក្សាការងារបានប្រកបដោយភាពរលូន ជាមួយនឹងខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ បូករួមនឹងភេសជ្ជៈគ្រប់មុខ និងកាហ្វេក៏មានរសជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យផងដែរ។ ឯទីធ្លាធំទូលាយអាចចតឡាន និងម៉ូតូយ៉ាងងាយស្រួល ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះកង់ជាក្រុមផងដែរ។ ប្រសិនជាលោកអ្នកចង់សាកល្បងហាងកាហ្វេមាត់ទន្លេ « លំហែកាហ្វេ » មួយនេះ អាចស្វែងរកបាន ដោយមានទីតាំងនៅម្តុំស្វាយជ្រុំ ដោយគ្រាន់តែឆ្លងដ ស្វាយជ្រុំ រួចបត់ឆ្វេង ប្រមាណជា…

Cover Khmer
ដើរកម្សាន្ត

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!

ភ្នំពេញ៖ មួយរយៈនេះ​រូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ ​និងមានការស៊ែរបន្តៗគ្នាជាច្រើន ​ដោយសារតែកន្លែងដើរលេងស្អាតៗ ​ជាពិសេសរឹតតែអស់សំណើចនោះ ​កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន  ជាច្រើនសន្លឹក ​ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ​ដែលក្នុងអត្ថន័យថា ​ស្រុកខ្មែរយើងពិតជាសប្បាយ ​ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។ នៅក្នុងនោះ ក្រុម พาเธอไป Journey  បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖ – ព្រះបរមរាជវាំង (ម្នាក់ ​10$ សម្រាប់ជនបរទេស) -សារមន្ទីរជាតិ -កាហ្វេសារមន្ទីរ ​(នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់…

Cover Beitong
PR

« បឹងបៃតង » សាកល្បងទៅលេងឬនៅ កន្លែងកម្សាន្តជិតភ្នំពេញ ​តែស្រស់ស្រាយខ្លាំងជាមួយកញ្ចុះក្បែរមាត់ទឹក ចង់ស្ទូចត្រីលេងក៏បាន

ចង់រកកន្លែងកម្សាន្ត ស្ទូចត្រី ​សម្រាកកម្សាន្ត  ទទួលទានអាហារប្រកបដោយបរិយាកាស ខ្យល់ត្រជាក់បរិសុទ្ធ ពោរពេញដោយធម្មជាតិស្រស់ថ្លា ​មិនបាច់ទៅណាឆ្ងាយពីភ្នំពេញទេ  ថ្ងៃនេះ « ក្នុងស្រុក » ​សូមណែនាំកន្លែងកម្សាន្តមួយកន្លែងមានឈ្មោះថា ​«រមណីយដ្ឋាន និងភោជនីយដ្ឋានបឹងបៃតង »។ ដោយភេាជនីយដា្ឋននេះមានកន្លែងអង្គុយកញ្ចុះធំៗ ​អង្រឹង សម្រាប់សម្រាកទទួលទានអាហារកំម៉ុងភ្លាមៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់អមជាមួយបរិយាកាសត្រជាក់ចិត្តក្បែរមាត់ទឹក ​ពិសេសថែមទាំងមានបន្ទប់ VIP ធំតូចតាមតំរូវការផងដែរ។ ដោយក្នុងនោះ ក្រៅពីមានបាយម្ហូបឆ្ងាញ់ៗជាច្រើនមុខរួមទាំងភេសជ្ជៈគ្រប់មុខ កាហ្វេ ក្តៅឬត្រជាក់ តែបៃតង  ទឹកផ្លែឈើស្រស់ ថែមទាំងមានកន្លែងស្ទូចត្រី ឱ្យចំណីត្រីលេង  ថែមទាំងមានបរិវេនកន្លែងកម្សាន្តឧបករណ៍ក្មេងលេងទៀតផង។ គួរឱ្យដឹងផងដែរថា ​«រមណីយដ្ឋាន…

Cover Cafe
ដើរកម្សាន្ត

ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។ ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe។ Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។…

Cover Cafe
PR

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍

សម័យនេះ មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលចិត្តទៅជួបជុមគ្នាទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗជាការលំហែសម្រាកកម្សាន្តផង ហើយប្រសិនជាមានហាងដែលតុបតែងលំអប្លែកស្អាតគឺរឹតតែពិសេស។ នៅក្នុងនោះ ហាងកាហ្វេបើកថ្មីមួយកន្លែង គឺ « ស្រយាល កាហ្វេ និងផាប់ » បាននឹងកំពុងតែទាក់ទាញយុវវ័យទៅទទួលទានកាហ្វេផង និងមកកម្សាន្តផង តាមរយៈភេសជ្ជៈឆ្ងាញ់ៗតម្លៃសមរម្យ ជាពិសេសគឺហាងតុបតែងប្លែកបែបធម្មជាតិ និងមានច្នៃកន្លែងអង្គុយទទួលទានកាហ្វេនៅលើដើមឈើផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងមួយនេះ មានស្ថានីយ៍ទឹកត្រជាក់ ដែលអាចឱ្យមហាជនទូទៅ ឬអ្នកជិះកង់ហត់ អាចមកច្រកទឹកទទួលទានដោយឥតគិតថ្លៃទៀតផង។ គួរឱ្យដឹងផងដែរថា « ស្រយាល » មានទីតាំងនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ​ស្រុកល្វាឯម…

Cover Saray
ដើរកម្សាន្ត

ចុមយក្សថ្មីទៀតហើយ ម្ហូបកូនឡាវធ្វើពីសារ៉ាយមានតែអ្នកស្ទឹងត្រែងទេទើបស្គាល់​ តែមើលទៅទំនងដែរតើ

ដូចយើងដឹងហើយថា ប្រទេសកម្ពុជាយើងមានសិល្បៈវប្បធម៌ រួមទាំងប្រពៃណីទំនៀមទម្លាប់អស្ចារ្យល្អផូរផង់ណាស់ សូម្បីតែមុខម្ហូបក៏សុទ្ធតែប្លែកពិសេសឆ្ងាញ់ប្លែកពីប្រទេសដទៃ។ យ៉ាងណាមិញត្បិតតែប្រទេសកម្ពុជាមានមុខម្ហូបច្រើន តែក៏មានមុខម្ហូបខ្លះបែក្លាយពីម្ហូបប្រទេសដទៃផងដែរ ដែលភាគច្រើនគឺជាម្ហូបប្រភេទខុសគ្នាប្រចាំព្រំដែមតែម្តង​ ដោយម្តងនេះមុខម្ហូបដែលគេកំពុងតែល្បីថាប្លែកនោះគឺជាមុខម្ហូបឡាវ។ ដោយមុខម្ហូបនេះបានយកសារាយបែបធម្មជាតិនៅក្នុងទឹកជ្រៅមកស្លរតាមវិធីរបស់គេតាមរបៀបផ្សេងៗ​ដែលមានតែអ្នកស្ទឹងត្រែងទើបស្គាល់ ពោលជារបស់ធម្មជាតិល្អចំពោះសុខភាពនោះទេ​ តែអ្នកខ្លះបែរជាយល់ច្រលំថាជាស្លែមិនល្អ ឬជាស្លែដែលយើងបានឃើញជាប្រចាំទៅវិញ។ យ៉ាងណានេះជាមុខម្ហូបទៅតាមតំបន់ផ្សេងៗគ្នាប៉ុណ្ណោះ៕ អត្ថបទ៖​ក្នុងស្រុក ប្រភពរូបភាព៖Ratana ST 

Cover Kae
ដើរកម្សាន្ត

ឡើងជិតបង្កើយ! ​កន្លែងលំហែរកាយ សម្រាកកម្សាន្តអារម្មណ៍ថតរូបស្អាតម៉ាឆ្ងាញ់ នៅខេត្តត្បូងឃ្មុំនេះសោះ

ខេត្តត្បូងឃ្មុំ ​គឺជាទឹកដីមួយដែលបំបែកចេញពីខេត្តកំពង់ចាម ​ដែលមានអំណោយផលសម្រាប់ដំណាំកសិកម្ម និងដំណាំហូបផ្លែជាច្រើនប្រភេទ ពិសេសខេត្តនេះក៏សម្បូរទៅដោយធម្មជាតិស្រស់ស្អាតសម្រាប់លំហែរអារម្មណ៍ផងដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក ​» សូមណែនាំ  កន្លែងកម្សាន្តប្លែកថ្មីមួយទៀតហើយនៅក្នុងខេត្តត្បូងឃ្មុំ នោះគឺ  «រមណីយដ្ឋាន ​តាសែដូងក្រអូប» ដែលល្បីថាមានកន្លែងកម្សាន្តប្លែកថ្មីសម្បូរទៅដោយកន្លែងថតរូបស្អាតៗ។ រមណីយដ្ឋាននេះ មានបំរើអាហារឆ្ងាញ់ៗ ​ពិសេសមានកញ្ចុះសម្រាប់អង្គុយ មានកន្លែងតុបតែងស្រស់ស្អាតអាចថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍បានទៀត  គ្រាន់តែឃើញក៏មានអារម្មណ៍ស្រស់ស្រាយដែរ។ គួរឱ្យដឹងផងដែរថា «រមណីយដ្ឋាន ​តាសែដូងក្រអូប»  មានទីតាំង ស្ថិតនៅ ខេត្តត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ឃុំជីរោរិ៍ពីរ ភូមិឯកភាព ផ្លូវចូលតាមការដ្ឋានកិនថ្មស្រែសៀម៕ អត្ថបទ៖ ក្នុងស្រុក…

Cover Ah Tor
ដើរកម្សាន្ត

តោះឈប់សម្រាកណាត់គ្នាទៅលេង! « អាតោដួងចិត្ត ​» ជារមណីយដ្ឋាន និងទំនប់ទឹក ដែលមានទេសភាពស្រស់ស្អាតខ្លាំងប្រចាំ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​គឺជាខេត្តដែល​លាតសន្ធឹង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ជួរ​ភ្នំ​ដងរ៉ែក​ប្រវែង​២២៤​គីឡូ​ម៉ែ​ត្រ ដែលមាន​ព្រំប្រទល់​ជាប់ខេត្តព្រះវិហារ ខាងលិច​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយ​មាន​ជ័យ ខាងត្បូង​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប ខាងជើង​ជាប់​នឹង​ខេត្ត​៣​របស់​ព្រះរាជា​អាណា​ចក្រ​​ថៃ គឺ​ខេត្ត​បុរី​រ៉ាំ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ី​សាកេ​ត ។ ខេត្តឧត្តរមានជ័យ ជា​ខេត្ត​ជាយ​ដែន​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ ថែមទាំងមានតំបន់ធម្មជាតិកម្សាន្តមិនទាន់កែច្នៃជាច្រើនកន្លែង ដោយក្នុងនោះទីកម្សាន្តបង្កើតថ្មីមួយត្រូវបានគេដឹងថាកំពុងតែមានការពេញនិយម ល្បីថាស្អាតនោះគឺ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ​» ។ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ​» មិនត្រឹមតែមានទេសភាពស្អាតៗកែច្នៃ មានទឹកថ្លាឈ្វេង អាចងូតកម្សាន្តលេង …

Cover Poy
ដើរកម្សាន្ត

« ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » ឆ្នេរធម្មជាតិថ្មីសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ គេងបោះតង់លំហែរអារម្មណ៍នៅខេត្តព្រះសីហនុ

« ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » ត្រូវគេស្គាល់ថាជាឆ្នេរថ្មីធម្មជាតិមិនទាន់កែច្នៃ  ពោរពេញទៅដោយធម្មជាតិស្រស់ស្អាត ​ឯបរិយាកាសស្ងប់ស្ងាត់ស្រស់ស្រាយខ្លាំងសម្រាប់អ្នកដែលចង់សម្រាកលំហែអារម្មណ៍។ ឆ្នេរយាយមុី​ មួយនេះ សំបូរទៅដោយដេីមដូងដុះជាជួរនៅតាមមាត់ឆ្នេរ​ ទីនោះស្ងប់ស្ងាត់ល្អណាស់​ មានកញ្ចុះសម្រាប់អង្គុយលេងតម្លៃបួនមុឺនរៀលក្នុងមួយកញ្ចុះ​ តែបេីយេីងចង់គេងបោះតង់នៅទីនោះ​ ដោយគេគិត​តម្លៃបោះតង់ ពីរមុឺនរៀល ក្នុងមួយតង់សម្រាប់មួយយប់​ (ជាតង់ផ្ទាល់ខ្លួន) ដែលអាចប្រេីទឹកសាប​ និងបង្គន់អនាម័យ​ មិនគិតប្រាក់​។ ចំពោះអាហារ ​យេីងគួរខ្ចប់អាហារចំណី​ ភេសជ្ជ:ទៅញាំនៅទីនោះ​ ឬអាចកុំម្ម៉ង់បាយម្ហូបនៅទីនោះក៏បានដែរ។ តែសូមរក្សាអនាម័យ​ និងគ្រប់គ្រងសម្រាមអោយបានល្អ​ ដេីម្បីភាពស្រស់ស្អាតសម្រាប់យេីងទាំងអស់គ្នាផង។ សម្រាប់ការធ្វើដំណើរទៅកាន់ « ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » អ្នកត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ​…

Cover 7NG
ដើរកម្សាន្ត

​ដល់កហើយ​អត់ដែលដឹងសោះ!​​ ជិះកន្លះម៉ោងពីភ្នំពេញតើ​​​ ជិតបង្កើយកន្លែងសម្រាកកម្សាន្តដ៏ពិសេសនេះ

ទីកន្លែងស្នាក់កម្សាន្តជារីហ្សតនាពេលសម្រាក​​  សម្រាប់លំហែអារម្មណ៍​បានក្លាយទៅជាទីពេញនិយមសម្រាប់ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ​​ តែភាគច្រើនតំបន់រីហ្សតទាំងនេះ​ នៅឆ្ងាយពីភ្នំពេញយើងណាស់​ដោយស្ថិតនៅតាមបណ្តាខេត្តនោះតែម្តង។ តែសម្រាប់អ្នកដែលមិនសូវមានពេលវេលាទៅសម្រាកតាមបណ្តាខេត្ត​ ថ្ងៃនេះ​​ «ក្នុងស្រុក​»​ សូមណែនាំកន្លែងសម្រាកមួយកន្លែងនៅជិតបង្កើយនឹងទីក្រុងភ្នំពេញតែម្តងនោះគឺ​​ «​7NG Land» ។​   ដោយទីនេះជារីហ្សតដែលមានអគារស្នាក់នៅរចនាម៉ូតពិសេស​​ បន្ទប់គេងមានផាសុកភាព​ ថែមទាំងមានទេសភាពព្រៃភ្នំជុំវិញស្រស់ស្អាតស្រស់ស្រាយខ្លាំងមែនទែន។ គួរឱ្យដឹងផងដែរថា​ 7NG មានទីតាំងស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបន្ទប់មួយយប់មានតម្លៃ​ 25$​ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូូរស័ព្ទ 081 22 22 73 ​​/ 069 ​577 305 ៕…

Cover Saray
ដើរកម្សាន្ត

ចុមយក្សថ្មីទៀតហើយ ម្ហូបកូនឡាវធ្វើពីសារ៉ាយមានតែអ្នកស្ទឹងត្រែងទេទើបស្គាល់​ តែមើលទៅទំនងដែរតើ

ដូចយើងដឹងហើយថា ប្រទេសកម្ពុជាយើងមានសិល្បៈវប្បធម៌ រួមទាំងប្រពៃណីទំនៀមទម្លាប់អស្ចារ្យល្អផូរផង់ណាស់ សូម្បីតែមុខម្ហូបក៏សុទ្ធតែប្លែកពិសេសឆ្ងាញ់ប្លែកពីប្រទេសដទៃ។ យ៉ាងណាមិញត្បិតតែប្រទេសកម្ពុជាមានមុខម្ហូបច្រើន តែក៏មានមុខម្ហូបខ្លះបែក្លាយពីម្ហូបប្រទេសដទៃផងដែរ ដែលភាគច្រើនគឺជាម្ហូបប្រភេទខុសគ្នាប្រចាំព្រំដែមតែម្តង​ ដោយម្តងនេះមុខម្ហូបដែលគេកំពុងតែល្បីថាប្លែកនោះគឺជាមុខម្ហូបឡាវ។ ដោយមុខម្ហូបនេះបានយកសារាយបែបធម្មជាតិនៅក្នុងទឹកជ្រៅមកស្លរតាមវិធីរបស់គេតាមរបៀបផ្សេងៗ​ដែលមានតែអ្នកស្ទឹងត្រែងទើបស្គាល់ ពោលជារបស់ធម្មជាតិល្អចំពោះសុខភាពនោះទេ​ តែអ្នកខ្លះបែរជាយល់ច្រលំថាជាស្លែមិនល្អ ឬជាស្លែដែលយើងបានឃើញជាប្រចាំទៅវិញ។ យ៉ាងណានេះជាមុខម្ហូបទៅតាមតំបន់ផ្សេងៗគ្នាប៉ុណ្ណោះ៕ អត្ថបទ៖​ក្នុងស្រុក ប្រភពរូបភាព៖Ratana ST 

Botanica (2)
PR

រកឯណាបានញុំាកាហ្វេ អង្គុយគយគន់ដងអូរ! Botanica ហាងកាហ្វេបើកថ្មី បង្អួតខ្លួនយ៉ាងឆើតឆាយនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

បើនិយាយពីអាជីវកម្មហាងកាហ្វេនៅប្រទេសកម្ពុជាយើង ឃើញថាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហាក់មានសន្ទុះច្រើនណាស់ ដោយមានហាងជាច្រើនបើកជាបន្តបន្ទាប់ទៅតាម Concept ផ្សេងៗគ្នា។ តែបើក្រឡេកមកមើល ហាងកាហ្វេដងអូរ Botanica នេះវិញ គឺគួរឲ្យចាប់អារម្មណ៍មែនទែន ដោយក្រៅពីមានការរៀបចំហាងយ៉ាងស្រស់ស្អាត ទេសភាពនៅទីនោះទៀតសោតគឺថាប្លែកភ្នែកតែម្តង ដោយអំឡុងពេលញុំាកាហ្វេបណ្តើរ យើងអាចអង្គុយគយគន់ទេសភាពដងអូរបែបព្រៃភ្នំ រួមជាមួយនឹងអាកាសធាតុត្រជាក់ស្រេប ដែលរឹតតែបង្កើនភាពស្រស់ស្រាយ និងសក្តិសមបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ ចំពោះសេវាកម្មវិញអេតមីនសូមអោយ 10/10 ព្រោះហាងមួយនេះបានសម្រិតសម្រាំងនូវកាហ្វេល្អពិតៗ ដែលមានគុណភាព និងរសជាតិឆ្ងាញ់ រីឯសេវាកម្មរហ័សទាន់ចិត្ត មិនធ្វើឲ្យភ្ញៀវដែលទៅខកបំណងនោះឡើយ។ គួរបញ្ជាក់ផងដែរថា ហាងកាហ្វេដងអូរ Botanica ក៏មានលក់អាហារសម្រន់ និងមានកន្លែងសម្រាប់ជួលបោះតង់ សម្រាប់ភ្ញៀវដែលចង់ស្នាក់នៅផងដែរ។ ចំពោះទីតាំងមានភាពងាយស្រួលរក…

Cover Cafe
PR

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍

សម័យនេះ មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលចិត្តទៅជួបជុមគ្នាទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗជាការលំហែសម្រាកកម្សាន្តផង ហើយប្រសិនជាមានហាងដែលតុបតែងលំអប្លែកស្អាតគឺរឹតតែពិសេស។ នៅក្នុងនោះ ហាងកាហ្វេបើកថ្មីមួយកន្លែង គឺ « ស្រយាល កាហ្វេ និងផាប់ » បាននឹងកំពុងតែទាក់ទាញយុវវ័យទៅទទួលទានកាហ្វេផង និងមកកម្សាន្តផង តាមរយៈភេសជ្ជៈឆ្ងាញ់ៗតម្លៃសមរម្យ ជាពិសេសគឺហាងតុបតែងប្លែកបែបធម្មជាតិ និងមានច្នៃកន្លែងអង្គុយទទួលទានកាហ្វេនៅលើដើមឈើផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងមួយនេះ មានស្ថានីយ៍ទឹកត្រជាក់ ដែលអាចឱ្យមហាជនទូទៅ ឬអ្នកជិះកង់ហត់ អាចមកច្រកទឹកទទួលទានដោយឥតគិតថ្លៃទៀតផង។ គួរឱ្យដឹងផងដែរថា « ស្រយាល » មានទីតាំងនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ​ស្រុកល្វាឯម…

Cover Romhai
PR

តោះ លើកគ្នាទៅមណ្ឌលគិរី ជាមួយកម្មវិធីពិសេស ១យប់ហ្វ្រី១យប់​​ជាមួយ « រំហើយ – Maison by Color Cup »

ប្រសិនជាលោកអ្នកចង់ស្វែងរកកន្លែងសម្រាកលំហែផង​ និងស្នាក់នៅប្រកបដោយផាសុកភាព បែបផ្ទះស្នាក់ឯកជនជនបទបែបសម័យទំនើប​ លោកអ្នកអាចជ្រើសរើស​ រំហើយ មេសុង ( រំហើយ – Maison by Color Cup ) នាខេត្តមណ្ឌលគិរី ។  រំហើយ – Maison by Color Cup  ជាផ្ទះស្នាក់នៅបែបជនបទលក្ខណៈទំនើប មានទាំងបរិយាកាសធម្មជាតិបៃតងដ៏ស្រស់ស្រាយ​ ទេសភាពក៏ស្អាត​ អាកាសធាតុត្រជាក់គ្រប់រដូវកាល បើថាថតរូបវិញឡូយគ្រប់ប៉ុស្តិតែម្តង។​ ចំណុចពិសេសរបស់ រំហើយ គឺជាជាស្ថានីយ៍ ដ៏សែនមនោរម្យ អារម្មណ៍ដូចជាផ្ទះរបស់ខ្លួនឯងផ្ទាល់…

Knongsrok 1
ដើរកម្សាន្ត

ល្បិច ៧ យ៉ាងក្នុងការរៀបចំសំលៀកបំពាក់ក្នុងដំណើរកំសាន្ត ដាក់ខោអាវបានច្រើន

ក្នុងការដើរកំសាន្ត ការចេះរៀបចំសំលៀកបំពាក់បានច្រើនវាជារឿងសំខាន់ ដូចនេះយើងគួរតែដឹងពីល្បិចមួយចំនួនដែលយើងអាចរៀបចំសំលៀកបំពាក់យ៉ាងអោយបានច្រើន   ជាពិសេសអ្នកដែលចូលចិត្តដើរកំសាន្ត បើយើងមិនដឹងពីររបៀបក្នុងការរៀបចំសំលៀកបំពាក់យើងទេ ច្បាស់ជាមិនអាចយកសំលៀកបំពាក់បានច្រើនទេ។ ក្នុងនោះដែលយើងបានរៀបចំគន្លឹះទាំងនោះប្រាប់អ្នកទាំងអស់គ្នា  1. របៀបបត់ស្រោមជើង ក្នុងការដើរកំសាន្ត យើងប្រកដណាស់ត្រូវការស្រោមជើង ដោយសារយើងចាំបាច់ក្នុងការដើរច្រើន ដូចនេះយើងគួរដឹងពីរការរៀបចំស្រោមជើង 2.  របៀបបត់ខោទ្រនាប់ រឺ ខោលីអូ វាជារបស់ដែលយើងមិនអាចខ្វះបានហើយយើងច្បាស់ជាចាំបាច់យើងទៅតាមខ្លួនរាល់ថ្ងៃនិងរាល់ពេលទៀតផងការពិតវាជារបស់តូចទេប៉ុន្តែបើយើងមិនដឹងរបៀបបត់វាវាក៏ធ្វើអោយវ៉ាលីយើងអស់កន្លែងដាក់របស់ផ្សេងដែរ 3.  របៀបបត់រ៉ូប អោយតូច មនុស្សស្រីច្បាស់ណាស់ រ៉ូបពេលដើរលេង ពិតជាសំខាន់ក្នុងការយកតាមជាមួយ  ដើម្បីបានរូបភាពស្អាត រ៉ូបច្បាស់ជាដាក់ទៅច្រើនមិនខាន យើងគួរដឹងថាធ្វើម៉េចបានដាក់រ៉ូបបានច្រើន បត់របៀបណា មើលតាមរូបខាងក្រោមនេះ 4.  របៀបបត់ខោកាប៉ូយ …

Cover SR
ដើរកម្សាន្ត

អត់បានទៅសៀមរាបមែនទេ ? មោះៗ មកត្រឹម Color Cup យើងហ្នឹង យកទៅណាមិនអស់

ជិតចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងហើយ ដែលជាឱកាសពិសេសទទួលទេវត្តាឆ្នាំថ្មី ហើយពេលវេលាសម្រាករីករាយរយៈពេល ៣ថ្ងៃក៏បានមកដល់។ ហើយឱ្យតែចូលឆ្នាំម្តងៗអ្នកណាក៏សម្រុកទៅលេងនៅសៀមរាបទឹកដីអង្គរដែលមានកម្មវិធីកម្សាន្តសប្បាយៗ ជាពិសេសគឺ​ Pub Street តែម្តង។ ចុះបើរវល់ អត់បានទៅសៀមរាបវិញធ្វើម៉េចទៅ? មោះៗ មកត្រឹម Color Cup យើងហ្នឹង យកទៅណាមិនអស់។ ដោយ​ Color Cup សាខាគិរីរម្យ នឹងរៀបចំកម្មវិធីសង្ក្រានក្នុងពេលឆាប់ៗនេះហើយ។ Color Cup នឹងរង់ចាំទទួលភ្ញៀវពីគ្រប់ទិសទីជាមួយអាហារឆ្ងាញ់ៗ តម្លៃសមរម្យ ​Band ប្រគំតន្ត្រីផ្ទាល់ពិរោះៗ សេវាកម្មល្អឥតទាស់ ហើយសូម្បីតែការតុបតែងលំអហាង ក៏ស្រស់ស្អាតមិនចាញ់ Pub…

១
ដើរកម្សាន្ត

ហេតុផល ៥ យ៉ាង ដែលអ្នកគួរតែទៅទស្សនកិច្ចនៅប្រទេសចិន

ប្រទេសចិនគឺជាប្រទេសមួយដែលជឿនលឿនលើគ្រប់វិស័យ និង មានប្រជាជនច្រើនជាងគេលើពិភពលោក។ យ៉ាងណាមិញ ប្រទេសចិនក៏សម្បូរទៅដោយតំបន់ទេសចរណ៍ប្រវតិ្តសាស្រ្ត និង តំបន់ធម្មជាតិជាច្រើនផងដែរ។ ហើយជារៀងរាល់ឆ្នាំ ប្រទេសចិនតែងតែទទួលបានភ្ញៀវទេសចរណ៍មិនតិចជាខ្ទង់រយលានអ្នកនោះទេ។ ខាងក្រោមនេះគឺជាហេតុផលចំនួន ៥ យ៉ាង ដែលអ្នកគួរតែទៅទស្សនាប្រទេសចិនយ៉ាងហោចណាស់អោយបានម្តង! ១. សម្បូរតំបន់បេតិកភណ្ឌយូណេស្កូ ប្រទេសចិនគឺជាប្រទេសដែលមានបេតិកភណ្ឌពិភពលោកចំនួន ២០ របស់យូណេស្កូ ដែលជាតំបន់បេតិកភណ្ឌពិភពលោកខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក។ ដូច្នេះហើយដំណើរកម្សាន្តទៅកាន់ប្រទេសចិនគឺអាចជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់អ្នក។ ហើយពេលដែលទៅដល់ទីនោះ អ្នកគួរតែទៅមើលរបស់ប្លែកៗដូចជា ផ្នូរអ្នកចម្បាំង Terracotta Warriors, កំផែងដ៏អស្ចារ្យ , ជ្រលងភ្នំ Sichuan Panda…