ដើរកម្សាន្ត

Cover Phe Samot
ដើរកម្សាន្ត

ចង់ផ្លាស់ប្តូរបរិយាកាសនៅកំពតទេ? បោះតង់លើវាលខ្សាច់ក៏បាន លើកញ្ចុះបណ្តែតទឹកក៏បាន ហើយបានញាំអាហារសមុទ្រស្រស់ៗបែបធម្មជាតិទៀត

កំពត៖ កំពត និងកែប ក្រៅពីមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត សូម្បីតែរីស្សតបែបធម្មជាតិក៏កកើតរីកច្រើនដូចផ្សិត សម្រាប់បម្រើអារម្មណ៍ភ្ញៀវទេសចរមកកម្សាន្តដោយក្តីរីករាយផងដែរ។ តែសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរបរិយាកាស ថ្ងៃនេះ ក្នុងស្រុក សូមណែនាំទីកន្លែងបង្កើតថ្មីមួយទៀតហើយធានាថ្មីប្លែក ហើយសប្បាយទៀតនោះគឺ « ផែសមុទ្ររីហ្សត»។ ដោយ ផែសមុទ្ររីហ្សត មានកន្លែងសម្រាប់ការបោះតង់ច្រើនសន្ថាន ដូចជាការបោះតង់លើវាលខ្សាច់ លើកញ្ចុះ ឬ នៅលើកញ្ចុះបណ្តែតលើទឹក ហើយថែមទាំងអាចរកគ្រឿងសមុទ្រស្រស់ៗ បែបធម្មជាតិ ដែលរកទិញបាននៅក្បែរៗកន្លែងស្នាក់នៅ ពីអ្នកនេសាទផ្ទាល់តែម្តងថែមទៀតផង។ ជាពិសេសលោកអ្នកថែមទាំងអាចជួបជុំជប់លៀង អាំងសាច់ ឬគ្រឿងសមុទ្រជប់លៀងនៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ លោកអ្នកអាចស្វែងរក ផែសមុទ្រ រីសត ដែលមានទីតាំងស្ថិតនៅក្រោយវត្តកំពតចាស់…

Cover Rattanakiri
ដើរកម្សាន្ត

សម្រស់បឹងយក្សឡោមកម្ពុជាយើង ស្រស់ស្អាតមិនចាញ់បឹងភ្នំភ្លើងបរទេសនានានោះទេ

ធម្មជាតិបានបង្កើតឱ្យមានទីកន្លែងដ៏អស្ចារ្យ និងស្រស់ស្អាតមួយចំនួនដែលបានលាក់ពួនសម្រស់ដ៏អាថ៌កំបាំងនៅក្នុងទីព្រៃជ្រៅ ឬកន្លែងដែលមិនទាន់មានមនុស្សទៅដល់ តែវានៅតែត្រូវបានមនុស្សស្វែងរក និងរុករកឃើញជាបន្តបន្ទាប់។ នៅក្នុងនោះផងដែរ ភ្នំភ្លើងងាប់ ដែលធ្លាប់តែអាចបណ្តាលឱ្យមានគ្រោះថ្នាក់កាលពីអំឡុងសម័យកាលដ៏យូរអង្វែងណាស់មកហើយនោះ រហូតដល់បច្ចុប្បន្នវាបានប្រែក្លាយជាសម្រស់ដ៏ទាក់ទាញមួយ ជាពិសេសគឺបង្កើតបានជាបឹងបន្ទុះភ្នំភ្លើងដ៏មានសម្រស់ស្រស់ត្រកាលមួយចំនួនផងដែរ។ ដោយនៅប្រទេសកម្ពុជាយើងក៏មានបឹងភ្នំភ្លើងមួយដ៏ល្បីល្បាញផងដែរ នោះគឺបឹងយក្សឡោម។ បឹងនេះ ស្ថិតនៅក្នុងតំបន់ភ្នំដីក្រហមខេត្តរតនគិរី ដែលជាបឹងកកើតឡើងពីបន្ទុះភ្នំភ្លើងរាប់រយឆ្នាំកន្លងមកហើយ។ នៅជុះវិញបឹងយក្សឡោម សម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញជាម្លប់កម្សាន្តអារម្មណ៍ រីឯផៃ្ទទឹកបឹងវិញមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចឱ្យអ្នកទេសចរងូត ឬហែលកម្សាន្តលេងផងដែរ។។ បឹងនេះមាន មានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ដូចជាបាតខ្ទះ តែបឹងនេះមានដាក់សញ្ញាហាមឃាត់គ្រោះថ្នាក់នៅចំណុចខ្លះនៃផ្ទៃបឹង ដែលហាមមិនឱ្យហែលទៅកាន់តែជ្រៅនោះឡើយ។ សម្រាប់អ្នកដែលទៅលេងខេត្តរតនគិរី មិនដែលរំលងឡើយនូវការកម្សាន្តបឹងយក្សឡោមមួយកន្លែងនេះ ដោយជិះពីក្រុងបានលុង ទៅបឹងយក្សឡោមមិនឆ្ងាយប៉ុន្មាននោះឡើយ …

Cover Henri
Inspiration

អាថ៌កំបាំងផ្នូរបុរាណ​ របស់​ លោក​ ហង់រី ម៉ូហូត ​ដែលជាអ្នករុករកអង្គរធ្វើឱ្យពិភពលោកចាប់ផ្តើមស្គាល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ

លោក ហង់រី ម៉ូហូត (Henri Mouhot) គឺជាអ្នកស្រាវជ្រាវរុករកផ្នែកធម្មជាតិ និងសត្វ ជនជាតិបារាំងដ៏​ល្បី​មួយ​រូប​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩ ដែលកើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៦​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយរូបលោកបានសរសេររៀបរាប់អំពីប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរ និងខេត្តមួយចំនួនទៀតផងដែរ ​រហូតធ្វើឱ្យពិភពលោកបានស្គាល់វត្តមានអរិយអម៌ដ៏រុងរឿងរបស់កម្ពុជា។ លោក​ត្រូវ​បានគេ​ទទួល​ស្គាល់​ថា​ជា​ជន​ដ៏​ល្បី ដែល​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​ពី​តំបន់​អង្គរ​ នៃ​នគរ​ខ្មែរ​នៅ​ឆ្នាំ​១៨៦០។ ម៉ូហូត តែង​ត្រូវ​គេ​ច្រលំ​និយាយ​ថា​បាន​រក​ឃើញ​អង្គរ តាម​ពិត​អង្គរ​មិន​ដែល​បាន​បាត់​ទៅ​ណា​ទេ និង​មាន​ពួក​បស្ចិម​ប្រទេស​ជា​ច្រើន​​មក​ទស្សនា​តាំង​ពី​សតវត្សរ៍​ទី​១៦​មក​។ ម៉ូហូត​ បាន​ពោល​ក្នុង​សៀវភៅ​របស់​លោក​ថា​មាន​បេសកជន​បារាំង​ម្នាក់​នៅ​បាត់ដំបង​ និង​អ្នក​រុករក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​អង្គរ​៥ឆ្នាំ​មុន​ ​លោក​ទៅ​ដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ក្នុង​សៀវភៅ Travels in Siam,…

Cover Clor
PR

មិនចាំបាច់ដល់ចុងសប្ដាហ៍ ក៏អាចនាំគ្រួសារមកសម្រាកលំហែទទួលអារម្មណ៍ស្រស់ស្រាយបែបសមុទ្របានដែរ!

គួរបញ្ជាក់ផងដែរ បើក្រឡេកមកមើលភោជនីយដ្ឋានមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់បងប្អូន ដែលរស់នៅក្នុងតំបន់សែនសុខ ហ្ក្រេនភ្នំពេញ និងតំបន់ឬស្សីកែវ គឺភោជនីយដ្ឋាន COLOR CUP-THE BEACH ដែលទើបតែបើកដំណើរបានជាង២ខែតែប៉ុណ្ណោះ ។ ភោជនីយដ្ឋានមួយនេះហាក់ប្លែកពីភោជនីយដ្ឋានផ្សេងទៀត ដោយមានការរៀបចំលក្ខណៈបែបសមុទ្រ មានខ្សាច់ មានទឹក មានទោងជិះសម្រាប់ក្មេងៗទៀតផង ។ សម្រាប់បរិយាកាសរបស់ភោជនីយដ្ឋាន ក្រុមការងារយើងសង្កេតឃើញថា ពិតជាពិសេស អាចសាកសមជាមួយ យុវវ័យ វ័យកណ្ដាល និងទាំងបែបលក្ខណៈគ្រួសារ គ្រាន់តែទៅម្ដងមានអារម្មណ៍ថាស្រស់ស្រាយតែម្ដង។ សម្រាប់ចំណតវិញពិតជាអំណោយផលដល់បងៗតាមបណ្ដាក្រុមហ៊ុនដែលចង់រៀបចំកម្មវិធីជុំលៀងបុគ្គលិក ២០០ ទៅ ៣០០ នាក់គឺធានាថាអេមតែម្ដង ចំណតធំទូលាយអាចដាក់រថយន្តបានរហូតដល់ ១៥០គ្រឿងឯណោះ។…

Cover Beitong
PR

« បឹងបៃតង » សាកល្បងទៅលេងឬនៅ កន្លែងកម្សាន្តជិតភ្នំពេញ ​តែស្រស់ស្រាយខ្លាំងជាមួយកញ្ចុះក្បែរមាត់ទឹក ចង់ស្ទូចត្រីលេងក៏បាន

ចង់រកកន្លែងកម្សាន្ត ស្ទូចត្រី ​សម្រាកកម្សាន្ត  ទទួលទានអាហារប្រកបដោយបរិយាកាស ខ្យល់ត្រជាក់បរិសុទ្ធ ពោរពេញដោយធម្មជាតិស្រស់ថ្លា ​មិនបាច់ទៅណាឆ្ងាយពីភ្នំពេញទេ  ថ្ងៃនេះ « ក្នុងស្រុក » ​សូមណែនាំកន្លែងកម្សាន្តមួយកន្លែងមានឈ្មោះថា ​«រមណីយដ្ឋាន និងភោជនីយដ្ឋានបឹងបៃតង »។ ដោយភេាជនីយដា្ឋននេះមានកន្លែងអង្គុយកញ្ចុះធំៗ ​អង្រឹង សម្រាប់សម្រាកទទួលទានអាហារកំម៉ុងភ្លាមៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់អមជាមួយបរិយាកាសត្រជាក់ចិត្តក្បែរមាត់ទឹក ​ពិសេសថែមទាំងមានបន្ទប់ VIP ធំតូចតាមតំរូវការផងដែរ។ ដោយក្នុងនោះ ក្រៅពីមានបាយម្ហូបឆ្ងាញ់ៗជាច្រើនមុខរួមទាំងភេសជ្ជៈគ្រប់មុខ កាហ្វេ ក្តៅឬត្រជាក់ តែបៃតង  ទឹកផ្លែឈើស្រស់ ថែមទាំងមានកន្លែងស្ទូចត្រី ឱ្យចំណីត្រីលេង  ថែមទាំងមានបរិវេនកន្លែងកម្សាន្តឧបករណ៍ក្មេងលេងទៀតផង។ គួរឱ្យដឹងផងដែរថា ​«រមណីយដ្ឋាន…

Cover Food BTB
ដើរកម្សាន្ត

អ្នកណាមិនស្គាល់! បាត់ដំបង មិនខ្វះកន្លែងដើរលេង ហើយសម្បូររបស់ញ៉ាំឆ្ងាញ់ៗសុទ្ធតែលំដាប់ប្រចាំខេត្ត

បាត់ដំបង៖ បើនិយាយពីខេត្តបាត់ដំបង ប៉ែកពាយព្យ ដែលជាជម្រុកស្រូវដ៏ធំបំផុតប្រចាំប្រទេសមួយនេះ គឺសម្បូរទៅដោយសំណង់ប្រវត្តិសាស្រ្តចំណាស់ៗបន្សល់ទុកច្រើនជាងគេក្នុងចំណោមបណ្តាខេត្តផ្សេងៗនៅស្រុកខ្មែរ ថែមទាំងមានតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែងមិនខ្វះកន្លែងដើរលេងផងដែរ។ ទន្ទឹមនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងកន្លែងកម្សាន្តធម្មជាតិបូកប្រវត្តិសាស្រ្ត ខេត្តបាត់ដំបងក៏ល្បីថាសម្បូរទៅដោយម្ហូបអាហារ និងរបស់ញ៉ាំឆ្ងាញ់ៗជាច្រើនមុខដែលមិនអាចខកខានរកទទួលទានផងដែរ ប្រសិនជាបានទៅលេងខេត្តបាត់ដំបងក្នុងថ្ងៃសម្រាកពីការងារ ។ ប្រសិនជាមានឱកាស ​ទៅលេងបាត់ដំបង ​លោកអ្នកគួរតែសាកល្បង រករបស់ឆ្ងាញ់ៗទាំងនោះមានដូចជា៖ សម្បកណែម ណែមសាច់ត្រី សង្វាក់បាត់ដំបង ក្រឡាន អាម៉ុក បង្អែមដង្កូវ នំបញ្ចុកទឹកណាំព្រឹក្ស បុកទឹកគ្រឿង(ណាំព្រឹក្ស) ផ្អកប្រហុកត្រីប្រៃ ផ្លែឈើឆ្ងាញ់ៗបែបធម្មជាតិពីចម្ការស្រស់ៗរួមមាន ទុរេនសំឡូត សាវម៉ាវ ដូងខ្ទិះ ស្វាយខ្ទិះ ក្រូចពោធិសាត់ រួមទាំងរបស់ឆ្ងាញ់ៗជាច្រើនមុខទៀតស្ទើររៀបរាប់មិនអស់៕

Cover Takmao
ដើរកម្សាន្ត

បឹងឈូកថ្មីលើទឹកដីតាខ្មៅ ​ណាត់ថ្ងៃគ្នាឱ្យហើយទៅ កន្លែងលំហែកាយ បាយឆ្ងាញ់នៅជិតៗនេះសោះ

ថ្ងៃចុងសប្តាហ៍ច្បាស់ណាស់ មនុស្សគ្រប់គ្នាសុទ្ធតែរកពេលវេលាដើម្បីសម្រាកលំហែកាយ ​ទទួលទានអាហារឆ្ងាញ់ៗប្រកបដោយបរិយកាស ​តែប្រសិនជាអ្នកមិនសូវមានពេលវេលាធ្វើដំណើរឆ្ងាយសម្រាប់ថ្ងៃសម្រាក ​« ក្នុងស្រុក » ​សូមណែនាំកន្លែងកម្សាន្តថ្មីមួយកន្លែងមានឈ្មោះថា ​« បឹងឈូកថ្មី »។ « ភោជនីយដ្ឋាន  បឹងឈូកថ្មី » ​មានទីតាំងនៅក្បែរភ្នំពេញយើងតែប៉ុណ្ណោះ ពោលគឺស្ថិតនៅលើទឹកដីតាខ្មៅ ​ដែលមានកញ្ចុះទទួលទានអាហារបែបជនបទសុទ្ធតែឆ្ងាញ់ពិសារក្បែរមាត់ទឹកបឹងថ្លាឆ្វេង ផ្តល់នូវទេសភាពស្រស់ស្រាយខ្យល់ត្រជាក់ត្រសៀកៗ ​អមដោយក្រុមតន្ត្រីប្រគំកំដរលើឆាកកញ្ចុះកណ្តាលបឹងទៀតផង។ បន្ថែមពីនេះអ្នកក៏អាចជិះទូកកម្សាន្ត ​ស្ទូចត្រីលើផ្ទៃទឹកបឹងនេះក៏បាន  ហើយនៅជុំវិញក៏មានការតុបតែងជាសួនផ្កាស្រស់ស្អាតសម្រាប់ថតរូបកម្សាន្តផងដែរ ។ គួរឱ្យដឹងផងដែរថា ភោជនីយដ្ឋាន បឹងឈូកថ្មី មានទីតាំងស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅជិតស្ពានទន្លេបាសាក់…

Cover Neak
ដើរកម្សាន្ត

រឿងមួយចំនួនដែលកូនខ្មែរប្រហែលជាមិនធ្លាប់បានដឹងពី ​« ប្រាសាទនាគព័ន្ធ ​»

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វ លោកេស្វរៈ (ព្រះពុទ្ធសាសនាមហាយាន) និងព្រះពុទ្ធស្ដេចថ្នាំនាម ភែសជ្យគុរុ។ ប្រាសាទនេះមានទីតាំងឋិតនៅចំកណ្ដាលបារាយណ៍ « ជ័យតដាក » (Jayatataka) ដែលបារាយណ៍នេះមានទទឹង ៩០០ម និងបណ្ដោយប្រវែង ៣,៥០០ម ។ ប្រាសាទនេះសាងសង់ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើងនៅលើកោះសិប្បនិម្មិតដែលមាន ៣៥០ម ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀម និងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង ៣៤០ម ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ។…

Cover Cam
ដើរកម្សាន្ត

វែបសាយទេសចរណ៍បរទេសដ៏ល្បីមួយ ​បង្ហាញហេតុផលទាំង ​១៣ ដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជាឱ្យបានម្តងក្នុងមួយជីវិត

ប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិជាច្រើនអនេក​​ទាំងសម្បត្តិធម្មជាតិ និងវប្បធម៌ផ្នែកវប្បធម៌  ជាពិសេសគឺប្រាង្គប្រាសាទអង្គរ ​ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញផងដែរ។ ​ដោយហេតុនេះហើយបានជាក្នុងមួយឆ្នាំ ​កម្ពុជាបានស្រូបទាញចំនួនភ្ញៀវទេសចរណ៍រាប់លានអ្នកមកកម្សាន្តមិនចេះដាច់។ នៅក្នុងនោះសូម្បីតែវែបសាយទេសចរណ៍បរទេសដ៏ល្បី Culture  Trips  ក៏បានសរសេរអត្ថបទដ៏ទាក់ទាញមួយជួយផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកខ្មែរផងដែរ។ ទាំងនេះជាហេតុផលទាំង ​១៣យ៉ាងដែលវែបសាយបរទេស ​បានរៀបរាប់ពីមូលហេតុដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជា ៖ ១. ប្រាសាទអង្គរវត្ត៖ ​កម្ពុជាយើងមានប្រាសាទអង្គរវត្ត ​ជាប្រាសាទអច្ឆិរយៈ ​ដ៏អស្ចារ្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក  ដែលមានភាពប្រណីតស្រស់ស្អាត និងអស្ចារ្យខ្លាំងលើលោក។ ២. ស្នាមញញឹម និងភាពរួសរាយ៖  ប្រជាជនខ្មែរត្រូវបានពិភពលោកទទួលស្គាល់ថា ​ជាប្រទេសដែលមានស្នាមញញឹមស្រស់ស្អាតស្មោះត្រង់ចេញពីចិត្ត ​ជាប្រជាជនមានភាពរួសរាយ ​និងចេះជួយយលអាសារគ្នាទៅវិញទៅមក។ ៣. ប្រជុំកោះស្រស់ស្អាតមិនទាន់កែច្នៃ៖ ​ឆ្នេរសមុទ្រ ​និងបណ្តុំកោះនៅស្រុកខ្មែរ​​ត្រូវបានគេដឹងថាមានភាពស្រស់ស្អាតពីធម្មជាតិ…

Cover Ondet
ដើរកម្សាន្ត

ថ្មីប្លែកទៀតហើយ! ​រីហ្សតកោះអណ្តែតប្របមាត់ទឹកខេត្តកោះកុង ​ឃើញរូបចង់តែទៅគេងកម្សាន្តមួយយប់

កោះកុង៖ ខេត្តកោះកុង ​គឺជាខេត្តដែមដីកោះខណ្ឌចែកដោយសមុទ្រ ​និងដងព្រែកនានា  បង្កើតបានជាខេត្តដែលមានអំណោយផលទេសចរណ៍ផ្នែកផ្លូវទឹក​ ជួរភ្នំ ​ទឹកជ្រោះ និងព្រៃកោងកាង ​ស្រស់ស្អាតគួរជាទីកម្សាន្តអារម្មណ៍ ​ហើយរហូតមកដល់ពេលនេះក៏មានទីកន្លែងកម្សាន្ត ​និងរីហ្សតជាច្រើនបានបើកដំណើរការជាបន្តបន្ទាប់ដើម្បីស្វាគមន៍អ្នកទេសចរណ៍មកសម្រាកដើម្បីបំបាត់ក្តីនឿយហត់ផងដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំរីហ្សតមួយកន្លែងនៅក្នុងខេត្តកោះកុង ដែលត្រូវបានគេពេញនិយមទៅសម្រាកកម្សាន្តព្រោះតែមានបរិយាកាសស្រស់ស្អាត ​ស្ងប់ស្ងាត់ ​ជាមួយធម្មជាតិពិតៗនោះគឺ រីហ្សតកោះអណ្ដែត (Koh Andet Eco Resort)។ រីហ្សតកោះអណ្តែត ​គឺជារីហ្សតបែបអេកូមួយ ​ដែលមានសង់បន្ទប់ស្នាក់នៅបែបជនបទ ​ប្របមាត់ទឹក ​តែមានភាពស្រស់ស្អាតទំនើបនៅក្នុងផ្នែកបន្ទប់ខាងក្នុងមិនចាញ់សណ្ឋាគារទំនើបនានាឡើយ ពោលគឺបរិយកាសស័ក្តសមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងធម្មជាតិពិតៗ ដើម្បីបន្ធរភាពតានតឹង…

Cover 7NG
ដើរកម្សាន្ត

កន្លែងកំសាន្តថ្មីមិនបាច់ទៅណាឆ្ងាយទេ នៅជិតបង្កើយ ស្ថិតនៅក្នុងឃុំវិហារសួគ៌យើងនេះតើ

កណ្តាល៖  ចង់បានទីកន្លែងកំសាន្តថ្មី ត្រូវបានគេដឹងថាមិនបាច់ទៅណាឆ្ងាយទេ ពោលគឺនៅជិតបង្កើយទីក្រុងភ្នំពេញតែម្តង ​នោះគឺ ​Resort  7NG  នៅវិហារសួគ៌។ ទីកន្លែងថ្មីនេះ ​ត្រូវបានគេដឹងថា ​ជារីហ្សតបែបលូមួយ ​ដែលមានកន្លែងស្នាក់នៅប្រណីត មិនចាញ់នៅតាមបណ្តាខេត្តនានានោះទេ ​ទេសភាពក៏ស្រស់បំព្រង ​ខ្យល់អាកាសបរិសុទ្ធ ពោលជាកន្លែងកម្សាន្តដែលលោកអ្នកអាចមកសម្រាកកម្សាន្តនាពេលទំនេរពីការងារបាន។ គួរឱ្យដឹងផងដែរថា រីហ្សត 7NG មួយនេះមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ តោះ ដើរលេង

Cover 168
ដើរកម្សាន្ត

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង

ចង់ទទួលទានអាហារឆ្ងាញ់ៗស្រូបខ្យល់អាកាសមាត់ទន្លេត្រជាក់ស្រស់ស្រាយអារម្មណ៍ មិនខ្វះទេនៅក្បែរៗទៅក្រុងភ្នំពេញយើងហ្នឹង ​ហើយកន្លែងដែល ​«ក្នុងស្រុក» ​សូមណែនាំនោះគឺហាង «អាហារដ្ឋានម្ហូបជាតិ168» ដែលមានទីតាំងនៅតំបន់ព្រែកលៀបជិតៗនេះឯង។ «អាហារដ្ឋានម្ហូបជាតិ168» ជាកន្លែងទទួលទានអាហារដែលមានលក្ខណៈកញ្ចុះជាប់មាត់ទឹក មានតុ មានកន្លែងអង្គុយផ្ទាល់ដី ដែលមានខ្យល់អាកាសល្អជាប់មាត់ទន្លេ អាចចាក់ភ្លេង ច្រៀងលេងយ៉ាងសប្បាយរីករាយ ​ជាពិសេសម្ហូបកម្មង់បែបជនបទស្រុកស្រែសុទ្ធតែឆ្ងាញ់ៗពិសាជាប់ចិត្តគ្រប់មុខ  ជាមួយតម្លៃសមរម្យផងដែរ។ ក្រៅពីទទួលភ្ញៀវមកទទួលទានកម្សាន្តលំហែអារម្មណ៍ «អាហារដ្ឋានម្ហូបជាតិ168» ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងបុគ្គលិក កម្មវិធីជួបជុំផ្សេងៗ ទៀតផង ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងទេ។ គួរឱ្យដឹងផងដែរថា «អាហារដ្ឋានម្ហូបជាតិ168»  មានទីតាំងនៅព្រែកលៀប ផ្លូវជាតិ 6A ចុះតាមរបងវត្តវារិន្ទព្រែកលៀប ប្រមាណជា ​៤០០ ម៉ែត្រ បើជិះប្រហែល១០នាទីពីភ្នំពេញតែប៉ុណ្ណោះ…

២៦
ដើរកម្សាន្ត

មិនមែនលេងៗទេណា! សម្ភារៈដែលអ្នកមិនគួរមើលរំលងនៅពេលទៅបោះតង់លើកដំបូង

ចំពោះអ្នកដែលទើបនឹងបោះតង់ដំបូងៗអាចនឹងនៅខ្វះបទពិសោធន៍ ដែលអាចនាំឲ្យសម្ភារៈដែលអ្នកយកទៅបោះតង់នោះខ្វះខាត ឬមិនសមស្របទៅនឹងកន្លែងដែលអ្នកជ្រើសរើស។​ ដូច្នេះហើយនៅពេលទៅបោះតង់អ្នកគួរតែមានវត្ថុទាំងអស់ខាងក្រោមនេះ៖ ១. សម្ភារៈដំណេក អ្នកគួរតែយកខ្នើយ ភួយ ពូកខ្យល់  ឬសម្ភារៈដំណេកណាដែលអ្នកអាចគេងលក់ស្រួលបាន ព្រោះយើងអាចនឹងពិបាកសម្របខ្លួនទៅនឹងកន្លែងថ្មី។ តាមយោបល់របស់អ្នកដើរព្រៃខ្លះ គឺយើងអាចនឹងងាយស្រួលសំរាកជាងមុនបើសិនជាយើងយកម៉ាសគ្របភ្នែក ឬឧបករណ៍កាត់បន្ថយសម្លេងតាមខ្លួន។ ២. សម្ភារៈសម្រាប់បរិវេណតង់ យើងអាចយក ពិល ភ្លើងអគ្គិសនី ចង្កៀង ឬភ្លើងLEDជាដើម ដើម្បីបំភ្លឺជុំវិញបរិវេណតង់។ យើងក៏គួរយកធុងត្រជាក់ ឬទឹកកកវេចខ្ចប់ ទឹកស្អាត ដបទឹក ឈើគូស ឬដៃកេសនិងចង្ក្រានហ្គាសជាដើម។ ចំពោះវត្ថុដែលត្រូវការថ្មពិល អ្នកគួរតែយកថ្មពិលទៅសាគួរទុកនិងជាពិសេស Powerbank សម្រាប់សាកថ្មទូរស័ព្ទ។…

Cover Lumhae
ដើរកម្សាន្ត

ខែត្រជាក់ធ្លាក់ខ្យល់ ចង់គេងមេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ ជាប់មាត់ព្រែកកំពត ​ឬបោះតង់ ​មកសាកកន្លែងនេះបាន

កំពត៖ ខេត្តកំពត សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ​ដោយសារតែទេសភាពខេត្តមួយនេះពោរពេញទៅដោយជួរភ្នំ  ដងព្រែក ​និងទស្សនីយភាពស្រស់បំព្រង ដែលជាហេតុធ្វើឱ្យខេត្តមួយនេះមានបើកជាកន្លែងសម្រាកលំហែជាច្រើនកន្លែងឱ្យជ្រើសរើស ​តែប្រសិនជាចង់បានកន្លែងថ្មីស្ងប់ស្ងាត់បរិយកាសប្លែក ​« ក្នុងស្រុក​ » ​សូមណែនាំកន្លែងសម្រាកថ្មីមួយកន្លែងមានឈ្មោះថា  « លំហែកំពត »។ « លំហែកំពត » គឺជារមណីយដ្ឋានសម្រាប់បោះតង់មួយកន្លែង ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង ​ថែមទាំងមានទេសភាព និងខ្យល់អាកាសបរិសុទ្ធ រួមទាំងអាចមើលឃើញភ្នំបូកគោដ៏ស្គឹមស្គៃនៅចំពីមុខផងដែរ។ សម្រាប់ការសម្រាកនៅទីនោះ ​ពិតជាមានទេសភាពប្លែក ​ដោយអាចទស្សនាទិដ្ឋភាពថ្ងៃលិច គេងគយគន់ព្រះចន្ទ្រ និងហ្វូងផ្កាយក្នុងពេលរាត្រី អមដោយពន្លឺចាំងផ្លេកៗឆ្លុះលើផ្ទៃទឹកផងដែរ។ នៅក្នុងនោះ លោកអ្នកអាចជ្រើសរើសការគេងសម្រាកបោះតង់ក៏បាន ​ឬក៏អាចគេងលើសំណាញ់ប្របមាត់ទឹក…

Cover Angkor
ដើរកម្សាន្ត

រូបភាពដើមនៃប្រាសាទអង្គរវត្ត ដ៏ល្អវិចិត្រ និងមានភាពអច្ឆរិយៈលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ

ប្រាសាទអង្គរវត្ត គឺជាប្រាសាទដែលមានភាពល្អវិចិត្រ និងមានការកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត ត្រូវបានគេដឹងថាតំណាងឲ្យពិភពលោក ដោយប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ តែដោយសារតែហេតុផលមួយចំនួន ​កត្តាសង្គ្រាម និងបញ្ហាមួយចំនួន ប្រាសាទអង្គរវត្តត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ​ព្រៃដុះស៊ុបទ្រុប គួរឱ្យសង្វេកខ្លាំង។ ​បើទោះបីជាត្រូវបានកូនខ្មែរ និងជនបរទេសបានរកឃើញប្រាសាទនេះជាបន្តបន្ទាប់ ​តែជនបរទេសមួយរូបដែលធ្វើឱ្យគ្រប់គ្នាកាន់តែស្គាល់កិត្តិនាមប្រាសាទអង្គរវត្តនោះគឺធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ ដោយបាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ ខែ មក​រា ឆ្នាំ…

Cover Phnom Srey
ដើរកម្សាន្ត

សួនកម្សាន្តបើកថ្មី « ម្លប់ស្នាយ​ស្រីឈូក » ក្បែរភ្នំស្រី កន្លែងសប្បាយបរិយាកាសបរិសុទ្ធ ​គួរតែទៅលេងឱ្យបានម្តងទើបដឹងថាកប់យ៉ាងណា

កំពង់ចាម៖ កំពង់ចាម ​គឺជាខេត្តដីក្រហមដីស្អិតមួយ ​ដែលអំណោយផលដល់ដំណាំហូបផ្លែជាច្រើន ​ថែមទាំងពៅរពេញទៅដោយទេសភាពភ្នំតូចធំស្រស់បំព្រងជាទីកម្សាន្តអារម្មណ៍ផងដែរ។ ថ្មីៗនេះផងដែរ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកម្សាន្តយ៉ាងកុះករថា ​ជាទីកន្លែងកម្សាន្តបែបធម្មជាតិប្លែកនោះគឺ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ។ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ត្រូវបានគេដឹងថាមានទីតាំងល្អខ្លាំងណាស់​ មានភ្នំព័ទ្ធជុំវិញ មានបឹងទន្លេខ្យល់បក់ត្រសៀកៗពោរពេញទៅដោយបរិយាកាសបរិសុទ្ធ ​ជាពិសេសអាចថតរូបកម្សាន្តពេលថ្ងៃលិចដឹងតែអែមហ្មង​។ នៅក្នុងនោះផងដែរ ​កន្លែងកម្សាន្តមួយនេះ ​ថែមទាំងមានកញ្ចុះអង្គុយកម្សាន្តអារម្មណ៍ និងមានការបម្រើម្ហូបអាហារបែបស្រុកស្រែមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យទៀតផង។ គួរឱ្យដឹងផងដែរថា សួនកំសាន្ត​ ម្លប់ស្នាយ​ ស្រីឈូក​ មានទីតាំង​នៅភូមិស្រឡៅ​ ឃុំអំពិល​ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម​…

Cover 7NG
ដើរកម្សាន្ត

កន្លែងកំសាន្តថ្មីមិនបាច់ទៅណាឆ្ងាយទេ នៅជិតបង្កើយ ស្ថិតនៅក្នុងឃុំវិហារសួគ៌យើងនេះតើ

កណ្តាល៖  ចង់បានទីកន្លែងកំសាន្តថ្មី ត្រូវបានគេដឹងថាមិនបាច់ទៅណាឆ្ងាយទេ ពោលគឺនៅជិតបង្កើយទីក្រុងភ្នំពេញតែម្តង ​នោះគឺ ​Resort  7NG  នៅវិហារសួគ៌។ ទីកន្លែងថ្មីនេះ ​ត្រូវបានគេដឹងថា ​ជារីហ្សតបែបលូមួយ ​ដែលមានកន្លែងស្នាក់នៅប្រណីត មិនចាញ់នៅតាមបណ្តាខេត្តនានានោះទេ ​ទេសភាពក៏ស្រស់បំព្រង ​ខ្យល់អាកាសបរិសុទ្ធ ពោលជាកន្លែងកម្សាន្តដែលលោកអ្នកអាចមកសម្រាកកម្សាន្តនាពេលទំនេរពីការងារបាន។ គួរឱ្យដឹងផងដែរថា រីហ្សត 7NG មួយនេះមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ តោះ ដើរលេង

Cover Ondet
ដើរកម្សាន្ត

ថ្មីប្លែកទៀតហើយ! ​រីហ្សតកោះអណ្តែតប្របមាត់ទឹកខេត្តកោះកុង ​ឃើញរូបចង់តែទៅគេងកម្សាន្តមួយយប់

កោះកុង៖ ខេត្តកោះកុង ​គឺជាខេត្តដែមដីកោះខណ្ឌចែកដោយសមុទ្រ ​និងដងព្រែកនានា  បង្កើតបានជាខេត្តដែលមានអំណោយផលទេសចរណ៍ផ្នែកផ្លូវទឹក​ ជួរភ្នំ ​ទឹកជ្រោះ និងព្រៃកោងកាង ​ស្រស់ស្អាតគួរជាទីកម្សាន្តអារម្មណ៍ ​ហើយរហូតមកដល់ពេលនេះក៏មានទីកន្លែងកម្សាន្ត ​និងរីហ្សតជាច្រើនបានបើកដំណើរការជាបន្តបន្ទាប់ដើម្បីស្វាគមន៍អ្នកទេសចរណ៍មកសម្រាកដើម្បីបំបាត់ក្តីនឿយហត់ផងដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំរីហ្សតមួយកន្លែងនៅក្នុងខេត្តកោះកុង ដែលត្រូវបានគេពេញនិយមទៅសម្រាកកម្សាន្តព្រោះតែមានបរិយាកាសស្រស់ស្អាត ​ស្ងប់ស្ងាត់ ​ជាមួយធម្មជាតិពិតៗនោះគឺ រីហ្សតកោះអណ្ដែត (Koh Andet Eco Resort)។ រីហ្សតកោះអណ្តែត ​គឺជារីហ្សតបែបអេកូមួយ ​ដែលមានសង់បន្ទប់ស្នាក់នៅបែបជនបទ ​ប្របមាត់ទឹក ​តែមានភាពស្រស់ស្អាតទំនើបនៅក្នុងផ្នែកបន្ទប់ខាងក្នុងមិនចាញ់សណ្ឋាគារទំនើបនានាឡើយ ពោលគឺបរិយកាសស័ក្តសមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងធម្មជាតិពិតៗ ដើម្បីបន្ធរភាពតានតឹង…

Cover Cam
ដើរកម្សាន្ត

វែបសាយទេសចរណ៍បរទេសដ៏ល្បីមួយ ​បង្ហាញហេតុផលទាំង ​១៣ ដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជាឱ្យបានម្តងក្នុងមួយជីវិត

ប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិជាច្រើនអនេក​​ទាំងសម្បត្តិធម្មជាតិ និងវប្បធម៌ផ្នែកវប្បធម៌  ជាពិសេសគឺប្រាង្គប្រាសាទអង្គរ ​ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញផងដែរ។ ​ដោយហេតុនេះហើយបានជាក្នុងមួយឆ្នាំ ​កម្ពុជាបានស្រូបទាញចំនួនភ្ញៀវទេសចរណ៍រាប់លានអ្នកមកកម្សាន្តមិនចេះដាច់។ នៅក្នុងនោះសូម្បីតែវែបសាយទេសចរណ៍បរទេសដ៏ល្បី Culture  Trips  ក៏បានសរសេរអត្ថបទដ៏ទាក់ទាញមួយជួយផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកខ្មែរផងដែរ។ ទាំងនេះជាហេតុផលទាំង ​១៣យ៉ាងដែលវែបសាយបរទេស ​បានរៀបរាប់ពីមូលហេតុដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជា ៖ ១. ប្រាសាទអង្គរវត្ត៖ ​កម្ពុជាយើងមានប្រាសាទអង្គរវត្ត ​ជាប្រាសាទអច្ឆិរយៈ ​ដ៏អស្ចារ្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក  ដែលមានភាពប្រណីតស្រស់ស្អាត និងអស្ចារ្យខ្លាំងលើលោក។ ២. ស្នាមញញឹម និងភាពរួសរាយ៖  ប្រជាជនខ្មែរត្រូវបានពិភពលោកទទួលស្គាល់ថា ​ជាប្រទេសដែលមានស្នាមញញឹមស្រស់ស្អាតស្មោះត្រង់ចេញពីចិត្ត ​ជាប្រជាជនមានភាពរួសរាយ ​និងចេះជួយយលអាសារគ្នាទៅវិញទៅមក។ ៣. ប្រជុំកោះស្រស់ស្អាតមិនទាន់កែច្នៃ៖ ​ឆ្នេរសមុទ្រ ​និងបណ្តុំកោះនៅស្រុកខ្មែរ​​ត្រូវបានគេដឹងថាមានភាពស្រស់ស្អាតពីធម្មជាតិ…

Cover Neak
ដើរកម្សាន្ត

រឿងមួយចំនួនដែលកូនខ្មែរប្រហែលជាមិនធ្លាប់បានដឹងពី ​« ប្រាសាទនាគព័ន្ធ ​»

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វ លោកេស្វរៈ (ព្រះពុទ្ធសាសនាមហាយាន) និងព្រះពុទ្ធស្ដេចថ្នាំនាម ភែសជ្យគុរុ។ ប្រាសាទនេះមានទីតាំងឋិតនៅចំកណ្ដាលបារាយណ៍ « ជ័យតដាក » (Jayatataka) ដែលបារាយណ៍នេះមានទទឹង ៩០០ម និងបណ្ដោយប្រវែង ៣,៥០០ម ។ ប្រាសាទនេះសាងសង់ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើងនៅលើកោះសិប្បនិម្មិតដែលមាន ៣៥០ម ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀម និងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង ៣៤០ម ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ។…

Cover Flower
ដើរកម្សាន្ត

ឡូយកប់រដូវការចំការស្បៃរឿងជើងភ្នំសំពៅថ្មី ​សម្រាប់ថ្ងៃឆ្លងឆ្នាំស្អាតអស់ទាស់ ​ថែមទាំងមានកន្លែងជួបជុំគ្នាទល់ភ្លឺទៀត

បាត់ដំបង៖ ខេត្តបាត់ដំបង ​គឺជាខេត្តទេសចរណ៍ដ៏ល្បីមួយ ​ដែលមានទីកន្លែងប្រវត្តិសាស្រ្ត និងទេសភាពភ្នំតូចធំសម្រាប់ដើរកម្សាន្តស្ទើរតែរាប់មិនអស់ ​សុទ្ធតែមានភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយជាច្រើនកន្លែង។ នៅក្នុងនោះ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  ត្រូវបានគេដឹងថាជាកន្លែងកម្សាន្តដ៏ពិសេសមួយសម្រាប់អ្នកបាត់ដំបង ​និងអ្នកទេសចរណ៍មកពីគ្រប់ទិសទីផងដែរ ​ដោយទីនោះមានផ្ទៃដីទំហំធំដាំទៅដោយផ្កាស្បៃរឿងជាច្រើនដើម និងដើមផ្កាជាច្រើនដើមទៀត ផ្តល់នូវទេសភាពលឿងខ្ចីដូចក្រាលព្រំមាស។ ថ្មីៗនេះផងដែរ ​ចំការស្បៃរឿងត្រូវបានគេដាំលម្អថ្មី ​និងកាន់តែមានចំនួនច្រើនជាងមុន មានទេសភាពស្រស់ស្អាតមែនទែនដើម្បីស្វាគមន៍ភ្ញៀវមកកម្សាន្តនៅក្នុងរដូវការថ្មី ពិសេសសម្រាប់ថ្ងៃឆ្លងឆ្នាំតែម្តង។ នៅក្នុងនោះក្រៅពីមកថតរូបកម្សាន្ត ​នៅទីនោះថែមទាំងមានកន្លែងអង្គុយទទួលទានអាហារជុំគ្នាទាំងពេលថ្ងៃ ​និងជួបជុះមិត្តភក្តិឆ្លងឆ្នាំដាច់យប់ផងដែរ។ គួរឱ្យដឹងផងដែរថា ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  មានទីតាំងស្ថិតនៅក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ( ចុះពីផ្លូវជាតិ ៥៧ ប្រហែល៥០០ម៉ែត្រ ស្របតាមសាលារៀន…