
ប្តូរបរិយាកាសមកកម្សាន្តនៅលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ប្លែកស្រស់ស្រាយ មិនទៅណាឆ្ងាយនៅជិតនេះខាងអរិយក្សត្រសោះ
ជាការពិតណាស់សព្វថ្ងៃ មនុស្សចូលចិត្តការដើរកម្សាន្តដើម្បីបំបាត់ក្តីនឿយហត់ ស្ត្រេស និងចង់ទទួលបានភាពរីករាយផងដែរ ដូច្នេះហើយបានជាការដើរលេងតាមបណ្តាខេត្តដែលមានធម្មជាតិស្រស់ស្រាយក្លាយជាជម្រើសរបស់មនុស្សជាច្រើន តែសម្រាប់អ្នកដែលចង់ទទួលបានបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិផង ចង់រស់នៅជីវភាពស្រុកស្រៃបែបសាមញ្ញផង តែមិនសូវមានពេលវេលាធ្វើដំណើរទៅឆ្ងាយនោះ « ក្នុងស្រុក » សូមណែនាំកន្លែងស្នាក់នៅមួយកន្លែងដ៏ពេញនិយមនោះគឺ « Maya Village »។ Maya Village គឺជាលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកទស្សនាព្រមទាំងជួលនូវសេវាកម្មសម្រាកលំហែកាយផងដែរ ដោយសារតែកន្លែងស្នាក់នៅមួយនេះ មានការរៀបចំជាលក្ខណៈផ្ទះខ្មែរបុរាណជាច្រើនខ្នងដែលប្រមូលទិញពីគ្រប់ខេត្តក្រុង ទាំងតូចទាំងធំ យកមកកែច្នៃ តុបតែងបន្ថែម ឯផ្ទះខ្លះថែមទាំងមានអាយុ ៣០ ទៅ ៥០ឆ្នាំផងដែរ សម្រាប់ភ្ញៀវស្នាក់កម្សាន្ត គ្រាន់តែឈានជើងចូលអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ…




















