ហាង LUNA PRIME រចនាបថមកុដអប្សារា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ

Cover Luna Prime
ការផ្សាយពាណិជ្ជកម្ម

ហាង LUNA PRIME ដែលស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម កែងនឹងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នេះ។

L 8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រចនាបថខាងក្រៅនៃហាង LUNA PRIME ទាំងមូលត្រូវបានយកទម្រង់ស្រដៀងមកុដអប្សារា និងបន្ថែមនូវរចនាបថប្រណីត បែបសម័យទំនើបរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។ រចនាបថហាងទាំងមូលត្រូវបានលម្អ ដោយពណ៌ធម្មជាតិ និងស្រះផ្កាឈូកដ៏ស្រស់ត្រកាល ធ្វើឱ្យមានភាពទាក់ទាញប្លែកភ្នែកអម ដោយបរិយាកាសថ្មីដំបូងគេក្នុងរាជធានីភ្នំពេញ។

ការផ្សាយពាណិជ្ជកម្ម
L 7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
L 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយបានមើលឃើញអំពីសក្កានុពលនៃ វិស័យម្ហូបអាហារ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា លោកជំទាវ ឈុន សុភារ័ត្ន ស្ថាបនិកប៊្រេន Luna Coffee & Bakery បានសម្រេចបោះជំហានថ្មីមួយទៀតគឺ LUNA PRIME ដែលជាមុខមាត់ថ្មីមានសេវាកម្មម្ហូបអាហារផ្សេងៗ ជាមួយរសជាតិកម្រិតស្តង់ដារប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងហាងនេះ។

L 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លើសពីនេះលោកអ្នកអាចអញ្ជើញមកទទួលទានអាហារពេលព្រឹកជាមួយនឹងរសជាតិកាហ្វេដែលលីងភ្លាមៗយកមកឆុងភ្លាម និងបានភ្លក់រសជាតិកាហ្វេថ្មីៗប្រចាំហាង នោះ គឺ Nitro Cold Brew, Cold Drip Coffee និង Syphon Coffee Brewing ដែលជាប្រភេទ កាហ្វេថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ សម្រាប់អាហារពេលថ្ងៃ និងពេលល្ងាច គឺមានម្ហូប ម្ហូបអាស៊ី ម្ហូបអឺរ៉ុបពិសេសៗ ប្រចាំហាងច្រើនមុខជាមួយស្រាក្រហមល្បីៗ និង Cocktail ពិសេសៗបម្រើជូនអតិថិជន។

ការផ្សាយពាណិជ្ជកម្ម
L 10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា ហាង LUNA PRIME មានអាសយដ្ឋានផ្ទះលេខ ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ ។ ទីតាំង ៖ Google Map : https://bit.ly/LunaPrime ៕

L 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
L 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
L 9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

↑