
ទៅលេងសៀមរាប សាកល្បងកន្លែងស្នាក់នៅបែបប្រណីត ជាមួយការទទួលទានអាហារពេលព្រឹកក្នុងអាងទឹកឡើងកាលីបមួយនេះម្តងមើល៍!
សៀមរាប៖ ការធ្វើដំណើរកម្សាន្ត ក្រៅពីចង់ទៅដើរលេងឱ្យសប្បាយៗដើម្បីលំហែអារម្មណ៍ពីភាពស្មុកស្មាញហើយនោះ លោកអ្នកប្រាកដគឺចង់ទទួលបានផាសុកភាពទាំងការទទួលទាន និងការស្នាក់នៅជាពិសេស។ ដូច្នេះសម្រាប់អ្នកដែលមកលេងខេត្តសៀមរាបក្រៅពីចង់ទស្សនាប្រាសាទ និងកន្លែងធម្មជាតិដ៏រីករាយ លោកអ្នកពិតជាកំពុងតែស្វែងរកកន្លែងស្នាក់នៅដ៏ល្អ ដែលនៅខេត្តសៀមរាបពិតជាមានកន្លែងស្នាក់នៅដ៏ពិសេសជាច្រើនកន្លែងណាស់ឱ្យអ្នកជ្រើសរើស។ តែប្រសិនជាអ្នកជាមនុស្សមានរសនិយមខ្ពស់ និងស្រលាញ់ភាពស្ងប់ស្ងាត់ «ក្នុងស្រុក » សូមណែនាំកន្លែងស្នាក់នៅដ៏ពិសេសមួយនោះគឺ « Templation Hotel »។ Templation Hotel គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ មួយដែលមានភាពល្បីល្បាញខ្លាំងសម្រាប់ជនបរទេសមកកម្សាន្ត ដោយសារតែវាមានលក្ខណៈស្ងប់ស្ងាត់ មានភាពឯកជនខ្ពស់ ជាពិសេសគឺមានអាងទឹកធំដ៏ប្រណីតមួយ។ ចំពោះកន្លែងស្នាក់នៅគឺបែបវីឡា ដែលមានបណ្តប់មើលកុន ថែមទាំងមានកូនអាងហែលទឹក១ ប្រចាំវីឡានីមួយៗផងដែរ ដោយសណ្ឋាគារមួយនេះក៏ធ្លាប់ទទួលបានពានរង្វាន់ទៅលើការរចនាអាងហែលទឹក…















