
ស្ពានទាំងនេះល្បីថាស្អាតហើយអស្ចារ្យ តែបានឃើញកាលណាចង់ទន់ជង្គង់
ទេសភាពស្ពានល្បីៗខាងក្រោមនេះ ត្រូវបានខាងBrighside ចុះជាបញ្ជីថាជាស្ពានដែលមានទេសភាពស្អាតជាងគេ តែបែរជាស្ងើបទៅវិញព្រោះតែកម្ពស់ និងស្ថានភាពរបស់វា។ ដូច្នេះមកតាមដានស្ពានទាំងអស់នេះថាមានស្ពានអ្វីខ្លះ និងស្ថិតក្នុងប្រទេសណា៖ ១.ស្ពានបាតដៃ ស្ពានមាស ដែលមានបាតដៃទាំងពីរទ្រនោះ បានក្លាយទៅជាទីកន្លែងកម្សាន្តដ៏ពេញនិយមមួយនៅក្នុងក្រុងដាណាង ប្រទេសវៀតណាម។ ស្ថាបត្យកម្មដ៏អស្ចារ្យ និងរស់រវើកបែបច្នៃប្រតិដ្ឋមួយនេះប្រៀបបីដូចជាបាតដៃរបស់ព្រះជាម្ចាស់ទ្រសន្លឹកមាសមួយសន្លឹកអ៊ីចឹង ជាពិសេសដូចជាសិល្បៈសម័យបុរាណមួយដ៏ទាក់ទាញទៀតផង។ ២.ស្ពានលើមេឃ ប្រទេសម៉ាឡេស៊ី Sky Bridge ឬស្ពានលើមេឃ ត្រូវបានផ្តួចផ្តើមសាងសង់ឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ មិនខុសពីការរំពឹងទុក ស្ពានដែលមានគំនិតច្នៃប្រតិដ្ឋមួយនេះបានក្លាយទៅជាទីកន្លែងដ៏ចាប់អារម្មណ៍ និងទាក់ទាញមួយដែលបានស្រូបយកចំនួនអ្នកទស្សនាកម្សាន្តមិនចេះដាច់។ ៣. ស្ពានឆ្លងមហាសមុទ្រចិន ស្ពានដែលឆ្លងកាត់ឆកសមុទ្រ Hangzhou ប្រទេសចិន គឺជាស្ពានដ៏វែង…




















