ដើរកម្សាន្ត

Cover Cafe Wat
ដើរកម្សាន្ត

បាយស្លឹកឈូក និងកាហ្វេវត្តទេ? ដឹងតែឆ្ងាញ់ ហើយនិងប្លែកជាមួយនឹងហាងមួយនេះ

​ភ្នំពេញ៖  ចង់ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងអារម្មណ៍ប្លែកថ្មី ​ប្រៀបបីដូចជាទទួលទានអាហារក្នុងផ្ទះថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ ​ថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំហាងអាហារមួយកន្លែងមានឈ្មោះថា ​« ​Frank  Coffee  »។ Frank  Coffee  ឬគ្រប់គ្នាហៅលេងថាហាងបាយវត្តខ្ចប់ស្លឹកឈូក ​មានទីតាំងស្ថិតនៅក្នុងវត្តតែម្តង ​ដោយមិនត្រឹមតែបើកបម្រើកាហ្វេ និងភេសជ្ជៈច្រើនប្រភេទប៉ុណ្ណោះទេ ​តែហាងមួយនេះល្បីថាមានបាយខ្ចប់ស្លឹកឈូកឈ្ងុយឆ្ងាញ់ ​ជាមួយនឹងអាហារបែបស្រុកស្រែជាមួយនឹងរសជាតិបំភ្លេចមិនបាន​ញ៉ាំហើយគឺមានអារម្មណ៍ថាដូចនៅផ្ទះយ៉ាងអ៊ីចឹង។ ដោយ ​Frank  Coffee  មានទាំងបាយភ្លៅមាន់ខ្ចប់ស្លឹកឈូក ក្រួចអំបិលម្ទេសអាំង កង្កែបអំបិលម្ទេសអាំង មឹកអំបិលម្ទេសអាំង មាន់អំបិលម្ទេសអាំង ត្រីរ៉ស់អាំង ត្រីអណ្តែងអាំង ផ្អកចំហុយ ខ្យងនិងក្តាមចំហុយ សម្លម្ជូរត្រកួនសាច់គោ​…

Cover Domnak Neak
ដើរកម្សាន្ត

ឃើញតែរូបក៏ស្រស់ស្រាយចង់តែស្នាក់នៅឱ្យបាន១យប់ ទេសភាពស្រស់បំព្រង និងមានភាពប្រណីតនៃ ភូមិដំណាក់នាគ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖  ខេត្តមណ្ឌលគីរី ភូមិភាគឦសាននៃប្រទេសកម្ពុជា គឺជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះ ព្រៃព្រឹក្សា និងភ្នំតូចធំជាច្រើនដែលផ្តល់នូវទេសភាពស្រស់ស្អាតស្រស់ស្រាយត្រជាក់ស្រេបពេលទៅដល់ភ្លាមៗ។ នៅក្នុងនោះ ​« រីហ្សតភូមិដំណាក់នាគ » ​គឺជារីហ្សតបង្កើតថ្មីដែលស្ថិតនៅកណ្តាលទិដ្ឋភាពព្រៃភ្នំប្រកបដោយទេសភាពបែបធម្មជាតិពិតៗ ដែលជួយឱ្យអារម្មណ៍អ្នកដែលទៅកម្សាន្តស្នាក់នៅជួបប្រទះនឹងទិដ្ឋភាពថ្មីធូរស្បើយពីទុក្ខកង្វល់នានា។ រីហ្សតដ៏ប្រណីតកាត់បុរាណមួយនេះ មានកន្លែងស្នាក់ជាច្រើនឱ្យជ្រើសរើស ​ដោយលោកអ្នកចង់ស្នាក់នៅជាផ្ទះឈើ ​ឬថ្មដាច់ដោយឡែកពីគ្នា ប្រកបដោយភាពស្រស់ស្អាត សូម្បីតែផ្នែកខាងក្នុងក៏តុបតែងដោយគ្រឿងលម្អឈើ និងគ្រឿងបរិក្ខាទំនើបៗផ្តល់ផាសុកភាព ឬលោកអ្នកអាចជ្រើសរើសការគេងបោះតង់បែបទំនើបសម្រាប់ការស្នាក់នៅក៏បានដែរ។ កាន់តែពិសេសរីហ្សតមួយនេះមានទីធ្លាធំទូលាយអាចដើរគយគន់ទេសភាពជើងភ្នំ ​ព្រៃព្រឹក្សាជុំវិញ ​ឬជិះកង់ដើរលេងក៏បាន ​ថែមទាំងមានអាងទឹកធំទូលាយដ៏ប្រណីតសម្រាប់ការហែលកម្សាន្តលេងទៀតផង។ សម្រាប់អ្នកដែលចាប់អារម្មណ៍ ​ចង់សាកល្បងការស្នាក់នៅបែបប្រណីតជាមួយ រីហ្សតដំណាក់នាគ រីហ្សតនេះមានទីតាំង ​នៅភូមិ ​អូស្ពាន សង្កាត់ស្ពានមានជ័យ…

Cover Phum
ដើរកម្សាន្ត

ចង់ស្ទួចបង្កងសប្បាយៗ  ហើយទទួលទានបង្កងស្រស់ៗ មាននៅណាឆ្ងាយ ​នៅភ្នំពេញយើងហ្នឹងឯងសោះ!

ភ្នំពេញ៖ ចង់ទទួលទានបង្កងស្រស់ៗ និងលំហែអារម្មណ៍តាមរយៈការកម្សាន្តស្ទូចបង្កងលេងជាលក្ខណៈមិត្តភក្តិ ​ឬក្រុមគ្រយសារផងនោះ ​ពេលនោះលោកអ្នកមិនបាច់ទៅដល់ណាឆ្ងាយៗនោះទេ ​ដោយកន្លែងកម្សាន្តមួយនេះស្ថិតនៅរាជធានីភ្នំពេញយើងប៉ុណ្ណោះ គឺ ​« ​ភោជនីយដ្ឋានភូមិស្ទូចបង្កង» ។ ភូមិស្ទូចបង្កង មានទីកន្លែងប្រកបដោយបរិយាកាសល្អធំទូលាយ អាចអង្គុយទទួលទានអាហារលើតុកៅអីក៏បាន ​ហើយចង់អង្គុយនៅកញ្ចុះដ៏ស្រស់ស្អាតក៏បានដែរ ។ ជាពិសេសលោកអ្នកអាចធ្វើការស្ទូចបង្កងលេងកម្សាន្ត ឬយកមកបរិភោគបាន ដែលវាមានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ហើយលោកអ្នកធ្វើការជ្រើសរើសមុខម្ហួបតាមចំណង់ចំណូលចិត្តបានទាំងបង្កងអាំងម្ទេស ឆា ចៀន ចំហុយ អប់ សុទ្ធតែឆ្ងាញ់ ដោយបង្កងទឹកសាបស្ទូចបាន  1kg គិតតម្លៃ 25$ និងបង្កងនាគស្ទូចបាន 1kg គិតម្លៃ 30$…

Cover Prek
ដើរកម្សាន្ត

ឧទ្យានដងព្រែក កន្លែងលេងទឹកដ៏ធំបំផុតប្រចាំខេត្តកំពត ​ជាពិសេសការជិះខ្សែរ៉តបែបផ្សងព្រេងយ៉ាងព្រឺព្រួចដែលគួរតែសាកឱ្យបានម្តងក្នុងមួយជីវិត

កំពត៖ នៅក្នុងខេត្តកំពតម្តុំទឹកឈូ ​ក្រៅពីមានរីហ្សតស្នាក់ស្អាតៗ ក៏មានកន្លែងកម្សាន្តសប្បាយដ៏ជក់ចិត្តច្រើនកន្លែងដែរ  ដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បី និងធំជាងគេ ​នោះគឺ ​« ឧទ្យានដងព្រែក » ។ ឧទ្យានដងព្រែក គឺជាកន្លែងកម្សាន្តថ្មី  ដែលអាចឱ្យអ្នកមកកម្សាន្តរីករាយជាមួយនឹងការលេងទឹកយ៉ាងរីករាយដោយមានពោងឱ្យលោតលេងទៀតផង។ ​ជាពិសេសលោក​អ្នកក៏​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​កៃយ៉ាក់ និងជិះទាទឹកនៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក ​ឬ​ក៏​អាច​សាក​ល្បង​ល្បែង​កម្សាន្ត​ថ្មីបែប​ព្រឺព្រួចផ្សងព្រេង នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ​​ ។ លើសពីនោះ ​ឧទ្យានដងព្រែក ​ក៏មានកញ្ចុះអង្គុយលេង និងទទួលទានអាហារបែបអ្នកស្រុកយ៉ាងឆ្ងាញ់ពិសា ​គយគន់ទេសភាពដ៏ស្រស់បំព្រង និងខ្យល់បក់ត្រសៀកៗធ្វើឱ្យស្បើយអស់ទុក្ខកង្វល់នានាផងដែរ។ គួរឱ្យដឹងផងដែរថា ឧទ្យាន​ដង​ព្រែក មាន​ទី​តាំង​ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី…

Cover Banana
ដើរកម្សាន្ត

គាំទ្រទេ ​បើយកស្រទបចេក ខ្ចប់បន្លែជំនួសប្រអប់ស្នោ?

ជាការពិតណាស់ ​សព្វថ្ងៃនេះយើងប្រាកដជាបានដឹងហើយថា ​បញ្ហាបរិស្ថាន ​ជាកត្តាមួយធ្វើឱ្យផែនដីកាន់តែមានការខូចខាត ជាពិសេសគឺសម្រាមដែលមិនងាយរលូយដូចជាថង់ប្លាស្ទិច និងប្រអប់ជ័រជាដើម។ ដោយសារតែយល់ឃើញពីផលប៉ះពាល់នៃថង់ប្លាស្ទិចនេះហើយ បានជាពេលបច្ចុប្បន្ន  គ្រប់គ្នានាំគ្នាកាត់បន្ថយថង់ផ្លាស្ទិច ​ដោយការប្រើថង់យូរដៃក្រណាត់ និងថង់ក្រដាសធម្មជាតិជំនួសវិញ។ នៅក្នុងនោះដែរ ​គណនីហ្វេសប៊ុកមួយឈ្មោះ ​Rich  Chamrouen  បានចែករំលែករូបភាពប៉ុន្មានសន្លឹក ​នោះគឺការកែច្នៃស្រទបចេកខ្ចប់បន្លែធម្មជាតិ ​ដើម្បីការពារបរិស្ថាន ជំនួសឱ្យការប្រើប្រអប់ស្នោរ។ ដោយតាមការរៀបរាប់របស់ម្ចាស់គណនីបានឱ្យដឹងផងដែរថា គំនិត​យកស្រទបចេកជំនួសប្រអប់ស្នោរ វេចខ្ចប់បន្លែធម្មជាតិ មួយនេះមិនត្រឹមតែកាត់បន្ថយជាតិពុលបរិស្ថាននោះទេ ​តែវាថែមទាំងមានគុណប្រយោជន៍អាចជួយរក្សាសំណើម ឱ្យបន្លែនៅស្រស់បានយូរទៀតផង៕ រក្សាសិទ្ធ៖ ក្នុងស្រុក ប្រភពរូបភាព៖ Rich  Chamrouen   

Cover Temple
ដើរកម្សាន្ត

លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន រកឃើញ​​ប្រាសាទបុរាណថ្មីជាង៤០ នៅខេត្តក្រចេះ

លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានរកឃើញ​​ប្រាសាទបុរាណថ្មីជាង៤០ នៅខេត្តក្រចេះ ដែលជាអតីតទីក្រុងសម្ពុបុរៈនៃរដ្ឋចេនឡា។​​  ជាប្រាសាទដែលបានរកឃើញក្នុងថ្ងៃទី ២៣ ខែ ខសភា ឆ្នាំ ២០១៩ ដែលបានប្រកាសជាផ្លូវការនូវថ្ងៃនេះ។ ភាគច្រើន សុទ្ធសឹងតែ ជាប្រាសាទដែលមានត្រឹមតែគ្រឹះ និងបំនែកផ្សេងៗ នៃប្រាសាទ។ មើលពត៏មានលំអិត ក្នុង វីដេអូខាងក្រោម ឥលូវនេះគេកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ផ្នែកទាំងអស់នេះ។ ប្រភព៖ https://www.information.gov.kh/

Cover Salika
ដើរកម្សាន្ត

សួនកម្សាន្ត និងសួនទឹកបើកថ្មី លើទឹកដីត្បូងឃ្មុំ ឡូយ និងសប្បាយអស់ទាស់!

ត្បូងឃ្មុំ៖ ខេត្តត្បួងឃ្មុំ គឺជាខេត្តបំបែកថ្មីពីទឹកដីខេត្តកំពង់ចាម ដែលជាខេត្តសម្បូរទៅដោយទីកន្លែងស្រស់ស្អាតបែបធម្មជាតិជាច្រើន ជាពិសេសគឺកន្លែងកម្សាន្តបែបកែច្នៃដូចជាសួនផ្កា និងសួនបន្លែជាដើម។ ជាក់ស្តែង ថ្មីៗនេះកន្លែងកម្សាន្តថ្មីមួយទៀតហើយនៅក្នុងទឹកដីមួយនេះត្រូវបានបង្កើតឡើងក្លាយទៅជាទីពេញនិយមសម្រាប់អ្នកនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងអ្នកមកពីភ្នំពេញផងដែរនោះគឺសួនកម្សាន្ត និងសួនទឹក Salika’s Water Park។ Salika’s Water Park មានកន្លែងអង្គុយជាលក្ខណៈខ្ចូសកម្សាន្តដែលអាចកំម៉ុងអាហារទានច្រើនមុខសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ហើយថែមទាំងមានសួនផ្កា និងទីកន្លែងសម្រាប់ថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍ផងដែរ។ ចំណែកឯការលេងទឹកវិញ កូនក្មេងតម្លៃមានតម្លៃត្រឹមតែ 4000៛ ឯមនុស្សចាស់មានតម្លៃ 6000៛ ដែលអាចហែលលេង និងជិះ Slide រំអិលលេងតាមចិត្តដោយមិនគិតម៉ោងផងដែរ។ គួរឱ្យដឹងផងដែរថា Salika’s Water…

Cover Train Coktail
ដើរកម្សាន្ត

Train Cocktail កន្លែងភ្លើងពណ៌ស្អាតកប់ ជាពិសេសស្រាក្រឡុកមួយថូត្រឹមតែ 5$

ភ្នំពេញ៖ មួយរយៈនេះហាង Cocktail ស្រាក្រឡុកជាលក្ខណៈតៀមតូចៗក្បែរផ្លូវ ហាក់រីកដុះដាលច្រើន ជាទីពេញនិយមរបស់យុវវវ័យសម័យថ្មីជាមួយនឹងតម្លៃថោកសមរម្យ។ ថ្មីៗនេះផងដែរ ហាង Cocktail មួយកន្លែងបើកថ្មីមានឈ្មោះថា Train Cocktail បានធ្វើឱ្យអារម្មណ៍យុវវ័យពុះកញ្ជ្រោលខ្លាំង ដោយសារតែទីកន្លែងមានតុបតែងដូចនៅក្នុងកុងទីន័រ ជាពិសេសមានភ្លើងចម្រុះពណ៌ស្រស់ស្អាត ថែមទាំងមានស្រាក្រឡុកច្រើនរសជាតិឱ្យជ្រើសរើស និងម្ហូបអាហារឆ្ងាញ់ៗទទួលទានផងដែរ។ Train Cocktail មានលក់ស្រាក្រឡុកគិតជាថូ ដោយ១ថូ មានតម្លៃ 5$ បើកំម៉ុង 3ថូ ថែម 1ថូ  ហើយម្ហូបគ្រប់មុខ 1ចាន ត្រឹមតែ 3$ ប៉ុណ្ណោះ…

020 Cover
ដើរកម្សាន្ត

វិធីសាស្រ្ត ១០ យ៉ាងដើម្បីបានរាងស្អាត ស្រួលៗ ងាយៗ

វិធី ១០ យ៉ាងដើម្បីបានរាងមូល គូទស្អាត ។ នរណាក៏ចង់បានរាងស្អាត ដែរ ដូចនេះ យើងគួរតែដឹងពី វិធីសាស្រ្តដើម្បីទទួលបាន នូវរូបរាងបែបនេះ។ ១. ការបរិភោគអោយបានត្រឹមត្រូវ  ប្រភេទអាហារដែលគួរញុាំ គួរតែមាន បន្លែ ផ្លែឈើ ដែលទាំងអស់នោះជួយអោយយើងមានរូបរាងស្អាត។ ស៊ុតក៏ជាអាហារដែលរួមចំណែកក្នុងការធ្វើអោយយើងអាចរក្សាទំងន់របស់យើងបានដែរ។ ២. ការពាក់ស្បែកជើងកែង ការពាក់ស្បែកជើងកេង ក៏ជាជំនួយដែលធ្វើអោយរាងស្អាត ផងដែរ ៣. ការឈរអោយបានត្រឹមត្រូវ  ការឈរអោយត្រង់ខ្លួន ធ្វើអោយយើងក្លាយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនយើងផ្ទាល់ ៣. ការអង្គុយអោយបានត្រឹមត្រូវ ការដែលអង្គុយអោយត្រង់ខ្លួន ក៏ជួយអោយយើងទទួលបានរាងស្អាត…

Cover Num Pajok
ដើរកម្សាន្ត

ប្លែកឆ្ងាញ់! នំបញ្ចុកខួរក្តាម ទាល់តែសាកបានដឹងថាញ៉ាមយ៉ាងណា

សៀមរាប៖ នំបញ្ចុកអាចនិយាយបានថា គឺជាអាហាររបស់ខ្មែរតាំងពីដើមរៀងមក ហើយក៏អាចជាដើមកំណើតនៃការបង្កើតគុយទាវរបស់ចិនផងដែរ។ ជាក់ស្តែងនំបញ្ចុកខ្មែរ អាចទទួលទានជាមួយនឹងទឹកសម្លជាច្រើនប្រភេទដូចជា ទឹកសម្លរប្រហើរបង់សាច់ត្រី សម្លខ្ជាយ សម្លការី សម្លណាំយ៉ា ទឹកម្ហិច(កំពត) និងទឹកត្រីផ្អែមជាដើមទៅតាមការច្នៃប្រតិដ្ឋតាមស្រុកតំបន់ និងខេត្តរៀងៗខ្លួន។ មិនតែប៉ុណ្ណោះនៅខេត្តសៀមរាប ក៏មានសម្លនំបញ្ចុកដ៏ប្លែក និងឆ្ងាញ់ពិសាម្យ៉ាងផងដែរ មានឈ្មោះថា «នំបញ្ចុកខួរក្តាម» ដែលទទួលបានឈ្មោះល្បីល្បាញ និងមានអតិថិជនចេញចូលទទួលទានមិនចេះដាច់នោះឡើយទាំងភ្ញៀវក្នុងស្រុកភូមិ ភ្ញៀវជាតិ និងអន្តរជាតិមកសាកទឹកសម្លខ្មែរមួយនេះ។ ក្រៅពីមានលក់នំបញ្ចុកខួរក្ដាមហើយ ហាងតូចតែខ្លឹមមួយនេះ មានលក់ទាំងមី និង មីសួរទឹកស៊ុបធ្វើពីសាច់ខួរក្ដាម និងសាច់ក្ដាម លាយជាមួយខួរក្តាមចំហុយជាមួយសាច់ជ្រូកចិញ្ច្រាំផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទទួលទាន នំបញ្ចុកខួរក្ដាមមានទីតាំងនៅផ្សារហ៊ុយឡេងចាស់នៅជិតអ្នកលក់ស្បែកជើង ក្រុងសៀមរាប…

Cover Book
ដើរកម្សាន្ត

ធ្លាប់ក្រលំបាកគ្មានលុយទិញសៀវភៅអាន បានធ្វើឱ្យយុវជនបញ្ចប់ការសិក្សាពីជប៉ុនម្នាក់បើកហាងកាហ្វេ  តែអាចអានសៀវភៅដោយសេរី ទោះមិនកំម៉ុងអ្វីក៏ដោយ!

ភ្នំពេញ៖ « ការអានគឺជាគន្លឹះនៃភាពជោគជ័យ ​ការអានអាចផ្តល់ចំណេះវិជ្ជាដ៏ថ្លាថ្លៃ ​ហើយការអានសៀវភៅអាចធ្វើឱ្យអ្នកមានការយល់ដឹងកាន់តែខ្ពស់ទាំងគំនិតស្មារតី ​» ​ដោយសារតែមូលហេតុទាំងនេះហើយបានជា ហាងកាហ្វេមួយកន្លែងបានចាប់បដិសន្ធិឡើង ដោយមានការដាក់តាំងសៀវភៅឱ្យមហាជនចូលអាដោយមិនគិតថ្លៃ នោះគឺហាង ហ្គ្រីតកាហ្វេ (GRIT CAFÉ )។ ហ្គ្រីតកាហ្វេ (GRIT CAFÉ ) ត្រូវបានបង្កើតឡើងដោយអតីតនិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនម្នាក់ ក្នុងគោលបំណងបំពេញសេចក្តីត្រូវការនៃចំណង់ចំណូលចិត្តទទួលទានកាហ្វេរបស់យុវជនកម្ពុជា ​ហើយអ្វីដែលសំខាន់នោះគឺចង់ក្លាយទៅជាផ្នែកមួយចូលរួមផ្តល់ចំណេះដឹងដល់យុវជនខ្មែរ តាមរយៈការផ្តល់សៀវភៅអានដោយឥតគិតថ្លៃដើម្បីឱ្យយុវជនកម្ពុជាអាចទទួលយកផលប្រយោជន៍សម្រាប់អនាគតរបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។ នៅក្នុងនោះម្ចាស់ហាងផ្ទាល់ធ្លាប់បានរៀបរាប់ពីគោលបំណងរបស់ខ្លួនឯងលើគណនីហ្វេសប៊ុកផងផងដែរថា « ខ្ញុំធ្លាប់ក្រលំបាក មិនដែលមានលុយ ទិញសៀវភៅអាននោះទេ ខ្ញុំត្រូវទៅឈរនៅតូបលក់​សៀវភៅ​ទាំងកណ្តាលថ្ងៃក្រោយពេលចេញ​ពី​សាលាដើម្បីអានសៀវភៅ។ ខ្ញុំធ្លាប់យល់អារម្មណ៍ដែលខ្វះខាតបែបនេះ។ យើងមានសៀវភៅរាប់រយក្បាលសម្រាប់​ប្អូនៗ​ចូលអានដោយសេរីទោះជាគាត់មិនពិសារកាហ្វេឬភេសជ្ជៈនានា​ក៏ដោយ​ ​»។…

តំបន់ទេសចរណ៍ថ្មី
ដើរកម្សាន្ត

តំបន់ទេសចរណ៍ថ្មី​៣ក្នុង​ខេត្តសៀមរាបជាជម្រើសល្អសម្រាប់ភ្ញៀវទេសចរណ៍ក្រៅ​ពី​ប្រាសាទក្នុងតំបន់​អង្គរ

តំបន់​ទេសចេណ៍ថ្មី​៣​ក្រៅ​ពី​ការ​ទស្សនាប្រាសាទនានាក្នុងតំបន់​អង្គរកំពុង​តែ​ទាក់​ទាញ​អ្នក​ទេសចរណ៍ជា​ច្រើន​ បន្ទាប់​ពី​ពួក​គេ​បាន​ទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាបរួចហើយ។ កន្លែង​ទេសចរណ៍​ទាំងនោះ​មាន តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប ដែលវា​បាន​នឹង​កំពុងក្លាយជាផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ ទាញភ្ញៀវទេសចរមកខេត្តសៀមរាបបន្ថែម ដើម្បីរក្សាបាននូវកំណើនទេសចរខ្ពស់ នឹងអាច ឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកើនដល់ ១០លាននាក់ នៅឆ្នាំ​២០២៥។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​ថ្លែង​ក្នុងធ សន្និសីទបង្ហាញការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប កាល​ពីសប្ដាហ៍មុន ថា តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេ សាប និងតំបន់ដែលមាន សក្ដានុពល នៅជុំវិញនោះ ត្រូវតែអភិវឌ្ឍន៍ទៅជាផលិតផល ទេស ចរណ៍ថ្មីៗសម្រាប់ទាក់ទាញភ្ញៀវទេសចរ​ឱ្យមកទស្សនាខេត្តសៀមរាបបន្ថែម។ លោកបាន​បន្ត​ថា…

Cover Btb
ដើរកម្សាន្ត

ស្រណោះណាស់! ​មកមើលសំណង់ផ្ទះចាស់ៗសល់ពីសម័យអាណានិគមបារាំង នៅខេត្តបាត់ដំបង!

បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់​គ្រប់គ្រង​ដោយ​ប្រទេស​សៀម និង​ប្រទេស​បារាំង បើ​ទោះបីជា​មានការ​ត្រួតត្រា​ផ្ទាល់​ដោយ​អង្គ​ស្ដេច​ខ្មែរ​គ្រប់​ជំនាន់ និង​ស្ដេចត្រាញ់ ឬ​វរៈបុរស​ខ្មែរ ល្បី​ៗ​មួយ​ចំនួន​ក្នុង​សម័យ​នោះ​ក្ដី ។ ដោយខេត្តបាត់ដំបង ស្ថិត​ក្រោម​អំណាច​សៀម​អស់​រយៈ​ជាង​មួយ​សតវត្ស ចាប់ពី​ឆ្នាំ​១៧៩៥ ដល់​ឆ្នាំ​១៩០៧ ។ សម័យ​នោះ​ត្រួតត្រា​ដោយ​គ្រួសារ​ស្ដេចត្រាញ់​ខ្មែរ​«​ចៅ​ហ្វ៊ា​បែន​» ដែល​ក្រោយមក​គេ​ប្ដូរ​ឈ្មោះ​ថា​«​ត្រកូល​អភ័យ​វង្ស​» ។ គ្រួសារ​នេះ​បាន​ត្រួតត្រា​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​១​សតវត្ស ហើយ​តំណែង​នេះ​បាន​បន្ត​រហូត​ដល់​កូនចៅ​នៃ​គ្រួសារ​នេះ​ទៀត​ផង ។ នៅ​ឆ្នាំ​១៨៦៣ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​អាណាព្យាបាល​បារាំង​ដែរ…

Cover Tousim
ដើរកម្សាន្ត

អស្ចារ្យណាស់! កម្មវិធីទូរស័ព្ទថ្មី «Kingdom of Wonder» ក្រសួងបានប្រកាសចេញឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីផ្សព្វផ្សាយពីតំបន់​ទេសចរណ៍កម្ពុជា

ថ្មីៗនេះនៅលើលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ Smart Phone ថ្មីលើកដំបូង ដែលមានឈ្មោះថា «Kingdom of Wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោកឱ្យកាន់តែខ្លាំងក្លា និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកាន់តែមានកំណើនច្រើនជាងមុន។ កម្មវិធីទូរស័ព្ទមួយនេះ មានបណ្តុំទៅដោយព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងមកទស្សនាកម្ពុជាផងដែរ។ ក្រសួងទេសចរណ៍ សង្ឃឹមថាតាមរយៈការបង្កើត ​App  ថ្មីនេះ…

Cover Sna
ដើរកម្សាន្ត

តោះ! មកសាកល្បងលេងកីឡាបាញ់ធ្នូខ្មែរយើង ​អស់ម្នាក់តែ ​៧ដុល្លារតែប៉ុណ្ណោះ

សៀមរាប៖ ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ( The Royal Archery Club ) ​គឺជាក្លឹបបាញ់ព្រួញមួយមានទីតាំងនៅខេត្តសៀមរាប ​ដែលទទួលបានការពេញនិយមមកលេងកម្សាន្តជាខ្លាំងពីសំនាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ការបើកក្លឹបកីឡាបាញ់ធ្នូនេះ ​ជាក់ស្តែងគឺដើម្បីលើកស្ទួយកីឡាបាញ់ព្រួញបែបបុរាណខ្មែរ ​និងមានការបាញ់ព្រួញជាលក្ខណៈសម័យទំនើបផងដែរ។ ​ដោយអ្នកមកលេងអាចមកបានគ្រប់វ័យមិនប្រកាន់វ័យចាស់ ​ឬក្មេងឡើយ ​ហើយក៏មានគ្រូបង្វឹកចាំបង្ហាត់បង្រៀនបាញ់ធ្នូទៀតផង។ ជាពិសេសគឺមានការដាក់តាំងងសត្វសប្បនិមិត្មសម្រាប់ឱ្យភ្ញៀវមកលេងកម្សាន្ត ​អាចសាកល្បងបាន ​ថែមទាំងមិនមានគ្រោះថ្នាក់នោះទេ។ ដោយក្លឹបកីឡាបាញ់ធ្នូនេះចាប់បើកឱ្យចូលលេងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ ល្ងាច ហើយសម្រាប់តម្លៃភ្ញៀវជាតិ ម្នាក់ថ្លៃ 7 ដុល្លារ និងភ្ញៀវបរទេសថ្លៃ 12…

Cover Khmer Beach
ដើរកម្សាន្ត

មកមើលសម្រស់ឆ្នេរសមុទ្រកម្ពុជា នាពេលអតីតកាល ​ស្អាតខ្លាំងណាស់តើ!

តំបន់ឆ្នេរនៃប្រទេសកម្ពុជាមាន៤ ខេត្តបញ្ចូលគ្នាគឺ ខេត្តកោះកុង ខេត្តកំពត ក្រុងព្រះសីហនុ និងខេត្តកែប។នៅតំបន់ឆ្នេរសមុទ្រ សណ្ឋាដីមានលក្ខណះ ជាភ្នំខ្ពង់រាប វាលរាបនិងឆ្នេរសមុទ្រ ឈូងសមុទ្រ ដោយដីតំបន់នេះមានល្ខណៈជាដីខ្សាច់ច្រើន។ ដោយហេតុថាតំបន់ឆ្នេរទាំងនេះ មានលក្ខណសម្បត្តិអំណោយផលល្អបែបនេះហើយ បានជាតំបន់ទាំងនោះត្រូវបានរៀបចំកែលំអក្នុងការទាក់ទាញភ្ញៀវចូលមកទស្សនាកម្សាន្តនៅក្នុងតំបន់ឆ្នេរទាំងនោះ  មិនមែនទើបតែបច្ចុប្បន្ននោះទេ ​ពោលគឺតាំងពីសម័យសង្គមរាស្រ្តនិយមតែម្តង។ នៅក្នុងនោះ  បើនិយាយពីតំបន់ឆ្នេរកាលពីអតីតកាល  ក៏មានអ្នកកម្សាន្តច្រើនមិនចេះដាច់មិនចាញ់នាពេលបច្ចុប្បន្ននោះដែរ ​នោះក៏ដោយសារតែតំបន់សមុទ្រអាចងូតហែលលេងកម្សាន្ត  មានឆ្នេរខ្សាច់សក្បុសស្អាត ជាទីលំហែរអារម្មណ៍នាពេលសម្រាកទៀតផង។ ដូច្នេះតោះមកមើលទេសភាពឆ្នេរកាលពិអតីតកាលទាំងអស់គ្នាដូចខាងក្រោម៖ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ Cambodge

Cover Sonyta Cafe
ដើរកម្សាន្ត

ស្ងាត់ៗ មាន សូនីតា បញ្ចេញសម្រស់ នៅហាងកាហ្វេក្បែរជើងភ្នំយ៉ាងស្រស់ស្អាតធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

កែប៖ មួយរយៈមុន « ក្នុងស្រុក » ធ្លាប់ណែនាំហាងកាហ្វេមួយកន្លែងនៅជើងភ្នំក្នុងឧទ្យានកែប នោះគឺ Led Zep Cafe ដែលជាហាងតែមួយគត់ មានបម្រើកាហ្វេត្រជាក់ និងក្តៅ សាំងវ៉ិច និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។ ស្រាប់តែថ្មីៗនេះ តារាសម្តែងស្រីសាច់សខ្ចី សំឡេងស្រួយស្រេះដូចសារិកា មាន សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ខ្លួនយ៉ាងស្រស់ស្អាតនៅហាងកាហ្វេក្បែរជើងភ្នំមួយនេះ ធ្វើឱ្យមានការរចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម។ ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយក្រេបរសជាតិកាហ្វេក្បែរជើងភ្នំ ក្រៅពីសម្រស់របស់ មាន សូនីតា ហាក់មិនថមថយ តែជាស្រស់ស្អាតឡើងៗ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ហាងកាហ្វេមួយនេះ…

Cover Icon
ដើរកម្សាន្ត

ឡូយកប់! ផ្សារទំនើបនៅថៃ លេងមានផ្សារបណ្តែតទឹកលក់អីវ៉ាន់លើទូកក្នុងផ្សារតែម្តង!

ថៃ៖  ប្រទេសថៃ ​ដែលជាប្រទេសមានភូមិផងជាប់របងប្រទេសកម្ពុជាយើងពិតជាមានការរគចម្រើនមែនទែន ​ជាពិសេសគឺមណ្ឌលកម្សាន្ត  ផ្សារទំនើប និងកន្លែងញ៉ាំអាហារនានាជាដើម  ដែលតែងតែបើកថ្មីជាបន្តបន្ទាប់ដើម្បីបម្រើតម្រូវការប្រជាជនក្នុងប្រទេស ​និងប្រជាជនក្រៅប្រទេសដែលមកទេសចរណ៍កម្សាន្តផងដែរ។ ដោយឡែកថ្មីៗ រូបភាពផ្សារទំនើបថ្មី ​ដែលមិនត្រឹមតែទំនើបខ្ពស់ស្កឹមស្កៃទេ  ឯទិដ្ឋភាពខាងក្នុងវិញគឺប្លែកត្រជាក់ភ្នែកតែម្តង ដោយមានទាំងកន្លែងញ៉ាំអី ​កន្លែងទិញទំនិញ ​ហើយអ្វីដែលពិសេសនោះគឺមានផ្សារបណ្តែតទឹកលើផ្សារទំនើបនេះតែម្តង។  ផ្សារទំនើបមួយនេះ មានឈ្មោះថា Icon Siam ไอคอนสยาม ដែលមានទីតាំងនៅក្នុងទីក្រុងបាងកកតែម្តង  ដោយមិនចំណាយពេលយូរប៉ុន្មាននោះឡើយ ​គឺនៅក្បែរផ្សារម្តុំៗ ផ្សារ  Asiatique  តែប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា ​ផ្សារទំនើប ​ Icon Siam ​ទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី…

Cover Eysan
ដើរកម្សាន្ត

ថ្មីទៀតហើយ! កន្លែងស្នាក់នៅតម្លៃសមរម្យ ជាពិសេសរចនាបទផ្ទះខ្មែរបុរាណធំលាយអមនឹងសួនច្បារព័ទ្ធជុំវិញដឹងតែជាប់ចិត្ត!

សៀមរាប៖ សៀមរាបគឺជាអតីតទីក្រុងដ៏រុងរឿងតាំងពីសម័យអង្គរ រហូតមកទល់ពេលនេះក៏បានក្លាយទៅជាខេត្តទេសចរណ៍លេខ១ប្រចាំប្រទេស ដែលមានប្រាសាទបុរាណរាបរយ រួមទាំងមានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនកន្លែងសម្រាប់ស្វាគមន៍ភ្ញៀវមកកម្សាន្តទាំងជាតិ និងអន្តរជាតិផងដែរ។ សម្រាប់អ្នកដែលមកលេងសៀមរាប និងចង់ទទួលបានបរិយាកាសបែបបុរាណខ្មែរពិតៗ តែមានភាពប្រណីត « ក្នុងស្រុក »  សូមណែនាំទីកន្លែងស្នាក់នៅថ្មីមួយកន្លែងមានឈ្មោះថា « ឦសាន (Isann Lodge)»។ ឦសាន (Isann Lodge) គឺជាកន្លែងស្នាក់នៅមួយដែលហាក់បីដូចជារៀបចំបានយ៉ាងបាតតាមបែបធម្មជាតិពិតៗ ដូចជាបន្ទប់ស្នាក់នៅបានរចនាឡើងតាមបែបខ្មែរបុរាណយ៉ាងស្រស់ស្អាត តែមានភាពទំនើប និងប្រណីតមែនទែន ថែមទាំងមានសួនច្បារ និងសួនបន្លែព័ទ្ធជុំវិញយ៉ាងស្រស់ស្អាតទៀតផង។ បើទោះបីជា ឦសាន (Isann Lodge) មិនមែនជាសណ្ឋាគារ…

Cover Joljet
ដើរកម្សាន្ត

តិចច្រលំកោះបាលី ​ជិតរោងចក្រថៃហ្គឺយើងហ្នឹង ​ភោជនីយដ្ខានចូលចិត្តធានាថាស្អាតប្លែកម្ហូបក៏ឆ្ងាញ់ពិសារដែរ!

ភោជនីយដ្ខានចូលចិត្ត ​គឺជាភោជនីយដ្ឋានទើបតែបើកថ្មី ​តែទទួលបានការពេញនិយមមកទទួលទានផង ​និងកម្សាន្តផងយ់ាងច្រើនកុះករស្ទើរមិនដាច់  ជាពិសេសថ្ងៃសម្រាក ​ឬថ្ងៃបុណ្យគឺមានអ្នកកម្សាន្តពេញៗតែម្តង។ ភោជនីយដ្ឋានដែលបម្រើអាហារទទួលទានបែបស្រុកស្រែជនបទដ៏ឆ្ងាញ់ពិសារមួយនេះ ​មានភាពល្បីល្បាញដោយសារតែ ​ទីតាំងភោជនីយដ្ឋានទាំងមូលមានការតុបតែង និងលំអដោយដើមឈើតូចធំគ្រប់ប្រភេទមានលក្ខណៈធម្មជាតិ ​អមនឹងផ្ទៃទឹកបឹងក្បែរទីនោះផង ​ធ្វើឱ្យការមកលេងទីនេះផ្តល់នូវចំណីអារម្មណ៍ប្លែក និងត្រជាក់ចិត្តទៀតផង។ ក្រៅពីការតែងលំអរដោយដើមឈរ ​និងសួនផ្កាដ៏ស្រស់ស្អាត ​ភោជនីយដ្ឋានពេញចិត្ត មានស្ពានដើរឆ្លងយ៉ាងស្រស់ស្អាត មានរូបរាងជាបេះដូងឱ្យថតរូបកម្សាន្តដែលមើលមួយភ្លែតស្មានតែកោះបាលី ​ថែមទាំងមានកញ្ជុះឱ្យអង្គុយលេង និងទទួលទានអាហារបានយ៉ាងរីករាយផងដែរ។ គួរឱ្យដឹងផងដែរថា ​« ភោជនីយដ្ឋាន ​ចូលចិត្ត ​» មានទីតាំងលើផ្លូវជាតិលេខ១ ដោយបត់ចូលទៅផ្លូវរោងចក្រថៃហ្គឺជាតិប្រហែល​ ១ គីឡូ​ ​ ជិតទូរទស្សន៍ហង្សមាស ឬអាចទំនាក់ទំនងសាកសួរ…

Cover Kyong Steav
ដើរកម្សាន្ត

តោះ!បបួលគ្នាទៅញ៉ាំ ខ្យងស្ទាវសន្ធរម៉ុក ឃើញហើយស្រក់ទឹកមាត់​ស្ទើរទប់ចិត្តមិនបាន!

នៅម្តុំវិទ្យាល័យសន្ធរម៉ុកសម្បូរទៅដោយអាហារបែប​​ Street Food  ជាច្រើនកន្លែងឆ្ងាញ់ៗ ​ដែលជាទីប្រជុំជួបជុំមិត្តភក្តិទទួលទានយ៉ាងឆ្ងាញ់ពិសាររាល់ពេលល្ងាចៗឡើង។ នៅក្នុងនោះផងដែរ ​មានហាងអាហារបើកថ្មីមានឈ្មោះថា « ខ្យងខ្ទាវ-សន្ធរម៉ុក » បាននឹងកំពុងតែទទួលបានការពេញនិយមទាំងសិស្សសាលា  មហាវិទ្យាល័យ និងអ្នកធ្វើការមកទទួលទានយ៉ាងកុះករ ​ដោយសារតែមិនត្រឹមជាហាងដែលមានតម្លៃសមរម្យនោះទេ ​តែអាហារក៏សុទ្ធតែឆ្ងាញ់ៗសុទ្ធតែពពួក ​ខ្ចៅ ខ្យង  ក្តាម  មឹក  ​ងាវ ជាច្រើនមុខឱ្យជ្រើសរើសទទួលទានតាមចំណង់ចំណូលចិត្តផងដែរ។ ដោយនៅក្នុងនោះ ហាង ខ្យងស្ទាវ​ – សន្ធរម៉ុក​មានលក់ដូចជា​:៖ ខ្យងស្ងោរ​ ខ្ចៅស្ងោរ​ ផ្សិតបំពង​ ស្លាបមាន់បំពង​ ប្រហិតចៀន​ ប្រហិតបំពង​…