ដើរកម្សាន្ត

Cover Cattt
ដើរកម្សាន្ត

អ្នកស្រលាញ់ឆ្មាពិតជាពេញចិត្តកន្លែងនេះ! ទីកន្លែងមួយនៅជប៉ុន​សម្បូរទៅដោយ​សត្វឆ្មា​ និង​ទីសក្ការៈសុទ្ធតែឆ្មា​ !!

ជប៉ុន៖ សព្វថ្ងៃនេះប្រទេសជប៉ុនគឺជាប្រទេសដែលមានកម្រិតអប់រំខ្ពស់និងសេដ្ឋកិច្ចរីកចម្រេីនខ្លាំង​ ហេីយ​ ប្រទេសនេះក៏សម្បូរទៅដោយ​ អរិយធម៌​ និង​ វប្បធម៌​ សម្រាប់អោយ​ ភ្ញៀវជាតិនិងអន្តរជាតិ​ ស្វែងយល់ពី​ ភាពរុងរឿងរបស់ខ្លួននាសម័យមុន​ ។ ចំណែកឯទីកន្លែងដែលប្លែកៗចម្លែកៗក៏មានច្រេីនដែរ​ ដែលស្ថិតនៅក្នុងប្រទេសជប៉ុន​ ដូចកន្លែងមួយដែលមានឈ្មោះថា​ Nyan Nyan Ji ប្រែជាអង់គ្លេសថា​ Moew Moew Shrine ដែលខ្មែរយេីងមានន័យថា​ « កន្លែងសក្ការបូជារបស់សត្វឆ្មា​ »។ ពិតមែនហេីយបេីលឺឈ្មោះពោលគឺចម្លែកខ្លាំងណាស់​ តែកន្លែងនេះគឺពិតជាពេញនិយមមែនទែនដែលមានសត្វឆ្មា​ ជាច្រេីនសម្រាប់អ្នកដែលចូលចិត្តឆ្មា​ ថែមទាំងមាន​ ព្រះសង្ឃដែលជាឆ្មាទៀតផង​ ដែលមានឈ្មោះថា​…

Cover Gobal
ដើរកម្សាន្ត

នៅភ្នំពេញតិចអត់ដឹងចុះ​ ថាផ្សារទំនើបមួយនេះ​ មានលក់សម្ភារៈប្រើប្រាស់គ្រប់សព្វ!

សព្វថ្ងៃនេះ​ គ្រឿងបរិក្ខា​ គ្រប់សព្វត្រូវបានប្រជាជនខ្មែរនិយមប្រេីប្រាស់ជាច្រេីន ដែលហេតុនេះហើយនាំឱ្យមានកំណេីន​អាជីវករ​កេីនឡេីង​ លក់តាមផ្សារទំនេីបក៏ដូចជាផ្សារ​ ធម្មតា​ជាដេីម​ ។ ថ្ងៃនេះ « ក្នុងស្រុក ​» សុំណែនាំប្រិយមិត្តឱ្យស្គាល់ផ្សារទំនើបមួយ ដែលអាចហៅថាជាផ្សារដែលធំបំផុតរបស់កម្ពុជា មានឈ្មោះ​ថា​ Globle House /គ្លូប៊លហៅ​ ដែល​ ជាផ្សារ​ផ្គត់ផ្គង់​ ទំនិញ​ប្រេីប្រាស់ក្នុងផ្ទះ​ សម្ភារៈធ្វេីចំការជាដេីម​ ។ នៅក្នុងផ្សារនេះមានទំនិញរាប់លានមុខសម្រាប់បងប្អូនដែល​ទេីបសាងសង់ផ្ទះរួចត្រូវការ​ បរិក្ខា​ប្រេីប្រាស់ក្នុងផ្ទះ​ ឧបករណ៍ស្រែចំការ​ ក៏ដូចជា​សាងសង់ជាដេីមទៅតាមសម្រូវការឱ្យជ្រើសរើសមិនខ្វះនោះឡើយ​ ។ ​ជាពិសេសរាល់មុខទំនិញថ្មីៗ ថែមទាំងមានការដាក់លក់បញ្ចុះតម្លៃពិសេស​ទាបជាងទីផ្សារផងដែរ​ ។ គួរឱ្យដឹងផងដែរថា ផ្សារទំនេីបនេះត្រូវបានដំណេីរការអស់ប្រហែលជាកន្លះឆ្នាំហេីយ…

Cover Cinema
ដើរកម្សាន្ត

ទម្លាប់អាក្រក់របស់ជនមួយចំនួន រាល់ពេលចូលមើលកុនម្តងៗ ! ​អ្នកណាត្រូវរឿងខ្លះ?

សព្វថ្ងៃវិស័យការមើលភាពយន្តរបស់ប្រជាជនខ្មែរកាន់តែមានការរីកចំរើនឡើង  ព្រោះតែទីផ្សារសព្វថ្ងៃសម្បូរទៅដោយខ្សែភាពយន្តចម្រុះជាតិសាសន៍ឱ្យអ្នកដែលចូលចិត្តទស្សនាអាចជ្រើសរើសមើលបានតាមចំណង់ចំណូលចិត្ត ​ហើយការបើករោងកុនទំនើបៗជាច្រើនក៏ជាផ្នែកមួយដែលនាំឱ្យវិស័យមើលកុននៅស្រុកខ្មែរកាន់តែរីកចំរើនផងដែរ។ ជាក់ស្តែងបើទោះបីជាមានអ្នកចេះទៅមើលកុនច្រើន ​តែក៏មិនប្រាកដថាមានមនុស្សទាំងអស់យល់ដឹងពីច្បាប់នៃការចូលទស្សនាកុននៅក្នុងរោងភាពយន្តផងដែរ  ដោយមានមនុស្សមួយចំនួនតូចបានល្មើសនឹងបទបញ្ជាក្នុងរោងកុន និងមិនសូវយល់ដឹងពីសុជីវធម៌នៃការមើលកុន  ដែលនេះអាចជាផលរំខានដល់អ្នកមើលកុនទាំងឡាយដទៃ។ ហាក់ជួបប្រទះនឹងជនមិនសូវយល់ដឹងនៅក្នុងការមើលកុនមួយចំនួន ​ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ  Rith Pl បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងការមើលកុនថា៖ « ថ្ងៃនេះចង់និយាយខ្លះ😤😡🤬បេីគាំទ្រ​ shares មួយម្នាក់មក លែងចង់ទៅមេីលកុនហេីយលូវ​ ព្រោះអ្នកមេីលមួយចំនួនពិបាកទទួលយកណាស់​ ខ្លះយកកូនង៉ែត​ 1 ខួប​ 2 ខួបអីចូលមេីលរត់លេងពេញរោងកុន​ដូចសួនកុមារចឹង ថាខំទៅមេីលយប់ខ្លាជួបនៅតែមានអាយកកូនទៅ​ អត់អោយកូនដេកទេអីម៉ោង​ 11 ហេីយ​ ខ្លះនិយាយគ្នាឡូឡាតាំងពីដេីមដល់ចប់​ ខ្លះគោះកៅអីគ្មានឈប់​ គោះផង​ ធាក់ផង​ មានអានាក់ញ៉ែគ្នាទៀត​ ហេីយបេីបានជានិយាយទូរសព្ទ័វិញ​…

Cover Luk
ដើរកម្សាន្ត

លុកព្រៃ នៅគិរីរម្យស្រះស្រង់ អស់តែម្នាក់៥ម៉ឺនរៀល ជិះចេញពីក្រុងចូលព្រៃសាកប្រើជីវិតបែបធម្មជាតិដឹងតែប្លែក!

កំពង់ស្ពឺ៖ គិរីរម្យ ​គឺជាជំរុំព្រៃឈើ ​និងខ្នងភ្នំតូចធំជាជួរៗ ​ដែលមានទីកន្លែងកម្សាន្តដូចជាព្រៃឈើ ​ព្រៃស្រល់ ​ទឹកជ្រោះ ​និងទឹកស្រះតូចធំជាច្រើនកន្លែងសុទ្ធតែពោរពេញទៅដោយទេសភាពស្រស់ស្អាតគួរជាទីគយគន់ និងទស្សនា។ ជាក់ស្តែងសម្រាប់ពេលបច្ចុប្បន្ន ​គិរីរម្យ ​គឺជាទីកន្លែងមួយដែលត្រូវបានគេដឹងថា ​ត្រូវប៉ាន់យ៉ាងខ្លាំងនៅក្នុងការបោះជំរុំ ​បោះតង់មែនទែន ​ព្រោះតែទីនោះមានអាកាសធាតុត្រជាក់ ​ឯទេសភាពបែបធម្មជាតិស្រស់ថ្លាត្រជាក់ចិត្តមិនចាញ់ទីកន្លែងដទៃនោះឡើយ ​ដោយលោកអ្នកអាចជ្រើសគេងបោះតង់ក្នុងរីហ្សតដែលនៅគិរីរម្យក៏បាន​​ ​ឬប្រសិនជាចង់ចំណាយលុយតិច ​អ្នកអាចបបួលគ្នាជាក្រុមធ្វើដំណើរផ្សងព្រេង ​លុកព្រៃ ​ដោយខ្លួនឯងក៏បានរឹតតែធ្វើឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍ជីវិតពិតថ្មីៗផងដែរ។ តាមរយៈ ​គណនីហ្វេសប៊ុកផេក ​«​ រុកព្រៃ​​​​» ​បានបង្ហោះពីរូបភាពជាច្រើនសន្លឹកនូវដំណើរកម្សាន្តបោះតង់ជាក្រុមរបស់ខ្លួន ​ដែលមានទីតាំងនៅក្នុង ​គិរីរម្យស្រះស្រង់ ​ដោយការចំណាយវិញអស់ម្នាក់តែ  ៥ម៉ឺនរៀលលុយខ្មែរយើងប៉ុណ្ណោះ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ ​សូមទស្សនា…

Cover Tea
ដើរកម្សាន្ត

អត់ខ្វះកន្លែងលេង! ​ទឹកធ្លាក់ចម្ការតែគិរីរម្យស្រស់ស្អាតខ្លាំង និងត្រជាក់ស្រស់ស្រាយមែនទែនពេលមកលេងម្តងៗ (មានវីដេអូ)

កំពង់ស្ពឺ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ  គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។ ដោយសារតែអាកាសធាតុ ​និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ ​គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់  ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ​ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ នៅក្នុងនោះ ​ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ  ក៏ត្រូវបានគេស្គាល់ថា​​ជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ​ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ ​តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ​ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។ សម្រាប់អ្នកដែលចង់ទៅទស្សនា ​ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង  ដោយជិះឡើងភ្នំប្រមាណជា ​២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា ​« ​ទឹកធ្លាក់ចំការតែ ​»…

Cover Buddha
ដើរកម្សាន្ត

អស្ចារ្យណាស់! ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានធំជាងគេនៅកម្ពុជាក្រោម និងធំជាងគេនៅប្រទេសវៀតណាមនឹងធ្វើការសម្ពោធក្នុងពេលឆាប់ៗនេះ!

កម្ពុជាក្រោម៖​​ អស់រយៈពេលជិត ​១០០ឆ្នាំហើយដែលទឹកដីខ្មែរត្រូវបានបាត់បង់ទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ​និងថៃ ​បើទោះបីជាស្ថិតនៅក្នុងឈ្មោះប្រទេសដទៃ ​តែប្រជាជនខ្មែរដែលជាម្ចាស់ទឹកដីនៅតែថែររក្សាវប្បធម៌​ ​ភាសា និងដើមកំណើតខ្លួនដដែល។ ​ដោយទឹកដីខ្មែរទាំងនោះប្រជាជននៅតែនិយាយភាសាដើមខ្មែរ ​មានសាលាបង្រៀនភាសាខ្មែរ ​ថែមទាំងមានវត្តអារាមជាដើម។ ជាក់ស្តែងថ្មីៗនេះ ​ខេត្តឃ្លាំងកម្ពុជាក្រោម  បានធ្វើឱ្យពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនានៅទូទាំងប្រទេសមានការភ្ញាក់ផ្អើល ​ដោយសារតែវត្តអារាមមួយនេះមានការសាងសង់ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានមួយអង្គធំស្កឹមស្កៃ ​គ្រាន់តែមើលពីចម្ងាយក៏មើលទៅស្ងប់ស្ញែងខ្លាំង។ គួរឱ្យដឹងផងដែរថា ​ជនជាតិខ្មែរក្រោម បាននឹងកំពុងតែត្រៀមប្រារព្ធពិធីបុណ្យសម្ពោធព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានមួយនេះក្នុងពេលឆាប់ៗនេះ ដោយព្រះពុទ្ធរូបអង្គនេះគឺជាព្រះពុទ្ធរូបដែលមានទំហំធំជាងគេនៅកម្ពុជាក្រោម ក៏ដូចជាងធំជាងគេនៅប្រទេសវៀតណាមនៅវត្តបូទុមវង្សាសំរោងខេត្តឃ្លាំងកម្ពុជាក្រោម។ សូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមជាកុសល់ទាំងអស់គ្នា។ ឯថ្ងៃខែសម្ពោធយើងខ្ញុំនឹងជម្រាបដំណឹងនៅពេលឆាប់ៗនេះ អរព្រះគុណ និងអរគុណ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព និងអត្ថបទ៖ Indigenous Khmer live in…

Mangrovefestival Cover
ដើរកម្សាន្ត

បុណ្យកោងកាង ២០១៩ មានអ្វីប្លែកជាងឆ្នាំរាល់ដង សប្បាយម៉ាកប់ម៉ង

បុណ្យកោងកាងជាពិធីបុណ្យមួយដែលត្រូវបានរៀបចំ ឡើងដោយ Ompel Ompek, Khmer Camping, Eco-Tourism Youth  ហើយនឹង  Elite Entertainment។ វាជាកម្មវិធីដើម្បីជួយដល់សហគមន៏នៅលើកោះស្រឡៅ និងជួយបង្រៀនក្មេងៗ អោយដឹងពីការរក្សាបរិស្ថាន ហើយយើងមានគំរោងក្នុងការអភិវឌ្ឍ​តំបន់នេះអោយក្លាយជាតំបន់អេកូទេសចរណ៏សំរាប់ភ្ងៀវទេសចរណ៏ជាតិ និងអន្តរជាតិផងដែរ។  ពិធីបុណ្យនេះ នឹងជួយជំរុញអោយប្រជាជននៅទីនោះយល់ដឹងពីសារ:សំខាន់នៃព្រៃកោងកាង និងអត្ថប្រយោជន៍របស់បុណ្យនេះ។ ជារៀងរាល់ឆ្នាំ បុណ្យកោងកាងគឺចាប់ផ្ដើមប្រារព្ធពិធី នៅអំឡុងពេលបុណ្យអុំទូកដែលមានរយៈពេល 4ថ្ងៃ 3យប់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង នៅលើកោះស្រឡៅ។ នៅក្នុងឆ្នាំនេះ បុណ្យកោងកាងនិងប្រារព្ភនៅថ្ងៃទី ៩,​១០,​១១,១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ បុណ្យកោងកាងនេះផងដែរ គឺបានប្រារព្ភរយៈពេល…

Cover Flower
ដើរកម្សាន្ត

ត្រៀមថតរូបដាច់ដៃចោល! ​ផ្ទះផ្កា ក្បែរចម្ការទំពាំងបាយជូរខេត្តបាត់ដំបង ​ស្រស់ស្អាតខ្លាំងមិនចាញ់ប្រទេសជិតខាង!

បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជុំទៅដោយទីកន្លែងប្រវត្តិសាស្រ្តតាំងពីសម័យអាណានិគមនិយមបារាំង ​ថែមទាំងមានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង ​ចង់ទៅដើរលេងពិតជាមិនខ្វះកន្លែងដើរនោះឡើយ។ ជាក់ស្តែង ​ថ្មីៗនេះ ​រូបភាពប៉ុន្មានសន្លឹកនៃរមណីយដ្ឋានបង្កើតថ្មីមួយកន្លែងនៅខេត្តបាត់ដំបង  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភាគច្រើនមានការភ្ញាក់ផ្អើល ​ដោយកន្លែងនេះមានការដាំផ្កាចម្រុះជាច្រើនប្រភេទមើលទៅស្រស់ស្អាត ​គួរជាទីគយគន់មែនទែន  មានឈ្មោះថា ​« ផ្ទះផ្កា ​» ។ ស្ថិតនៅទីតាំងមានទីធ្លាដីធ្លីធំទូលាយ ​​« ផ្ទះផ្កា ​»  មានដាំដើមផ្កាស្រស់ស្អាតពូជប្លែកៗជាច្រើនចម្រុះគ្នាយ៉ាងស្រស់ស្អាត មានទាំងសួន  មានទាំងតម្រៀបថូកាច់ជារាងស្រស់ស្អាត  មើលទៅដឹងតែប្លែកភ្នែកតែម្តង ​ពិតជាពិសេសណាស់សម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្តលេង។ គួរឱ្យដឹងផងដែរថា ​រមណីយដ្ឋាន ​« ផ្ទះផ្កា»   មានទីតាំងស្ថិតនៅភូមិ​បត់សាលា​ ឃុំ​ ឈេីទាល​ ស្រុក​ បាណន់​…

ទឹកធ្លាក់ស្រេអំពិល
ដើរកម្សាន្ត

តំបន់​ទឹក​ធ្លាក់ធម្មជាតិ​មួយលាយឡំ​ជាមួយស្លាកស្នាមប្រវត្តិសាស្រ្តក្នុង​ខេត្តកំពង់ឆ្នាំងពិត​ជា​អស្ចា្យតែកម្រមាន​មនុស្សទៅដល់

ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានស្គាល់តំបន់ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល ហើយកាន់តែមានមនុស្សតិចតួចណាស់ដែលបានទៅដល់។ ទឹកធ្លាក់ស្រែអំពិល គឺជាតំបន់ដ៏មានសក្ដានុពលអេកូទេសចរណ៍ និងប្រវត្តិសាស្រ្ត ដែលលាក់ខ្លួននៅក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ មកដល់ពេលនេះទឹកធ្លាក់ស្រែអំពិលនេះទើបតែត្រូវបានដឹកនាំរៀបចំ និងអភិវឌ្ឍជាកន្លែងកម្សាន្តរយៈពេលត្រឹមតែប្រាំមួយខែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន និងការសហការណ៍យ៉ាងសស្រាក់សស្រាំពីប្រជាជនក្នុងឃុំ ដោយមិនមានជំនួយពីអង្គការ ឬស្ថាប័នណាមួយឡើយ។ ស្ទើតែមិនជឿ!ក្រោមគំនិត្យផ្ដួចផ្ដើម និងកំលាំងសាមគ្គីគ្នានេះ បច្ចុប្បន្នសហគមន៍មួយនេះសម្រេចបានសមិទ្ធផលជាច្រើន ដូចជាផ្លូវចូលទៅកាន់ទឹកធ្លាក់ ចំណត បន្ទប់ទឹក ស្នាក់សហគមន៍ កញ្ចុះសម្រាប់អង្គុយ កន្លែងលក់ដូរ ស្ពានឈើរាយបណ្ដាក់តាមទឹកជ្រោះ ស្លាកសញ្ញានានាជាច្រើន។ ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍតំបន់មួយនេះ​ បច្ចុប្បន្ន The Jungle កំពុង​ប្រមូលថវិកាទិញធុង​សម្រាម…

Cover Flow
ដើរកម្សាន្ត

សួនផ្ការីករាយ បាត់ដំបងទើបរីក ! ​Version  ថ្មី ​ធំជាងមុនស្អាតជាងមុន ​ទៅថតរូបលេង  ឬថត ​Pre-Wedding  ដឹងតែអ៊ែមហ្មង

បាត់ដំបង៖ ​អ្នកណាមិនល្បី  ថាខេត្តបាត់ដំបងសម្បូរកន្លែងដើរលេង ​គឺទាំងកន្លែងប្រវត្តិសាស្រ្ត  និងកន្លងដើរលេងតាមបែបធម្មជាតិ  ជាពិសេសថែមទាំងមានដំណាំហូបផ្លែ  និងចម្ការផ្កាស្រស់ស្អាតឱ្យចូលលេងថតរូបកម្សាន្តផងដែរ។ ជាក់ស្តែង ​សួនផ្ការីករាយខេត្តបាត់ដំបង ​គឺជាសួនផ្កាដ៏ល្បីជាងគេមួយប្រចាំខេត្ត ​ដោយទីនេះមានដាំផ្កាធម្មជាតិជាជួរៗធំល្វឹងល្វើយចម្រុះគ្នា ​ប្រមូលម្តុំបានជាទេសភាពស្រស់បំប្រងថ្មី ​បានទៅលេង ​ថតរូបកម្សាន្ត  ពិសេសគឹថត ​Pre-Wedding ដឹងតែកប់តែម្តង។ សម្រាប់ខែនេះដែរ ផ្កានៅក្នុង​សួនផ្ការីករាយបានចាប់ផ្តើមរីកថ្មី ​និងច្រើនជាងមុនទៅទៀត ​ដោយទីតាំងគឺកាន់តែធំជាងមុន ​ឯផ្កាក៏កាន់តែមានច្រើនជាងមុនផងដែរ ​ថែមទាំងមានឈុតសំលៀកបំពាក់បុរាណសម្រាប់ជួលស្លៀកថត  និងមានកន្លែងអង្គុយញ៉ាំអីលេងយ៉ាងរីករាយ ​ដោយការចូលលេងម្តងអស់ម្នាក់ត្រឹមតែ ​១០០០រៀលលុយខ្មែរយើងប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា ​សួនផ្ការីករាយ មានទីតាំង នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុក…

Cover Strret Art
ដើរកម្សាន្ត

ប្លង់ថតរូបស្អាតៗលើវិថី Street Art ​ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង ​នៅក្រុងបាត់ដំបង

បាត់ដំបង៖  ជាការពិតណាស់ ការទៅលេងខេត្តបាត់ដំបង ​លោកអ្នកប្រហែលជាមានកន្លែងកម្សាន្តជាច្រើនដែលត្រូវដើរលេង ​ជាពិសេសគឺកន្លែងបែបធម្មជាតិដូចជាដើរលេងភ្នំ  កន្លែងប្រវត្តិសាស្រ្ត ​និងទីកន្លែងសួនធម្មជាតិជាដើម។ ជាក់ស្តែង ​បាត់ដំបងមិនត្រឹមតែមានកន្លែងស្អាតៗឱ្យលោកអ្នកថតរូបលេងនៅតាមរមណីយដ្ឋានានានោះទេ ​ត្រឹមតែលោកអ្នកដើរលេងនៅក្នុងក្រុងបាត់ដំបង ​ក៏មានកន្លែងកម្សាន្តឱ្យថតរូបលេងរាប់មិនអស់ដែរនោះគឺតាមផ្លូវ។ ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំកន្លែងថតរូបស្អាតៗដែលដកស្រង់ចេញពីគណនីហ្វេសប៊ុកផេក Just Travelous  ដោយ Artist by Phare Ponleu Selpak ដូចខាងក្រោមនេះ៖  រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក Credit photo : Sethy tom & Bongsomlanhmab Model :…

Cover Kompot 1
ដើរកម្សាន្ត

ផ្ទះវីឡាសម្រាកលំហែកាយ ក្បែរព្រែកកំពត ពិសេសសម្រាប់ការស្នាក់នៅជាក្រុម អស់ម្នាក់តែជាង ​១០ដុល្លារក្នុងមួយយប់!

កំពត៖ ​កំពតគឺជាទីកន្លែងសម្រាកលំហែរកាយដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន  នោះក៏ដោយសារតែរយៈចម្ងាយ ​មិនឆ្ងាយខ្លាំងពីភ្នំពេញ ​មានទីកន្លែងកម្សាន្តជាច្រើនកន្លែងមិនចេះខ្វះ ​ថែមទាំងមានរីហ្សត  និងផ្ទះស្នាក់នៅស្រស់ស្អាតក្នុងតម្លៃសមរម្យផងដែរ។ ថ្ងៃនេះ  « ក្នុងស្រុក​​» ​សូមណែនាំទីកន្លែងស្នាក់នៅថ្មីមួយទៀតហើយ ​ដែលកំពុងតែល្បីពេញបណ្តាញសង្គមតាមរយៈការស៊ែរតៗគ្នា ​ថាពិតជាស្រស់ស្អាតប្លែកជាលក្ខណៈការស្នាក់នៅក្នុងវីឡាក្បែរមាត់ព្រែកតែម្តង។ ផ្ទះសម្រាប់ជួលកំពុងតែល្បីនេះ ជាផ្ទះលំហែរដែលមានទីតាំងជាប់ព្រែក ក្នុងក្រុងកំពត តែម្តង  នៅក្នុងនោះមាន២បន្ទប់ ដែលអាចស្នាក់នៅសម្រាប់មនុស្សចាប់ពី ៨ទៅ១០នាក់ ថែមទាំងមានសម្ភារ:គ្រប់គ្រាន់ក្នុងការប្រើប្រាស់ទំនើបៗមិនចាញ់សណ្ឋាគារ ​ឬរីហ្សតនានានោះឡើយ។ ​ឯតម្លៃនៅក្នុងការស្នាក់នៅ​ ត្រឹមតែ ១២០ USD ក្នុងមួយយប់តែប៉ុណ្ណោះ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់ធ្វើការកក់ទុក សម្រាប់ស្នាក់នៅជួបជុំមិត្តភក្តិ ​ក្រុមគ្រួសារ ​អាចទំនាក់ទំនងតាមរយៈ ទូរស័ព្ទ …

Cover Khmer Bag
ដើរកម្សាន្ត

ផ្ទុះការគាំទ្រតៗគ្នា ក្រោយឃើញលោកជំទាវភរិយាអភិបាលខេត្តសៀមរាបប្រើតែកំបូបកំប្លោកខ្មែរ ពេលនេះអាចរកបានច្រើនម៉ូតក្នុងហាងមួយនេះ!

មួយរយៈកន្លងនេះយើងពិតជាបានដឹងហើយថា លោកជំទាវ​ជា​ភរិយា​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប គឺជា​ស្ត្រី​ម្នាក់​បាន​ចូលរួម​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ដោយ​ការប្រើ​កាបូប​ច្នៃ​ពី​កំប្លោក​ច្រើនជាង​ប្រើ​កាបូប​ដែលមាន​ម៉ាក​ល្បីៗ រហូតធ្វើឱ្យផ្ទុះការសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយការសរសើរ និងបានបង្ហាញថាកាបូបខ្មែរយើងក៏មានភាពស្រស់ស្អាតដែរ ​ពេលនេះនារីៗជាច្រើនបាននាំគ្នាងាកមកគាំទ្រ ​និងប្រើប្រាស់កាបូបកំប្លោកតាមលោកជំទាវដែរ ​រហូតធ្វើការស្វែងរកហាងលក់កាបូបធ្វើពីកំប្លោកផងដែរ។ ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក  » ​សូមណែនាំហាងលក់កាបូបកំប្លោកមួយកន្លែងនៅខេត្តសៀមរាប  ដែលជាហាងដែលលោកជំទាវជាវកាបូបជាប្រចាំនោះគឺហាង « បាលិលេយ្យ »។ ហាង « បាលិលេយ្យ » មានកាបូបធ្វើពីកំប្លោកជាច្រើនម៉ូតជាច្រើនម៉ាកឱ្យជ្រើសរើសដែលជាផលិតផលធ្វើពីដៃកូនខ្មែរសុទ្ធសាធ ​ជាពិសេសមានកាបូបគញរប់ប្រភេទសម្រាប់តម្រូវចូលរួមកម្មវិធីតូចធំផងដែរ។ នៅក្នុងនោះហាងមួយនេះក៏អាចបញ្ជាកំម៉ុងម៉ូត ​និងធ្វើការដឹកជញ្ជូនទៅដល់ទីតាំងផ្ទាល់ទៀតផង។ សម្រាប់អ្នកដែលចាប់អារម្មណ៍លើកាបូបកំប្លោកខ្មែរយើង ​លោកអ្នកអាចទាក់ទង ហាង « បាលិលេយ្យ »  បានតាមរយៈលេខទូរស័ព្ទ 097 83 12345 ឬចូលទៅកាន់ហ្វេសប៊ុកផេក « បាលិលេយ្យ…

Cover Spon
ដើរកម្សាន្ត

ជួយគាំទ្រស្នាដៃផលិតផលខ្មែរផង! សិប្បកម្មភ្ញីទេសដាប់ប្រាក់ និងស្ពាន់ នៅតែឈរជើងយ៉ាងរឹងមាំទោះបីជាខ្វះការគាំទ្រ

កណ្តាល៖ ជាការពិតណាស់ ​ខ្មែរយើងមានស្នាដៃក្បាច់ចម្លាក់យ៉ាងល្អប្រណីតជាច្រើនប្រភេទប្រកបដោយសា្នដៃខ្ពស់ ​ជាពិសេសគឺភ័ស្តុតាងលើប្រាង្គប្រាសាទនានាតែម្តង។ ក្នុងចំណោមចម្លាក់ជាច្រើនប្រភេទ សិប្បកម្ម​ជាងទង​​​ចម្លាក់ខ្មែរធ្វើពី​ស្ពាន់ ប្រាក់ និងទង់ដែង ទាំង​នេះ ​មាន​ច្រើន​ប្រភេទ និង​ច្រើន​សណ្ឋានណាស់ ដោយ​គេ​ឃើញ​​មានដូចជា​​ចម្លាក់​ផ្តិត ក្អម ឆ័ត្រ​រួត តុម្ភកំបោរ​ ប្រអប់ស្លា ប្រអប់​ក្រដាសជូត​មាត់ ប៉ាន់​តែ ចានស្រាក រូប​ផ្លែ​ល្ពៅ​ និង​រូប​សត្វ​នានា​​ផង​ដែរ ។ នៅក្នុងចំណោមសិប្បកម្មមួយនេះ  គេបានរកឃើញថានៅសល់តែ សិប្បកម្មភ្ញីទេសមួយគ្រួសារតែប៉ុណ្ណោះ ដែលមានការដាប់ឆ្លាក់ក្បាច់ទៅ​​គ្រឿង​​ប្រដាប់​ប្រើ​​​​ប្រាស់​​នានាលើស្ពាន់ ​និងប្រាក់  ថែមទាំងនៅ​តែ​អាច​រក្សា​បាន​គុណ​ភាព និង​ទឹក​ដៃ​ដ៏​ប្រណិតរបស់​​​ខ្លួន​បានយ៉ាងល្អ ​បើទោះបីជាមុខរបរនេះមានការថយចុះដោយខ្វះគាំទ្រយ៉ាងណាក្តី។ ដូច្នេះក្នុងនាមជាកូនខ្មែរ ​កុំភ្លេចជួយគាំទ្រស្នាដៃខ្មែរផង ​ដោយការជួយចែករំឡែកព័ត៌មាន…

Cover Lori
ដើរកម្សាន្ត

ទៅលេងបាត់ដំបង កុំរំលង ការជិះឡូរីកម្សាន្តក្បែរជើងភ្នំបាណន់ឱ្យសោះ! ដឹងតែសប្បាយអស់ទាស់ហ្មង

បាត់ដំបង៖ ដូចដែលយើងបានដឹងរួចហើយថា ​ខេត្តបាត់ដំបងសម្បូរទៅដោយកន្លែងកម្សាន្តច្រើនកន្លែងរាប់មិនអស់ ហើយសុទ្ធតែសប្បាយៗផងដែរ។ តែកន្លែងកម្សាន្តដែលមិនអាចខ្វះបានរាល់ពេលទៅលេងខេត្តបាត់ដំបងនោះ គឺការ ​ជិះឡូរី លើផ្លូវរថភ្លើងគយគន់ទេសភាពតាមដងផ្លូវ។ ​ដែលការជិះឡូរីនេះ ​ទទួលបានការពេញនិយមមែនទែនពីសំណាក់ភ្ញៀវជាតិ ​និងអន្តរជាតិមកកម្សាន្តមិនដែលដាច់នោះទេ ​សូម្បីតែប្រជាជននៅក្នុងខេត្តបាត់ដំបងក៏ប្រកបរបរបើកឡូរីដឹកភ្ញៀវកម្សាន្តក៏កាប់កបគ្រប់គ្នាដែរ។ អ្វីដែលពិសេស ​មានឡូរីមួយកន្លែងរឹតតែពិសេសទៀត ​នោះគឺឡូរី ​ក្បែរជើងភ្នំបាណន់ ​ដែលកន្លែងនេះហាក់មានភាពទំនើប​ និងពិសេសជាងឡូរីដទៃទៀត ដោយសារតែឡូរីមានការកែច្នៃពិសេសស្អាតជាងមុន ឯផ្លូវធ្វើដំណើរចេញមកក៏មានការដាំលំអផ្កា ​និងរៀបចំសួនស្រស់ស្អាតប្លែក ​ហើយផ្លូវធ្វើដំណើរពោរពេញទៅដោយធម្មជាតិស្រស់បំព្រងគួរជាទីគយគន់ ​ដូចជាអាចទស្សនាព្រៃព្រឹក្សា ​និងទេសភាពភ្នំតូចធំយ៉ាងសប្បាយអារម្មណ៍ទៀតផង។ គួរឱ្យដឹងផងដែរថា ​ផ្លូវឡូរីថ្មីនេះមានទីតាំង ជាប់ជើង​ភ្នំបាណន់ ស្ថិតក្នុង​ស្រុកបាណន់ ខេត្តបាត់ដំបង ដោយផ្លូវនេះមានរយៈចម្ងាយជាង ​១៦គីឡូម៉ែត្រ ​និងអាចជិះកម្សាន្តបានរយៈពេល ​៣០នាទី…

Cover Breaddd
ដើរកម្សាន្ត

គួរឱ្យសរសើរ! ហាងតាម៉ាប់ស្លាបមាន់ក្រឡុកនៅខេត្តសៀមរាប ​មានចែកជូននំបុ័ងមនុស្សធម៌ ស្វាគមន៍បងប្អូនដែលក្រីក្រ ខ្វះខាតជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ!

សៀមរាប៖ ​ជារឿងគួរឱ្យកោតសរសើរ ​និងយកតម្រាប់តាម ​ដែល  ហាងស្លាបមាន់ក្រឡុកមួយកន្លែងនៅទីក្រុងសៀមរាប ​មិនត្រឹមតែបើកទ្វារធ្វើអាជីវកម្មដើម្បីរកស៊ីចិញ្ចឹមជីវិតទេ  តែម្ចាស់ហាងបែរជាមានទឹកចិត្តគួរឱ្យស្ញប់ស្ញែងតាមរយៈការចែកជូននំប៉័ងមនុស្សធម៌ជូនជនអត់ឃ្លានជារៀងរាល់ថ្ងៃទៅវិញ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothea  Arivuth  បានសរសេររៀបរាបថា៖ « មិនមែនផ្សព្វផ្សាយ តែគាំទ្រនូវសកម្មភាពដ៏ប្រពៃនេះ របស់ហាងតាម៉ាប់ស្លាបមាន់ក្រឡុក  ថ្ងៃណាដាច់បាយ ដឹងតែទៅលេងគាត់ហើយអញ្ចឹង ។ សិល្បៈនៃការចែករំលែក របស់បង Kong Nita Thai  នំបុ័ងមនុស្សធម៌ ស្វាគមន៍សំរាប់បងប្អូនដែលក្រីក្រ ខ្វះខាត អាចអញ្ជើញទៅទីនេះបាន ទល់មុខវិទ្យាល័យអង្គរ ខេត្តសៀមរាប។ ដោយ ​« ហាងតាម៉ាប់ស្លាបមាន់ក្រឡុក…

Cover The Bus
ដើរកម្សាន្ត

ថ្មីប្លែក! ​ឡានក្រុងក្រហមពីរជាន់ ក្លាយទៅជាទីតាំងទទួលទានស្រា ​និងស្រាក្រឡុក ដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​​នៅកម្ពុជា

ភ្នំពេញ៖  ទទួលទានស្រា  និងភេសជ្ជៈនៅក្នុងហាង ​ឬ ​Skybar  តើវាធម្មតាពេកដែរទេ? ​តើលោកអ្នកចង់ទទួលបានបរិយាកាសថ្មីប្លែកដែរទេ?  កុំបារម្ភ  ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងបែប ​Lounge  មួយកន្លែងមានឈ្មោះថា ​« ​The  Bus  » ​ជាទីកន្លែងទទួលទានស្រាដ៏ពេញនិយមទើបតែបើកថ្មីច្នៃចេញពីឡានក្រុងក្រហម២ជាន់ ដែល​ជា​អត្តសញ្ញាណ​នៃ​ទី​ក្រុង​ឡុ​នដុ​នប្រ​ទេស​អង់គ្លេស​។ The  Bus ​ គឺជាឡានក្រុង​ពីរ​ជាន់ ដែលត្រូវ​បាន​គេ​កែច្នៃ​ក្លាយជា​ឡោ​នដ៍​ពិសេស  បើកបម្រើពិសារ​ស្រា​ និងភេសជ្ជៈក្រឡុកដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​មក​ឡើយ​នៅកម្ពុជាយើងនេះ  ដោយហាងនេះទើបតែបើកដំណើរការសាកល្បងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ​តែទទួលបានការចាប់អារម្មណ៍ហួសស្មានពីភ្ញៀវជាតិ និងបរទេសមកទទួលទានស្រាជួបជុំគ្នាយ៉ាងច្រើនកុះករ។ គួរឱ្យដឹងផងដែរថា…

Cover Pleng Chan
ដើរកម្សាន្ត

ភ្លេងច័ន្ទ ហាងកាហ្វេតុបតែងដោយរុក្ខជាតិពណ៌បៃតង ឯគ្រឿងសង្ហារឹមបែប Vintage ដែលធ្វើឱ្យក្លាយជាកន្លែងមានភាពទាក់ទាញខ្លាំង

ភ្នំពេញ៖ សព្វថ្ងៃហាងកាហ្វេបើកដំណើរច្រើនស្អេកស្កេះស្ទើរគ្រប់ទីកន្លែង ​តែប្រសិនជាលោកអ្នកចង់ស្វែងរកហាងកាហ្វេដែលមានការតុបតែងបែបប្លែក  និងមានលក្ខណៈធម្មជាតិស្រស់បំព្រង ​ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ​ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងកាហ្វេមួយកន្លែងមានឈ្មោះថា « Pleng Chan – ភ្លេងច័ន្ទ »។ Pleng Chan – ភ្លេងច័ន្ទ គឺជាហាងកាហ្វេមួយដែលមានប្រជាប្រិយភាពយូរណាស់ហើយ តែទើបតែបានផ្លាស់ប្តូរទីតាំងមកកន្លែងថ្មី ដែលមានកា​ររៀបចំកាន់តែឡូយជាងមុនទៅទៀត។ ហាង Pleng Chan បានរចនាឡើងមានលក្ខណះជាធម្មជាតិ ដោយគ្រប់ទីកន្លែងនៅហាងមួយនេះ បានតុបតែងដោយដាក់ជារុក្ខជាតិពណ៌បៃតង មានដើមឈឺតូចធំ ក៍ដូចជាគ្រឿងសង្ហារឹមបែប Vintage…

Cover Britea
ដើរកម្សាន្ត

ហាងបើកថ្មី Britea រសជាតិតែនៃចក្រភពអង់គ្លេស សំរាប់ប្រជាជនកម្ពុជា មានលក្ខណៈពិសេសដែលគួរតែសាកល្បងម្តង!

ភ្នំពេញ៖  ថ្មីៗ ​ហាងតែ  តែទឹកដោះគោជាច្រើនបានបើកលក់ជាច្រើនកន្លែង ​សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់  និងល្បីល្បាញផងដែរ ភាគច្រើននាំចូលពីប្រទេសចិន  និងតៃវ៉ាន់។  តែសម្រាប់ថ្ងៃនេះ  «ក្នុងស្រុក ​» ​សូមណែនាំហាងតែបែបអង់គ្លេសមួយ ​ដែលទើបតែបើកថ្មី  មានរសជាតិប្លែកឆ្ងាញ់នោះគឺ ​« ​BriTea  » ។ Britea ជាហាងតែ នៃចក្រភពអង់គ្លេស ដែលនាំជូន លោក អ្នកនូវអារម្មណ៏ពិតនៃការពិសារតែ សំរិតសំរាំងទាំងរសជាតិ ព្រមទាំងសោភ័ណភាព និង បរិយាកាសអោយដូចទៅនិងប្រភពដើមនៃចក្រភពអង់គ្លេស។ អ្វីដែលមានលក្ខណៈពិសេសប្លែកខុសគេហាង Britea មានការប្រើប្រាស់ស្លឹកតែ ចេញពីម៉ាកដ៏ល្បីមួយដែលពិភពលោកទទួលស្គាល់…

Cover Khmer1
ដើរកម្សាន្ត

សារមន្ទីរព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស​.ស.រ) នៅចំកណ្ដាលក្រុងភ្នំពេញ ចំណាយពេលត្រឹមតែ ២ ទៅ ៣ ម៉ោង អាចស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ចកម្ពុជាជាង២១ សតវត្ស

ភ្នំពេញ៖ សារមន្ទីរព្រះស្រីឦសានវរ្ម័ន រឺ ហៅកាត់ថា សារមន្ទីរ ស.ស.រ (សារមន្ទីរសេដ្ឋកិច្ច និង រូបបិយវត្ថុនៃកម្ពុជា) គឺជាសារមន្ទីរដ៏ទំនើបមួយដែលបានបើកអោយដំណើរជាផ្លូវការកាលពីខែ មេសា ឆ្នាំ ២០១៩ ដែលសារមន្ទីរមួយនេះជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន រហូតមកដល់បច្ចុប្បន្ន ។ ដោយសារមន្ទីរនេះពិតជាមានសារៈសំខាន់ជាខ្លាំង ដែលកូនខ្មែរគ្រប់រូបគួរតែទៅយ៉ាងហោចណាស់អោយបានម្តង ត្រឹមតែ ​២ ​ទៅ៣ម៉ោង ព្រោះថាក្រៅពីបានរំលឹកឡើងវិញនូវអ្វីដែលយើងធ្លាប់ដឹង សារមន្ទីរនេះក៏បានបង្ហាញនូវរឿងរ៉ាវមួយចំនួនដែលយើងមិនធ្លាប់ដឹងអំពីប្រវត្តិសាស្រ្ត ។ តាមរយៈការបង្ហាញពីប្រវត្តិសាស្ត្រ ក៏ដូចជាកាវិវត្ត និង តថភាពក្នុងពេលបច្ចុប្បន្ន វាក៏ជាកន្លែងមួយដែលធ្វើអោយយើងកាន់តែយល់ច្បាស់ថា ហេតុអ្វីបានជាប្រទេសយើងស្ថិតនៅក្នុងចំនុចមួយនេះ តែអ្វីខ្លះដែលយើងកំពុងជួបប្រទះ…

Cover Pnom Da
ដើរកម្សាន្ត

មកលេងភ្នំដា ​ខេត្តតាកែវ កុំភ្លេចចូលលេងកន្លែងកម្សាន្តបើកថ្មីមួយនេះផងណា!

តាកែវ៖ ខេត្តតាកែសម្បូរទៅដោយទីកន្លែងកម្សាន្តបែបធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន ​ដូចជាតំបន់ភ្នំ ​បឹងបួរ ​ទន្លេ ​និងសួនធម្មជាតិជាច្រើនកន្លែងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តរាល់ថ្ងៃសម្រាក។ សម្រាប់ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​ធានាថាថ្មីហើយប្លែក ដែលស្ថិតនៅក្នុងខេត្តតាកែវមានឈ្មោះថា « គឹម លី ​ភ្នំដា »។ សួនកម្សាន្ត ​គីមលី ​ភ្នំដា ​គឺជាកន្លែងកម្សាន្តបែបកែច្នៃមួយដោយទីតាំងអំណោយផលស្ថិតនៅជិតភ្នំដាតែម្តង ​ដោយមានទេសភាពធម្មជាតិព័ទ្ធជុំវិញខៀវស្រងាត់ ​និងមានទឹកបឹងថ្លាឆ្វេងផ្តល់នូវអារម្មណ៍ស្រស់ស្រាយត្រជាក់ស្រេបទៀតផង។ លើសពីនេះ  កន្លែងកម្សាន្តមួយនេះមានខ្ចុះអង្គុយកម្សាន្តគយគន់ទេសភាព ​និងមានបម្រើអាហារឆ្ងាញ់ៗបែបស្រុកស្រែ ​សាកម្តងពិតជាមិនខកបំណងនោះឡើយ  ជាពិសេសពេលល្ងាចៗថែមទាំងមានបម្រើស្រាក្រឡុក ​និងកន្លែងអង្គុយលេងតុបតែងដោយភ្លើងពណ៌ស្រស់ស្អាតយ៉ាងរ៉ូមេនទិកផងដែរ។…