
រូបភាពដើមនៃប្រាសាទអង្គរវត្ត ដ៏ល្អវិចិត្រ និងមានភាពអច្ឆរិយៈលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ
ប្រាសាទអង្គរវត្ត គឺជាប្រាសាទដែលមានភាពល្អវិចិត្រ និងមានការកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត ត្រូវបានគេដឹងថាតំណាងឲ្យពិភពលោក ដោយប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ តែដោយសារតែហេតុផលមួយចំនួន កត្តាសង្គ្រាម និងបញ្ហាមួយចំនួន ប្រាសាទអង្គរវត្តត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ព្រៃដុះស៊ុបទ្រុប គួរឱ្យសង្វេកខ្លាំង។ បើទោះបីជាត្រូវបានកូនខ្មែរ និងជនបរទេសបានរកឃើញប្រាសាទនេះជាបន្តបន្ទាប់ តែជនបរទេសមួយរូបដែលធ្វើឱ្យគ្រប់គ្នាកាន់តែស្គាល់កិត្តិនាមប្រាសាទអង្គរវត្តនោះគឺធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូ ដោយបានរកឃើញប្រាសាទនេះនៅថ្ងៃទី២២ ខែ មករា ឆ្នាំ…




















