
ចង់ប្រលែងលេងជាមួយឆ្មាខ្ជូតៗគួរឱ្យស្រលាញ់ អាចទៅលេងហាងកាហ្វេល្បីៗទាំងនេះបាន!
ភ្នំពេញ៖ ជាការពិតណាស់ ទាំងឆ្មា និងឆ្កែ គឺជាសត្វចិញ្ចឹមដែលស្និទ្ធស្នាលនឹងមនុស្សជាងគេ ដោយអ្នកខ្លះស្រលាញ់សត្វចិញ្ចឹមដូចជាសត្វញាតិក្រុមគ្រួសារទៀតផង។ ទោះជាយ៉ាងនេះក្តី ចង់ចិញ្ចឹមសត្វចិញ្ចឹមពេលខ្លះមិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវការពេលវេលាមើលថែ ទីធ្លាធំទូលាយ រួមទាំងឆ្មារស្អាតៗខ្ជូតៗខ្លះមានតម្លៃថ្លៃផងដែរបើចង់ចិញ្ចឹម។ តែបើលោកអ្នកជាមនុស្សស្រលាញ់សត្វឆ្មា និងចង់លេងជាមួយវា «ក្នុងស្រុក » សូមណែនាំហាងកាហ្វេ២កន្លែងល្បីៗមិនត្រឹមតែមានកាហ្វេភេសជ្ជៈឆ្ងាញ់ៗ ថែមទាំងមានឆ្មារឱ្យប្រលែកលេងផងដែរដូចជា៖ ១. CHHMA Catfé ហាងកាហ្វេមួយនេះមានឆ្មាស្អាតៗ ខ្ជូតៗគួរឱ្យស្រលាញ់ជាង ២៥ ក្បាលឱ្យប្រលែង និងថតរូបលេងកម្សាន្តផងដែរ។ ជាពិសេសថែមទាំងមានកាហ្វេ និងភេសជ្ជៈច្រើនប្រភេទ រួមទាំងនំខេកឆ្ងាញ់ៗគួរឱ្យចង់ទទួលទាន។ ទីតាំង៖ ផ្លូវ១៧៨ ជិតសារមន្ទីជាតិ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ…




















