ដើរកម្សាន្ត

Cover Kandal
ដើរកម្សាន្ត

ម្លប់ប្ញស្សីអន្លង់រមៀត ​អាចឆ្លៀតមកសម្រាកលំហែរអារម្មណ៍នៅថ្ងៃសម្រាកបាន ​នៅជិតៗភ្នំពេញយើងតើ!

កណ្តាល៖  ការរកពេលសម្រាកលំហែរថ្ងៃចុងសប្តាហ៍ ​គឺមានប្រយោជន៍ជួយបន្ធូរបន្ថយភាពតានតឹងទាំងកាយ ​និងចិត្ត ​ថែមទាំងធ្វើឱ្យស្មារតីរបស់អ្នកកាន់តែរឹងមាំពេលត្រលប់មកប្រកបកិច្ចការងារ ​ឬការសិក្សាផ្សេងៗផងដែរ។ សម្រាប់លោកអ្នកដែលពិបាកនឹងរកកន្លែងសម្រាកលំហែរនៅថ្ងៃចុងសប្តាហ៍ ​ឬបុណ្យទាននានា  ដោយមិនមានពេលទៅកាន់ខេត្តឆ្ងាយៗ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងសម្រាកលំហែរមួយកន្លែងនៅជិតៗភ្នំពេញយើងមានឈ្មោះថា « ​រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត »។ រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត គឺទីកន្លែងកម្សាន្តធម្មជាតិ ​ដែលមានខ្ចុះអង្គុយលេង ទទួលអាហារបែបស្រុកស្រែឆ្ងាញ់ពិសា ​មានទាំងកន្លែងស្ទូចត្រីកម្សាន្ត  សួនផ្ការីករាយ  និងមានលក់ផ្លែឈើស្រស់ៗបេះពីចម្ការនេះផ្ទាល់តែម្តងផងដែរ ​មកលេងម្តងដឹងតែសស្រស់ស្រាយអារម្មណ៍ពេលត្រលប់ទៅវិញ។ សម្រាប់អ្នកដែលចង់ទៅលេងលំហែរអារម្មណ៍ សួនលំហែរធម្មជាតិ ​ម្លប់ប្ញស្សីអន្លង់រមៀត មានទីតាំងស្ថិតនៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​​ តាមបណ្តោយផ្លូវជាតិលេខ៣ ពី រាជធានីភ្នំពេញ…

Cover Dom
ដើរកម្សាន្ត

តោះ! មកលេងសៀមរាបជាមួយក្រុមមិត្តភក្តិ ​សាកមកស្នាក់នៅ Dormitory ​ស្អាតប្លែកមានផាសុកភាព ​អស់ម្នាក់តែ ​8.5$ ក្នុងមួយយប់ប៉ុណ្ណោះ!

សៀមរាប៖ មកលេងខេត្តសៀមរាបជាលក្ខណៈក្រុមមិត្តភក្តិ ​ក្រុមការងារ ​ឬអង្គការ ​ប្រសិនជាចង់ចំណាយការស្នាក់នៅអស់តិច ​សប្បាយជុំគ្នា  និងមានផាសុកភាព ​« ក្នុងស្រុក ​» ​សូមណែនាំទីកន្លែងស្នាក់នៅថ្មីបែកនោះគឹការស្នាក់នៅបែប ​Dormitory  ឬគេហៅថាបន្ទប់ដែលមានគ្រែតូចៗច្រើន ជាការគេងជុំគ្នាជាក្រុម មានឈ្មោះថា « Lub d Siem Reap » ។ ដោយការស្នាក់នៅបែប Dormitory លោកអ្នកនឹងទទួលបានអនុស្សាវរីយ៍ជាច្រើនជាមួយមិត្តភក្តិ ឬ ក្រុមការងារជាដើម ​ជាមួយនឹងបទពិសោធន៍រស់នៅជុំគ្នា ដែលមិនធ្លាប់មានពីមុនមក ​ពោលគឺអារម្មណ៍ប្លែកថ្មីនៃការគេងជុំគ្នាយ៉ាងរីករាយតែម្តង ។ ជាពិសេសលក្ខណៈពិសេសរបស់បន្ទប់បែប dormitory…

Cover Stone Resort
ដើរកម្សាន្ត

មើលតែបន្ទប់គេងក៏ចង់សម្រាកមួយយប់ដែរ! ​មកលេងបាត់ដំបងដឹងតែសប្បាយ ហើយកន្លែងស្នាក់នៅអស់ទាស់ទៀត!

បាត់ដំបង៖ ​ដូចលោកអ្នកបានដឹងរួចមកហើយថា ​ខេត្តបាត់ដំបងគឺជាខេត្តប្រវត្តិសាស្រ្តមួយ ដែលក្រៅពីសម្បូរទៅដោយកន្លែង ​សំណង់ប្រវត្តិសាស្រ្តជាច្រើនកន្លែង ក៏សម្បូរទៅដោយតំបន់កម្សាន្តបែបធម្មជាតិសម្រាប់ធ្វើដំណើរកម្សាន្តទៀតផង។ ក្រៅពីដើរលេងសប្បាយ ​ការសម្រាកក្រោយលំហែពិតជាសំខាន់ខ្លាំងណាស់ ​ដូច្នេះហើយ ​ថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងសម្រាកដ៏ពិសេសមួយទៀតហើយនៅក្នុងខេត្តបាត់ដំបងនោះគឺ  « Home Stone Resort »។ Home Stone Resort ​គឺជាកន្លែងស្នាក់នៅដែលស័ក្តសមសម្រាប់ការធ្វើដំណើរកម្សាន្តទាំងលក្ខណៈក្រុមគ្រួសារ បែបគូស្នេហ៍  ឬមិត្តភក្តិ ដែលមានការតុបតែងរចនាផ្ទៃបន្ទប់ខាងក្នុងយ៉ាងស្រស់ស្អាតបែប ​Classic  គ្រាន់តែឃើញផ្ទៃបន្ទប់ក៏ចង់ស្នាក់នៅដែរ ជាពិសេសគឺក្នុងបន្ទប់មានទាំងទឹកក្តៅ ​ទឹកត្រជាក់ និងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់។ ​អ្វីដែលពិសេសគឺមានហាងទឹកដ៏ធំល្វឹងល្វើយឱ្យអ្នកមកសម្រាកបានហែលកម្សាន្តលេងទៀតផង។ ដោយថ្មីនេះផងដែរ…

Cover KP
ដើរកម្សាន្ត

មិនខ្វះកន្លែងដើរលេង! តោះ មកស្គាល់កន្លែងកម្សាន្តខេត្តកំពត ដើរលេង២ថ្ងៃ ​ក៏ដើរមិនអស់ដែរ!

ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយសារតែភូមិសាស្រ្ត និងទេសភាពអំណោយផលសម្បូរទៅដោយ ​ភ្នំ ព្រៃព្រឹក្សា ​ទន្លេ ​បឹង ​ និងសមុទ្រ ​ខេត្តកំពតសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិ និងកែច្នៃជាច្រើន ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តជាប់មិនដាច់ ដោយកន្លែងដើរលេងនៅខេត្តកំពទដើរលេង ២ ថ្ងៃ ក៏ដើរមិនអស់ដែរដូចជា៖…

Cover Sach Ang
ដើរកម្សាន្ត

ចង់ញ៉ាំសាច់អាំងឆ្ងាញ់កណ្តាលក្រុង គយគន់ផ្លូវរថភ្លើងកុំភ្លេចមកសាកហាងមួយនេះឱ្យសោះ!

Y5 Coffee & Resturant  ​ឬ Y5 សាច់អាំង គឺហាងមួយដែលពេលថ្ងៃបើកបម្រើជាកាហ្វេឆ្ងាញ់ពិសា ឯពេលយប់វិញគឺមានបើកជាហាងសាច់អាំងមានរសជាតិឆ្ងាញ់អស្ចារ្យ ដែលអាចទីតាំងធំទូលាយ ខ្យល់អាកាសធាតុបរិសុទ្ធ ​អាចគយគន់ទេសភាពជុំវិញ  និងផ្លូវរថភ្លើងយើងបានផងដែរ។ កាន់តែពិសេស ​Y5  សាច់អាំងមានភេសជ្ជៈឆ្ងាញ់ៗ និងស្រាបៀរគ្រប់ប្រភេទបម្រើមិនឱ្យទាស់  ថែមទាំងមានការប្រគំតន្ត្រី  និងអ្នកចម្រៀងច្រៀងកំដរមិនឱ្យធុញទ្រាន់នោះទេ  ឯចំណតក៏ធំទូលាយទៀតផង។ គួរឱ្យដឹងផងដែរថា Y5 Coffee & Restaurant  ឬ Y5 សាច់អាំង មានទីតាំងផ្ទះលេខ  ១២ ផ្លូវសហព័ន្ធរុស្ស៊ី (នៅខាងត្បូងក្នុងស្ថានីយរថភ្លើង…

Cover Rubbish
ដើរកម្សាន្ត

ទទួលទានហាងកាហ្វេសំរាម ​នៅសាលាដូងគីរីរម្យ ​មិនត្រឹមតែជួយដល់ក្មេងៗក្រីក្រ ​តែអ្នកអាចរួមចំណែកការពារបរិស្ថានតាមរយៈការយកសម្រាមប្តូរយកកាហ្វេផងដែរ!

លោក អ៊ុក វណ្ណដេ ឬហៅមនុស្សសំរាម គឺជា​​ស្ថាបនិក សាលាដូង ដែលបានជួយឱ្យក្មេងៗក្រីក្រជាច្រើនបានរៀនសូត្រ ព្រមទាំងបានកែច្នៃសំរាមចេញជាសាលារៀន និងវត្ថុលំអជាច្រើនទៀតផងដែរ។ កាន់តែពិសេសថ្មីៗនេះ លោកក៏បានបើកហាងកាហ្វេមួយនៅសាលាដូង លើភ្នំគិរីរម្យតែម្តង  ដោយដាក់ឈ្មោះថា «ហាង កាហ្វេសំរាម »។ ដោយការសាងសង់ហាងកាហ្វេលើភ្នំបែបនេះ ត្រូវការចំណាយច្រើន និងប្រើពេលវេលាយូរ ថែមទាំងមិនសូវមានមនុស្សមកកម្សាន្តផងដែរ ​តែលោកនៅតែព្យាយាមធ្វើឱ្យហាងកាហ្វេនេះលេចរូបរាងឡើងដោយយកលំនាំតាមសាលាដូង ​ពោលគឺយកសំរាម ​កាកសំណល់ផ្លាស្ទិកមកសាងសង់ហាងកាហ្វេ  និងយកគ្រាប់កាហ្វេហួសដឺឡេមកច្នៃជាសិល្បៈគំនូដ៏ស្រស់ស្អាត។ ហាងកាហ្វេសម្រាមមួយកន្លែងនេះពិតជាមានទេសភាពស្រស់ស្អាតមែនទែន​ ព្រោះតែសាងសង់លើភ្នំ ​ឯការរៀបចំដោយសំរាមពិតជាស្អាតប្លែក ​ធានាថាអ្នកដែលទៅលេងប្រាកដជាពេញចិត្តនឹងទិដ្ឋភាពប្លែកថ្មីមួយនេះ  ដោយហាងកាហ្វេនះផងដែរ  មានពាក្យស្លោកប្រចាំហាងថា ​« ប្រាក់ចំណេញ មិនមែនជាគោលដៅធ្វើជំនួញយើងទេ…

Cover Cafe
ដើរកម្សាន្ត

ម្យ៉ាងដែរតើ! ​ហាងកាហ្វេបើកថ្មី យកសម្បក និងថង់ផ្លាស្ទិចប្តូរយកកាហ្វេរបស់យុវជនសម្រាមក្នុងន័យការពារបរិស្ថាន

ភ្នំពេញ៖ ​ថ្មីៗនេះយុវជនសម្រាម ​ដែលត្រូវបានគេដឹងថា ​ជាយុវជនដែលជួយការងារក្នុងសង្គម តាមរយៈសម្អាតសម្រាមចេញពីប្រឡាយទឹកស្អុយ  និងការដើរសម្អាតសម្រាមតាមគោលដៅនានារហូតទទួលបានការសរសើរពីមហាជន ​បានបង្ហើបពីគម្រោងហាងកាហ្វេសម្រាមក្នុងពេលឆាប់ៗនេះហើយ។ ក្នុងនោះ លោក សាន ដារ៉ាវីតប្រធានក្រុមយុវជនសំរាម បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ ហាងកាហ្វេរបស់យុវជនសំរាមនឹងបង្ហាញខ្លួនជាផ្លូវការហើយ ដោយលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុកឱ្យដឹងថា ៖ «វាយក្នុង Google Map ថា “យុវជនសំរាម”នឹងមកដល់ផ្ទះយើងខ្ញុំហើយ ថ្ងៃទី១៨ សីហា មានកាហ្វេទទួលទានហើយបងប្អូន ចូលរួមទាំងអស់គ្នា»។ គួរឱ្យដឹងផងដែរថា ហាងកាហ្វេរបស់យុវជនសម្រាម ​មិនទាមទារប្រាក់កម្រៃនៅក្នុងការលក់ដូរទេ…

Cover Posko
ដើរកម្សាន្ត

ឆ្ងាញ់មិនឆ្ងាញ់ ​ទាល់តែសាកបានដឹង! លេងសុទ្ធតែ ពោះគោទឹកប្រហុកជំនាន់៩០ ពិតជារសជាតិមិនធម្មតាហើយ!

ភ្នំពេញ៖  ចង់ទទួលទានពោះគោទឹកប្រហុក  ឆ្ងាញ់ ប្លែក  និងមានរសជាតិដើមមែនទេ? ​ថ្ងៃនេះ « ក្នុងស្រុក ​» សូមណែនាំ ហាងអនឡាញមួយកន្លែងមានឈ្មោះថា ​« ពោះគោទឹកប្រហុកជំនាន់៩០ »។ « ពោះគោទឹកប្រហុកជំនាន់៩០ » ត្រូវបានគេដឹងថា មានប្រភពដើមមកពីស្រុកមេមត់ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ។ ដោយនៅក្នុងចន្លោះឆ្នាំ ១៩៩៦ ជាការចាប់ផ្តើមដំបូងនៅការលក់លក្ខណៈគ្រួសារ ចាប់ពីទីកន្លែងតូច រហូតមកដល់ធំ បើគិតមកដល់បច្ចុប្បន្ននេះពោះគោទឹកប្រហុកនេះបានអាយុ ២២​ឆ្នាំមកហើយ ពោលគឺទាំងរសជាតិ និង​ ទឹកប្រហុកគឺ មានរសជាតិឆ្ងាញ់ ហើយប្លែកខុសពីហាងដទៃ។ គួរឱ្យដឹងផងដែរថា  ហាងពោះគោទឹកប្រហុកជំនាន់៩០ ​មិនមានទីតាំង…

Cover Tea
ដើរកម្សាន្ត

ចង់ផឹកតែរសជាតិដើមឆ្ងាញ់! មិនបាច់ជិះយន្តហោះទៅដល់ប្រទេសជប៉ុនទៀតទេ ជាមួយនឹងហាងដ៏ពិសេសនៅស្រុកខ្មែរមួយនេះ

ភ្នំពេញ៖ ការទទួលទានតែ ​គឺជាប្រពៃណិទំនៀមទំលាប់ដ៏ល្អមួយរបស់ជនជាតិចិន ​ជប៉ុន ​និងកូរ៉េ ​ដែលថែមទាំងជួយឱ្យប្រជាជនគេមានសុខភាពល្អផងដែរ  ជាពិសេសគឺការទទួលទានតែបៃតងដែលមានប្រភពពីប្រទេសជប៉ុនតែម្តង។ ជាការពិតណាស់ ​ពេលនេះចង់ទទួលទានតែបៃតង ឬ  Matcha រសជាតិដើម ឆ្ងាញ់ ​មានប្រភពមកពីប្រទេសជប៉ុន ​លោកអ្នកមិនបាច់ជិះយន្តហោះទៅជប៉ុនទេ «ក្នុងស្រុក ​» ​សូមណែនាំហាងតែទើបតែបើកថ្មីតែមានឈ្មោះល្បីមួយកន្លែងមានឈ្មោះថា « Matcha Venture »។ ហាង Matcha Venture – Tea & Dessert  មានបម្រើតែជាច្រើនប្រភេទ ​ជាពិសេសគឺ ​Matcha  តែម្តង ​ដែលសុទ្ធសឹងតែនាំយកពីប្រទេសជប៉ុនរសជាតិដើម…

Cover Euro
ដើរកម្សាន្ត

ថតរូបបែកផ្សែង! ​ជាមួយនឹងសួនកម្សាន្តបែបអឺរ៉ុបដំបូងគេនៅកម្ពុជា ​ធានាថាប្លែក ​ហើយស្អាតខ្លាំង

ចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអឺរ៉ុប ​ពិតជាក្តីស្រមៃមួយរបស់មនុស្សរាល់គ្នា ​ទាស់តែពិបាកទៅ ​ឯថ្លៃចំណាយក៏អស់មិនស្ទើរដែរ ​តែពេលនេះអស់បារម្ភហើយ ​ «ក្នុងស្រុក ​» សូមណែនាំសួនកម្សាន្តបើកថ្មី ល្បីថាស្រស់ស្អាតមិនធម្មតា ​អាចធ្វើឱ្យអ្នកទទួលអារម្មណ៍ថាបានទៅលេងប្រទេសអឺរ៉ុបដែរ នោះគឺ ​«  យូរ៉ូផាក ​(Euro  Park)  »។ ​«  យូរ៉ូផាក ​(Euro  Park)  » គឺសួនកម្សាន្តដែលពោរពេញទៅដោយអគារ  និងរចនាបថចម្លងពីកន្លែងកម្សាន្តសប្បាយៗល្បីៗប្រចាំប្រទេសអឺរ៉ុប ដែលអាច​​ឱ្យអ្នកមកកម្សាន្តថតរូបបានយ៉ាងសប្បាយ និងម៉ាអេម ​ដែលអាចមកលេងជាលក្ខណៈក្រុមគ្រួសារ ​មិត្តភក្តិ ​ថតរូប ​Pre-Wedding  ឬថតរូបទទួលសញ្ញាបត្រក៏បាន ​ដែលអមនឹងទេសភាពដើមឈើតូចធំយ៉ាងខៀវស្រងាត់ខ្យល់អាកាសល្អថ្លាល្អផងដែរ។…

Cover Yubin
ដើរកម្សាន្ត

ស៊ីន ​យូប៊ីន  ស្រស់ស្អាតខ្លាំង ​បញ្ចេញសម្រស់របស់ខ្លួន នៅក្នុងរីហ្សតដ៏ល្បីភូមិបៃតងនាខេត្តសៀមរាប

សៀមរាប៖ តារាសម្តែងមានសមត្ថភាព ​កញ្ញា ​ស៊ីន ​យូប៊ីន ​គឺជាតារាសម្តែងស្រីល្បីឈ្មោះ ​ដែលមានទីផ្សារខ្លាំងទាំងក្នុង  និងក្រៅប្រទេស ​ជាពិសេសនៅក្នុងប្រទេសថៃ។ ជាក់ស្តែង ​កញ្ញា ​ស៊ីន ​យូប៊ីន  ត្រូវបានគេដឹងថាឧស្សាហ៍ចេញចូលក្រៅប្រទេសណាស់ ទាំងការងារសិល្បៈ  និងការដើរកម្សាន្តផងដែរ ​តាមរយៈរូបភាពដែលកញ្ញាតែងតែបង្ហោះជារឿយៗនៅក្នុងបណ្តាញសង្គមរបស់កញ្ញាផ្ទាល់តែម្តង។ តែម្តងនេះកញ្ញាបានបង្ហោះរូបភាពដ៏ស្រស់ស្អាតរបស់ខ្លួននៅក្នុងវាលស្រែស្រស់ស្អាតមួយកន្លែង ​ដែលត្រូវបានគេដឹងថាជា ​រីហ្សតភូមិបៃតង នៅក្នុងខេត្តសៀមរាប ​ជាមួយនឹងទេសភាពស្រស់បំព្រងតាមបែបធម្មជាតិ ​ដែលមានវាលស្រែខៀវស្រងាត់ ដើម​ត្នោត​ដុះ​ពេញវាល​ស្រែ​ ចម្ការ​ដំណាំ​ និង ​ផ្ទះ​ឈើ​ប្រក់​ក្បឿង ជា​ទេសភាព​ភូមិ​ឋានខ្មែរពិតៗ ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

Cover Knong
ដើរកម្សាន្ត

តោះ មកស្គាល់ទីក្រុងលើទឹកដ៏ស្រស់ស្អាតអស្ចារ្យ នៅក្នុងប្រទេសហូឡង់ ​ដែលកំពុងតែល្បីល្បាញដោយសារតែវត្តមានដំណើរក្រេបចន្ទទឹកឃ្មុំរបស់ ឱក សុគន្ធកញ្ញា

ហូឡង់៖ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំរបស់តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងប្រទេសហូឡង់កំពុងក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ ​ដោយសារតែទេសភាពដ៏ស្រស់ស្អាត និងដំណើរកម្សាន្តលើទឹកដ៏អស្ចារ្យ រហូតធ្វើឱ្យអ្នកគាំទ្រចង់ដឹងថា ​តើទីនោះឈ្មោះអ្វី និងស្ថិតនៅទីណា? ដូច្នេះថ្ងៃនេះក្នុងស្រុកនឹងនាំអារម្មណ៍ប្រិយមិត្តមកស្កាល់ទីក្រុងលើទឹកនេះទាំងអស់គ្នា៖ នៅក្នុងប្រទេសហូឡង់ មានភូមិលិចទឹកមួយដ៏ស្រស់ស្អាត  ដោយផ្លូវធ្វើដំណើរគឺសុទ្ធតែប្រឡាយទឹក មានឈ្មោះថា  ទីក្រុង ​Giethoorn។ Giethoorn គឺជាទីក្រុង និងជាភូមិដែលមានប្រឡាយទឹកហូរកាត់ ស្ថិតនៅក្នុងខេត្ត Overijssel ប្រទេសហូឡង់ ដោយភូមិស្ថានដីតំបន់ដែលប្រជាជានរស់នៅ អាចឆ្លងកាត់គ្នាទៅវិញទៅមកដោយត្រូវតភ្ជាប់ស្ពានតូចៗជាច្រើនប្រមាណជាជាង ១៨០ស្ពាន។ មានរឿងរ៉ាវ២ផ្ទុយគ្នា និយាយពីប្រវត្តិនៃការកើតភូមិលិចទឹកនេះ ដោយមានឯកសារខ្លះនិយាយថា  វាត្រូវបានបង្កើតឡើងដោយព្រះសង្ឃព្រះនាម Franciscan នៅក្នុងសត្សវត្សរ៍ទី…

Cover Water
ដើរកម្សាន្ត

អស្ចារ្យមែនទែន បើបានទៅលេងទីក្រុងបណ្តែតទឹកទាំង ១០ ដែលល្បីថាស្អាតជាងគេបង្អស់លើលោក

ទោះបីជាមនុស្សភាគច្រើនជ្រើសរើសការធ្វើដំណើរលើគោកដោយហេតុមានភាពងាយស្រួលយ៉ាងណាក៏ដោយ ក៏មានប្រទេស និងតំបន់មួយចំនួននៅតែរក្សាប្រពៃណី រួមទាំងការរស់នៅតាមជីវិតលើផ្ទៃទឹកផងដែរ ដែលត្រូវបានគេដឹងថាទីកន្លែងនោះសុទ្ធតែមានសម្រស់ស្រស់ស្អាត និងល្បីល្បាញមានអ្នកទេសចរទៅកម្សាន្តយ៉ាងច្រើនទៀតផង។ ដូច្នេះមកតាមដាន ទីក្រុងលើទឹកដែលមានសម្រស់ស្រស់ស្អាតជាងគេទាំង១០នេះ៖ ១០. ក្រុង Can Tho ប្រទេសវៀតណាម Can Tho គឺជាទីក្រុងដ៏ធំមួយស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គដែលនៅចន្លោះកណ្តាលរវាងទឹកទន្លេ និងប្រឡាយទឹក។ ផ្លូវទឹកសរុបនៅក្នុងទីក្រុងនេះមានប្រវែងដល់ទៅ ១១៥៧គីឡូម៉ែត្រ ដោយមានទន្លេ Hau គឺជាដៃទន្លេមេគង្គដ៏ធំជាងគេដែលបានរត់ទៅកាន់តំបន់ភាគខាងជើងនៃទីក្រុង Can Tho មួយនេះ។ ៩. ក្រុង Cape Coral រដ្ឋហ្វ្ររីដា សហរដ្ឋអាមេរិក ក្រុង…

Cover Sanire Shop
ដើរកម្សាន្ត

ហាងកាហ្វេលើអគារចំណាស់អាយុ ១០០ឆ្នាំ ស័ក្តិសមសម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ និងរបស់បែបបុរាណ

ថៃ៖ ហាងកាហ្វេមួយកន្លែងមានឈ្មោះថា Sarnie Bangkok បាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសថៃ ដោយសារតែហាងកាហ្វេនេះស្ថិតនៅលើអគារចំណាស់អាយុដល់ទៅ ១០០ឆ្នាំឯណោះ រួមទាំងការតុបតែងហាងបែប Classic មើលទៅស្រស់ស្អាតប្លែក និងជាទីកន្លែងទទួលទានកាហ្វេសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់។ Sarnie Bangkok មានបើកបម្រើការលក់កាហ្វេ រួមទាំងភេសជ្ជៈ នំចំណី និងអាហារសម្រន់ជាច្រើនមុខ តាមបែបអូស្ត្រាលី លាយនឹងបញ្ជីមុខម្ហូបបែបអាស៊ីជាច្រើនមុខសុទ្ធតែគួរឱ្យចាប់អារម្មណ៍ និងមានរសជាតិឆ្ងាញ់ពិសា។ អ្នកអាចទៅសាកភ្លក់រសជាតិកាហ្វេ ជាមួយនឹងអារម្មណ៍ប្លែកថ្មីនៃអគារចាស់ នៅក្នុងហាងកាហ្វេ Sarnie Bangkok ប្រសិនជាអ្នកមានឱកាសទៅលេងប្រទេសថៃ ដែលមានទីតាំងស្ថិតនៅតំបន់ Soi Charoen Krung 44 សង្កាត់…

Cover Reddd
ដើរកម្សាន្ត

ជ្រលងភ្នំក្រហម ស្រុកដងទង់ខេត្តកំពត ទេសភាពម៉ាអេម មើលមួយភ្លែតស្មានតែស្រុកគេ!

កំពត៖ ទឹកដីខេត្តកំពតពោរពេញទៅដោយទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង ជាពិសេសគឺសម្បូរទៅដោយព្រៃព្រឹក្សា ភ្នំ និងទីកន្លែងដែលជាប្រភពទឺក ដែលជាហេតុធ្វើឱ្យខេត្តកំពតសម្បូរទៅដោយ រីស្សតល្បីៗ ស្អាតៗមិនចាញ់បរទេសប៉ុន្មាននោះទេ។ នៅក្នុងនោះ ថ្មីៗនេះខេត្តកំពតក៏ត្រូវបានគេដឹងថាមានកន្លែងកម្សាន្តថ្មីមួយទៀតហើយ បើនិយាយពីទេសភាព គឺស្រស់ស្អាតញាក់សាច់ ជាមួយនឹងទេសភាពភ្នំជុំវិញ ពោរពេញទៅដោយផ្ទៃមេឃខៀវស្រងាត់ ដែលទីតាំងនោះមានឈ្មោះថា ចម្ការជ្រលងភ្នំក្រហម ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត។ ចម្ការបែបរមណីយដ្ឋានមួយនេះ គឺមានសួនផ្កាដ៏ស្រស់ស្អាត ចម្ការផ្លែឈើ ទីកន្លែងស្នាក់នៅស្រស់ស្អាតស័ក្តិសមសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ បូករួមនឹងធម្មជាតិព័ទ្ធជុំវិញធ្វើឱ្យត្រជាក់ស្រស់ថ្លានៅក្នុងអារម្មណ៍។ ដើម្បីទៅដល់កន្លែងដ៏ស្រស់ស្អាតអស្ចារ្យមួយនេះ អ្នកត្រូវធ្វើដំណើរទៅទិសខាងលិចវត្តភ្នំសុទិព្វប្រហែល១km ដោយទីតាំងចម្ការធម្មជាតិមួយនេះគឺស្ថិតនៅក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុក ដងទង់ ខេត្ត កំពត៕ រក្សាសិទ្ធអត្ថបទ៖…

Cover Cocoktail
ដើរកម្សាន្ត

ពេលថ្ងៃដេគ័រ Style ជាអគារចាស់បុរាណ យប់ឡើងមាន​​ម្ហូប​ និងស្រា​ក្រឡុក​ឆ្ងាញ់​ខប់​ៗ​ ងំត្រូវចិត្តហ្មងត្រង់មាន​កន្លែង​ថតរូប​ស្អាត​ៗ

ភ្នំពេញ៖ កាលពីមុនប្រសិនជាអ្នកចង់ទទួលទានស្រាក្រឡុក Cocktail ដ៏មានរសជាតិឆ្ងាញ់ពិសា និងកន្លែងស្រស់ស្រាយ ច្បាស់ណាស់ ប្រាកដជាត្រូវចំណាយច្រើនទៅលើហាងទំនើបៗមួយចំនួនដូចជា Sky Bar ជាដើម។ តែពេលនេះក្នុងបច្ចុប្បន្នចង់រកកន្លែងកម្សាន្តសប្បាយលំហែអារម្មណ៍ ស្តាប់ភ្លេង ផឹកស្រាមួយកែវមិនចាំបាច់ចំណាយលុយច្រើនទេ ព្រោះហាងតូចៗជាច្រើនបានរីកដុះដាលដូចផ្សិតក្នុងពេលបច្ចុប្បន្នឯតម្លៃក៏សមរម្យទៀត។ ដូច្នេះថ្ងៃនេះ ក្នុងស្រុក សុំណែនាំហាងបើកថ្មីមួយកន្លែងមានឈ្មោះថា Color Cup (Old School Bar) ដែលកំពុងតែទទួលបានការពេញនិយមជាច្រើនពីសំណាក់យុវវ័យដែលចូលចិត្តកន្លែងថ្មីៗប្លែក ហើយអាចជួបជុំមិត្តភក្តិបានយ៉ាងរីករាយផងដែរ។ Color Cup កាលពីមុនគ្រាន់តែជាហាងតាមចិញ្ចើមផ្លូវតូចមួយដែលបម្រើស្រាក្រឡុកមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះ តែពេលនេះបាន Update ថ្មីដោយបើកលើទីតាំងថ្មីកាន់តែធំ និងស្អាតជាងមុន ដោយការជ្រើសរើសអគារចាស់មួយកន្លែង…

Cover Otris
ដើរកម្សាន្ត

ធ្លាប់តែឃើញនៅស្រុកគេ ពេលនេះសួនសត្វអូទ្រីស ខ្ជូតៗមាននៅក្នុងស្រុកខ្មែរយើងហើយ

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីដែនដីភូមិភាគឦសាន្តប្រទេសកម្ពុជា មានសម្រស់ធម្មជាតិស្រស់ត្រកាលខ្លាំងណាស់ ជាទីមនោរម្យសម្រាប់ការមកកម្សាន្តដើម្បីប្តូរបរិយាកាសថ្មីចំណីអារម្មណ៍ប្លែក។ កាន់តែពិសេសនោះ មណ្ឌលគិរីក៏បានចាប់ផ្តើមដំណើរការនៃសួនសត្វអូទ្រីសមួយកន្លែង សម្រាប់បើកបម្រើភ្ញៀវចូលមកទស្សនាកម្សាន្តផងដែរ ដោយកាលពីមុនសត្វមួយប្រភេទនេះមាននៅបរទេសតែប៉ុណ្ណោះ។ ដោយអ្នកទេសចរគ្រប់រូបអាចចូលទៅទស្សនាសត្វមួយនេះដើម្បីកម្សាន្តអារម្មណ៍ និងថតរូបលេងទុកជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយទៀតផង។ សូមជម្រាបផងដែរថា សួនសត្វអូទ្រីស ដែលមានមុខមាត់គួរឱ្យស្រលាញ់មួយនេះ មានទីតាំងស្ថិតនៅក្នុងឃុំដាក់ដាំ នៃស្រុកអូររាំង ដោយលោកអ្នកអាចធ្វើដំណើរចេញពីក្រុងសែនមនោរម្យទៅមានចម្ងាយប្រហែលជា ២០គីឡូម៉ែត្រតែប៉ុណ្ណោះ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក  

Cover Stari
ដើរកម្សាន្ត

ហាងកាហ្វេបើកថ្មីនៅកូរ៉េ សង់ជណ្តើរដូចឡើងឋានសួគ៌ កំពុងតែទាក់ទាញភ្ញៀវទៅផ្តិតរូបភាពយ៉ាងត្រជាក់ចិត្ត

កូរ៉េខាងត្បូង៖ ហាងកាហ្វេមួយកន្លែងដែលទើបតែបើកថ្មីនៅក្នុងខែ មេសា បាននឹងកំពុងតែទាក់ទាញភ្ញៀវមកថតរូបកម្សាន្តយ៉ាងរីករាយដោយសារតែសាងសង់ជណ្តើរមួយដូចជាជណ្តើរឡើងឋានសួគ៌។ ហាងកាហ្វេ ដែលបានសង់ជណ្ដើរ “Stairway to heaven” មួយនេះមានភាពទាក់ទាញយ៉ាងខ្លាំង និងអាចផ្ដិតយករូបភាពយ៉ាងស្រង់ស្អាតប្រៀបដូចជាយើងកំពុងឡើងទៅកាន់នៅលើមេឃយ៉ាងអីចឹងដែរ។ តែនៅក្នុងនោះផងដែរ ភ្ញៀវដែលចង់ថតរូបនៅជណ្ដើរនោះ ត្រូវតម្រង់ជួរឡើងវែងអន្លាយយ៉ាងតិចក៏ ១ម៉ោងសិនដែរ ដើម្បីរង់ចាំផ្តិតយករូបថតនោះ។ គួរឱ្យដឹងផងដែរថា កាហ្វេដែលមានជណ្តើរឋានសួគ៌មួយនេះ ស្ថិតនៅតំបន់ Gokseong, ខេត្តJeollanam-do ប្រទេសកូរ៉េខាងត្បូង៕ អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

Cover Lao
ដើរកម្សាន្ត

តោះៗទៅមើលទេសភាពបែបធម្មជាតិស្អាតបំផុតស្ទើរមិនចង់ព្រិចភ្នៃក នៃទឹកដី វ៉ាងវៀង ប្រទេសឡាវ

ឡាវ៖ ប្រទេសឡាវ ហាក់មិនសូវមានអ្នកទេសចរទៅលេងកម្សាន្តប៉ុន្មាននោះទេ តែការពិតទៅឡាវ នៅសល់ទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងដ៏ស្រស់ស្អាតដែលលោកអ្នកមិនធ្លាប់បានឃើញ និងបានស្កាល់ពីមុនមក។ ថ្ងៃនេះ ក្នុងស្រុក សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់កន្លែងកម្សាន្តមួយកន្លែងនៃប្រទេសឡាវ នោះគឺ វ៉ាងវៀង (Vang Vieng ວັງວຽງ ) ។ វ៉ាងវៀង គឺជាទីក្រុងដ៏តូចមួយស្ថិតនៅភាគខាងជើងនៃព្រំប្រទល់ប្រទេសវៀតណាម និងស្ថិតនៅក្បែរទន្លេ ណាំសុង (Nam Song) ប្រទេសឡាវ ដែលព័ទ្ធជុំវិញទៅដោយព្រៃភ្នំព័ទ្ធជុំវិញ ថែមទាំងសម្បូរទៅដោយល្អាងភ្នំល្បីៗ និងទឹកជ្រោះស្អាតៗយ៉ាងត្រជាក់ចិត្តផងដែរ។ គួរឱ្យដឹងផងដែរថា ដើម្បីធ្វើដំណើរទៅដល់ វ៉ាងវៀង អ្នកត្រូវធ្វើដំណើរដោយរថយន្ត ដោយចំណាយពេល ៦…

Cover Venice
ដើរកម្សាន្ត

​មួយជីវិតគួរស្គាល់ឱ្យបានម្តង Venice ប្រទេសអ៊ីតាលី ទីក្រុងចម្រុះពណ៌លើទឹក ដែលមានសម្រស់ស្រស់ស្អាតជាងគេនៅលើលោក

អ្នកណាមិនល្បីថាក្រុង Venice ប្រទេសអ៊ីតាលី គឺជាក្រុងដែលសាងសង់លើកោះចំនួន ១១៨កោះ និងហ៊ុំព័ទ្ធទៅដោយប្រព័ន្ធប្រឡាយទឹកដ៏ស្រស់ស្អាតអស្ចារ្យជាងគេនៅលើលោក។ ទីក្រុងនេះមានប្រឡាយទឹកចំនួន ១៧០ និងមានស្ពានថ្មើរជើងដល់ទៅជាង ៤០០ ដើម្បីឆ្លងកាត់ទៅវិញទៅមកទៅកាន់គេហដ្ឋាន និងតំបន់ ឬទីកន្លែងផ្សេងៗនៅក្នុងទីក្រុងមួយនេះមានដូចជា ផ្សារ ​ភោជនីយដ្ឋាន​សាលារៀន និងកន្លែងកម្សាន្តជាច្រើនទៀត។ ដោយសារតែវាមានទេសភាពដ៏ស្រស់ស្អាត ជាមួយនឹងបរិយាកាសល្អប្លែក ទីក្រុង Venice បានក្លាយទៅជាទីក្រុងលើទឹកដែលមានសម្រស់ស្រស់ស្អាតដាច់គេ ដោយមានអ្នកទេសចរមកកម្សាន្តកាន់តែច្រើនឡើងក្នុងមួយឆ្នាំៗ។ គួរឱ្យដឹងផងដែរថា ទីក្រុងនេះក៏ជាទីក្រុងលេខ១ផងដែរ ដែលគ្មានការប្រើប្រាស់យានយន្តដូចជាឡាន ឬម៉ូតូ ហើយដើម្បីធ្វើដំណើរនៅក្នុងទីក្រុងនេះបាន អ្នកត្រូវតែប្រើទូក ឬក៏ទូកចែវផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕  

Cover Knon
ដើរកម្សាន្ត

ទៅដើរលេងឆ្ងាយៗគេងក្នុងសណ្ឋាគារ ​គួរដឹងពីវិធីបង្ការការពារកុំឱ្យខ្មោចលង!

នេះគឺជាជំនឿ និងជាការសម្ងាត់ម្យ៉ាងរបស់បណ្តាម្ចាស់មុខជំនួញសណ្ឋាគារ។ សណ្ឋាគារគ្រប់ទីកន្លែងតែងតែមានយ៉ាងតិចបំផុត មួយបន្ទប់ ដែលត្រូវតែទុកឱ្យនៅទំនេរជានិច្ច ទោះជាមានអ្នកមកជួលស្នាក់នៅពេញអស់ប៉ុនណាក៏ដោយ ក៏ពួកគេមិនជួលបន្ទប់នោះឱ្យទៅភ្ញៀវម្នាក់ណាទាំងអស់។ គេនាំគ្នានិយាយថា បន្ទប់ពិសេសមួយបន្ទប់នោះត្រូវបាន «អនុរក្សទុក» សម្រាប់ «ភ្ញៀវពិសេស» ដូច្នេះ នៅពេលលោកអ្នកមានផែនការចង់ចូលទៅស្នាក់នៅក្នុងសណ្ឋាគារណាមួយក៏ដោយ គួរតែកក់ទុកជាមុនជានិច្ច និងព្យាយាមចៀសវាងពីការចូលទៅជួលស្នាក់នៅបែប វ៉កខ៍អ៊ីន (Walk in) បើបុគ្គលិកទទួលភ្ញៀវប្រាប់លោកអ្នកថា គ្មានបន្ទប់ទំនេរទេនោះ ចូរកុំរឹងទទឹងក្នុងការបង្ខំឱ្យពួកគេ រកបន្ទប់ទំនេរឱ្យលោកអ្នកស្នាក់នៅឱ្យសោះ ព្រោះបើសិនជាលោកអ្នកធ្វើបែបនោះ ស្ទើរតែគ្រប់ពេល បន្ទប់ដែលលោកអ្នកបានស្នាក់នៅនោះនឹងជា «បន្ទប់ពិសេស» ដែលថានោះមិនខាន។ ខាងក្រោមនេះគឺជាចំណេះដឹងបន្តិចបន្តួចដែលនឹងប្រាប់ថា តើលោកអ្នកត្រូវការពារខ្លួនយ៉ាងណា បើជួបស្ថានការណ៍ដែលមិននឹកស្មានដល់កើតឡើង៖ ០១)…