បុណ្យកោងកាងជាពិធីបុណ្យមួយដែលត្រូវបានរៀបចំ ឡើងដោយ Ompel Ompek, Khmer Camping, Eco-Tourism Youth ហើយនឹង Elite Entertainment។ វាជាកម្មវិធីដើម្បីជួយដល់សហគមន៏នៅលើកោះស្រឡៅ និងជួយបង្រៀនក្មេងៗ អោយដឹងពីការរក្សាបរិស្ថាន ហើយយើងមានគំរោងក្នុងការអភិវឌ្ឍតំបន់នេះអោយក្លាយជាតំបន់អេកូទេសចរណ៏សំរាប់ភ្ងៀវទេសចរណ៏ជាតិ និងអន្តរជាតិផងដែរ។ ពិធីបុណ្យនេះ នឹងជួយជំរុញអោយប្រជាជននៅទីនោះយល់ដឹងពីសារ:សំខាន់នៃព្រៃកោងកាង និងអត្ថប្រយោជន៍របស់បុណ្យនេះ។

ជារៀងរាល់ឆ្នាំ បុណ្យកោងកាងគឺចាប់ផ្ដើមប្រារព្ធពិធី នៅអំឡុងពេលបុណ្យអុំទូកដែលមានរយៈពេល 4ថ្ងៃ 3យប់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង នៅលើកោះស្រឡៅ។ នៅក្នុងឆ្នាំនេះ បុណ្យកោងកាងនិងប្រារព្ភនៅថ្ងៃទី ៩,១០,១១,១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ បុណ្យកោងកាងនេះផងដែរ គឺបានប្រារព្ភរយៈពេល 2 ឆ្នាំរួចហើយ ហើយឆ្នាំនេះគឺជាឆ្នាំទីបី នៃការបង្កើតបុណ្យកោងកាងឡើង ដើម្បីចូលរួមក្នុងការយល់ដឹងថែទាំការពារព្រៃកោងកាង រួមជាមួយនិងជីវចម្រុះថែមទៀត។





អ្នកគួរតែចូលរួមក្នុងកម្មវិធីមួយនេះ ព្រោះ
- វាជាកម្មវិធីមួយដែលជួយផ្សារភ្ជាប់អ្នកជាមួយធម្មជាតិ
- ជួយបង្ហាញអោយក្មេងៗ នៅទីនោះចេះស្រលាញ់បរិស្ថានធម្មជាតិ
- ផ្តល់ការងារអោយប្រជាជននូវទីនោះ និងវាជាការចូលរួមចំណែកសំរាប់សហគមន៏
- ផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកជាមួយធម្មជាតិ
- កាត់បន្ថយភាពតានតឹង ធុញធប់ជាមួយទីក្រុង ផ្លាស់ប្តូរទៅស្គាល់សហគមន៏
- យល់ពីការរស់នៅរបស់ប្រជាជនដាច់ស្រយ៉ាល ការប្រកបរបររកស៉ីរបស់ពួកគាត់
- មានរយ:ពេលច្រើនក្នុងការអោយយើងស្គាល់គ្នា ជាមួយអ្នកដែលចូលរួម អាចស្វែងយល់ពីគ្នា
- ដើរលេងបានច្រើនកោះ ព្រមទាំងមានទេសភាពស្អាតខ្លាំង
- នាំមើលអំពិលអំពេក មានក្រុមតន្រ្តី






សំរាប់ពត័មានលំអិត ៖ Facebook/mangrove
កែសំរួលដោយ Hollong