ដើរកម្សាន្ត

Cover Bamboo
ដើរកម្សាន្ត

លែងភ័យរឿងមេឃក្តៅ ​គេងតែមួយយប់ក្បែរមាត់ទឹក​ ជាមួយរីហ្សតដ៏ស្រស់ស្អាតមួយនេះដឹងតែត្រជាក់ចិត្តហ្មង!

កំពត៖ អាកាសធាតុតែងតែមានការប្រែប្រួលមិនទៀងជារឿងធម្មតា ​សម្រាប់ខែនេះទោះបីជារដូវវស្សាក៏ពិតមែន តែអាកាសធាតុនៅក្តៅស្អុះស្អាប់នៅឡើយ ​ដែលធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់មិនស្រណុកចិត្តទាល់តែសោះ។ ពេលនេះមិនបាច់បារម្ភរឿងអាកាសធាតុក្តៅនោះទេ ​«ក្នុងស្រុក  » សូមណែនាំរីហ្សតមួយកន្លែងដ៏សែនត្រជាក់ចិត្ត ​នៅជិតៗខេត្តកំពតយើងនេះទេ ​នោះគឺ Bamboo Bungalow ។ Bamboo Bungalow ​គឺជារីហ្សតបែបបឹងហ្គាឡូមួយ ​ដែលកំពុងតែពេញនិយមមានអ្នកមកស្នាក់កម្សាន្តមិនចេះដាច់ឡើយ ​ជាពិសេសគឺថ្ងៃសៅរិ៍ អាទិត្យ និងថ្ងៃបុណ្យទានឈប់សម្រាក។ នោះក៏ដោយសារតែទីនោះ ​មានការសង់ផ្ទះស្នាក់នៅប្របនឹងមាត់ទឹកតែម្តងអាចធ្វើឱ្យអារម្មណ៍ត្រជាក់ស្រស់ថ្លា។ ​ ហើយកាន់តែពិសេស  នៅទីនោះថែមទាំងអាចជិះទូកមើលថ្ងៃលិច និងអំពិលអំពេក មានជួលម៉ូតូឱ្យជិះ ជួលកាយ៉ាក់ចែវលេងលើទឹកព្រែកថ្លា អាចស្ទូចត្រីកម្សាន្ត ថែមតាំងមានអាហារដ្ឋានបម្រើ ម្ហូបខ្មែរ…

Cover Stuegng
ដើរកម្សាន្ត

មិននឹកស្មានថា ​ស្ទឹងត្រែង មានដែនកោះ និងរីហ្សតដ៏ស្រស់ស្អាតលាក់ខ្លួនក្បែរព្រំដែនឡាវពិសេសដល់ថ្នាក់នេះសោះ!

ស្ទឹងត្រែង៖ បើនិយាយពីសក្តានុពលខេត្តស្ទឹងត្រែង ​គឺសម្បូរទៅដោយតំបន់កម្សាន្តធម្មជាតិ ជាច្រើននៅមាត់ទឹក ​ដោយសារតែខេត្តនេះមានប្រភពទឹកដ៏សំខាន់ នោះគឺទន្លេសេកុង និងទន្លេមេគង្គ ។ នៅក្នុងនោះ កោះខេ  ក៏ជាតំបន់រមណីយដ្ឋានដ៏ពិសេសមួយ ដែលកំពុងតែពេញនិយម ​ពោលគឺមានចម្ងាយពីទីរួមខេត្តស្ទឹងត្រែងត្រឹមតែ ១៥ គីឡូម៉ែត ហួសស្ពានសេកុង ទៅកាន់ព្រំដែនឡាវ ហើយដើម្បីទៅកាន់ទីតាំងនេះបាន យើងត្រូវជិះឆ្លងកាត់កំពង់ចំលង ដែលចំណាយអស់ទាំងទៅទាំងមកក្នុងម្នាក់ ២០០០រៀល តែប៉ុណ្ណោះដើម្បីទស្សនាទឹកធ្លាក់ និងតំបន់ធម្មជាតិស្អាតៗពិសេសៗ។ បន្ថែមពីនោះបន្ទាប់ពីធ្វើដំណើរកម្សាន្តលើកោះខេ លោកអ្នកក៏អាចស្នាក់នៅ និងទស្សនាកម្សាន្តនៅក្នុងរមណីយដ្ឋានដ៏ប្រណីតមួយផងដែរនោះគឺ  បក្សីមេគង្គ រីសត៍ (Mekong Bird River )…

Cover Lu
ដើរកម្សាន្ត

តោះ សាកគេងក្នុងបំពង់លូទំនើបម្តងមើល៍ ដឹងតែប្លែក ហើយស្រស់ស្រាយសប្បាយក្បែរអាងទឹក ហើយទៅលេងផាប់ស្ទ្រីតដើរតែ ៥នាទីដល់!

សៀមរាប៖ បើនិយាយពីខេត្តសៀមរាប ដោយសារតែកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចេះតែកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ការសាងសង់កន្លែងស្នាក់នៅជាសណ្ឋាគារ រីហ្សត និងផ្ទះសំណាក់ក៏កាន់តែដុះដាលដើម្បីបម្រើសេចក្តីត្រូវការអ្នកទេសចរណ៍ផងដែរ។ នៅក្នុងនោះ កន្លែងស្នាក់នៅនីមួយៗសុទ្ធតែមានភាពទំនើប ស្រស់ស្អាត និងរចនាប្លែកថ្មី ដើម្បីឱ្យភ្ញៀវដែលស្នាក់នៅមានភាពរីករាយ និងបំបាត់ក្តីកង្វល់ផងដែរ ដោយ Inter City Hostel Siemreap ជាកន្លែងស្នាក់នៅដែលកំពុងតែទទួលបានការពេញនិយម ព្រោះមិនត្រឹមតែកន្លែងស្នាក់នៅប្លែក ទំនើប ឯតម្លៃក៏មានភាពសមរម្យដែរ។ Inter City Hostel Siemreap មានប្រភេទបន្ទប់ស្នាក់នៅជាប្រភេទរចនាជាបំពង់លូ មានភាពប្លែកថ្មី និងទំនើប ឬក៏លោកអ្នកអាចជ្រើសរើសប្រភេទបន្ទប់ Dorm ជាគ្រែថ្នាក់ៗ…

Cover Thom
ដើរកម្សាន្ត

កំពង់ធំជំរុំចិត្ត! កុំគិតថាអត់អីលេង កន្លែងកម្សាន្តច្រើនមិនខ្វះទេ!

កំពង់ធំ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែងក្រចេះ កំពង់ចាម កំពង់ឆ្នាំង  និង បឹងទន្លេសាបដែលសម្បូរទៅដោយភោគទ្រពធម្មជាតិច្រើនរាប់មិនអស់។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា និងមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ  បើនិយាយពិតំបន់ទេសចរណ៍សម្រាប់មកកម្សាន្តគឺមានទាំងផ្នែកប្រាសាទបុរាណ ​តំបន់ធម្មជាតិ និងតំបន់ភ្នំ ​បើគិតថាគ្មានអ្វីលេងលោកអ្នកកំពុងតែយល់ច្រលំធំហើយ។ ដូច្នេះថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំតំបន់កម្សាន្តធំៗប្រចាំខេត្តកំពង់ធំដែលមានដូចជា៖ ១. ភ្នំសន្ទុក ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧…

Cover
ដើរកម្សាន្ត

កប់ខ្លាំង! មកមើលទិដ្ឋភាព​ផ្សារ The Olympia  Mall  ដែលបានបើកសម្ពោធដំណើរការថ្មីនៅថ្ងៃនេះ

ភ្នំពេញ៖ ​នាព្រឹកថ្ងៃទី ​២២ ​ខែមិថុនា ​ឆ្នាំ ​២០១៩ ​នេះ  ស្ពានអាកាសថ្មើរជើងនាងគង្ហីងបានបើកដំណើរការឱ្យឆ្លងកាត់ជាសាធារណៈ ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉ល (Olympic  Mall  ) ក្នុងពេលតែមួយជាមួយគ្នា។ ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉លនៅក្នុងថ្ងៃនេះផងដែរ  មានបណ្តាអ្នកយកព័ត៌មាន រួមទាំងមហាជនជាច្រើនបានសម្រុកចូលទៅទស្សនាកម្សាន្ត ​និងទិញទំនិញនៅក្នុងផ្សារទំនើបបើកថ្មី ​ដោយរូបភាពជាច្រើនសន្លឹកបានថែមទាំងបង្ហោះចែកចាយពេញបណ្តាញសង្គម ពីទិដ្ឋភាពទូទៅខាងក្នុងទៀតផង  មើលទៅមានការតុបតែងបានល្អ ​ស្រស់ស្អាត ​និងទំនើបខ្លាំងមិនចាញ់ផ្សារទំនើប ​AEON  Mall  ឡើយ ​បើទោះបីជាមានហាងខ្លះមិនទាន់បើកដំណើរការអស់ ហើយជាន់ទី ៦ ​និងទី៧ ​ដែលមានទាំងរោងកុនទំនើបមិនទាន់រៀបចំរួចហើយក្តី។ គួរឱ្យដឹងថា ផ្សារទំនើបនេះជាមជ្ឈមណ្ឌលលក់ទំនិញជាច្រើនប្រភេទដូចជាហាងលក់សំលៀកបំពាក់…

Cover Safari
ដើរកម្សាន្ត

បោះតង់ទំនើប ​ដុតភ្លើង មើលថ្ងៃលិច ​អាំងសាច់ មួយជីវិតមានប៉ុន្មានដង? កុំខកខាន មកកម្សាន្តបង្កើតពេលវេលាពិសេសជាមួយរីហ្សតដ៏ពិសេសមួយនេះ!

កំពត៖ ជាការពិតណាស់​ខេត្តកំពតគឺជាខេត្តដែលសម្បូរទៅដោយតំបន់ភ្នំ ​ព្រៃឈើ ​ជ្រោះជ្រងជ្រលងអូរ ​ព្រែក និងសមុទ្រ ​ដែលបង្កើតជាកន្លែងទេសចរណ៍សម្រាប់មកកម្សាន្តច្រើនរាប់មិនអស់។ ក្នុងនោះខេត្តកំពត ក៏សម្បូរទៅដោយរីហ្សតស្អាតៗ  និងកន្លែងបោះតង់ល្បីៗជាច្រើន ​ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាតខ្លាំង។ ចំណែករីហ្សតថ្មីមួយទៀតហើយមានឈ្មោះថា ​« The  Safari  »  ​បាននឹងកំពុងតែធ្វើឱ្យអ្នកមកកម្សាន្តកញ្ជ្រោលចង់មកកម្សាន្ត ​ដោយសារតែកន្លែងនេះ ​មានទេសភាពស្រស់ស្អាតមែនទែន  ជុំវិញព័ទ្ធទៅដោយជួរភ្នំ ​ថែមទាំងមានទឹកបឹងព្រែកអាចជិះទូកលេងកម្សាន្ត និងអាចមើលថ្ងៃលិចប្រកបដោយភាពរីករាយទៀតផង។ The  Safari  មានការគេងបោះតង់បែបទំនើប ​ដែលមានភាពធំទូលាយ  ខាងក្នុងមានគ្រែមានពូក មានសំភារៈប្រើប្រាស់ដូចជាការគេងស្នាក់នៅក្នុងសណ្ឋាគារយ៉ាងអ៊ីចឹង  ដោយពេលយប់លោកអ្នកអាចដុតភ្នក់ភ្លើង ​និងអាំងសាច់ញ៉ាំជួបជុំគ្រួសារ ​និងមិត្តភក្តិក៏បានដែរ  ធានាថាសប្បាយគ្មានទាស់នោះឡើយ។…

Cover Cafe
ដើរកម្សាន្ត

ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។ ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe។ Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។…

Cover Srok
ដើរកម្សាន្ត

ជិតបង្កើយ! មិនឆ្ងាយពីក្រុងភ្នំពេញ បានស្នាក់នៅរីហ្សតប្រណីតបែបបុរាណ ហើយមានកន្លែងលេងកម្សាន្តឡើងម៉ាអស់ចិត្តទៀតរកណាបាន!

គៀនស្វាយ-កណ្តាល៖ ការដើរកម្សាន្តរាល់ពេលសម្រាក និងថ្ងៃចុងសប្តាហ៍ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់រូប ដើម្បីលំហែខួរក្បាល និងបំបាត់ទុក្ខកង្វល់ពីការងារផ្សេងៗ។ ពេលនេះលោកអ្នកពិតជាមិនបាច់ពិបាកទៅកម្សាន្តទៅដល់ខេត្តឆ្ងាយៗនោះទេ ​ត្រឹមតែខេត្តកណ្តាលជិតក្រុងភ្នំពេញនេះ ​ក៏មានកន្លែងសម្រាកដ៏ពិសេសលើសកន្លែងនានាផងដែរ ​នោះគឺ «ព្រីនស៍ ម៉ាណ័រ (Prince Manor) » ។ ព្រីនស៍ ម៉ាណ័រ គឺជា សួនកម្សាន្តដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ 136000 ម៉ែត្រការ៉េ ជាមួយនឹងដើមរុក្ខជាតិតូចធំជុំវិញផ្តល់នួវបរិយកាសស្រស់ស្រាយបែបធម្មជាតិ ។ រមណីយដ្ឋានដ៏ពិសេសនេះថែមទាំងមានកន្លែងស្នាក់នៅបែបរីហ្សតបុរាណផ្ទះឈើ ជិតមាត់ទឹកសម្រាប់ភ្ញៀវមកកម្សាន្តសម្រាកលម្ហែកាយផងដែរ ជាលក្ខណៈផ្ទាល់ខ្លួនក៏បាន លក្ខណៈគ្រួសារក៏បាន ឬជាមួយមិត្តភក្តិក៏រឹតតែពិសេស។ រមណីយដ្ឋាននេះក៏ថែមទាំងមានសួនផ្កាចម្រុះពណ៌ស្រស់ស្អាត អាងហែលទឹក…

Cover
ដើរកម្សាន្ត

ប្តូរបរិយាកាស រស់នៅជីវភាពស្រុកស្រែចម្ការ ក្បែរមាត់ទឹកពិតៗ ដឹងតែស្រស់ថ្លាជាមួយនឹង ភូមិ ​Eco មួយនេះ!

កំពត៖  ស្ថិតនៅចំកណ្តាលនៃបេះដូងទីក្រុងកំពតមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាន តែសម្បូរទៅដោយកន្លែងកម្សាន្ត ​និងទីកន្លែងល្បីៗជាច្រើន ជាហេតុធ្វើឱ្យកំពតគឺជាទិសដៅចម្បងបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាសម្រាកលំហែកាយចុងសប្តាហ៍មកកម្សាន្ត ដើម្បីបំបាត់ក្តីនឿយហត់។ នៅក្នុងនោះ Eden Eco Village ​គឺជាជម្រើសថ្មីមួយសម្រាប់អ្នកដែលចង់ប្រើជីវិតសាមញ្ញាដូចប្រជាជនធម្មតា  ដោយការស្នាក់នៅខ្ទមប្របមាត់ទឹក ស្រូបខ្យល់អាកាសធម្មជាតិពិតៗ ដែលអាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាជាមួយនឹងការរស់នៅបែបស្ងប់ស្ងាត់មួយនេះ។ Eden Eco Village មិនត្រឹមតែជាបឹងហ្គាឡូបែបបរិស្ថានជាមួយនឹងការរៀបចំការរស់បែបធម្មជាតិប៉ុណ្ណោះទេ តែសូម្បីតែការទទួលទានគឺសុទ្ធតែអាហារបែបខ្មែរ និងអឺរ៉ុបបែបសុខភាពទាំងអស់ ជាពិសេសរាល់ព្រឹកម៉ោង ​៨ ថែមទាំងមានថ្នាក់ហាត់យូហ្គាបង្រៀនដោយឥតគិតថ្លៃផងដែរសម្រាប់អ្នកដែលមកសម្រាកនៅទីនេះ ​(លើកលែងតែថ្ងៃព្រហស្បតិ៍)។ លើសពីនេះ ​ថែមទាំងមានកង់ឱ្យជិះមិនគិតថ្លៃ ​និងមានការជួលទូកកៃយ៉ាក់ចែវកម្សាន្តលេងដោយតម្លៃសមរម្យផងដែរ។ សម្រាប់អ្នកដែលចង់សាកល្បងប្រើប្រាស់ជីវិតសាមញ្ញាបែបស្រុកស្រែចម្ការ ​តែពោរពេញដោយផាសុកភាព និងសុខភាពល្អបែបនេះ  លោកអ្នកអាចសាកល្បងមកគេងសម្រាកលំហែកាយនៅ ​…

Cover Water
ដើរកម្សាន្ត

ភីហ្សាដុតឆ្ងាញ់ ​ជាមួយបរិយាកាសភ្នំពេញពេលរាត្រីស្រស់បំព្រងក្បែរអាងទឹក កុំភ្លេចសាកល្បង ​Sky Bar  មួយកន្លែងនេះ!

ភ្នំពេញ៖ បើនិយាយពី ​Sky Bar  សព្វថ្ងៃមានច្រើនកន្លែងណាស់ ​ដែលកំពុងតែលាក់ពួនទៅលើអគារទំនើប  ខ្ពស់នៅទីក្រុងភ្នំពេញយើងនេះ ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាត ​ស៊ីវីល័យ និងការរចនាទីកន្លែងគឺទាក់ទាញតែម្តង។ នៅក្នុងនោះផងដែរថ្ងៃនេះ  «ក្នុងស្រុក ​» សូមណែនាំ Sky Bar មួយកន្លែងដែលកំពុងតែទាក់ទាញភ្ញៀវមកទទួលទានយ៉ាងច្រើន ​ដោយសារតែ ​Sky Bar  មួយនេះមានសោភណ្ឌភាពទាក់ទាញជាងគេ  ជាពិសេសគឺមានអាងហែលទឹកកណ្តាល ​Sky Bar  ដ៏ធំល្វឹងល្វើយតែម្តង នោះគឺ « MOON PIZZA SKY BAR »។…

Cover Mermaid
ដើរកម្សាន្ត

ទេពមច្ឆាក្នុងរឿងនិទាន លែងជាក្តីស្រមៃទៀតហើយ ​ជាមួយនឹងហាងកាហ្វេឥន្ទធនូ បែបខ្ជូតៗមួយនេះ!

ថៃ៖ នៅវ័យកុមារជាការពិតណាស់ ​រឿងនិទាន  និងតុក្កតានិយាយពីទេពមច្ឆា ​ច្បាស់ណាស់ប្រាកដជារឿងចំណូលចិត្តរបស់ក្មេងៗ​​ជាពិសេសគឺក្មេងស្រីតែម្តង ​ដោយសារតែទេពមច្ឆា មានកន្ទុយជាត្រីខុសប្លែកពីតុក្កតាដទៃ។ ដោយសារតែវាជាការចងចាំដ៏រីករាយរបស់មនុស្សម្នាក់ៗ  មានហាងមួយកន្លែងនៅប្រទេសថៃ  ឈ្មោះថា Mermaid  Casle  Siam បានកែច្នៃហាងមានលក់ទំនិញគ្រប់ប្រភេទជាពណ៌ឥន្ទធនូ ​និងមានរូបទាក់ទងនឹងបាតសមុទ្រផងដែរ  ជាពិសេសទីតាំងហាងនេះថែមទាំងមានហាងកាហ្វេដែលរចនាឡើងដូចជាពិភពបាតសមុទ្របែពតុក្កតាពិតៗផងដែរ។ Mermaid  Casle  Siam មាន៤ជាន់ ​ដោយជាន់ទី១ និងទី២ ​គឺជាហាងលក់ទំនិញសំភារៈ និងសំឡៀកបំពាក់បែបឥន្ទធនូ ​ខ្ជូតៗ ​ហើយពណ៌កប់ៗ ឯជាន់ទី ៣ និង៤ ​គឺជាហាងកាហ្វេ ​Mermaid  Cafe …

Cover Songsa
ដើរកម្សាន្ត

មានវាសនាទេ ​កោះសង្សារ ​ចំណាយខ្ទង់ពាន់ ​ទើបអាចជាន់កោះឯកជនដ៏អស្ចារ្យមួយនេះបានចឹងនោះ!

ខេត្តព្រះសីហនុ៖ កោះសង្សារធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺជាយូរណាស់ហើយថា ​គឺជាកោះមួយដ៏ស្រស់ស្អាត ដែលទិញដាច់ដោយក្រុមហ៊ុនឯកជនមួយ ​ថែមទាំងជាកោះលំដាប់ផ្កាយល្បីដល់ជនបរទេសស្រមៃចង់មកលេងផងដែរ។ កោះសង្សារ ​គឺជាបណ្តុំនៃកោះរ៉ុង ​ដែលមានទេសភាពស្រស់បំព្រង ​ទឹកសមុទ្រថ្លាខៀវស្រងាត់ដូចកញ្ចក់ឆ្លុះដល់បាត  និងមានឆ្នេរសាច់សម៉ដ្ឋក្បុស  ជាទីដ៏ពិសេសអស្ចារ្យមែនទែនសម្រាប់ការមកកម្សាន្ត​​​​ជា ពិសេសកន្លែងស្នាក់នៅដែលរចនាជាជួរៗបណ្តែតលើផ្ទៃទឹកវិញ  គឺទំនើប ស្រស់ស្អាតអស្ចារ្យមិនចាញ់កោះម៉ាឌីវនោះឡើយ។ ទោះជាយ៉ាងណា  កោះសង្សារមួយនេះ ​មិនមែនជាកោះដែលអាចមកដើរលេង  ឬចេញចូលដោយសេរីនោះឡើយ ​ដោយសារតែវាត្រូវបានទិញផ្តាច់មុខដោយក្រុមហ៊ុន ​អ្នកអាចមកកម្សាន្ត លុះត្រាតែអ្នកស្នាក់នៅទីនោះតែប៉ុណ្ណោះ។ ដោយតម្លៃនៃការស្នាក់នៅក្នុងមួយថ្ងៃពេញ ​តម្លៃដែលទាបបំផុតគឺ ​ជាង ១ពាន់ដុល្លារសហរដ្ឋអាមេរិច ​ដោយរាប់បញ្ជូលទាំងការដើរលេងពាសពេញផ្ទៃកោះនេះ អាហារ ​ទាំង៣ពេល និងការយកអូប័រពីដីគោកខេត្តព្រះសីហនុមកកាន់ទីកោះនេះដោយផ្ទាល់តែម្តង។ ពិសេសបែបនេះ ​អ្នកណាដែលមិនចង់មកលេងនោះ ​សំខាន់តើមានអ្នកមានលុយ…

Cover Prek
ដើរកម្សាន្ត

សម្រាកលំហែកាយទីនេះមួយយប់ ដឹងតែលែងធុញថប់ ​ជាមួយនឹងបរិយាកាសជាប់មាត់ទឹកដ៏ស្រស់ស្អាតនៅកំពត!

កំពត៖ បើនិយាយពីខេត្តកំពត ​គឺសម្បូរទៅដោយរីហ្សតច្រើនកន្លែងណាស់ ​ព្រោះក្រៅមានទឹកសមុទ្រដ៏ស្រស់ស្អាត កំពតមានព្រៃព្រឹក្សាដ៏ស្រស់ស្អាត​ ជួរភ្នំ ​ជាពិសេសគឺប្រភពទឹកជាច្រើនកន្លែងដូចជា ​បឹង ​ទន្លេ និងមាត់ព្រែកដែលហូរចាក់ពីសមុទ្រជាដើម។ នៅក្នុងនោះ  Kampot Riverside Boutique គឺជាកន្លែងស្នាក់នៅដ៏ល្បីមួយ ក្នុងចំណោមកន្លែងស្នាក់នៅល្បីៗជាច្រើនទៀត ​ដែលអ្នកមកកម្សាន្តនៅខេត្តកំពតតែងតែជ្រើសរើស។ នោះក៏ដោយសារតែទីនោះ មានផ្ទះស្នាក់នៅស្រដៀងនឹងផ្ទះវីឡាថ្មដល់ទៅ ២ជាន់  ឯខាងក្រោយគឺជាប់នឹងមាត់ទឹកតែម្តង  ដែលធ្វើឱ្យអារម្មណ៍អ្នកដែលមកសម្រាកមានភាពរីករាយ ​អាចស្រូបយកខ្យល់អាកាសសមុទ្រ បន្ថយភាពតានតឹង បំបាត់ស្រេ្តស  ដោយអាចមកជាលក្ខណៈគូស្នេហ៍ ​ឬជួបជុំមិត្តភក្តិអាំងសា់កម្សាន្តលេងក៏បានដែរ។ Kampot Riverside Boutique មានកន្លែងស្នាក់នៅជាផ្ទះថ្ម ម៉ូតវីឡា ដោយក្នុងមួយផ្ទះមាន…

Cover Pka
ដើរកម្សាន្ត

ស្រុកខ្មែរស្អាតណាស់! រដូវផ្កា​រីកនៅតាមជួរភ្នំដងរែក មើលមួយភ្លែតស្មានតែនៅបរទេស!

ឧត្តរមានជ័យ៖ ស្រុកខ្មែរ  ត្រូវបានគេប្រសិទ្ធនាមថា ​ជាទឹកដីសុវណ្ណភូមិ ​ព្រោះតែប្រទេសតូចតែសម្បូរមួយនេះ ​មានភោគទ្រព្យបែបធម្មជាតិសព្វបែបយ៉ាង ​ដែលប្រទេសជិតខាងមួយចំនួនមិនមានដូច  ជាពិសេសគឺ ​ទន្លេ បឹង បួរ សមុទ្រ ​ព្រៃភ្នំមិនចេះខ្វះ ​ដែលទាំងនេះគឺជាសម្បត្តិដ៏ថ្លៃថ្លា ​អាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនក្នុងមួយឆ្នាំៗ។ នៅក្នុងនោះតំបន់កម្សាន្តជាច្រើនបាននឹងកំពុងតែអភិរក្ស និងរៀបចំឱ្យបានល្អជាបណ្តើរៗហើយ  ថែមទាំងព្យាយាមផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ​ព្រោះតំបន់ទេសចរណ៍ខ្លះមិនសូវជាមានអ្នកស្គាល់នោះទេ។ ដោយឡែកថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក នៃរដូវផ្កា​រីកនៅតាមជួរភ្នំដងរ៉ែក​ ខេត្ត​ឧត្តរមានជ័យ​ប្រទេសកម្ពុជា  កំពុងតែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល មិននឹកស្មានថាស្រុកខ្មែរយើងមានធនធានធម្មជាតិស្អាតៗបែបនេះសោះ ព្រោះក្រៅពីមានទេសភាពព្រៃភ្នំជុំវិញដ៏ស្រស់ស្អាត ​ថែមទាំងមានផ្ការីកស្គុះស្គាល់គួរឱ្យរីករាយចិត្តផងដែរ។ រូបភាពនៃទិដ្ឋភាពដ៏ស្រស់ស្អាតនេះ លោកអ្នកអាចទស្សនាបានដោយការឡើងជណ្តើរទៅកាន់ប្រាសាទខ្នារ ដោយ​ជណ្ដើរចំនួន​ ១១៨១​កាំ​ លោកអ្នកនឹងប្រទះនឹងទស្សនីយ៍ភាពផ្ការីកអមសងខាងជណ្ដេីរឡេីង​លេីភ្នំ…

Cover Resort
ដើរកម្សាន្ត

ទើបតែដឹង! រីហ្សតឡើងស្អាត ហើយពណ៌បៃតងស្រស់ ​ការពិតនៅកណ្តាលក្រុងភ្នំពេញយើងសោះ!

ភ្នំពេញ៖​ ជារឿងគួរឱ្យភ្ញាក់ផ្អើល ​និងមិនសូវមានអ្នកណាដឹងនោះទេថា ​ការពិតនៅកណ្តាលក្រុងភ្នំពេញយើងក៏មានរីហ្សតស្អាតៗ  និងអាងហែលទឹកឡើងប្រណីតផងដែរ ​ពិតជាពិសេសសម្រាប់អ្នកដែលគ្មានពេលវេលាលំហែរនៅរីហ្សតតាមខេត្តនានា។ រីហ្សតដែលកំពុងតែចាប់មានអ្នកស្គាល់មួយកន្លែងនេះមានឈ្មោះថា  Baitong Hotel & Resort Phnom Penh ដែលជារីហ្សតដ៏ប្រណីតមួយស្ថិតនៅកណ្តាលក្រុងភ្នំពេញងាយស្រួលរក ​តែស្ថិតនៅទីកន្លែងមួយដែលស្ទើរតែគ្មានអ្នកណាចាប់អារម្មណ៍ថា  ក្នុងរបងដ៏ធំ រីហ្សតនេះមានរំលេចអគារស្រស់ស្អាត ​បន្ទប់ប្រណីតៗ និងអាងហែលទឹកដល់ទៅធំៗចំនួន២នោះទេ។ សណ្ឋាគារបែបរីហ្សតមួយនេះមិនត្រឹមតែផ្តល់ទីកន្លែងស្នាក់នៅដ៏ប្រណីតសម្រាប់ជនបរទេសប៉ុណ្ណោះទេ តែក៏ជាជម្រើសដ៏ពិសេសសម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍សាកល្បងគេងនៅខាងក្រៅ  ដើម្បីលំហែរអារម្មណ៍ និងបំបាត់ក្តីនឿយហត់ពេលសម្រាកដោយចង់រកកន្លែងស្រស់ស្អាតថ្មីនៅកណ្តាលក្រុងនេះផងដែរ ​ដោយសណ្ឋាគារបែបរីហ្សតមួយនេះមានបន្ទប់ស្នាក់នៅចំនួន  ១០៦បន្ទប់  អាងហែលទឹកចំនួន២ ​កន្លែងហាត់ប្រាណ ​ភោជនីយដ្ឋាន  Sky Bar  លើដំបូលអគារអាចទស្សនាទស្សនីយភាពទីក្រុងពេលរាត្រីដ៏ស្រស់ស្អាត  កន្លែងស្បារ…

Cover Bay
ដើរកម្សាន្ត

ម្យ៉ាងដែរទំនងរបស់គេ!  ជួបឃ្លាន ទទួលទានអាហារក្បែរអាងទឹក  ​ឆ្ងាញ់មិនធម្មតា!

ភ្នំពេញ៖ អាហារដ្ឋាន សព្វថ្ងៃរីកដុះដាលដូចផ្សិត ​ដើម្បីបំពេញបំណងអ្នកដែលចូលចិត្តទទួលទានអាហារនៅខាងក្រៅ និងអាហារបែបសម្រន់ ជាដើមដើម្បីទទួលបានបរិយកាសថ្មី  និងចំណីអារម្មណ៍ប្លែកជាដើម។​ នៅក្នុងនោះអាហារដ្ឋានមួយកន្លែង ​ដែលទើបតែបើកថ្មី មានឈ្មោះថា ​«ជួបឃ្លាន » បាននឹងកំពុងតែទទួលបានការពេញនិយម  ព្រោះមិនត្រឹមតែមានអាហារឆ្ងាញ់ៗបែបស្រុកស្រែយ៉ាងឆ្ងាញ់ពិសារ ​ដូចជា ​បាយមាន់ចំហុយ  ​គ្រឿងក្នុងទា  និងអាហារបែបគ្រឿងសមុទ្រហឹរៗឆ្ងាញ់ជាប់ចិត្តនោះទេ ​តែក៏មានកន្លែងអង្គុយលេង ​និងអាងហែលទឹកសម្រាប់អ្នកដែលមកទទួលទានហែលកម្សាន្តលេងបំបាត់ក្តីនឿយហត់ទៀតផង។ គួរឱ្យដឹងផងដែរថា « ​ជួបឃ្លាន ​»មានទីតាំងនៅផ្លូវមុខវត្តសំបួរមាស ផ្លូវទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោទល់មុខបុរីឡាយគង់ រាជធានី ភ្នំពេញ ​ឬអាចទំនាក់ទំនងកំម៉ុងអាហារដល់ផ្ទះផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទ 010 72…

Cover Six
ដើរកម្សាន្ត

មិននឹកស្មានសោះថា  រីហ្សតលំដាប់ផ្កាយដ៏ប្រណីតមួយនេះ មានទីតាំងនៅលើកោះក្របីស្រុកខ្មែរសោះ!

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ ​គឺខេត្តដែលសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិ និងរីហ្សតជាច្រើនកន្លែង សម្រាប់ស្វាគមន៍ភ្ញៀវទេសចរដែលមកកម្សាន្ត មិនចេះដាច់។ ដោយនៅក្នុងនោះមានរីហ្សតស្អាតៗជាច្រើន ដែលសុទ្ធសឹងតែមានទេសភាពស្រស់បំព្រងអមដោយព្រៃព្រឹក្សា  និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ​ជាពិសេសថ្មីៗនេះមានរីហ្សតបែបប្រណីតមួយដែលកំពុងទទួលបានភាពល្បីល្បាញ ដោយសារតែវាជារីហ្សតដែលស្ថិតនៅកណ្តាលកោះអមដោយព្រៃព្រឹក្សា និងសមុទ្រដ៏ស្រស់ស្អាត ថែមទាំងបង្កប់ដោយភាពទំនើបខ្លាំងទៀតផងនោះគឺ  Six  Sense  Krabey Island  ។ Six  Sense  Krabey Island   គឺជាសណ្ឋាគារ  និងរីហ្សតស្តង់ដាលំដាប់ពិភពលោកកម្រិតផ្កាយ ​ដែលមានទីតាំងនៅលើកោះក្របីកម្ពុជាយើង ធ្វើឡើងលើផ្ទៃដីទំហំជាង  ១២ហិចតា។  ជាពិសេសគឺមាន វីឡាសម្រាប់ស្នាក់នៅលំដាប់ផ្កាយជាង ​៤០កន្លែង ​មានភោជនីយដ្ឋានទំនើប និងកន្លែងហាត់ប្រាណជាដើម។ អ្វីដែលកាន់តែពិសេសរីហ្សតមួយនេះ…

Cover BTB
ដើរកម្សាន្ត

ស្អាត ​ហើយប្លែកតែម្តង! សណ្ឋាគារបើកថ្មីនៅបាត់ដំបង  បទពិសោធន៍រស់នៅក្នុងអគារផ្ទះបែបបុរាណ ​ពិតជាពិសេសមែនទែន!

បាត់ដំបង៖ ខេត្តបាត់ដំបង ​ជាខេត្តដែលសម្បូរទៅកន្លែងដើរលេងទាំងបែបប្រវត្តិសាស្រ្តបុរាណ ​ប្រវត្តិសាស្ត្រសម័យអនានិគមនិយមបារាំងសម័យលោកម្ចាស់  និងកន្លែងដើរលេងតាមបែបធម្មជាតិរាប់មិនអស់ដូចជា ភ្នំ ​និងទឹកជ្រោះជាច្រើនកន្លែងដើម។ ការមកលេងខេត្តបាត់ដំបង ​ពិតណាស់ក្រៅពីការដើរលេង ​ក៏សម្បូរទៅដោយកន្លែងស្នាក់នៅឱ្យលោកអ្នកជ្រើសរើសច្រើនណាស់ ​តែប្រសិនជាចង់ទទួលបានបទពិសោធន៍រស់នៅបែបអគារបុរាណ ​«ក្នុងស្រុក » សូមណែនាំសណ្ឋាគារដ៏ល្បីមួយប្រចាំខេត្តបាត់ដំបងនោះគឺ « សណ្ឋាគារ ដឹ ស៊ាំង ជូរី វីឡា The Sanctuary Villa Battambang​»។ សណ្ឋាគារមួយនេះ​មានការតុបតែងជាអគារស្នាក់នៅដូចជាផ្ទះសម័យបុរាណ ​តែប្រកបដោយភាពទំនើប និងបន្ទប់ស្នាក់នៅធំទូលាយប្រកបដោយផាសុខភាព។ ​ជាពិសេសនោះ គឺមានអាងហែលទឹកធំទូលាយអាចឱ្យភ្ញៀវហែលលេងកម្សាន្តដោយសេរី ​កន្លែងហាត់ប្រាណ ហ្វ្រីអាហារពេលព្រឹក និងមានទីធ្លាចំណតយានយន្តយ៉ាងធំទូលាយទៀតផង។…

Cover Siev Mai
ដើរកម្សាន្ត

ម៉ោះៗ! ខែភ្លៀងចឹង រកកន្លែងខ្យង ខ្ចៅ ក្តាម សៀវម៉ៃ និងស៊ុបខួរ ទំនងញ៉ាំ ការពិតនៅទីនេះជិតបង្កើយ!

នៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ មិនខ្វះឡើយកន្លែងញាំអាហារសម្រន់ផ្សេងៗ រាប់ចាប់ពីមី គុយទាវ លត បាយ -ល- មានទាំងប្រភេទអាហាតាមផ្លូវ (Street Food) និងតាមហាងទំនើបផងដែរ។ យ៉ាងណាមិញ ដោយសារតែរដូវនេះជារដូវវភ្លៀង ជាពិសេសគឺរៀងរាល់ល្ងាចតែងតែមានរលឹមស្រេចៗ ដែលបរិយាកាសបែបនេះធ្វើឱ្យក្រពះរមូលតែម្តង។ ថ្ងៃនេះដែរ ក្រុមការងាររ « ក្នុងស្រុក » យើងខ្ញុំ សុំណែនាំកន្លែងញាំអាហារសម្រន់មួយនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង ដោយមានលក់អាហារសម្រាប់មិត្តៗយុវវ័យដែលពេញនិយមក្តាម ខ្យង ខ្ចៅជាដើមនោះគឺ ហាងដែលនៅម្តុំស្តុបបូកគោ។  ហាង “សៀវម៉ៃរាត្រី”  មានលក់ប្រភេទខ្ចៅធម្មជាតិស្ងោរទឹកដូង រួមទាំងខ្យង និងក្តាមស្រែ ព្រមទាំងសាច់ចង្កាក់ស្ងោរ ដែលមើលទៅទំនងគួរឱ្យចាប់អារម្មណ៍តែម្តង ខណៈតម្លៃក៏សមរម្យសម្រាប់មិត្តយុវវ័យទៀតផង។…

Cover Pahet
ដើរកម្សាន្ត

ចង់ដឹងថាប្រហិត ​Street Food កន្លែងណាឆ្ងាញ់ ហើយថោក តោះ!ចូលអានទាំងអស់គ្នា!

អាហារតាមផ្លូវ ឬគេនិយមហៅថា Street Food បានក្លាយទៅជាទីពេញនិយមមែនទែនសម្រាប់យុវវវ័យសព្វថ្ងៃនេះ ដោយសារតែវាជាពពួកអាហារងាយទទួលទាន និងមិនសូវជាមានតម្លៃថ្លៃផងដែរ សាកសមសម្រាប់សិស្ស និស្សិត និងអ្នកធ្វើការដែលមិនសូវជាសម្បូរថវិកា។ ថ្ងៃនេះ យើងខ្ញុំសូមណែនាំកន្លែងញ៉ាំអាហារតាមផ្លូវបែបជាប្រហិត មកជម្រាបមិត្តអ្នកអាន ដោយសុទ្ធតែជាកន្លែងល្បីៗ និងពេញនិយមសម្រាប់អ្នកលេងបណ្តាញសង្គមចូលចិត្តទទួលទាន ដែលមានដូចជា៖ ១. ប្រហិត០០៧ ក្រោយពីប្តូរទីតាំងពីក្បែររបងសាលាស៊ីសុវត្ថិ ប្រហិត ០០៧ ដែលធ្លាប់មានឈ្មោះល្បីជាច្រើនឆ្នាំ បានប្តូរមកនៅក្បែរសាលាបាក់ទូកវិញម្តង តែរសជាតិនៅតែរក្សាដដែល ពោលគឺឆ្ងាញ់ពិសាតែម្តងជាមួយនឹងប្រហិតគ្រប់មុខ ច្រើនជម្រើស។ ទីតាំង៖ ផ្ទះលេខ92&93 ខាងត្បូងវិទ្យាល័យបាក់ទូក (អតីតក្រោយវិទ្យាល័យស៊ីសុវត្ថិ)។ ២. ចែម៉ី ប្រហិតសាលាចិន…

Khmer Porssat
ដើរកម្សាន្ត

ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ ​ការពិតនៅខេត្តជិតៗនេះសោះ!

ពោធិ៍សាត់៖  ខេត្តពោធិ៍សាត់  ក្រៅពីសម្បូរធនធានធម្មជាតិ ​និងកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្តជាច្រើនកន្លែងនោះ ​ សូម្បីតែលើដងផ្លូវធ្វើដំណើរក៏អាចផ្តល់ជាទស្សនីយភាពស្រស់ស្អាតឱ្យអ្នកដែលមកកម្សាន្តអាចចុះថតរូបលេងផងដែរ។ នៅតាមផ្លូវស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ នារដូវប្រាំង​ ​ផ្លូវធ្វើដំណើរពិតជាមានភាពក្រវាច់ក្រវែនដូចអន្ទង់អាំងមែនទែន​ ជាពិសេសតាមដងផ្លូវមានភ្នំ មានព្រៃព្រឹក្សាជុំវិញយ៉ាងស្រស់ស្អាតទាក់ភ្នែក ​ដែលជាហេតុអ្នកដែលធ្វើដំណើរទៅតាមផ្លូវនេះតែងតែនាំគ្នាចុះថតរូបជាអនុស្សាវរីយ៍មិនចេះដាច់នោះឡើយ។ គួរឱ្យដឹងថាផ្លូវដ៏ស្រស់ស្អាតនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់មានប្រវែងជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖  Lakena Sorn /…