ដើរកម្សាន្ត

18
ដើរកម្សាន្ត

អាកាសធាតុល្អចឹងទៅបោះតង់ក្នុងព្រៃម្តងហ្អី? នេះគឺរាល់សម្ភារៈសំខាន់ៗដែលអ្នកបោះតង់ទាំងឡាយត្រូវតែមាន

ចំពោះអ្នកដែលទើបនឹងបោះតង់ដំបូងៗអាចនឹងនៅខ្វះបទពិសោធន៍ ដែលអាចនាំឲ្យសម្ភារៈដែលអ្នកយកទៅបោះតង់នោះខ្វះខាត ឬមិនសមស្របទៅនឹងកន្លែងដែលអ្នកជ្រើសរើស។ ដូច្នេះហើយនៅពេលទៅបោះតង់អ្នកគួរតែមានវត្ថុទាំងអស់ខាងក្រោមនេះ៖ ១. សម្ភារៈដំណេក អ្នកគួរតែយកខ្នើយ ភួយ ពូកខ្យល់  ឬសម្ភារៈដំណេកណាដែលអ្នកអាចគេងលក់ស្រួលបាន ព្រោះយើងអាចនឹងពិបាកសម្របខ្លួនទៅនឹងកន្លែងថ្មី។ តាមយោបល់របស់អ្នកដើរព្រៃខ្លះ គឺយើងអាចនឹងងាយស្រួលសំរាកជាងមុនបើសិនជាយើងយកម៉ាសគ្របភ្នែក ឬឧបករណ៍កាត់បន្ថយសម្លេងតាមខ្លួន។ ២. សម្ភារៈសម្រាប់បរិវេណតង់ យើងអាចយក ពិល ភ្លើងអគ្គិសនី ចង្កៀង ឬភ្លើងLEDជាដើម ដើម្បីបំភ្លឺជុំវិញបរិវេណតង់។ យើងក៏គួរយកធុងត្រជាក់ ឬទឹកកកវេចខ្ចប់ ទឹកស្អាត ដបទឹក ឈើគូស ឬដៃកេសនិងចង្ក្រានហ្គាសជាដើម។ ចំពោះវត្ថុដែលត្រូវការថ្មពិល អ្នកគួរតែយកថ្មពិលទៅសាគួរទុកនិងជាពិសេស Powerbank សម្រាប់សាកថ្មទូរស័ព្ទ។…

Cover Cafe
PR

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍

សម័យនេះ មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលចិត្តទៅជួបជុមគ្នាទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗជាការលំហែសម្រាកកម្សាន្តផង ហើយប្រសិនជាមានហាងដែលតុបតែងលំអប្លែកស្អាតគឺរឹតតែពិសេស។ នៅក្នុងនោះ ហាងកាហ្វេបើកថ្មីមួយកន្លែង គឺ « ស្រយាល កាហ្វេ និងផាប់ » បាននឹងកំពុងតែទាក់ទាញយុវវ័យទៅទទួលទានកាហ្វេផង និងមកកម្សាន្តផង តាមរយៈភេសជ្ជៈឆ្ងាញ់ៗតម្លៃសមរម្យ ជាពិសេសគឺហាងតុបតែងប្លែកបែបធម្មជាតិ និងមានច្នៃកន្លែងអង្គុយទទួលទានកាហ្វេនៅលើដើមឈើផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងមួយនេះ មានស្ថានីយ៍ទឹកត្រជាក់ ដែលអាចឱ្យមហាជនទូទៅ ឬអ្នកជិះកង់ហត់ អាចមកច្រកទឹកទទួលទានដោយឥតគិតថ្លៃទៀតផង។ គួរឱ្យដឹងផងដែរថា « ស្រយាល » មានទីតាំងនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ​ស្រុកល្វាឯម…

Thumbnail Kirirum
ដើរកម្សាន្ត

តិចលោអត់ស្គាល់កន្លែងកំពុងល្បី? តោះ! ចុងសប្តាហ៍នេះនាំសក់វែងមកបោះតង់នៅគីរីរម្យម្តង

ប្រសិនបើអ្នកធុញទ្រាន់នឹងការងារ ចង់មកសាកល្បងបោះតង់ក្នុងធម្មជាតិម្តង ក្រុមការងារក្នុងស្រុកសូមណែនាំកន្លែងទេសចរណ៍មួយកន្លែងដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ឧទ្យានបោះតង់ CampingPark មានទីតាំងស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺស្ថិតនៅលើឧទ្យានជាតិគីរីរម្យតែម្តង ដោយធ្វើដំណើរតាមផ្លូវទៅសសរស្តុក។ ប្រសិនបើអ្នកធ្វើដំណើរពីក្រុងភ្នំពេញទៅដល់ទីនោះអាចនឹងចំណាយពេលប្រហែលជិត២ម៉ោងប៉ុណ្ណោះ។ ទេសភាពនៅទីនោះគឺមានលក្ខណៈស្រស់ស្រាយ ខ្យល់ត្រជាក់ ម្លប់ត្រឈឹងត្រឈៃ និយាយរួមគឺធម្មជាតិពិតៗតែម្តង។ ឧទ្យានបោះតង់មួយនេះត្រូវបានហ៊ុមព័ទ្ធទៅដោយភ្នំនិងដើមស្រល់ខ្ពស់ៗនិងអាកាសធាតុត្រជាក់ល្ហឹម។ អ្នកអាចបោះតង់ជាលក្ខណៈគ្រួសារឬដៃគូ ដោយប្រើតង់ខ្លួនឯងឬតង់ដែលមានរៀបចំស្រាប់តែម្តងក្នុងតម្លៃសមរម្យ។ ម្យ៉ាងទៀត ត្បិតថាបោះតង់នៅក្នុងព្រៃមែនប៉ុន្តែធានាបាននូវសុវត្ថិភាពនិងផាសុកភាពដែលរួមមានបន្ទប់ទឹកស្អាត មានអនាម័យនិងទឹកក្តៅ ទឹកត្រជាក់ទៀតផង។ ចំពោះចំណីអាហារអ្នកអាចយកចូលបានដោយសេរី ប៉ុន្តែប្រសិនបើចង់ញុំាស្រាប់ ខាង CampingPark ក៏មាននូវឈុតសាច់អាំងគោឡើងភ្នំដ៏ឈ្ងុយឆ្ងាញ់និងតម្លៃសមរម្យផងដែរ។ ពេលយប់ អ្នកអាចអង្គុយស្តាប់តន្ត្រី band acoustic…

Botanica (2)
PR

រកឯណាបានញុំាកាហ្វេ អង្គុយគយគន់ដងអូរ! Botanica ហាងកាហ្វេបើកថ្មី បង្អួតខ្លួនយ៉ាងឆើតឆាយនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

បើនិយាយពីអាជីវកម្មហាងកាហ្វេនៅប្រទេសកម្ពុជាយើង ឃើញថាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហាក់មានសន្ទុះច្រើនណាស់ ដោយមានហាងជាច្រើនបើកជាបន្តបន្ទាប់ទៅតាម Concept ផ្សេងៗគ្នា។ តែបើក្រឡេកមកមើល ហាងកាហ្វេដងអូរ Botanica នេះវិញ គឺគួរឲ្យចាប់អារម្មណ៍មែនទែន ដោយក្រៅពីមានការរៀបចំហាងយ៉ាងស្រស់ស្អាត ទេសភាពនៅទីនោះទៀតសោតគឺថាប្លែកភ្នែកតែម្តង ដោយអំឡុងពេលញុំាកាហ្វេបណ្តើរ យើងអាចអង្គុយគយគន់ទេសភាពដងអូរបែបព្រៃភ្នំ រួមជាមួយនឹងអាកាសធាតុត្រជាក់ស្រេប ដែលរឹតតែបង្កើនភាពស្រស់ស្រាយ និងសក្តិសមបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ ចំពោះសេវាកម្មវិញអេតមីនសូមអោយ 10/10 ព្រោះហាងមួយនេះបានសម្រិតសម្រាំងនូវកាហ្វេល្អពិតៗ ដែលមានគុណភាព និងរសជាតិឆ្ងាញ់ រីឯសេវាកម្មរហ័សទាន់ចិត្ត មិនធ្វើឲ្យភ្ញៀវដែលទៅខកបំណងនោះឡើយ។ គួរបញ្ជាក់ផងដែរថា ហាងកាហ្វេដងអូរ Botanica ក៏មានលក់អាហារសម្រន់ និងមានកន្លែងសម្រាប់ជួលបោះតង់ សម្រាប់ភ្ញៀវដែលចង់ស្នាក់នៅផងដែរ។ ចំពោះទីតាំងមានភាពងាយស្រួលរក…

Copy Of អ្វីដែលអ្នកឃើញមុនគេ (1)
ដើរកម្សាន្ត

ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព កំពុងតែរីកស្គុះស្គាយទាក់ទាញអារម្មណ៍អ្នកចូលចិត្តថតរូបខ្លាំង

ឱ្យតែដល់ខែកុម្ភៈ និងដើមខែមីនា ជារៀងរាល់ឆ្នាំ ផ្កាសាគូរ៉ាខ្មែរជាច្រើនដើមនៅម្ដុំសួនច្បារមាត់ទន្លេ តែងតែរីកស្គុះស្គាយ បង្អួតសម្រស់ដ៏ស្រស់ស្អាត​ គ្រាន់តែឃើញហើយនាំអារម្មណ៍អ្នកចូលចិត្តថតរូប​ទៅថតរូបកម្សាន្តដែរ។ ការពិតទៅ ឈ្មោះផ្កាសាគូរ៉ា គឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើមកំណើតនៅឯប្រទេសជប៉ុន ហើយផ្កានេះរីកនៅអំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្ដង។ តែសម្រាប់ផ្កាសាគូរ៉ាខ្មែរ ដែលខ្មែរយើងនិយមហៅតៗគ្នានេះ ការពិតវាមិនមែនឈ្មោះផ្កាសាគូរ៉ាទេ ព្រោះផ្កានេះដាំបានត្រឹមនៅក្នុងប្រទេសជប៉ុន ឬប្រទេសដែលមានអាកាសធាតុអំណោយផលប៉ុណ្ណះ តែសម្រាប់ប្រទេសកម្ពុជាយើងវិញ ការពិតផ្កានេះមានឈ្មោះពិតថា ផ្កាជម្ពូទេព ដែលវាមានផ្កា និងរូបរាងស្រដៀងផ្កាសាគូរ៉ាជប៉ុនដែរ ដោយមានដាំដុះនៅប្របមាត់ទន្លេ ហើយក៏កំពុងតែរីកស្គុះស្គាយស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តថតរូបយ៉ាងខ្លាំង។ គួរឱ្យដឹងផងដែរថា ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព នេះក៏មានអាយុកាលផ្ការីកខ្លីមិនខុសពីសាគូរ៉ាជប៉ុនឡើយ ដូច្នេះកុំឱ្យវារីក…

Thumbnail 3
ដើរកម្សាន្ត

ធ្លាប់បានទៅដល់នៅ? កាហ្វេភ្នំបែបធម្មជាតិនៅតាមជើងភ្នំ១៥០០ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល

ទន្ទឹមនឹងភាពរីកចម្រើននៃអាជីវកម្មហាងកាហ្វេនៅប្រទេសកម្ពុជា យើងអាចកត់សម្គាល់ឃើញថា ម្ចាស់អាជីវកម្មនីមួយៗតែងខិតខំប្រឹងប្រែង សម្រិតសម្រាំងរកអ្វីដែលថ្មីនិងប្លែកដើម្បីសម្របទៅតាមតម្រូវការរបស់អតិថិជនក្នុងស្រុក។ ក្នុងនោះដែរ ហាងកាហ្វេដែលមានលក្ខណៈពិសេសមួយកន្លែងបានលេចចេញរូបរាងនៅតាមជើងភ្នំ១៥០០ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ ហាងកាហ្វេភ្នំបានទាក់ទាញភ្ញៀវទេសចរណ៌ឱ្យមកលេងកម្សាន្តនៅទីរួមខេត្តពោធិ៍សាត់និងទទួលបាននូវបទពិសោធន៍ទទួលទានអាហារនិងភេសជ្ជៈអមជាមួយនឹងសម្រស់ធម្មជាតិនៃភ្នំ១៥០០យ៉ាងស្រស់ស្រាយ។ កាហ្វេភ្នំមានបម្រើជូននូវអាហារទាំងបីពេល រួមទាំងកាហ្វេ តែនិងភេសជ្ជៈផ្សេងៗទៀតផង។ តួយ៉ាង សម្បត្តិធនធានធម្មជាតិនៃភ្នំ១៥០០បានផ្តួចផ្តើមជាគំនិតក្នុងការបង្កើតនូវកាហ្វេភ្នំឡើងដើម្បីពន្លើនវិស័យទេសចរណ៍ក្នុងស្រុកមួយកម្រិតទៀត។ គោលបំណងសំខាន់មួយទៀតនៃកាហ្វេភ្នំគឺដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរមកដល់ភ្នំ១៥០០ក្នុងការសម្រាកកម្សាន្ត គយគន់សម្រស់ធម្មជាតិព្រៃភ្នំ និងសណ្តាប់សំឡេងបក្សាបក្សីយំត្រហឹងអឺងកងប្រៀបបាននឹងតន្ត្រី។ កាហ្វេភ្នំមិនត្រឹមតែជាអាជីវកម្មហាងកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលក្នុងការជម្រុញវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែមានសក្តានុភាព៕ អត្ថបទដោយ៖ Nuth    

Cover KSSSS
PR

ល្បីពេញការដ្ឋានសំណង់មួយកន្លែង កម្មវិធីសម្ពោធហាងថ្មីប្លែកម្តុំទួលគោកប្រមូលសុទ្ធតែតារាល្បីៗ

Pub មួយកន្លែងដែលទើបតែបើកថ្មី បានទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករ​ដោយសារតែ​​ Concept តុបតែងបែបថ្មីដូចជាការដ្ឋានសំណង់ដែលមិនទាន់សាងសង់រួចនៅម្តុំទួលគោកនោះ គឺ​​  WIP ZONE ។ ទើបតែសាកល្បងដំណើរការតែមួយរយៈសោះ​​​ Pub ដែលល្បីថាទាំងការតុបតែងប្លែក​ ឯមុខម្ហូបសុទ្ធតែឆ្ងាញ់ៗ បានបើកសម្ពោធដំណើរជាផ្លូវការ​ Soft Opening ហើយកាលពីថ្ងៃទី ០៦​ ខែមករា ឆ្នាំ ២០២៣ ដោយប្រមូលម្តុំតារាល្បីៗ តារា​ Tiktok និង​​ Influencer ជាច្រើនរូបចូលរួមយ៉ាងច្រើនកុះករ អមនឹងបរិយាកាសរីករាយ ដោយថែមទាំងចូលរួមការប្រគំតន្ត្រីដ៏រំភើបពី Mustache Band ផងដែរ។…

Cover Kompot
ដើរកម្សាន្ត

ទៅលេងខេត្តកំពតរាល់ដងដឹងខេត្តនេះមានប្រវត្តិយ៉ាងមិចទេ​ ? តោះចូលមកអានទាំងអស់គ្នា​ !

ខេត្តកំពត គឺជាខេត្តមួយស្ថិតនៅប៉ែក​ និរតី​ ដែលមានសមុទ្រ​ និង​ ធនធានធម្មជាតិជាច្រេីនដែលបន្សល់ទុកឲ្យខេត្តនេះតាំងពីយូរយារណាស់មកហេីយ​ ។ សព្វថ្ងៃខេត្តកំពតគឺទទួលបានការគាំទ្រច្រេីនពីប្រជាជនកម្ពុជាដោយសារតែ​ ធម្មជាតិគឺអំណោយទានចំពោះខេត្តនេះខ្លាំងមែនទែន​ ។ តោះ! ថ្ងៃនេះយេីងមកដឹងពីប្រវត្តិខ្លះៗអំពីខេត្តកំពតដូចតទៅ​ ៖ តើអ្នកបានដឹងអំពីប្រវត្តិខេត្តកំពតហើយឬនៅ? ហេតុអ្វីបានជាគេដាក់ឈ្មោះបែបនេះ ? ខ្មែរសរសេរ និងអានពាក្យប្រជុំជនកំពតថា គុម្ពត ? កំពោត ដែលជាពាក្យក្លាយរបស់ឈ្មោះខេត្ត ។ ឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយដែលអ្នកស្រុកស្គាល់ពីយូរលង់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី ។ នៅខាងលើដៃព្រែកកំពតបន្តិចដែលជាទីប្រជុំជនចិនរស់នៅ ហៅភូមិព្រៃស្តុក (ម្តុំអណ្តូងខ្មែរ) ។ ដូច្នេះពាក្យថា…

Cover Flory
ដើរកម្សាន្ត

តោះ​ ទៅលេងសួនផ្កានៅថៃម្តងមើល៍​ ថតប្លង់ណាក៏ស្អាត​ បើបានដៃគូទៀតស្វីតសន្លប់

ទៅលេងប្រទេសថៃ អ្នកប្រហែលជាគិតថាកន្លែងស្អាតៗ ដើរលេងសប្បាយៗមានតែនៅក្នុងទីក្រុងបាងកក ​ឬសប្បាយនឹងការដើរទិញអីវ៉ាន់ជាដើមមែនទេ? ជាការពិតណាស់​ ប្រទេសជិតខាងយើងមួយនេះ​ មានស្ថានភាព និងបរិយកាសអំណោយផលមិនខុសពីប្រទេសយើងប៉ុន្មានឡើយ​ ពិសេសក៏សម្បូរកន្លែងកម្សាន្តបែបទេសភាពធម្មជាតិ និងព្រៃភ្នំផងដែរ។​ ដោយថ្ងៃនេះយើងខ្ញុំនឹងណែនាំលោកអ្នកទៅកាន់ខេត្តដ៏ល្បីមួយកន្លែងនៅក្នុងប្រទេសថៃ នោះគឺ ​ខៅយ៉ៃ ដោយការធ្វើដំណើរមានចម្ងាយពីបាងកកត្រឹមតែ ​៣ម៉ោងប៉ុណ្ណោះ លោកអ្នកនឹងទទួលបានបរិយាកាសប្លែកត្រជាក់ស្រេបមិនខុសពីខេត្តមណ្ឌលគិរីខ្មែរយើងឡើយ។ ​ខៅយ៉ៃ​ Khaoyai បកប្រែជាភាសាខ្មែរថា ភ្នំធំ ​ដោយខេត្តនេះសម្បូរទៅដោយភ្នំធំៗតម្រៀបបន្តៗគ្នាគួរជាទីទស្សនាក្រៃលែង​ ជាពិសេសទីនោះក៏សម្បូររីហ្សតល្បីៗ រមណីយដ្ឋានស្រស់ស្អាត ពិសេសក៏មានសួនផ្កាសម្រាប់អ្នកចូលទស្សនាជាច្រើនកន្លែងទៀតផង។ ថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅស្គាល់សួនផ្កាមួយកន្លែងដ៏ល្បីនៅខៅយ៉ៃ នោះគឺ Floryday Khaoyai ។ សម្រាប់សួនផ្កានេះ ក៏មានហាងកាហ្វេតូចច្រលឹងនៅខាងក្នុងទៀតផង​ សម្រាប់សំបុត្រចូលរួមគឺមានតម្លៃ​…

Wip
ដើរកម្សាន្ត

កប់ខ្លាំង! Pub ថ្មី នៅទួលគោក WIP Zone ទើបតែបើកទេ តែការតុបតែង និងបរិយាកាសវិញប្លែកញាក់តែម្តង

ភ្នំពេញ៖ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ដោយសារតែសម្ពាធការងារ មនុស្សជាច្រើនតែងតែរកកន្លែងណាមួយដែលអាចបន្ធូរអារម្មណ៍ និងជួបជុំមិត្តភក្តិ ដើម្បីជជែកគ្នាលេង។ ក្នុងនោះយើងសង្កេតឃើញថា មាន Pub ជាច្រើន បានបើករីកដូចផ្សិត ដើម្បីបម្រើអារម្មណ៍ និងតម្រូវការរបស់មនុស្សទូទៅ។ តែថ្មីៗនេះ យើងសង្កេតឃើញថា នៅតំបន់ទួលគោកមាន Pub មួយកន្លែង ដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែ Pub WIP Zone (Work in process) មួយនេះ មានការតុបតែងខុសដាច់ពីគេតែម្តង ដែលជា Concept ដូចស្ទាយ៍បែបអគារ ឬ…

Cover Music 1
PR

ត្រៀមខ្លួននៅហ្នឹង​ តោះណាត់គ្នាតែងខ្លួនទៅជុំគ្នា​ត្រលប់ទៅទសវត្សរ៍ទី៦០ ជាមួយ « ក្រុមរថយន្តតន្ត្រីទិព្វខ្មែរ »

សូមស្វាគមន៍មកកាន់ការបើកទំព័រត្រលប់ទៅទសវត្សរ៍ទី៦០ ជាមួយ « ក្រុមរថយន្តតន្ត្រីទិព្វខ្មែរ » ដែលរៀបចំឡើងនៅភោជនីយដ្ឋាន Color Cup-The Beach ដែលល្បីថាជាហាងដែលរៀបចំស្ទាយ៍បែបសមុទ្រពិតៗ មុខម្ហូបឆ្ងាញ់ៗ និងមានទេសភាពស្រស់ត្រកាល។ ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃវង់តន្ត្រីខ្ទង់ ទសវត្សរ៍ឆ្នាំ ៦០ សូមចូលរួមមកសណ្តាប់ និងទទួលយកការកម្សាន្តអារម្មណ៍ត្រលប់ទៅកាន់អតីកាល អមជាមួយនឹងការរាំកម្សាន្តជាមួយនឹងសំណៀងដ៏ស្រទន់ របស់ « ក្រុមរថយន្តតន្ត្រីទិព្វខ្មែរ » នៅថ្ងៃសៅរ៍ ទី19 ខែវិច្ឆិកា ឆ្នាំ2022 ខាងមុខនេះនៅ Color Cup-The Beach ឱ្យបានច្រើនកុះករ​ ។…

Cover 168
ដើរកម្សាន្ត

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង

ចង់ទទួលទានអាហារឆ្ងាញ់ៗស្រូបខ្យល់អាកាសមាត់ទន្លេត្រជាក់ស្រស់ស្រាយអារម្មណ៍ មិនខ្វះទេនៅក្បែរៗទៅក្រុងភ្នំពេញយើងហ្នឹង ​ហើយកន្លែងដែល ​«ក្នុងស្រុក» ​សូមណែនាំនោះគឺហាង «អាហារដ្ឋានម្ហូបជាតិ168» ដែលមានទីតាំងនៅតំបន់ព្រែកលៀបជិតៗនេះឯង។ «អាហារដ្ឋានម្ហូបជាតិ168» ជាកន្លែងទទួលទានអាហារដែលមានលក្ខណៈកញ្ចុះជាប់មាត់ទឹក មានតុ មានកន្លែងអង្គុយផ្ទាល់ដី ដែលមានខ្យល់អាកាសល្អជាប់មាត់ទន្លេ អាចចាក់ភ្លេង ច្រៀងលេងយ៉ាងសប្បាយរីករាយ ​ជាពិសេសម្ហូបកម្មង់បែបជនបទស្រុកស្រែសុទ្ធតែឆ្ងាញ់ៗពិសាជាប់ចិត្តគ្រប់មុខ  ជាមួយតម្លៃសមរម្យផងដែរ។ ក្រៅពីទទួលភ្ញៀវមកទទួលទានកម្សាន្តលំហែអារម្មណ៍ «អាហារដ្ឋានម្ហូបជាតិ168» ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងបុគ្គលិក កម្មវិធីជួបជុំផ្សេងៗ ទៀតផង ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងទេ។ គួរឱ្យដឹងផងដែរថា «អាហារដ្ឋានម្ហូបជាតិ168»  មានទីតាំងនៅព្រែកលៀប ផ្លូវជាតិ 6A ចុះតាមរបងវត្តវារិន្ទព្រែកលៀប ប្រមាណជា ​៤០០ ម៉ែត្រ បើជិះប្រហែល១០នាទីពីភ្នំពេញតែប៉ុណ្ណោះ…

Cover 299
PR

ជឿអត់ សិង្ហបូរី និងម៉ាឡេស៊ី ចាយអស់តែ 299$ ប៉ុណ្ណោះ!​ តោះប្រាប់តៗគ្នាផង

គ្រប់គ្នាប្រហែលជាយល់ថាចង់ទៅលេងក្រៅប្រទេសត្រូវចំណាយអស់ច្រើនណាស់មែនទេ​ តែពេលនេះមិនបាច់បារម្ភទេ​ ព្រោះសម្រាប់ដំណើរកម្សាន្តទៅលេង សិង្ហបូរី និងម៉ាឡេស៊ី ចំនួន​ ៤ថ្ងៃ ៣យប់ ចំណាយអស់ត្រឹមតែ 299$ តែប៉ុណ្ណោះ ដោយមិនបាច់ត្រៀមអ្វីទាំងអស់​ រៀបចំតែខោអាវមកបានហើយ។ កម្មវិធីពិសេសសម្រាប់ សិង្ហបូរី និងម៉ាឡេស៊ី ចំណាយ 299$ ត្រូវបានរៀបចំដោយក្រុមហ៊ុនទេសចរណ៍ ទិសដៅ – Destination ដែលគ្រប់គ្នាល្បីថាជាក្រុមហ៊ុនឈានមុខគេក្នុងការរៀបចំកញ្ចប់ទេសចរណ៍ទៅក្រៅប្រទេសជាមួយតម្លៃសមរម្យលើសគេនឹកស្មានមិនដល់។ បើតាមរយៈ​ ទិសដៅ – Destination បានឱ្យដឹងថាការរៀបចំកញ្ចប់ទេសចរណ៍ក្នុងតម្លៃសមរម្យនេះគឺមានការចំណេញតិចបំផុត​ ហើយការសម្រេចចិត្តរៀបចំកញ្ចប់ទេសចរណ៍តម្លៃបែបនេះគឺក្នុងន័យចង់ឱ្យប្រជាជនខ្មែរដែលមានថវិកាមានកំណត់ ឬមិនសូវមានលុយក៏អាចមានលទ្ធភាពទៅលេងក្រៅប្រទេសបើកភ្នែកទៅកាន់ពិភពលោកផងដែរ។ កុំភ្លេចណា​​ ទិសដៅ…

កន្លែងទាំង៥នៅទីក្រុងបាងកក ដែលអ្នកចូលចិត្តដើរផ្សារមិនគួររំលង
ដើរកម្សាន្ត

កន្លែងទាំង៥នៅទីក្រុងបាងកក ដែលអ្នកចូលចិត្តដើរផ្សារមិនគួររំលង

ទន្ទឹមនឹងការបើកច្រកព្រំដែនឱ្យមានការចេញចូលបានសេរីដូចមុនពេលកូវីដ ឃើញថាមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនបានធ្វើដំណើរទៅលេងទីក្រុងបាងកក ប្រទេសថៃ។ ក្រៅពីភាពមមាញឹកនិងលក្ខណៈដ៏សម្បូរបែបនៃទីក្រុង បាងកកត្រូវបានគេស្គាល់ថាជាឋានសួគ៍សម្រាប់អ្នកដែលចូលចិត្តដើរផ្សារ ទិញសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ជាដើម។ នេះគឺរាល់កន្លែងទាំង៥ដែលអ្នកមិនគួរមើលរំលងនៅពេលទៅដល់ទីក្រុងបាងកក៖ ១.ផ្សារ Chauchatk ផ្សារ Chatuchak គឺជាកន្លែងដ៏ពេញនិយមមួយនៅក្នុងទីក្រុងបាងកក។ ផ្សារមួយនេះមានទំហំប្រហែល ៣៥ហិចតានិងប្រមូលផ្តុំទៅដោយស្តង់លក់ជាង១មុឺនស្តង់ឯណោះ ដែលមានលក់នូវវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ សៀវភៅ សម្លៀកបំពាក់និងវត្ថុផ្សេងៗទៀត។ ២.ផ្សារអណ្តែតទឹក Damnoen Saduak ប្រសិនបើបានធ្វើដំណើរទៅដល់ទីក្រុងបាងកកហើយ អ្នកមិនត្រូវមើលរំលង Damnoen Saduak ដែលជាផ្សារអណ្តែតទឹកដ៏ចំណាស់និងមានឈ្មោះល្បីល្បាញយូរអង្វែងមកហើយ។ អ្នកនឹងឃើញអាជីវករចាស់ក្មេងលក់ម្ហូបអាហារនិងបន្លែផ្លែឈើផ្សេងៗនៅលើផ្ទៃទឹកតាមទូកដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តសាកម្ហូបប្លែកៗ។ ៣.ផ្សាររាត្រី Patpong ផ្សាររាត្រី Patpong ត្រូវបានគេស្គាល់ថាជាផ្សារដែលលក់វត្ថុកូពីពីប្រេនល្បីៗដូចជា…

Cover Rumhai 1
ដើរកម្សាន្ត

ផ្ទះស្នាក់នៅឯកជន ថែមទាំងបោះតង់បានមួយសេរី​ ដឹងតែសប្បាយជាមួយ​ « ​រំហើយ – Maison by Color Cup​ »

ជិតដល់ពេលសម្រាកទៀតហើយ​ ប្រសិនជាលោកអ្នកចង់ស្វែងរកកន្លែងសម្រាកលំហែផង​ និងស្នាក់នៅប្រកបដោយផាសុកភាព បែបផ្ទះស្នាក់ឯកជនជនបទបែបសម័យទំនើប​ លោកអ្នកអាចជ្រើសរើស​ រំហើយ មេសុង ( រំហើយ – Maison by Color Cup ) នាខេត្តមណ្ឌលគិរី ។ រំហើយ មេសុង ( រំហើយ – Maison by Color Cup )​ មានផ្ទះស្នាក់នៅបែបជនបទលក្ខណៈទំនើបជាច្រើនខ្នង​ ដែលទើបតែសាងសង់រួចរាល់ជាបន្តបន្ទាប់ ដើម្បីបម្រើអតិថិជន ដែលចង់មកស្នាក់នៅរីហ្សតដែលមានទាំងបរិយាកាសដ៏ស្រស់ស្រាយ​ ទេសភាពក៏ស្អាត​…

Cover
ដើរកម្សាន្ត

ប្តូរបរិយាកាស រស់នៅជីវភាពស្រុកស្រែចម្ការ ក្បែរមាត់ទឹកពិតៗ ដឹងតែស្រស់ថ្លាជាមួយនឹង ភូមិ ​Eco មួយនេះ!

កំពត៖  ស្ថិតនៅចំកណ្តាលនៃបេះដូងទីក្រុងកំពតមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាន តែសម្បូរទៅដោយកន្លែងកម្សាន្ត ​និងទីកន្លែងល្បីៗជាច្រើន ជាហេតុធ្វើឱ្យកំពតគឺជាទិសដៅចម្បងបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាសម្រាកលំហែកាយចុងសប្តាហ៍មកកម្សាន្ត ដើម្បីបំបាត់ក្តីនឿយហត់។ នៅក្នុងនោះ Eden Eco Village ​គឺជាជម្រើសថ្មីមួយសម្រាប់អ្នកដែលចង់ប្រើជីវិតសាមញ្ញាដូចប្រជាជនធម្មតា  ដោយការស្នាក់នៅខ្ទមប្របមាត់ទឹក ស្រូបខ្យល់អាកាសធម្មជាតិពិតៗ ដែលអាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាជាមួយនឹងការរស់នៅបែបស្ងប់ស្ងាត់មួយនេះ។ Eden Eco Village មិនត្រឹមតែជាបឹងហ្គាឡូបែបបរិស្ថានជាមួយនឹងការរៀបចំការរស់បែបធម្មជាតិប៉ុណ្ណោះទេ តែសូម្បីតែការទទួលទានគឺសុទ្ធតែអាហារបែបខ្មែរ និងអឺរ៉ុបបែបសុខភាពទាំងអស់ ជាពិសេសរាល់ព្រឹកម៉ោង ​៨ ថែមទាំងមានថ្នាក់ហាត់យូហ្គាបង្រៀនដោយឥតគិតថ្លៃផងដែរសម្រាប់អ្នកដែលមកសម្រាកនៅទីនេះ ​(លើកលែងតែថ្ងៃព្រហស្បតិ៍)។ លើសពីនេះ ​ថែមទាំងមានកង់ឱ្យជិះមិនគិតថ្លៃ ​និងមានការជួលទូកកៃយ៉ាក់ចែវកម្សាន្តលេងដោយតម្លៃសមរម្យផងដែរ។ សម្រាប់អ្នកដែលចង់សាកល្បងប្រើប្រាស់ជីវិតសាមញ្ញាបែបស្រុកស្រែចម្ការ ​តែពោរពេញដោយផាសុកភាព និងសុខភាពល្អបែបនេះ  លោកអ្នកអាចសាកល្បងមកគេងសម្រាកលំហែកាយនៅ ​…

Cover Srok
ដើរកម្សាន្ត

ជិតបង្កើយ! មិនឆ្ងាយពីក្រុងភ្នំពេញ បានស្នាក់នៅរីហ្សតប្រណីតបែបបុរាណ ហើយមានកន្លែងលេងកម្សាន្តឡើងម៉ាអស់ចិត្តទៀតរកណាបាន!

គៀនស្វាយ-កណ្តាល៖ ការដើរកម្សាន្តរាល់ពេលសម្រាក និងថ្ងៃចុងសប្តាហ៍ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់រូប ដើម្បីលំហែខួរក្បាល និងបំបាត់ទុក្ខកង្វល់ពីការងារផ្សេងៗ។ ពេលនេះលោកអ្នកពិតជាមិនបាច់ពិបាកទៅកម្សាន្តទៅដល់ខេត្តឆ្ងាយៗនោះទេ ​ត្រឹមតែខេត្តកណ្តាលជិតក្រុងភ្នំពេញនេះ ​ក៏មានកន្លែងសម្រាកដ៏ពិសេសលើសកន្លែងនានាផងដែរ ​នោះគឺ «ព្រីនស៍ ម៉ាណ័រ (Prince Manor) » ។ ព្រីនស៍ ម៉ាណ័រ គឺជា សួនកម្សាន្តដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ 136000 ម៉ែត្រការ៉េ ជាមួយនឹងដើមរុក្ខជាតិតូចធំជុំវិញផ្តល់នួវបរិយកាសស្រស់ស្រាយបែបធម្មជាតិ ។ រមណីយដ្ឋានដ៏ពិសេសនេះថែមទាំងមានកន្លែងស្នាក់នៅបែបរីហ្សតបុរាណផ្ទះឈើ ជិតមាត់ទឹកសម្រាប់ភ្ញៀវមកកម្សាន្តសម្រាកលម្ហែកាយផងដែរ ជាលក្ខណៈផ្ទាល់ខ្លួនក៏បាន លក្ខណៈគ្រួសារក៏បាន ឬជាមួយមិត្តភក្តិក៏រឹតតែពិសេស។ រមណីយដ្ឋាននេះក៏ថែមទាំងមានសួនផ្កាចម្រុះពណ៌ស្រស់ស្អាត អាងហែលទឹក…

Cover Cafe
ដើរកម្សាន្ត

ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។ ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe។ Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។…

Cover Thom
ដើរកម្សាន្ត

កំពង់ធំជំរុំចិត្ត! កុំគិតថាអត់អីលេង កន្លែងកម្សាន្តច្រើនមិនខ្វះទេ!

កំពង់ធំ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែងក្រចេះ កំពង់ចាម កំពង់ឆ្នាំង  និង បឹងទន្លេសាបដែលសម្បូរទៅដោយភោគទ្រពធម្មជាតិច្រើនរាប់មិនអស់។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា និងមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ  បើនិយាយពិតំបន់ទេសចរណ៍សម្រាប់មកកម្សាន្តគឺមានទាំងផ្នែកប្រាសាទបុរាណ ​តំបន់ធម្មជាតិ និងតំបន់ភ្នំ ​បើគិតថាគ្មានអ្វីលេងលោកអ្នកកំពុងតែយល់ច្រលំធំហើយ។ ដូច្នេះថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំតំបន់កម្សាន្តធំៗប្រចាំខេត្តកំពង់ធំដែលមានដូចជា៖ ១. ភ្នំសន្ទុក ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧…

Cover Bamboo
ដើរកម្សាន្ត

លែងភ័យរឿងមេឃក្តៅ ​គេងតែមួយយប់ក្បែរមាត់ទឹក​ ជាមួយរីហ្សតដ៏ស្រស់ស្អាតមួយនេះដឹងតែត្រជាក់ចិត្តហ្មង!

កំពត៖ អាកាសធាតុតែងតែមានការប្រែប្រួលមិនទៀងជារឿងធម្មតា ​សម្រាប់ខែនេះទោះបីជារដូវវស្សាក៏ពិតមែន តែអាកាសធាតុនៅក្តៅស្អុះស្អាប់នៅឡើយ ​ដែលធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់មិនស្រណុកចិត្តទាល់តែសោះ។ ពេលនេះមិនបាច់បារម្ភរឿងអាកាសធាតុក្តៅនោះទេ ​«ក្នុងស្រុក  » សូមណែនាំរីហ្សតមួយកន្លែងដ៏សែនត្រជាក់ចិត្ត ​នៅជិតៗខេត្តកំពតយើងនេះទេ ​នោះគឺ Bamboo Bungalow ។ Bamboo Bungalow ​គឺជារីហ្សតបែបបឹងហ្គាឡូមួយ ​ដែលកំពុងតែពេញនិយមមានអ្នកមកស្នាក់កម្សាន្តមិនចេះដាច់ឡើយ ​ជាពិសេសគឺថ្ងៃសៅរិ៍ អាទិត្យ និងថ្ងៃបុណ្យទានឈប់សម្រាក។ នោះក៏ដោយសារតែទីនោះ ​មានការសង់ផ្ទះស្នាក់នៅប្របនឹងមាត់ទឹកតែម្តងអាចធ្វើឱ្យអារម្មណ៍ត្រជាក់ស្រស់ថ្លា។ ​ ហើយកាន់តែពិសេស  នៅទីនោះថែមទាំងអាចជិះទូកមើលថ្ងៃលិច និងអំពិលអំពេក មានជួលម៉ូតូឱ្យជិះ ជួលកាយ៉ាក់ចែវលេងលើទឹកព្រែកថ្លា អាចស្ទូចត្រីកម្សាន្ត ថែមតាំងមានអាហារដ្ឋានបម្រើ ម្ហូបខ្មែរ…

Cover Resort
ដើរកម្សាន្ត

សាងភាពរ៉ូមែនទិក ជាមួយនឹងរីហ្សតទសវត្សរ៍  ៦០ មួយនេះ ​ដឹងតែឡូយកប់ហ្មង!

សៀមរាប៖ រីហ្សតនៅខេត្តសៀមរាប  បាននឹងកំពុងតែមានការកើនឡើងជាច្រើនកន្លែង  ដើម្បីបម្រើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកស្នាក់នៅប្រកាបដោយផាសុកភាព និងរីករាយនៅក្នុងដំណើរកម្សាន្តនៅខេត្តដែលទាក់ទាញភ្ញៀវទេសចរណ៍លេខ១ ​ប្រចាំប្រទេសកម្ពុជា។ តែប្រសិនជាលោកអ្នកចង់ ​ស្នាក់នៅកន្លែងដែលស្រស់ស្អាតថ្មី ​ជាពិសេសមានការកែច្នៃបែបសម័យអតីតកាលទៀតនោះ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងពិសេសថ្មីមួយ ​ដែលកំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកស្នាក់នៅ នោះគឺ  « សណ្ឋាគារ Memoir Palace Resort & Spa »។ សណ្ឋាគារ Memoir Palace Resort & Spa គឺជាអគាររស្នាក់នៅដែលមានភាពទំនើប លាយឡំនឹងការរចនាម៉ូតបែបបុរាណ…