រកឃើញមានអ្នកឆ្លងថ្មី​ ១៥នាក់​ និងអ្នកជាសះស្បើយចំនួន ១នាក់

រកឃើញមានអ្នកឆ្លងថ្មី​ ១៥នាក់​ និងអ្នកជាសះស្បើយចំនួន ១នាក់
ការផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាស អំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គឺរកឃើញអ្នកឆ្លងជំងឺ Covid-១៩ថ្មីចំនួន១៥នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ១នាក់។

អ្នកឆ្លងថ្មីទាំងនោះមានដូចជា ៖

ការផ្សាយពាណិជ្ជកម្ម

– ករណីបុរសស្ត្រី ដែលជាជនជាតិចិនចំនួន ១៣នាក់ ដែលជាអ្នកដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ០៩ សីហា ២០២០។ ដោយមានអ្នកដំណើរសរុបលើជើងហោះហើរនេះចំនួន ១១៩នាក់។ បច្ចុប្បន្ន អ្នកឆ្លងទាំង១៣នាក់នេះ បានបញ្ជូនទៅកាន់មនញឌលសុខភាពចាក់អង្រែ ចំណែកអ្នកដែលធ្វើតេស្តឃើញអវិជ្ជមានដទៃទៀត បានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួួយនៅក្នុងភ្នំពេញ។

– ករណីស្ត្រីជនជាតិខ្មែរ ២នាក់ ៖​ កុមារីអាយុ ១៣ឆ្នាំ អាសយដ្ឋាននៅបឹងកេងកង និងស្ត្រីអាយុ ៤៨ឆ្នាំ ស្នាក់នៅ ខណ្ឌដង្កោ។ កុមារី និងស្ត្រីរូបនេះ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ដោយបានឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះហើរ មកដល់កម្ពុជានាថ្ងៃទី ០៩ សីហា ២០២០។ ដោយមានអ្នកដំណើរសរុបចំនួន ៧៥នាក់។ បច្ចុប្បន្ន អ្នកទាំង២ ត្រូវបានបញ្ជូនសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែក្រោម។ ចំណែកអ្នកដែលធ្វើតេស្តឃើញអវិជ្ជមានដទៃផ្សេងទៀត បានធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ។

ការផ្សាយពាណិជ្ជកម្ម

សរុបចំនួនអ្នកឆ្លងសរុបទាំងអស់នៅកម្ពុជាគឺ ២៦៦នាក់ (ស្ត្រី៥២នាក់ បុរស ២១៤នាក់)។ ចំណែកអ្នកព្យាបាលជាសះស្បើយមានចំនួន ២២០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៦នាក់៕

117171276_3245850425454041_8655207047840306315_n (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
117303437_3245850458787371_4323580403128602721_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
117243464_3245850492120701_6704569499258112620_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម