រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៥នាក់​ បន្ថែមទៀត នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៥នាក់​ បន្ថែមទៀត នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០
ការផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី៣១ កក្កដា ២០២០នេះ បានរកឃើញអ្នកមានវិជ្ជមានចំនួន ៥នាក់បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា អ្នកដែលបានធ្វើតេស្តឃើញវិជ្ជមានទាំង៥នាក់នោះគឺមាន ៖

ការផ្សាយពាណិជ្ជកម្ម

– បុរសទី១ អាយុ១៨ឆ្នាំ ដែលជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្ន ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

ចំណែកបុរស៤នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីប្រទេសប៉ាគីស្ថាន ដែលមកបន្តជើងយន្តហោះនៅប្រទេសម៉ាឡេស៊ី ហើយបានមកដល់កម្ពុជានៅថ្ងៃទី ៣១ កក្កដា ២០២០។

ការផ្សាយពាណិជ្ជកម្ម

សរុបចំនួនវិជ្ជមានដែលបានរកឃើញនៅប្រទេសកម្ពុជាទាំងអស់គឺ ២៣៩នាក់ (ស្ត្រី ៤៦ និងបុរស ១៩៣នាក់)។ អ្នកព្យាបាលជាសះស្បើយមានចំនួន ១៦៤នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៧៣នាក់៕

116794699_3217348891637528_1360959899748599297_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
116104939_3217348918304192_4414903357666646301_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម