
សម្រង់


ទឹកបន្តហូរធា្លក់ពីប្រទេសថៃ សូមបងប្អូននៅខេត្តជាប់ព្រំប្រទល់ថៃ ធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់
នាព្រឹកថ្ងៃទី ១៣ តុលា ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះស្ថានភាពទឹកបាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃ (មានការបើកទំនប់អាងអូខៃដន ក្រុងប៉ោយប៉ែត) និងទឹកធ្លាក់មកពីខេត្តបាត់ដំបងតាមស្ទឹងបវិល មង្គលបូរី ធ្វើឲ្យស្ថានភាពទឹកមានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ នៅភូមិសាស្រ្តមួយផ្នែកនៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ដែលនៅជាប់តាមដងស្ទឹងមង្គលបូរី ។ ក្នុងនាមអាជ្ញាធរខេត្តសូមធ្វើការអំពាវនាវជាថ្មីបន្ថែមទៀត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕

សមត្ថកិច្ចឃា ត់ខ្លួនម្ចាស់ផ្ទះក្រោយ រាយខ្សែភ្លើងការពារ ទ្រុងមាន់ ឆក់ ចោរស្លា ប់
រាយខ្សែភ្លើងការពារ ទ្រុងមាន់ លុះចោរចូលមកលួចមាន់ បែជាឆក់ស្លា ប់ សមត្ថកិច្ចចា ប់ខ្លួនម្ចាស់ផ្ទះ ពីបទ៖មនុស្សឃា តដោយអចេត នា បុរសម្នាក់ បានចូលលួ ចទ្រព្យសម្បត្តិ{មាន់} ពេលយប់ក្នុងផ្ទះពលរដ្ឋ ចៃដន្យក៍ប៉ះនឹងខ្សែភ្លើងដែលម្ចាស់ផ្ទះរាយភ្ជាប់ជាមួយក្បាលអាំងស៊ីម៉ូទ័រ ចាប់អាគុយ ការពារទ្រុងមាន់ បណ្ដា លឱ្យឆក់ស្លា ប់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង…

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ តុលា កម្ពុជានឹងរងនូវឥទ្ធិពលអាកាសធាតុបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ១៣ តុលា ២០២០ នេះបានឱ្យដឹងថា ” ដោយយោងតាមការតាមដាន ស្ថានភាពអាកាសធាតុឃើញថា ប្រពន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះ ទី១៦ ឈ្មោះថា ណាងកា។” បើតាមការព្យាករព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះ ហៃណាំ មុននឹងចូលដល់ភាគខាងជើងវៀតណាម នៅថ្ងៃទី១៥ ខែតុលា។ បន្ទាប់ពីនោះ នៅក្នុងរង្វង់ថ្ងៃទី១៦ ១៧ ព្យុះថ្មីមួយទៀត នឹងកើតឡើង ដែលរាប់ថាជាព្យុះទី១៧ ឈ្មោះសូដែល ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាម ត្រង់ចំណុចគីញើន…

ថ្ងៃនេះ រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន១នាក់បន្ថែម
ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ០៨ តុលា ឆ្នាំ២០២០ អំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ០៧ តុលា ២០២០ គឺរកឃើញវិជ្ជមានចំនួន១នាក់បន្ថែម និងមិនមានអ្នកជាសះស្បើយឡើយ។ គួរបញ្ជាក់ផងដែរថា ១ករណីថ្មីនេះគឺកើតទៅលើ បុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយនៅក្រុងព្រះសីហនុ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បានបន្តជើងហោះហើរនៅប្រទេសសាំងហ្គារពួរ និងបានមកដល់កម្ពុជានៅថ្ងៃទី ០៦ តុលា ២០២០។ បច្ចុប្បន្ន បុរសជនជាតិឥណ្ឌូនេស៊ីនោះ កំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ – សូវៀត។ សរុបអ្នកឆ្លងCovid-១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ២៨១នាក់…

ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ និងមិនមានករណីជាសះស្បេីយ
ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលនៅថ្ងៃទី ០៤ តុលា ២០២០ គឺមានករណីវិជ្ជមានចំនួន ២ករណី និងមិនមានអ្នកជាសះស្បើយឡើយ។ ករណីវិជ្ជមាន២ករណីរួមមាន ៖ – បុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជាអ្នកដំណើរមកពីប្រទេសបារាំង ឆ្លងកាត់សាំងហ្កាពួរ មកដល់កម្ពុជាថ្ងៃទី ២០ កញ្ញា ២០២០ បានសម្រាកធ្វើតេស្តលើកទី១នៅក្រុងភ្នំពេញ។ បន្ទាប់មកបានចាកចេញពីភ្នំពេញ នៅថ្ងៃទី២២ កញ្ញា ២០២០។ –…

កម្មវិធីប្រកួតប្រជែង រ៉ូបូត ថ្នាក់ជាតិលេីកទី០៧ ឆ្នាំ២០២០!
រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតប្រជែង រ៉ូបូត ថ្នាក់ជាតិលេីកទី០៧ ឆ្នាំ២០២០ បានប្រព្រឹត្តទៅ ដេីម្បីបណ្តុះគំនិត បង្កេីនសមត្ថភាពបញ្ញាក្នុងការអភិវឌ្ឍការយល់ដឹងទៅលេីជំនាញវិស្វកម្មរ៉ូបូត ក៏ដូចជាស្វ័យប្រវត្តិកម្មជូនដល់សិស្សនិស្សិតទូទាំងប្រទេស និងរួមចំណែកលេីកកម្ពស់វិស័យឧស្សាហកម្ម និងស្វ័យប្រវត្តិកម្ម ដេីម្បីភាពរីកចម្រេីនក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវីធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ សូមជម្រាបថា កម្មវិធីប្រកួតឆ្នាំនេះ មានការចូលរួមពីយុវជនចំនួន១០ក្រុម…

បា ញ់សម្លា ប់ទៀតហើយ! ប្តីបា ញ់ស ម្លាប់ប្រពន្ធរួចបា ញ់ស ម្លាប់ខ្លួនឯង តាមក្រោយ នារាត្រីថ្ងៃទី ០៣ តុលា ២០២០
ក្តៅៗថ្មីៗ កាលពីចន្លោះវេលាម៉ោងប្រាំបីយប់ថ្ងៃទី០៣ខែតុលាឆ្នាំ២០២០ Account Facebook ឈ្មោះ Leak Ka Sa បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកទាក់ទងទៅនឹងអំពើឃាត កម្មមួយដែ លបុរសជាប្តីបានបា ញ់សម្លា ប់ប្រពន្ធរួចក៏ បា ញ់សម្លា ប់ខ្លួនឯង ជាក្រោយ។ ខាងក្រោមនេះជាព័ត៌មានបឋមដែល Account Facebook Leak Ka Sa បានបង្ហោះ ។ ព័ត៌មានបឋម: ករណីឃាតក ម្មប្ដីបា ញ់សម្លា ប់ប្រពន្ធរួចក៏បា ញ់សម្លា ប់ខ្លួនឯងតាម…

ខែកំណើតប្រាប់ពីចរិតលក្ខណៈរបស់យើងដល់ទៅ៩៩.៩៩%!!! ធានាថាឆុត!
អ្នកកើតខែ មករា៖ គឺជាមនុស្សរឹងរុសបន្តិចមែន តែមិនឆេវឆាវផ្តេសផ្តាសនោះទេ គាត់ជាមនុស្សមានហេតុផលត្រឹមត្រូវចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តស្តាប់តន្រ្តីបន្ធូរអារម្មណ៍។ អ្នកកើតខែ កុម្ភៈ៖ គឺជាមនុស្សងាយមើលធ្លុះចិត្តអ្នកដទៃ តែមិនងាយយល់ពីចិត្តខ្លួនឯងច្បាស់ ហើយខុសត្រង់ម្យ៉ាងគឺចូលចិត្តយករឿងមកដាក់ខ្លួនណាស់ទាំងដែលខ្លួនពុំបានសាង។ អ្នកកើតខែ មិនា៖ គឺជាមនុស្សចូលចិត្តលេងសើចច្រើន ធ្វើឲ្យគេសើចសប្បាយ តែខ្លួនឯងផ្ទាល់គឺពោរពេញដោយភាពសោកសៅ តែពុំងាយមានអ្នកណាមើលដឹងឡើយ ព្រោះតែខ្លួនគេមិនចង់ឲ្យអ្នកដទៃដឹងទើបព្យាយាមលាក់បាំង។ អ្នកកើតខែ មេសា៖ ភាពក្លាហានរបស់គេ គ្រាន់តែដើម្បីលាក់បាំងចំនុចខ្សោយរបស់គេតែប៉ុណ្ណោះ តែភាពជាក់ស្តែងរូបគេផ្ទាល់ត្រូវការការលើកទឹកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនគេ តែគ្មាននរណាយល់ឡើយ ព្រោះពួកគេគិតថា រូបគេអាចធ្វើបានជានិច្ច។ អ្នកកើតខែ ឧសភា៖ ជាមនុស្សដែលមិនងាយមាននរណាមើលធ្លុះចិត្តរបស់គេឡើយ គេជាមនុស្សឯករាជ្យ មិនចូលចិត្តការកៀបសង្កត់ពីនរណាម្នាក់ឡើយ។ ជាមនុស្សចូលចិត្តសេរីភាពហើយជាមនុស្សចូលចិត្តគិតមុនមួយជំហាននិងមានការប្រុងប្រយ័ត្នខ្ពស់បំផុត។…

ស្ងាត់ៗ! លោក អាន គុណកូឡា លេចមុខមកវិញ ចេញបទថ្មីក្នុងផលិតកម្ម Avatar Pro (មានវីឌីអូ)
ក្រោយពីស្ងាត់បាត់មុខមិនឃើញចេញបទចម្រៀងអស់មួយរយៈពេលធំ ពេលនេះស្រាប់តែលេចមុខលោក អាន គុណកូឡា ចេញបទចម្រៀងនៅក្នុងផលិតកម្មថ្មីមួយគឺ ផលិតកម្ម Avatar Pro។ លោក អាន គុណកូឡា គឺជាតារាចម្រៀងមួយដួងដែលត្រូវបានមហាជនស្គាល់លោកជាច្រើនតាមរយៈបទចម្រៀងរបស់លោកដូចជា៖ – លាមុនស្អប់ – សុខៗគេសុំសង្សាវិញ និងបទចម្រៀងជាច្រើនបទទៀតកាលពីប៉ុន្មានឆ្នាំមុន។ ហើយនៅពេលនេះផងដែរ លោក អាន គុណកូឡា ក៏បានចេញនូវចម្រៀងមួយបទ បើកទំព័រចម្រៀងថ្មីរបស់លោកក្រោយពីការស្ងប់ស្ងាត់មួយនេះ។ បទចម្រៀងមួយបទដែលមានចំណងជើងថា “ទ្រាំបានប៉ុនណាយកប៉ុណ្ណឹង” គឺជាបទទីមួយរបស់លោកនៅក្នុងផលិតកម្ម Avatar Pro និង ជាបទទីមួយនៃការវិលត្រឡប់មកកាន់វិថីសិល្បៈរបស់លោកផងដែរ។ ចង់ដឹងកាន់តែច្បាស់ថាបទថ្មីរបស់លោក អាន…

សូមកុំធ្វេសប្រហែស! ថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានអ្នកឆ្លងជំងឺ Covid-១៩ ថ្មី១ករណីទៀត
ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ០២ តុលា ២០២០ អំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ បានឱ្យដឹងថា ជាលទ្ធផលនៅថ្ងៃទី ០១ តុលា ២០២០ គឺរកឃើញវិជ្ជមានថ្មីចំនួន១ករណី និងមិនមានអ្នកជាសះស្បើយឡើយនៅថ្ងៃនេះ។ គួរបញ្ជាក់ថា ករណីថ្មីនេះគឺទៅលើស្ត្រីខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិក្ដុល ឃុំក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជានៅថ្ងៃទី ១៦ កញ្ញា ២០២០ បន្ទាប់មកគាត់បានចាកចេញពីភ្នំពេញទៅខេត្តបាត់ដំបងនៅថ្ងៃទី ១៩ កញ្ញា ២០២០…

ប្រវត្តិពន្ធនាគារ(គុក)កំណាចឬអាក្រក់ជាងគេបំផុតទាំងដប់ នៅជុំវិញពិភពលោក
រយៈពេលជាច្រើនសតវត្សរ៍ការជាប់ពន្ធនាគារ(គុក)ត្រូវបានគេចាត់ទុកថាជាការដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋជនដែលបានប្រព្រឹត្តនូវឧក្រិដ្ឋកម្ម។ ពន្ធនាគារនៅពាសពេញពិភពលោកមានទំហំនិងសភាពខុសពីគ្នា ដែលត្រូវបានផ្តល់ជូនជាពិសេសដោយពឹងផ្អែកទៅលើប្រភេទនៃឧក្រិដ្ឋជនសម្រាប់ឲ្យពួកគេរស់នៅ។ ពន្ធនាគារអប្បបរមា “ ប្រណីត” ត្រូវបានគេដឹងថាមានគ្រែដែលមានផាសុខភាព ការចូលបន្ទប់ទឹកឯកជននិងសកម្មភាពកម្សាន្ត ដូចជា ការឡើងភ្នំថ្មវាយកូនបាល់និងជិះសេះជាដើម។ ប៉ុន្តែមានពន្ធនាគារនៅចុងម្ខាងនៃវិសាលគមនេះផងដែរ គឺជាកន្លែងដែលមានមនុស្សច្រើនកកកុញមានបរិយាកាសមិនល្អ មានហឹង្សាហួសហេតុនិងខ្វះការថែទាំវេជ្ជសាស្ត្រត្រឹមត្រូវសម្រាប់អ្នកទោស។ ហើយខាងក្រោមនេះគឺជាកន្លែងអាក្រក់ឬកំណាចបំផុតចំនួន ១០ នៅលើពិភពលោកដែលត្រូវបានចាក់សោរ៖ ១០/ Guantanamo Bay, Cuba Guantanamo Bay, មានទីតាំងស្ថិតនៅភាគខាងកើតនៃប្រទេសគុយបា ហើយពន្ធនាគារដែលគ្រប់គ្រងដោយជនជាតិអាមេរិកនេះ វាត្រូវបានបើកនៅឆ្នាំ ២០០២ បន្ទាប់ពីមានការចាប់ខ្លួនក្រុមចោរតាលីបង់និងអាល់កៃដា ថ្ងៃទី៩ខែវិច្ឆិកា នៅអាហ្វហ្គានីស្ថាន។ ប្រធានាធិបតិលោក អូបាម៉ា បានប្តេជ្ញានៅពេលបោះឆ្នោតថា…

រូបភាពប៉ុន្មានសន្លឹកនៅស្រុកស្រែ អ្នកធ្លាប់ឆ្លងកាត់ឃើញហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន នឹកដល់រឿងអតីតកាល!
កាលពីយើងនៅក្មេង យើងតែងតែនិយាយថា «ចង់ឆាប់ធំ ចង់ក្លាយជាមនុស្សពេញវ័យ…» ព្រោះពេលនោះយើងឃើញមនុស្សពេញវ័យហាក់ដូចជាមានភាពសប្បាយរីករាយ និងមានរឿងប្លែកៗជាច្រើនដែលយើងមិនបានធ្វើ ប៉ុន្តែពេលយើងធំឡើង យើងស្រាប់តែមានអារម្មណ៍ថា «ចង់ក្លាយជាកូនក្មេងវិញ» ព្រោះកាលពីនៅក្មេង យើងមិនចាំបាច់គិតច្រើន ឬត្រូវធ្វើរឿងរ៉ាវជាច្រើនដែរ។ មនុស្សគ្រប់គ្នា តែងឆ្លងកាត់អតីតកាលផ្សេងៗគ្នា អ្នកខ្លះជាកូនអ្នកនៅទីក្រុង ភាគច្រើនឆ្លងកាត់អតីតកាលបែបសប្បាយរីករាយជាងក្មេងនៅជនបទ ព្រោះទីក្រុងតែងមានរបស់លេង ឬសម្ភារលេងជាច្រើនដែលក្មេងនៅជនបទគ្មាន។ ប៉ុន្តែយ៉ាងណាមិញ កុមារនៅជនបទក៏មានរឿងរ៉ាវជាច្រើនដែលបានធ្វើ ខណៈដែលក្មេងនៅទីក្រុងគ្មានដូចពួកគេឡើយ។ តោះកុំវែងឆ្ងាយពេកទៅមើលរូបភាពខ្លះៗពីកុមារភាពរបស់ក្មេងនៅជនបទមើល ថាតើមានអនុស្សាវរីយ៍បែបណាខ្លះ?

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូត ភ្លៀង ផ្គរ រន្ទះចាប់ពីថ្ងៃទី៣០កញ្ញា ដល់ ០៦តុលានេះ
យោងតាមសេចក្ដីជូនដំណឹងពី ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី ២៩ កញ្ញា ២០២០នេះឱ្យដឹងថា ” តាមរយៈការតាមដាននៃការវិវត្តណិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០នេះ ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់កម្ពុជា ដោយភ្ជាប់ជាមួយប្រ័ន្ធសម្ពាធទាប នៅលើសមុទ្រចិនខាងត្បូង។ ស្ថានភាពមានដូចតទៅ ៖ ១. បណ្ដាលខេត្តនៅតំបន់ទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣ – ២៥…

K98K កាំភ្លើងបាញ់ស៊ីបពេញនិយមបំផុតរបស់ទាហានអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី១និងលើកទី២
ស្របពេលប្រទេសអាល្លឺម៉ង់បច្ចុប្បន្នជាកន្លែងមួយដែលមានទាហានបាញ់ស៊ីបសាហាវបំផុត និងផលិតកាំភ្លើងបាញ់ស៊ីបទំនើបល្អបំផុតក្នុងពិភពលោក ប៉ុន្តែក្នុងសង្គ្រាមលោកលើកទី២ ពួកគេនៅតែងតែតោងកន្ទុយសហភាពសូវៀត ទោះបីជាមានកាំភ្លើងបាញ់ស៊ីបដ៏អស្ចារ្យជាងគេក៏ដោយ។ វាជារឿងត្រឹមត្រូវដែលអាល្លឺម៉ង់ត្រូវបានគេនិយាយថាជាកន្លែងប្រមូលផ្ដុំកំពូលអ្នកបាញ់ស៊ីបសម័យទំនើប។ បើក្រឡែកទៅសង្គ្រាមលោកលើកទីមួយ ក្រុមអ្នកបាញ់ស៊ីបអាល្លឺម៉ង់ (German Scharfschutzen) បានប្រឡូកក្នុងសមរភូមិតាមលេណដ្ឋានបានទៅហើយ។ ដំបូងឡើយពួកគេបានប្រើប្រាស់កាំភ្លើងជាមួយកែវអុបទិក ដើម្បីបញ្ជូនទាហានសម្ប័ន្ធមិត្តទៅស្ថាននរក ប៉ុន្តែកាំភ្លើងបែបនេះមិនសូវមានច្រើន ហើយក៏មិនសូវទទួលបានការពេញនិយមប្រើប្រាស់នោះទេ។ រដូវផ្ការីកឆ្នាំ១៩១៥ មេបញ្ជាការជាន់ខ្ពស់អាល្លឺម៉ង់បានបញ្ជាឲ្យផលិតកាំភ្លើងបាញ់ស៊ីប១៥០០០ដើម។ កាំភ្លើងទាំងនេះគឺជាកាំភ្លើងម៉ាក Gewehr 98ដែលត្រូវបានជ្រើសរើសយ៉ាងម៉តចត់ជាទីបំផុត។ Gewehr 98 ប្រើគ្រាប់ទំហំ ៧.៩២x៥៧មីលីម៉ែត្រជាមួយនិងបំពង់គ្រាប់ប្រវែង ២៩.១អ៊ីង (ប្រជែងសរុបជាងមួយម៉ែត្រ) និងទម្ងន់ជាង៤គីឡូក្រាម។ កាំភ្ល់ើងនេះផលិតតាមកាំភ្លើងសេរីចាស់ Mauser ១៨៩៨ដ៏ល្បីល្ប៉ាញជាមួយនឹងសមត្ថភាពផ្ទុកបាន៥គ្រាប់ ជាមួយស្នូលដែករុញគ្រាប់ អាចបង្វិល(អាម៉េ)បាញ់បាន៩០ដឺក្រែ។…

បន្ទាន់! មានករណីសង្ស័យផ្ទុកកូវីដ១៩ ទៅលេីជនជាតិហុងគ្រីចំនួន០១នាក់នៅសៀមរាប តែបានរត់គេចចេញពីកន្លែងស្នាក់នៅ ហេីយពេលនេះរកមិនទាន់ឃេីញទេ
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មិនមានករណីជាសះស្បេីយ និងមានករណីសង្ស័យវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលបានរាយការណ៍ដោយមន្ទីរសុខាភិបាលខេត្តសៀមរាប (បច្ចុប្បន្ន កំពុងរង់ចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៌វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ) បានធ្វើការរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មកទល់ពេលនេះ អាជ្ញាធររកមិនទាន់ឃេីញទេ។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច មន្ទីរសុខាភិបាលខេត្ត ឫទាក់ទងលេខ ១១៥ ឬតាមលេខទូរស័ព្ទដែលមានផ្តល់ជូននៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ។ ប្រសិនបេីលោកអ្នកបានឃេីញបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ នេះ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា ២១:១៥នាទីនៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០…

អបអរសាទរ! កណ្តុររកមីននៅកម្ពុជា ទទួលមេដាយវីរភាពខ្ពស់បំផុត
យោងតាម កាសែត The Guardian ( អង់គ្លេស ) បានចេញផ្សាយនៅថ្ងៃ សុក្រ ទី ២៥ កញ្ញា ២០២០ ឱ្យដឹងថា កណ្ដុររកមីននៅកម្ពុជា Magawa ទទួលបានមេដាយវីរភាពខ្ពស់បំផុត។ គួរបញ្ជាក់ផងដែរថា Magawa ជាពូជកណ្តុរ នៅអាហ្វ្រិក ហើយដែលត្រូវបានយកមកប្រើដើម្បីរកមីននៅកម្ពុជា ទើបត្រូវបានគេប្រគល់មេដាយមាស PDSA Gold Medal (PDSA : People’s Dispensary for Sick…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលកូនព្យុះ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ កញ្ញា
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ១៥ កញ្ញា ២០២០នេះថា ” ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន”។ តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពនៃអាកាសធាតុ…

អីយ៉ាស់! ភ្ជុំបិណ្ឌឆ្នាំនេះផលិតកម្មថោន ចេញបទចម្រៀងច្រើនជាងគេ ហើយសុទ្ធតែជាបទប្រពៃណីពិរោះៗតែម្តង(មានវីឌីអូ)
រដូវការបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សង្កេតឃើញថាផលិតកម្មថោន ចេញបទចម្រៀងច្រើនជាងផលិតកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ គ្រប់បទចម្រៀងរបស់ផលិតកម្មថោនបានផលិតឡើងមកនិមួយៗ សុទ្ធតែជាបទចម្រៀងពិរោះៗហើយបង្កប់ទៅដោយអត្ថន័យអប់រំច្រើនទៀតផង។ រីឯចង្វាក់វិញ គឺថាប្រពៃណីចំប្រពៃណី ញាក់ចំញាក់…ដូចជាបទ៖ ក្រមុំរើសខ្យង (ពេជ្រ ថាណា) សុំមួយញឹបមក..!(នាយ ពាក់ មី) កុំចាំផ្លូវពុក (ម៉ៅ ហាជី) ចៅនឹកយាយតា (បាន មុន្នីល័ក្ខ) ឃើញអន្សមននឹកកូន (ចេន សាយចៃ) បងជិះទូកត្នោត (ណារិន ft អេននី) មួយឆ្នាំភ្ជុំម្តង (អ្នកនាង កាតុ) បងចាំយួរស្រាក់ (សុគន្ធ…

ម្ចាស់បទ ស្រលាញ់គេអស់ពេក លោកដា ភ្លេង ចេញមុខប្រតិកម្មខ្លាំងលើអ្នកដែលច្រៀងCover ហើយមិនដាក់Creditឲ្យម្ចាស់ដើម(មានវីឌីអូ)
តារាចម្រៀងសម្លេងក្រអួនកំពុងអង្រួនបេះដូងយុវវ័យក្នុងពេលបច្ចុប្បន្នលោក ដា ភ្លេង ក្រុម Ice Band ក្នុងផលិតកម្មថោន បានធ្វើការPost នូវរូបភាពបីសន្លឹកភ្ជាប់មកជាមួយនិង Caption យ៉ាងចាប់អារម្មណ៍ខ្លាំងនៅលើទំព័រ Facebook។ ដោយលោកបានបង្ហោះថា៖ បទនេះ មានចំណងជើងថា #មិនយល់ បើសិនជាប្អូន យកទៅCover មិនដាក់ Credit អោយបងកហីទៅចោះ តែកកុំ ដូរចំណងជើងដែរMeaz DimoZz បងស្នើរសុំអោយប្អូន ដាក់ចំណងជើងដើមមកវិញព្រោះអ្នកផ្សេងគេCoverតែគេអត់ដូរចំណងជើងដូចប្អូនទេ អរគុណទុកជាមុន។ បញ្ជាក់ផងដែរថា លោក ដា ភ្លេង គឺជាតារាចម្រៀង…

កំពុងធុញមែនទេ? សាកស្តាប់បទថ្មីរបស់លោក រ័ត្ន(Tena Pluk) ទៅ ធានាថាសើចរឹងពោះតែម្តង (មានវីឌីអូ)
លោក រ័ត្ន(ពលី) ពេលនេះបានប្តូរនូវរហ័សនាមថ្មីថា រ័ត្ន(Tena Pluk)ហើយ។ លោក រ័ត្ន(Tena Pluk) គឺជាតារាចម្រៀងល្បីខ្លាំងកាលពីលោកបានចូលប្រលងចម្រៀងនូវក្នុងStudio របស់ផលិតកម្មមួយនៅក្នុងប្រទេសកម្ពុជា។ ដោយសារតែលោកមានសម្លេងល្អតែច្រៀងមិនពិរោះមកតាំងពីកំណើត ទើបធ្វើឲ្យលោកច្រៀងមកមិនពិរោះតែល្បីខ្លាំងតែម្តង។ ហើយការច្រៀងមិនពិរោះរបស់លោក គឺមិនមែនជាការសម្តែងច្រៀង ដើម្បីចង់ល្បីនោះទេ គឺលោកច្រៀងមិនពិរោះពិតមែន។ អ្នកនិយមលេងសង្គមFacebookទាំងអស់បានស្គាល់លោក តាមរយៈបទ ពលី របស់លោកTena ព្រោះលោករ័ត្ន បានលើកយកបទចម្រៀងមួយបទនេះមកដើម្បីច្រៀងក្នុងការប្រកួត។ តោះកុំឲ្យខាតពេលយូរ ស្តាប់បទថ្មីដែលលោកបានចេញ ដើម្បីសើចបំបាត់កង្វល់ទាំងអស់គ្នា។ សូមទស្សនាវីឌីអូខាងក្រោម៖
