សម្រង់

សង្ឃឹមតែ១%ក៏ត្រូវតែស៊ូ! កើតជំងឺពុកឆ្អឹងពីកំណើត ​ពេទ្យថារស់បានតែ ១ថ្ងៃ  បែរជាក្លាយជាមនុស្សជោគជ័យទាំងក្មេងវ័យ (មានវីដេអូ)
សម្រង់

សង្ឃឹមតែ១%ក៏ត្រូវតែស៊ូ! កើតជំងឺពុកឆ្អឹងពីកំណើត ​ពេទ្យថារស់បានតែ ១ថ្ងៃ បែរជាក្លាយជាមនុស្សជោគជ័យទាំងក្មេងវ័យ (មានវីដេអូ)

ឥណ្ឌា៖ មនុស្សមួយចំនួនតែងតែត្អូញត្អែនូវភាពលំបាករបស់ខ្លួន ពេលជួបប្រទះនឹងឧបសគ្គតិចតួច ទាំងដែលអ្នកមានអ្វីគ្រប់យ៉ាងច្រើនជាងមនុស្សខ្សត់ខ្សោយ និងអ្នកមានបញ្ហាដទៃទៀតលើពិភពលោក។ ជាក់ស្តែងរឿងរ៉ាវរបស់ក្មេងប្រុសជនជាតិឥណ្ឌាមួយរូបបានធ្វើឱ្យមនុស្សទូទាំងពិភពលោកសម្តែងនូវក្តីក្តុកក្តួលអាណិត និងការសោតសរសើរក្នុងពេលតែមួយ  ព្រោះតែជីវិតពិតតាំងពីកំណើតរបស់ក្មេងប្រុសម្នាក់នេះគ្មានអ្នកណាថាអាចរស់នៅបានទេ  ដោយតែក្មេងប្រុសឈ្មោះ Sparsh Shah  គ្រាន់តែកើតមកភ្លាមស្រាប់តែមានជំងឺពុកឆ្អឹង ​ពោលគឺគ្រូពេទ្យបានបញ្ជាក់ថាអាចរស់នៅមានជីវិតក្រោយពីកើតបានតែរយៈពេល ​១ ​ទៅ២ថ្ងៃប៉ុណ្ណោះ។ បើទោះបីជាដឹងថាកូនរបស់ខ្លួនមិនមានសង្ឃឹមរស់នៅតែ ម្តាយឪពុករបស់ Sparsh Shah   នៅតែមិនចុះចាញ់ដោយនៅខំប្រឹងស្វះស្វែងរកវិធីព្យាបាល  រហូតមិននឹកស្មានថា Sparsh Shah  បានតស៊ូមានជីវិតរស់នៅដល់អាយុជាង ​១០ឆ្នាំនេះ ​ទោះបីជាឆ្អឹងនៅតែបន្តបាក់  និងជំនួសដោយឆ្អឹងដែកក្នុងរាងកាយ ថែមទាំងអង្គុយលើរទេះរុញយ៉ាងណាក៏ដោយ។ មកទល់ពេលនេះ Sparsh Shah នៅតែប្រឹងជំនះជំងឺប្រចាំកាយរបស់ខ្លួន  ដោយមានសង្ឃឹមនៅក្នុងជីវិតមិនចុះចាញ់ ​ថែមទាំងធ្វើអ្វីដែលខ្លួនពេញចិត្តផងដែរ ​នោះគឺការលេងតន្ត្រី និងការច្រៀង…

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់
សម្រង់

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេកពីព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នកគឺជាប្តីដែលបរាជ័យម្នាក់។ ពីមុន ប្រពន្ធតែងតែចង់ចេញទៅដើរលេងជាមួយប្តីនាង គំរោងបានរៀបចំឡើងច្រើនលើកច្រើនសារ ប៉ុន្តែប្តីនាងចេះតែថាគ្មានពេលកំដរនាងទៅ។ ចាប់ពីពេលនោះមក ដំណើរកំសាន្តរបស់នាងក៏មិនត្រូវការប្តីរបស់នាងទៀតដែរ។ នាងទៅញាំបាយជាមួយមិត្តភ័ក្តិ យប់ហើយ ភ្លៀងក៏ខ្លាំង នាងខលហៅប្តីឲ្យមកទទួលនាងផង ប្តីនាងឆ្លើយទាំងធុញទ្រាន់ ៖”មិនឃើញភ្លៀងខ្លាំង ស្ទះចរាចរណ៍ទេហេ! មិនចេះហៅតាក់ស៊ីជិះមកវិញទេអី?” ចាប់ពីថ្ងៃនោះមក ចិត្តនាងក៏ដូចជាភ្លៀងធ្លាក់នៅយប់នោះដែរ! ក្រោយភ្លៀងផ្លូវរអឹល នាងខំតោងរកចាប់ដៃប្តី បន្តែគាត់គិតតែដើរម្នាក់ឯងដោយមិនខ្វល់ពីនាងសោះពេលនោះ ចិត្តនាងប្រែជាត្រជាក់ដូចទឹកកក។ ចាប់ពីពេលនោះមក នាងមិនត្រូវការមើលថែរបស់គាត់ទៀតឡើយ។ ទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិ នាងចង់ឲ្យប្តីទៅចូលរួមជាមួយ តែប្តីថារវល់ធ្វើការថែមម៉ោង។ ឃើញគេទៅជាគូៗ នាងក៏ខលទៅប្តីម្តងទៀត តែបែរជាឮសំលេងផឹកស៊ីសើចសប្បាយ ចាប់ពីពេលនោះមកចិត្តនាងបានស្លាប់បាត់ហើយ។ ហើយក៏មិនត្រូវការគាត់ទៅកំដរទៀតដែរ។…

ចំណេះដឹង៖ តើរបៀបផ្តិតសិលាចារឹកពី​ថ្មប្រាសាទ​ធ្វើឡើងតាមរបៀបណា?
ប្រវត្តិសាស្រ្ត

ចំណេះដឹង៖ តើរបៀបផ្តិតសិលាចារឹកពី​ថ្មប្រាសាទ​ធ្វើឡើងតាមរបៀបណា?

ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។ សម្ភារសំខាន់ៗសម្រាប់ផ្តិតនិងសម្អាតសិលាចារឹកមានដូចជា ច្រាសមានដង ច្រាសដុសធ្មេញ ចង្កាក់ឈើ ដបបាញ់ទឹក ជក់ធំ កំណាត់ក្រាស់រមូលជាដុំ (សម្រាប់តប់ដេញខ្យល់) ស្កុតក្រដាស ទឹកខ្មៅប្រអប់ ទឹកខ្មៅដប ប៉ុងកំណាត់បីខ្នាតសម្រាប់តប់ទឹកថ្នាំ ក្រដាសផ្តិត២ប្រភេទ គឺក្រាស់និងស្តើង។ ទាក់ទងនឹងបច្ចេកទេសនៃការផ្តិតសិលាចារឹក លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា គឺអាស្រ័យនឹងស្ថានភាព ទីតាំង និងទំហំនៃសិលារឹក។ ដូច្នោះយើងត្រូវស្វែងយល់ពីលក្ខខណ្ឌទំាងអស់នេះសិន…

អស់បារម្ភទៀតហើយ! ក្រពើមួយក្បាលដែលបានរួចនៅភូមិព្រែកកំពឹស ត្រូវអាជ្ញាធរចាប់បានវិញហើយ
ព័ត៌មានជាតិ

អស់បារម្ភទៀតហើយ! ក្រពើមួយក្បាលដែលបានរួចនៅភូមិព្រែកកំពឹស ត្រូវអាជ្ញាធរចាប់បានវិញហើយ

យោងតាមការPost របស់ Facebook Page : ABC Cambodia បានសរសេរបញ្ជាក់យ៉ាងច្បាស់ៗអមជាមួយនិងរូបភាពបីសន្លឹក ដោយមានអត្ថន័យដូចខាងក្រោម៖ Breaking news ពីវិទ្យុABC​កម្ពុជា​ 107.50FM ថ្ងៃ​ទី​ 17 ខែតុលា​ ឆ្នាំ​2020(វេលាម៉ោង​18:45នាទី​) សត្វ​ក្រពើ​មួយ​ក្បាល​ ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ ភ្នំពេញ​ ខណ:នេះ​អាជ្ញាធរចាប់បានហេីយ​ ។ ប្រភព: ABC Cambodia

សង្គ្រាមលោកលើកទី ២ បញ្ចប់​ទៅជាង​៧ទសវត្ស​ទៅ​ហើយ តែ​ជប៉ុន​នៅ​បាត់​ទាហានជាងមួយលាន​នាក់​ទៀត​រក​មិន​ទាន់​ឃើញ
ប្រវត្តិសាស្រ្ត

សង្គ្រាមលោកលើកទី ២ បញ្ចប់​ទៅជាង​៧ទសវត្ស​ទៅ​ហើយ តែ​ជប៉ុន​នៅ​បាត់​ទាហានជាងមួយលាន​នាក់​ទៀត​រក​មិន​ទាន់​ឃើញ

សង្គ្រាមលោកលើកទី ២ បានបញ្ចប់ជាង ៧៥ ឆ្នាំមកហើយ ប៉ុន្តែនៅតែមានទាហានជប៉ុនជាងមួយលាននាក់ទៀតបាន​បាត់​ខ្លួន គ្មានដំណឹង រក​សាកសពមិនឃើញ។ គេ​ដឹង​ថា​ទាហានទាំងនោះនៅ​សល់ឆ្អឹងជាច្រើន រាប់តាំងពីក្នុងប្រទេសរុស្ស៊ី ចិន និងម៉ុងហ្គោលី រហូតដល់កោះប៉ាស៊ីហ្វិកនិងទូទាំងអាស៊ី។ ទោះជាយ៉ាងណាក៏ដោយ! គួរឱ្យស្តាយកេរ្តិ៍ដំណែលនៃការឈ្លានពានរបសទាហានជប៉ុនក្នុងអំឡុងពេលសង្គ្រាមទូទាំងអាស៊ី​មិន​ត្រូវ​បានស្វែងរក​ហើយ​បញ្ហាមួយចំនួននៅ​តែ​មិន​ច្បាស់​រហូត​ដល់​បច្ចុប្បន្ន។ ពិតជាគួរឲ្យស្ដាយណាស់​ដែល​ឆ្អឹងសាកសពរបស់​ពួក​គេនឹង​មិន​អាច​រក​ឃើញ មិន​អាច​កំណត់អត្តសញ្ញណ ហើយ​រក​ទៅ​មាតុប្រទេសវិញដើម្បី​ធ្វើ​ការបញ្ចុះសព្វឲ្យ​ថ្លៃថ្នូរ។ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ទទួលខុសត្រូវចំពោះការជួយជ្រោមជ្រែងរបស់ក្រុមគ្រួសារទាហាន​ដឲបាត់​ខ្លួនដែលមានទុក្ខព្រួយមក​ដល់​បច្ចុប្បន្ន ហើយពួកគេជឿជាក់ថាមានតែចំនួនពាក់កណ្តាលនៃចំនួនអ្នកបាត់ខ្លួនទេ ដែលអាចយកមកវិញបាន។ អ្វីដែលនៅសល់គឺនៅបាតសមុទ្រ កប់នៅកន្លែងមិនស្គាល់អត្តសញ្ញាណ ឬនៅក្នុងតំបន់មិនស្ថិតស្ថេរដោយសារហេតុផលនយោបាយ ឬសន្តិសុខ។ បញ្ហាស្មុគស្មាញបំផុត​គឺថាសាច់ញាតិដែល​នៅ​រស់ កាន់តែចាស់ហើយស្លាប់តាម​កាលជាបន្តបន្ទាប់។ ឯកសារ និងវត្ថុបន្យល់ទុកបាត់បង់ឬបំផ្លាញដោយ​សារ​តម្លៃរបស់​វា។ សម្រាប់​អ្វីដែលនៅសល់ត្រូវបានរកឃើញមួយចំនួន…

ទំនប់វារីអគ្គិសនីខេត្តកំពត បានបើកហើយ សូមបងប្អូននៅតាមដងព្រែកធ្វើការប្រុងប្រយ័ត្ន
សម្រង់

ទំនប់វារីអគ្គិសនីខេត្តកំពត បានបើកហើយ សូមបងប្អូននៅតាមដងព្រែកធ្វើការប្រុងប្រយ័ត្ន

នាព្រឹកថ្ងៃទី ១៧ តុលា ២០២០នេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានចេញសេចក្ដីប្រកាសជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្រ្តរស់នៅអមសងខាងដងព្រែកកំពង់បាយ ឱ្យបានជ្រាបថា ដោយហេតុស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧០០ នាទីព្រឹកនេះ មានកម្ពស់ ១៤៨.៨៩ម ទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ ម៣/វិនាទី។ ហេតុដូចនេះ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះ ទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់ នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចនឹងបណ្តាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។ អាស្រ័យដូចបានជម្រាបជូនខាងលើ…

ក្រសួងធនធានទឹក និងឧតុនិយម ជូនសេចក្ដីប្រកាសអំពីអាកាសធាតុ សូមប្រជាជនប្រុងប្រយ័ត្នបន្ថែមទៀត ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ តុលា ២០២០
សម្រង់

ក្រសួងធនធានទឹក និងឧតុនិយម ជូនសេចក្ដីប្រកាសអំពីអាកាសធាតុ សូមប្រជាជនប្រុងប្រយ័ត្នបន្ថែមទៀត ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ តុលា ២០២០

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅក្នុងថ្ងៃទី ១៦ តុលា ២០២០នេះឱ្យដឹងថា យោងតាមការវិវត្តនៃអាកាសធាតុ មកដល់វេលានេះឃើញថា ប្រព័ន្ធសម្ពាធទាបដែលបានអូសបន្លាយនៅលើប្រទេសកម្ពុជាកាន់តែបង្កើនឥទ្ធិពលជាលំដាប់។ ចំណែកវិសម្ពាធ ដែលបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថា វានឹងក្លាយជាព្យុះទី១៧ កាលពីថ្ងៃទី ១៥ ខែតុលា ២០២០​ នោះ ពេលនេះវាស្ថិតនៅក្នុងកម្រិត វិសម្ពាធដដែល ដោយមានល្បឿនខ្យល់ក្នុងអតិបរមា ១៥ម៉ែត្រក្នុង១វិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ ២ម៉ែត្រក្នុង១វិនាទីតែប៉ុណ្ណោះ។ វិសម្ពាធនេះនឹងធ្វើដំណើរចូលមកភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃទី ១៧ តុលា…

ប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ ក្រោយទឹកហូរច្រោះដី នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង
ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ ក្រោយទឹកហូរច្រោះដី នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

ក្តៅៗយោងតាម Facebook Page របស់លោក HENG Ratana បានបង្ហោះកាលពីចន្លោះម៉ោងប្រាំល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ ក្រោយប្រទះឃើញគ្រាប់មីនជាច្រើនគ្រាប់ដែលមិនទាន់ផ្ទុះ ដោយលោកបានសរសេររៀបរាប់ថា៖ មិនមែនហូរតា​មទឹក​ទេ​ តែក្រោយទឹកហូរច្រោះអស់ដី​ ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះហ្នងនៅតាមផ្លូវ! នៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២០​នេះ​ នៅទិសឃុំកំពង់ល្ពៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។ សូមបន្តអំពាវនាវចំពោះបងប្អូនរស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន​ សូមមេត្តាប្រុងប្រយ័ត្ន​! និងករណីមានឃេីញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ​ សូមរាយការណ៍ជូនប៉ូលីសមូលដ្ឋាន​ ឬកំលាំងសុីម៉ាក់ជាបន្ទាន់​ ដេីម្បីមានវិធានការដោះស្រាយបញ្ហាជូន! After flooding removed surface…

ជួយស៊ែឱ្យម្ចាស់ផ្លាកលេខឡាន 2BF-7453បានឃើញផង
សម្រង់

ជួយស៊ែឱ្យម្ចាស់ផ្លាកលេខឡាន 2BF-7453បានឃើញផង

កាលពីពេលថ្មីៗនេះ យោងតាម Account Facebook ឈ្មោះ : Sophann បានបង្ហោះនូវរូបភាពពីរសន្លឹកនៅក្នុងអត្ថន័យស្វែងរកម្ចាស់ផ្លាកលេខរថយន្ត ដែលបានបាត់ផ្លាកលេខរបស់ខ្លួន ដោយលោកបានសរសេររៀបរាប់ថា៖ 📢📢ដំណឹងស្វែងរកម្ចាស់ផ្លាកលេខឡាន🚘 👉បងប្អូនទំនាក់ទំនង៖010630007 077630007 ដូច្នេះហើយសូមបងប្អូនជួយស៊ែ ដើម្បីឲ្យម្ចាស់ផ្លាកលេខ 2BF-7453 បានឃើញផង អរគុណ។ ម្ចាស់រថយន្តបើបានឃើញហើយ អាចទាក់ទងទៅលេខទូរស័ព្ទខាងលើដើម្បីទំទាក់ទំនងយកផ្លាកលេខរបស់ខ្លួនបាន។

ទិដ្ឋភាពជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុនាថ្ងៃទី១៦ ខែតុលា ២០២០
សម្រង់

ទិដ្ឋភាពជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុនាថ្ងៃទី១៦ ខែតុលា ២០២០

មួយរយៈនេះដោយសារតែមានការធ្លាក់ភ្លៀងខ្លាំងពេក បានធ្វើឲ្យតាមបណ្តាលខេត្តជាច្រើនដែលមានស្ថានដីទំនាបរងការលិចលង់ជាខ្លាំង រហូតដល់ការជម្លៀសប្រជាជនចេញពីផ្ទះដែលពួកគាត់កំពុងរស់នៅទៅរកតំបន់ដែលមានទីទួលសម្រាប់ការរស់នៅបណ្តោះអាសន្ន។ មិនថាតែតាមបណ្តារខេត្តនោះទេ សូម្បីតែនៅក្រុងភ្នំពេញក៏មានការលិចលង់នៅតាមតំបន់ដែលមានដីទំនាបដូចគ្នា ដូចជា៖ ចំការដូង ខណ្ឌដង្កោជាដើម…។ បើក្រលេកទៅមើលខាងក្រុងព្រះសីហនុវិញក៏មានការលិចលង់ច្រើននៅតាមតំបន់ទំនាបដូចគ្នា។ ជាមួយគ្នានេះដែរ ដោយយោងតាមប្រភពរូបភាពឯកសារពី Facebook Page: KPS BreakingNews យើងសង្កេតឃើញថាការលិចលង់មានច្រើន ហើយប៉ូលិសនៅមូលដ្ឋានក៏បានចុះទៅជួយសម្រាលនូវទុក្ខព្រួយរបស់ប្រជាពលរដ្ឋបានច្រើនផងដែរ។ សូមទស្សនារូបភាពឯកសារខាងក្រោម៖ ប្រភពរូបភាព: KPS BreakingNews

ហេតុផល១៦យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ
សម្រង់

ហេតុផល១៦យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ

ការងារគឺជាក្តីស្រមៃរបស់សិស្សានុសិស្សដែលកំពុងសិក្សាចង់បាន បន្ទាប់ពីពួកគាត់បញ្ចប់ការសិក្សា។ ការងារមួយចំនួនគឺជាយាន្តសម្រាប់ចម្លងសិស្សានុសិស្សឱ្យរៀនចប់ ដោយពួកគាត់ធ្វើវាដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់លើការសិក្សារបស់ពួកគាត់ ហើយការងារមួយចំនួនទៀតគឺមនុស្សគ្រប់គ្នាតែងតែធ្វើដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ហើយខាងក្រោមនេះគឺជាហេតុផលទាំងដប់ប្រាំមួយយ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងាររបស់ពួកគាត់៖ ១)-បុគ្គលិកត្រូវការលុយ ២)-កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ ៣)-ការងារទាប ឬខ្ពស់ជាងសមត្ថភាពរបស់បុគ្គលិក ៤)-ខ្វះការសហការនៅក្នុងក្រុមហ៊ុន ៥)-បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ ៦)-ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក ៧)-បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន ៨)-ការប្រគល់ការងារឲ្យបុគ្គលិកច្រើនហួសប្រមាណ ៩)-ធ្វើខ្លួនជាអ្នកដែលចេះគ្រប់សព្វ ១០)-មិនខ្វល់អំពីជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក ១១)-មិនមានការលើកទឹកចិត្តដល់បុគ្គលិកពេលដែលពួកគេសមនឹងទទួលបាន ១២)-មិនបានផ្តល់ជាមតិស្ថាបនា និងបទពិសោធន៍ការងារដល់បុគ្គលិក ១៣)-ស្ថាប័នគិតថាមិនខ្វះទេបុគ្គលិក រើសចូលពេលណាក៏បាន ១៤)-មិនមានរចនាសម្ព័ន្ធការងារច្បាស់លាស់ សាំញាំ ១៥)-ថៅកែមិនចេះតែតាំងខ្លួនធ្វើចេះមិនឱ្យតម្លៃអ្នកមានសញ្ញាបត្រ ១៦)-ការសន្យាខ្យល់របស់អ្នកអ្នកគ្រប់គ្រង ទីណាមានសម្ពាធខ្លាំង ទីនោះនឹងមានតែបុគ្គលិកធ្វើការដើម្បីលុយ និង ស្វែងរកឱកាសល្អដើម្បីចាកចេញ។…

ជួយស៊ែចែកគ្នាដឹងនិងយល់ពីវិធីសង្គ្រោះបន្ទាន់នៅពេលដែលមានករណីមនុស្សលង់ទឹក
សម្រង់

ជួយស៊ែចែកគ្នាដឹងនិងយល់ពីវិធីសង្គ្រោះបន្ទាន់នៅពេលដែលមានករណីមនុស្សលង់ទឹក

ដោយសារតែមួយរយៈនេះមានការធ្លាក់ភ្លៀងខ្លាំងបង្ករឲ្យក្លាយទៅជាទឹកជំនន់ជន់លិចស្ទើគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាយើង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលជួបទុក្ខលំបាកជាខ្លាំង។ ជាមួយគ្នានេះដែរ Page ផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏បានបង្ហោះនូវវិធីសង្គ្រោះបន្ទាន់់នៅពេលដែលមានអ្នកលង់ទឹក សម្រាប់ជាប្រយោជន៍ដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាយល់ដឹង និងអាចជួយសង្គ្រោះបានភ្លាមៗទាន់ពេលវេលា ប្រសិនបើមានករណីមានមនុស្សលង់ទឹក។ វិធីសង្គ្រោះបន្ទាន់នៅពេលលង់ទឹក!!! ការលង់ ឬការជិតស្លាប់ដោយសារលង់ទឹក ច្រើនតែជាបញ្ហាដែលគេតែងតែហៅឲ្យអ្នកធ្វើការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ មកជួយសង្គ្រោះ មុននឹងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។ ១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅនឹងឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។ ២) ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន…

សូមប្រយ័ត្នទាំងអស់គ្នា! ក្រពើមួយក្បាលបានរួចចេញពីទ្រុងនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ
សម្រង់

សូមប្រយ័ត្នទាំងអស់គ្នា! ក្រពើមួយក្បាលបានរួចចេញពីទ្រុងនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

យោងតាមការផ្សព្វផ្សាយរបស់ Facebook page ព័ត៌មាន ដើមរាំង-dermrang ថាមានសត្វក្រពើមួយក្បាលបានរួចចេញពីទ្រុងដែលស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ហេតុដូច្នេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នា មេត្តាមានការប្រុងប្រយ័ត្នឱ្យបានច្រើនចំពោះខ្លួនឯងផ្ទាល់និងកូនក្មេងៗតូចផងដែរ។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុងដែលខាងFacebook page ដើមរាំង-dermrang បានបង្ហោះជាផ្លូវការណ៍៖ ជួយស៊ែរដំណឹងបន្ទាន់! សត្វ«ក្រពើ១ក្បាល»បានរួចចេញពីអាង នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីព្រឹកទី១៥.១០.២០២០! (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន!។ លោកបន្តថា៖ រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម…

ដំណឹង! អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមបណ្ដាលខណ្ឌមួយចំនួន
សម្រង់

ដំណឹង! អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមបណ្ដាលខណ្ឌមួយចំនួន

យោងតាមសេចក្ដីប្រកាសរបស់ អគ្គិសនីកម្ពុជា – EDC បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដំណើរការជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់សង្កាត់/ខណ្ឌមួយចំនួន ដោយគិតចាប់ពីថ្ងៃទី ១៥ តុលា ២០២០ ដល់ថ្ងៃទី ១៨ តុលា ២០២០នេះតទៅ។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ អស្រ័យដូចការជម្រាបជូនដំណឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាប និងអធ្យាស្រ័យចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងពេលនេះ។ សម្រាប់សេចក្ដីលម្អិត នៃតំបន់សង្កាត់ និងខណ្ឌផ្សេងៗ សូមអាននូវសេចក្ដីប្រកាសខាងក្រោមនេះ ៖

អស្ចារ្យណាស់! ប្រាសាទមេបុណ្យខាងលិចជាអាងស្តុកទឹកដ៏ធំមហាសាលដែលបានសាងសង់ឡើងដោយដូនតាខ្មែរ
ទេសចរណ៍

អស្ចារ្យណាស់! ប្រាសាទមេបុណ្យខាងលិចជាអាងស្តុកទឹកដ៏ធំមហាសាលដែលបានសាងសង់ឡើងដោយដូនតាខ្មែរ

– ទីតាំងភូមិសាស្ត្រ ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។ ប្រាសាទនេះមានលកខណៈប្លែក ពិសេស សំនង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំកណ្តាល និងពីរទៀតនៅចុងសងខាងនៃថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំនង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច។ យោងតាមការបកស្រាយរបស់លោក ជីវ តាក្វាន់ បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី…

ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​នៅ​ក្នុង​យុគ​ឌីជីថល​ ដោយ​ Arjun Narayan ប្រធានផ្នែកទំនុក​ចិត្ត ​និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​​​​ TikTok ​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​
PR

ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​នៅ​ក្នុង​យុគ​ឌីជីថល​ ដោយ​ Arjun Narayan ប្រធានផ្នែកទំនុក​ចិត្ត ​និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​​​​ TikTok ​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​

សុខភាព​ផ្លូវ​ចិត្ត​​នៅ​តែបន្ត​រង​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​​វិស័យ​សុខភាព​សាធារណៈ​នៅ​ជុំ​វិញពិភព​លោក​។​ បើ​យោង​តាម​​អង្គការ​សុខភាពពិភព​លោក មនុស្ស​ប្រមាណ​​មួយ​​ពាន់​លាន​នាក់​កំពុង​​រស់​នៅ​ជា​មួយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​​។​ ផ្ទុយ​ទៅ​វិញ​​ ​ប្រទេស​នីមួយៗ​ចំណាយថវិកាស្ទើតែ​​ ២%​​ទៅ​លើ​​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​រស់​នៅ​ដោយ​មិនបាន​​ទទួល​​សេវា​កម្ម​នេះ​​ប្រកប​ដោយ​គុណភាព​។​ បើ​យោង​ទៅ​តាម​​អង្គការ​ចិត្ត​សង្គម​ អន្តរ​វប្បធម៌ នៅ​ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជាប្រមាណ ១៦​លាន​នាក់​ ប្រហែលជា ៤០%នៃពួក​គេ​បាន​ទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត និងវិបត្តិផ្លូវចិត្ត ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​ មជ្ឈមណ្ឌល​សុខភាព​ត្រឹម​តែ​ ២%​​តែ​ប៉ុណ្ណោះ​ដែល​អាច​​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​នេះ​ដល់​អ្នក​ជំងឺ​បាន​​។​ ទិវាសុខភាព​ផ្លូវ​ចិត្ត​ពិភព​លោក​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែតុលា​ជារៀង​រាល់​ឆ្នាំ​ ហើយ​បាន​ផ្តល់​ឱកាស​ដល់​​មនុស្ស​ជុំ​វិញ​ពិភព​លោក​មក​ចូល​រួម​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​​ប្រឈម​នេះ​​។ ឆ្នាំ​នេះ​ផង​ដែរ​ អង្គការ​សុខភាពពិភព​លោក​ (WHO) សហព័ន្ធ​ពិភព​លោក​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ (WFMH) និងអង្គការ​​រួប​រួម​គ្នា​ដើម្បី​សុខភាព​ផ្លូវ​​ចិត្ត​ពិភព​លោក (UnitedGMH) ​ បាន​រួម​គ្នា​បង្កើតឲ្យ​មាន​កិច្ច​ពិភាក្សា​​​ទៅលើ​​យុទ្ធនាការ​មួយ​ហៅ​ថា «ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត៖ ចាប់​ផ្តើម​​ដាក់​ទុន​បន្ថែម​ទាំង​អស់​គ្នា​​»​( Move…

Yang Kyoungjong បុរសសញ្ជាតិកូរ៉េម្នាក់គត់ ប្រ យុទ្ធ​ឲ្យ​ប្រទេស​ ៣ ​ក្នុងសង្គ្រា មលោកលើកទី ២
ប្រវត្តិសាស្រ្ត

Yang Kyoungjong បុរសសញ្ជាតិកូរ៉េម្នាក់គត់ ប្រ យុទ្ធ​ឲ្យ​ប្រទេស​ ៣ ​ក្នុងសង្គ្រា មលោកលើកទី ២

Yang Kyoungjong បុរសសញ្ជាតិកូរ៉េតែ​ម្នាក់​គត់​ដែល​ត្រូវ​បា​គេ​ដឹង​ថា​បាន​ចូល​ធ្វើ​ទាហានឲ្យ​កងទ័ពចក្រព័ទ្ធជប៉ុន ទាហានក្រហមសូវៀត និង​ទាហានណាស៊ីអាល្លឺម៉ង់​ក្នុង​សង្គ្រា មលោកលើក​ទី​២​ មុន​ពេល​គាត់​ត្រូវចាប់ខ្លួន​ដោយ​កងទ័ពអាមេរិក​នៅ​ឆ្នេរ Utah ក្នុង​ខែ​មិថុនា ឆ្នាំ ១៩៤៤។ គាត់​ជាជនជាតិកូរ៉េត្រូវ​បាន​កងទ័ពជប៉ុនចា ប់​ខ្លួន​បង្ខំ​ឲ្យ​ទៅ​ប្រ យុទ្ធជាមួយកងទ័ពសហភាពសូវៀត។ ពេល​កងទ័ពសូវៀតចាប់​បាន ​គាត់​ត្រូវ​បង្ខំឲ្យ​ធ្វើ​ទាហាន​សូវៀតទៅ​ប្រ យុទ្ធជាមួយកងទ័ពអាល្លឺម៉ង់។ ​ពេល​អាល្លឺម៉ង់​ចា ប់​បាន​គាត់​ក៏​ត្រូវ​គេ​បង្ខំ​ឲ្យ​ស្លៀកសម្លៀកបំពាក់កងទ័ពណាស៊ីដើម្បី​ការពារ​នៅ​សមរភូមិ Normandy។ កន្លែង​នោះហើយ​ដែល​គាត់​ត្រូវ​ចា ប់​ខ្លួនបាន​ដោយ​កងទ័ពអាមេរិក។ នេះ​គឺ​ជា​រឿង​រ៉ាវ​ជីវិត​របស់​លោក Yang Kyoungjong ដែល​ជាមនុស្សម្នាក់ប្រ យុទ្ធក្នុង​សង្គ្រាមឲ្យ​ប្រទេស ៣ ផ្សេងគ្នាក្នុង​សង្គ្រាម​មួយ។ ក្នុងតំបន់​អាស៊ីខាងកើត ប្រទេសកូរ៉េ និង​ចិន​ត្រូវ​កងទ័ពជប៉ុនចូល​លុកលុយ…

ជួយគ្នាក្នុងគ្រាលំបាក! ទឹកចិត្តលោកឧកញ៉ា និងលោកជំទាវជាច្រើនរូបនៅកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនទាំងអស់ដែលកំពុងតែជួបគ្រោះទឹកជំនន់
សម្រង់

ជួយគ្នាក្នុងគ្រាលំបាក! ទឹកចិត្តលោកឧកញ៉ា និងលោកជំទាវជាច្រើនរូបនៅកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនទាំងអស់ដែលកំពុងតែជួបគ្រោះទឹកជំនន់

យោងតាមសេចក្ដីប្រកាសរបស់គេហទំព័ររបស់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានប្រកាសនូវទឹកចិត្តសម្បុរសរបស់អ្នកឧកញ៉ា និងលោកជំទាវ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងតែជួបគ្រោះទឹកជំនន់​នៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលថ្មីៗនេះ។ រាយនាមសម្បុរសជនរួមមាន ៖ ១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវ ម៉ៅ ចំណាន ២០​ មុឺនដុល្លារ។ ២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។ ៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។ ៤.លោកឧកញ៉ា​ ឌួង​ ឆាយ​ និង​ លោកជំទាវ​…

ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅមានការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពើនៅភូមិព្រែកសំរោង៣
សម្រង់

ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅមានការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពើនៅភូមិព្រែកសំរោង៣

មួយរយៈនេះដោយសារតែមានការធ្លាក់ភ្លៀងខ្លាំង ព្រមជាមួយនិងទឹកជំនន់លិចលង់ស្ទើគ្រប់ទីកន្លែង បានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងតាខ្មៅជាពិសេសអ្នករស់នៅភូមិព្រែកសំរោងបី មានការព្រួយបារម្ភខ្លាំងជាមួយនឹងអាងចិញ្ចឹមក្រពើមួយកន្លែង ដោយមានទីតាំងស្ថិតនៅ ភូមិព្រែកសំរោងបី ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើយោងតាមការpostរបស់ Facebook pageឈ្មោះ : គ្រូ-Teacher of Cambodia #សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នជាបន្ទាន់ 🙏🙏🙏 ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដោយសារមានការលិចទឹកខ្លាំង៕ 14.10.2020 បើយោងតាម Facebook ឈ្មោះ សុផាន់ណា អ្នកចូលចិត្តផុស បានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖ “ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ពួកគាត់សំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច…

ប្រវត្តិនិងឫសគល់នៃល្ខោនបុរាណឬល្ខោនពោលស្រី
សម្រង់

ប្រវត្តិនិងឫសគល់នៃល្ខោនបុរាណឬល្ខោនពោលស្រី

  ល្ខោនបុរាណ ឬអ្នកខ្លះហៅថា ល្ខោនពោលស្រី គឺជាល្ខោនមួយនៃភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទោះបីជាមកដល់បច្ចុប្បន្ន ល្ខោននេះហាក់ដូចជាគេដឹងថាមានតែនៅវត្តកៀនស្វាយក្រៅក៏ដោយ តែបើតាមការបញ្ជាក់របស់លោកយាយ ជា មុត និងលោកយាយ គិន យិន ថាល្ខោននេះមានឫសគល់មកពីខាងព្រែកថោង-ព្រែកហ្លួងក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានគ្រូឈ្មោះ លោកយាយ ជិញ ជាអ្នកបង្ហាត់បង្រៀនអ្នកភូមិនៅវត្តកៀនស្វាយក្រៅកាលពីប្រមាណជាង៧០ឆ្នាំមុន ហើយក៏បន្តរីកដុះដាលមកដល់បច្ចុប្បន្ន។ នេះសបញ្ជាក់ឲ្យឃើញជាឧទាហរណ៍មួយនៃការបន្តវេនមត៌កវប្បធម៌អរូបី តាមរយៈការផ្សាំបណ្តុះតៗគ្នាពីភូមិមួយទៅភូមិមួយ។ ល្ខោនបុរាណនៃវត្តកៀនស្វាយក្រៅនេះស្ទើរតែបាត់បង់ទៅហើយ ក្រោយសម័យ ប៉ុល ពត។ រហូតមកដល់រវាងចុងទសវត្សរ៍១៩៩០ ទើបមានការផ្តួចផ្តើមឲ្យមានការសម្តែងឡើងវិញ…

បាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតដោយសារតែជំនន់ទឹកភ្លៀង នារាត្រីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០
សម្រង់

បាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតដោយសារតែជំនន់ទឹកភ្លៀង នារាត្រីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០

ទំនប់សណ្តរស្ទឹងព្រែកត្នោតបានបាក់ហើយដោយសារជំនន់ទឹកភ្លៀងនាំអោយធ្លាយលិចលង់ផ្លូវកម្លាំងសមត្ថកិច្ច ទាំង១៤ខណ្ឌកំពុងចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ។បានបាក់ដោយសារជំនន់ទឹកភ្លៀងនៅតាមស្ទឹងព្រែកត្នោត ហេីយការបាក់ធ្លាយនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមសង្កាត់មួយចំនួនរបស់ខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង លើសណ្តរស្ទឹងព្រែកត្នោតនេះ។អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯការភាពខណ្ឌទាំង១៤ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានអាវុធហត្ថ ត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនៅពេលដែលទំនប់សណ្តរស្ទឹងបានបាក់ធ្លាយ៕ ប្រភព: Town News