ក្តៅៗយោងតាម Facebook Page របស់លោក HENG Ratana បានបង្ហោះកាលពីចន្លោះម៉ោងប្រាំល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ ក្រោយប្រទះឃើញគ្រាប់មីនជាច្រើនគ្រាប់ដែលមិនទាន់ផ្ទុះ ដោយលោកបានសរសេររៀបរាប់ថា៖

មិនមែនហូរតាមទឹកទេ តែក្រោយទឹកហូរច្រោះអស់ដី ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះហ្នងនៅតាមផ្លូវ! នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅទិសឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
សូមបន្តអំពាវនាវចំពោះបងប្អូនរស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន សូមមេត្តាប្រុងប្រយ័ត្ន! និងករណីមានឃេីញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជូនប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ជាបន្ទាន់ ដេីម្បីមានវិធានការដោះស្រាយបញ្ហាជូន!
After flooding removed surface ground and then uncovered landmines and unexploded ordinances! Today, 16 October 2020 at Samlot District, Battambang province!















យោងតាមរូបភាពឯកសារខាងលើ សូមពុកម៉ែបងប្អូនទាំងអស់គ្នា ដែលរស់នៅក្នុង ស្រុក សំឡូត ខេត្តបាត់ដំបង មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិតជា យថាហេតុបាន។
សូមអរគុណ
ប្រភព៖ HENG Ratana

