កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់
ការផ្សាយពាណិជ្ជកម្ម

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេកពីព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នកគឺជាប្តីដែលបរាជ័យម្នាក់។

ពីមុន ប្រពន្ធតែងតែចង់ចេញទៅដើរលេងជាមួយប្តីនាង គំរោងបានរៀបចំឡើងច្រើនលើកច្រើនសារ ប៉ុន្តែប្តីនាងចេះតែថាគ្មានពេលកំដរនាងទៅ។ ចាប់ពីពេលនោះមក ដំណើរកំសាន្តរបស់នាងក៏មិនត្រូវការប្តីរបស់នាងទៀតដែរ។

ការផ្សាយពាណិជ្ជកម្ម

នាងទៅញាំបាយជាមួយមិត្តភ័ក្តិ យប់ហើយ ភ្លៀងក៏ខ្លាំង នាងខលហៅប្តីឲ្យមកទទួលនាងផង ប្តីនាងឆ្លើយទាំងធុញទ្រាន់ ៖”មិនឃើញភ្លៀងខ្លាំង ស្ទះចរាចរណ៍ទេហេ! មិនចេះហៅតាក់ស៊ីជិះមកវិញទេអី?”

ចាប់ពីថ្ងៃនោះមក ចិត្តនាងក៏ដូចជាភ្លៀងធ្លាក់នៅយប់នោះដែរ!

ការផ្សាយពាណិជ្ជកម្ម

ក្រោយភ្លៀងផ្លូវរអឹល នាងខំតោងរកចាប់ដៃប្តី បន្តែគាត់គិតតែដើរម្នាក់ឯងដោយមិនខ្វល់ពីនាងសោះពេលនោះ ចិត្តនាងប្រែជាត្រជាក់ដូចទឹកកក។ ចាប់ពីពេលនោះមក នាងមិនត្រូវការមើលថែរបស់គាត់ទៀតឡើយ។

ទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិ នាងចង់ឲ្យប្តីទៅចូលរួមជាមួយ តែប្តីថារវល់ធ្វើការថែមម៉ោង។ ឃើញគេទៅជាគូៗ នាងក៏ខលទៅប្តីម្តងទៀត តែបែរជាឮសំលេងផឹកស៊ីសើចសប្បាយ ចាប់ពីពេលនោះមកចិត្តនាងបានស្លាប់បាត់ហើយ។ ហើយក៏មិនត្រូវការគាត់ទៅកំដរទៀតដែរ។

ការផ្សាយពាណិជ្ជកម្ម

កូនឈឺក្តៅខ្លួនខ្លាំង នាងភ័យស្លន់ស្លោខលរកប្តី សម្តីទីមួយដែលនាងស្តាប់ឮ ៖” ភ្លើទេហេ! មើលកូនយ៉ាងម៉េចបានបណ្តោយឲ្យកូនឈឺ ហើយម៉េចមិនប្រញាប់នាំកូនទៅពេទ្យ!?” ចិត្តនាងប្រៀបដូចកាំបិតរាប់ពាន់ចាក់ទម្លុះបេះដូងចាប់តាំងពីពេលនោះមក ពេលដែលនាងគ្មានទីពឹង ត្រូវការជំនួយបំផុត ក៏នាងមិនប្រាប់ប្តីឲ្យដឹងទៀតដែរ!

ធ្លាប់បានអានពាក្យមួយឃ្លា បើសិនជាពេលដែលនាងត្រូវការអ្នកបំផុត គឺប្រៀបដូចជាអ្នកលោតឆ័ត្រយោងត្រូវការឆ័ត្រដូច្នោះដែរ បើនៅពេលនោះគ្មានវត្តមានរបស់អ្នកទេ អ៊ីចឹងពេលក្រោយៗទៀតក៏មិនបាច់មានវត្តមានរបស់អ្នកជារៀងរហូត។ នេះគឺជាអារម្មណ៍ពិតរបស់មនុស្សស្រីប្រសិនបើនាងត្រូវការអ្នក អ្នកគឺជាអ្វីៗគ្រប់យ៉ាងរបស់នាង។ ប្រសិនបើនាងឈប់ត្រូវការអ្នកទៀតហើយ អ៊ីចឹងអ្នកគឺលេងមានន័យសំរាប់នាងទៀតហើយ។

ការផ្សាយពាណិជ្ជកម្ម

ចុងក្រោយជូនពាក្យមួយដល់អ្នកទាំងអស់គ្នា៖

ចាំទុក ពេលខ្ញុំនៅស្តាយស្រណោះអ្នក អ្នកគួរចេះថែរក្សាខ្ញុំវិញផង

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំអាចសម្របតាមអ្នក ខ្ញុំក៏អាចប្តូរអ្នកចេញដូចគ្នា។

អាវដែលរហែក មិនអីទេ អាចប៉ះវិញបាន!

ការផ្សាយពាណិជ្ជកម្ម

សាច់ដែលមុតរបួស មិនអីទេ អាចដេរជិតបាន!

តែចិត្តដែលរហែកហើយ គឺមិនងាយនឹងដេរបានទេ!

ការផ្សាយពាណិជ្ជកម្ម

ឈឺ កុំចាំដល់ខ្ញុំយំ ទើបអ្នកនិយាយថាអាណិតខ្ញុំ!

កុំចាំដល់ខ្ញុំប្រាប់ថាហត់នឿយហើយ បានអ្នកចេះនឹកឃើញកំដរខ្ញុំ!

កុំចាំដល់ខ្ញុំចាកចេញហើយ ទើបអ្នកនិយាយថានៅស្រលាញ់ខ្ញុំ!

ប្រសិនបើខ្ញុំចាកចេញហើយ គឺគ្មានថ្ងៃខ្ញុំបកក្រោយវិញទេ!

ប្រភព : Coco02.net
បកប្រែ : សុខ គឹមទៀវ

ការផ្សាយពាណិជ្ជកម្ម