
M1891/30 Mosin-Nagant កាំភ្លើងគួរឲ្យទុកចិត្តបំផុតរបស់ទាហានបាញ់ស៊ីបសូវៀត
ក្នុងដៃទាហានបាញ់ស៊ីបរបស់សហភាពសូវៀត(រុស្សី)ទាំងទាហានលបបាញ់ស្រីនិងបុរសសុទ្ធតែប្រើប្រាស់កាំភ្លើងម៉ាក M1891/30 (M1891 Mosin-Nagant )ដែលល្បីថាជាកាំភ្លើងមានគុណភាពនិងបានផ្ដាច់ជីវិតទាហានអស់ជាច្រើន។ ឧទាហរណ៍! ពេលសង្គ្រាមចប់សូវៀតបានបង្ហាញថាទាហានរបស់ខ្លួនបានទទួលពិន្ទុខ្ពស់ ពីការប្រើប្រាស់ទាហានបាញ់ស៊ីបច្រើនជាងគេ ខណៈដែលអ្នកទាំងនោះបានសម្លាប់សត្រូវបានដល់ទៅ ៤២០០នាក់។ បើប្រៀបធៀបទៅនឹងប្រទេសដែលចូលរួមក្នុងសង្គ្រាមលោកលើកទី២ សហភាពសូវៀតអ្នកអ្នកផលិតទាហានបាញ់ស៊ីបនេះច្រើនជាងគេបំផុត។ តម្រូវការការផលិតកាំភ្លើងបាញ់ស៊ីបបានកើនឡើងហើយកាំភ្លើងដែលល្អបំផុតរបស់ពួកគេគឺ (M1891 Mosin-Nagant ) ដែលបំពាក់កែវឆ្លុះ 3.5x PU ។ កាំភ្លើងនេះប្រើប្រាស់គ្រាប់ទំហំ ៧.៦២x៥៦មីលីម៉ែត្រដែលមួយបង់មាន៥គ្រាប់។ កាណុងមានប្រវែង២៨.៧អ៊ីងហើយវាប្រើប្រាស់កែវឆ្លុះ 3.5x PU ដែលធ្វើឲ្យវាក្លាយជាកាំភ្លើងដ៏គ្រោះថ្នាក់បំផុតរបស់សហភាពសូវៀត។ ក្នុងសង្គ្រាមលោកលើកទី២កែវឆ្លុះជាង២២ម៉ឺនគ្រាប់បានផលិតសម្រាប់បំពាក់លើកាំភ្លើងហើយ M1891 Mosin-Nagant នេះត្រូវបានសូវៀតផលិតជាង១០ម៉ឺនដើម។ កាំភ្លើងនេះប្រើប្រាស់យ៉ាងជោគជ័យក្នុងសង្គ្រាមលោកលើកទី២ពិសេសក្នុងសមរភូមិស្ដាលីនក្រាដ ហើយបន្តរហូតដល់ការស្រុតចុះនៃរដ្ឋាភិបាលក្រុងប៊ែឡាំងក្នុងឆ្នាំ១៩៤៥។…




















