ឃាត់ខ្លួនលោកយាយអាយុ​ ៧៦ឆ្នាំ ម្នាក់ពីបទ ញុះញង់ក្មេងតូចចំនួន ៧នាក់ ឱ្យដើរសុំទាន យកលុយឱ្យគាត់

ឃាត់ខ្លួនលោកយាយអាយុ​ ៧៦ឆ្នាំ ម្នាក់ពីបទ ញុះញង់ក្មេងតូចចំនួន ៧នាក់ ឱ្យដើរសុំទាន យកលុយឱ្យគាត់
ការផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គុជ គីឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមផ្លូវមាត់ទន្លេ ដោយដឹកនាំ និង បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពងារអនីតិជន។

ប្រតិបត្តិការបង្រ្កាបនេះ កំម្លាំងជំនាញ បានរំដោះក្មេងៗ សុំទានចំនួន ០៧នាក់ ស្រី០២នាក់ ប្រុស០៥នាក់ និងបានឃាត់ខ្លួនឈ្មោះ អ៊ុ យឿន ភេទស្រីអាយុ ៧៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវពួកក្មេងៗ និងយកលុយដែលបានពីការសុំទានរបស់ក្មេងៗទាំងនោះ៕

ការផ្សាយពាណិជ្ជកម្ម
Photo_2020 09 02_12 43 04
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Photo_2020 09 02_12 43 12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Photo_2020 09 02_12 43 18
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ការផ្សាយពាណិជ្ជកម្ម