នៅវេលាម៉ោង ១៨:៥០នាទី ថ្ងៃទី ១៩/០៨/២០២០ នៅចំនុច ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានករណីស្ត្រីមានផ្ទៃពោះម្នាក់ ដេកស្លាប់នៅមុខបន្ទប់ទឹក ក្រោយទទួលបានពត៌មាន កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការក្រុង ចុះធ្វើកោសល្យវិច័យសព ។
សពមានឈ្មោះ ធិន លីកា ភេទស្រី ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅកន្លែងកើតហេតុខាងលើ មានផ្ទៃពោះ ៧ខែជាង ។ ក្រោយពិនិត្យរួចបានបញ្ជាក់ថា សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក ធ្វើឱ្យដាច់អណ្ដាត និងមានស្នាមក តាមការសាកសួរពត៌មាន បានឲ្យដឹងថា សពមានជំងឺប្រចាំកាយ (ជំងឺតេតានុស ប្រកាច់ញឹកញាប់) ។ បច្ចុប្បន្ន សពបានប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ប្រភព ៖ ស្នងការនគរបាលខេត្តកោះកុង

