សម្រស់ស្រុកស្រែជនបទ ពិតជាស្រស់ស្អាត ទាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង!

សម្រស់ស្រុកស្រែជនបទ ពិតជាស្រស់ស្អាត ទាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង!
ការផ្សាយពាណិជ្ជកម្ម

យោងតាមគណនីផេករបស់ លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងខ្លឹមសារដ៏មានន័យ បង្ហាញពីសម្រស់នៃធម្មជាតិពណ៌បៃតង នៃទីស្រុកស្រែជនបទ បានធ្វើឱ្យមហាជនមានការស្រឡាញ់ ពេញចិត្តទៅនឹងទិដ្ឋភាពនេះយ៉ាងក្រៃលែង។ ដោយលោកចៅហ្វាយស្រុកបានសរសេរខ្លឹមសារដូចតទៅ ៖

តើ«សម្រស់»ពិតជាអាស្រ័យនៅលើក្រសែភ្នែករបស់អ្នកមើលមែនឬ? (Is “Beauty” really in the eye of the beholder?)

ការផ្សាយពាណិជ្ជកម្ម

ថ្ងៃមុន ជួនជាចៃដន្យសុំផ្លូវអ្នកភូមិដើរវាងឆ្លងកាត់តាមក្រោយផ្ទះរបស់ពួកគាត់ ក៏បានពើបប្រទះនឹងទេសភាពដ៏ស្រស់ត្រកាលប្រៀបបាននឹងផ្ទាំងគំនូរគូរដោយដៃកសិករមួយនេះ ដែលកំពុងតែលាក់ខ្លួនពួនកាយ ដាច់ឆ្ងាយពីភ្នែកអ្នកដទៃដូចជាខ្ញុំ។ រំពេចនោះ ខ្ញុំមិនអាចទ្រាំនឹងមិនសួរខ្លួនឯងបានថា៖ “តើភាពស្រស់ស្អាត និងការអោយតម្លៃទៅលើអ្វីមួយ គឺពិតជាស្ថិតនៅលើក្រសែភ្នែករបស់អ្នកមើលវាមែនទេ?”

សម្រាប់អ្នកព្រះដាក់ នៅទីនេះគ្រាន់តែផ្នែកខាងក្រោយមួយនៃភូមិ និងជាកន្លែងដែលគេមិនសូវចាប់អារម្មណ៍ ឬឱ្យតម្លៃដូចផ្នែកខាងមុខដែលជាប់នឹងផ្លូវធំឡើយ។ សម្រាប់ខ្ញុំ កន្លែងនេះមានភាពឥតខ្ចោះសម្រាប់ឱ្យអ្នកទីក្រុង”មកដកដង្ហើម” និងអាចក្លាយជាគោលដៅទេសចរណ៍ក្នុងក្តីសុបិន្តរបស់អ្នកស្រលាញ់ភាពស្ងប់ស្ងាត់ និងទេសចរណ៍តាមបែបជនបទ។

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ជីវភាពរបស់ពួកគាត់អាស្រ័យលើការចិញ្ចឹមមាន់ និងកង្កែប ផ្គត់ផ្គង់ឱ្យទៅអ្នកខាងមុខ ដើម្បីធ្វើជាមាន់អាំង និងកង្កែបបោក លក់ទៅឱ្យភ្ញៀវទេសចរដែលឆ្លងកាត់ភូមិព្រះដាក់។ ខ្ញុំចេះតែឆ្ងល់ថា ចុះបើមាន់ក៏មាន កង្កែបក៏មាន ហេតុអ្វីមាន់អាំងកង្កែបបោកមិនអាចអាំងនៅទៅនេះបាន? ហើយបើបានអង្គុយហូបនៅហ្នឹងកន្លែងផ្ទាល់ទៀត ព្រមទាំងអាចគយគន់បណ្តែតអារម្មណ៍មើលទេសភាពវាលស្រែធំល្វឹងល្វើយពណ៌បៃតងខ្ចី មិនដឹងមានន័យយ៉ាងណាទេ…សូម្បីតែហូបនំបញ្ចុកព្រះដាក់ដ៏ល្បីនៅទីនេះក៏សមនឹងបរិយាកាសខ្លាំងណាស់ដែរ។

និយាយដោយត្រង់ បើអ្នកភូមិរៀបឱ្យមាន”ផ្ទះស្នាក់ – Homestay”នៅក្នុងតំបន់នេះ ខ្ញុំប្រហែលជាអតិថិជនទីមួយហើយមើលទៅ ជាពិសេសនៅក្នុងរដូវវស្សាតែម្តង។ ស្រមៃពេលយប់ស្ងាត់ក្រោយពេលភ្លៀងធ្លាក់ ស្តាប់កូនក្អាត់យំមុនពេលចូលគេង ភ្ញាក់ឡើងដោយសំឡេងមាន់រងាវ មើលព្រះអាទិត្យរះនៅលើវាលស្រែដ៏ស្រស់ត្រកាល និងដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធនាពេលព្រឹកព្រលឹម ជីវិតប្រហែលជាមានន័យខ្លាំងណាស់។ ❤️
#ទេសចរណ៍ជនបទ | #ព្រះដាក់ភូមិគំរូ

ការផ្សាយពាណិជ្ជកម្ម

សូមអញ្ជើញទស្សនារូបភាពត្រជាក់ភ្នែកនៅខាងក្រោមនេះ ៖

ការផ្សាយពាណិជ្ជកម្ម
118777891_317317143023335_6545361165729600450_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
118672625_317317203023329_29255188130890896_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
118716389_317317283023321_4534072941052490886_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
118745727_317317313023318_2731258050513399392_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
118766220_317317153023334_1934071434098553323_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
118841693_317317213023328_5256190643478182003_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ ហ្វេសប៊ុគផេក ឃឹម ហ្វីណង់ – Khim Finan

ការផ្សាយពាណិជ្ជកម្ម