សម្រង់

អាមេរិក អនុម័តការលក់អាវុធទៅកូរ៉េខាងត្បូង ប្រេស៊ីល កាណាដា ក្រូអាស៊ី អារ៉ាប៊ីសាអូឌីត និងលីបង់ក្នុងពេល​តែមួយ
បច្ចេកវិទ្យា

អាមេរិក អនុម័តការលក់អាវុធទៅកូរ៉េខាងត្បូង ប្រេស៊ីល កាណាដា ក្រូអាស៊ី អារ៉ាប៊ីសាអូឌីត និងលីបង់ក្នុងពេល​តែមួយ

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធដល់ប្រទេសចំនួន ៦ ដែលមានទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារ។ មុខទំនិញដែលមានតម្លៃខ្ពស់បំផុតនៃការលក់ទាំង ៦ នោះគឺការធ្វើទំនើបកម្មយោធារបស់ប្រទេសក្រូអាស៊ីនូវរថយន្ដប្រយុទ្ធ M2A2 សម្រាប់ប្រតិបត្ដិការនៅលើវាលខ្សាច់ ដែលមានទឹកប្រាក់ប្រមាណ ៧៥៧ លានដុល្លារ។   ប្រទេសនៅតំបន់ឧបទ្វីបបាល់កង់មួយនេះ បានស្នើសុំទិញកាំភ្លើងយន្តម៉ាក 84 M240 កាំជ្រួចមីស៊ីលប្រឆាំងរងក្រោះ TOW ជិត ២,០០០ គ្រាប់ កាំណុងបាញ់កាំជ្រួចផ្សែង M257 smoke grenade launchers ជើងទម្របាញ់ម៊ីស៊ីល និងHunter/Killer technology។ អ្នកម៉ៅការសំខាន់សម្រាប់ការរៀបចំ​អាវុធ​ទាំងនេះ​គឺ​ក្រុមហ៊ុនអាវុធ…

ដឹងទេថា ហេតុអ្វីពេលដែលភ្ជាប់ពាក្យ ឬរៀបការ គេតែងតែពាក់ចិញ្ចៀននៅដៃនាង?
សង្គម

ដឹងទេថា ហេតុអ្វីពេលដែលភ្ជាប់ពាក្យ ឬរៀបការ គេតែងតែពាក់ចិញ្ចៀននៅដៃនាង?

រាប់ពាន់ឆ្នាំមកហើយ ការពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ ត្រូវបានគេពាក់នៅលើម្រាមដៃនាងខាងឆ្វេង ប៉ុន្តែតើអ្នកដឹងពីប្រភពដើមនៃប្រពៃណីមួយនេះនៅទូទាំងពិភពលោកនេះទេ? អ្នកខ្លះផ្តល់កិត្តិយសដល់រ៉ូម៉ាំង និងក្រិកបុរាណ ដែលជឿថា សរសៃវ៉ែននៅម្រាមដៃទីបួននៃដៃឆ្វេង (វ៉ែនតាអាម៉ូរីស ឬសរសៃឈាមវ៉ែននៃសេចក្តីស្រឡាញ់) បានរត់ដោយផ្ទាល់ទៅកាន់បេះដូង។ ទោះបីជារឿង“ សរសៃនៃសេចក្តីស្រឡាញ់” មានលក្ខណៈទាក់ទាញ និងត្រូវបានគេដកស្រង់យ៉ាងទូលំទូលាយក៏ដោយ ក៏ការយល់ដឹងអំពីប្រព័ន្ធឈាមរត់ បានធ្វើឱ្យវិទ្យាសាស្ត្រនៅពីក្រោយរឿងព្រេងនិទាននេះផងដែរ។ យើងចូលចិត្តសម្មតិកម្មម្រាមដៃរបស់ជនជាតិចិន ពីព្រោះវាភ្ជាប់មកជាមួយការពន្យល់ដ៏ផ្អែមល្ហែម និងថែមទាំងបង្ហាញឱ្យឃើញកាន់តែមានអត្ថន័យបន្ថែមទៀត។ ជនជាតិចិនជឿជាក់ថា ម្រាមដៃនីមួយៗគឺជាតំណាងនៃអ្នកជំនាន់មុន និងបច្ចុប្បន្ននៃអ្នក និងសមាជិកគ្រួសាររបស់អ្នក។ មេដៃតំណាងឱ្យឪពុកម្តាយរបស់អ្នក ម្រាមដៃចង្អុលតំណាងឱ្យបងប្អូនរបស់អ្នក ម្រាមដៃកណ្តាលតំណាងឱ្យអ្នក ម្រាមដៃនាងតំណាងឱ្យដៃគូរបស់អ្នក និងម្រាមកូនដៃគឺតំណាងឱ្យកូនរបស់អ្នក។ ការសាកល្បងផ្គុំម្រាមទាំង១០បញ្ជូលគ្នា ដែលជាមូលហេតុគេជឿជាក់ថា ម្រាមដៃនាងសក្តិសមនឹងបំពាក់ចិញ្ចៀនគូជីវិត…

ថ្មីប្លែក! បទ ស្រាជាមិត្ត របស់លោក ដា ភ្លេង កំពុងតែចាក់ចំដំបៅបេះដូងអ្នកស្មោះស្នេហ៍ដែលត្រូវគេក្បត់ទាំងអស់ឲ្យយំម្តងទៀត(មានវីឌីអូ)
សម្រង់

ថ្មីប្លែក! បទ ស្រាជាមិត្ត របស់លោក ដា ភ្លេង កំពុងតែចាក់ចំដំបៅបេះដូងអ្នកស្មោះស្នេហ៍ដែលត្រូវគេក្បត់ទាំងអស់ឲ្យយំម្តងទៀត(មានវីឌីអូ)

ម្ចាស់បទ “អារម្មណ៍សល់” លោក ដា ភ្លេង ពិតជាមិនឲ្យFan ខកបំណងក្នុងការរងចាំស្តាប់បទថ្មីរបស់ខ្លួនពិតមែន។ ក្រោយពីស្ងប់ស្ងាត់មួយរយៈធំ ពេលនេះ លោក ដា ភ្លេង តារាចម្រៀង ក្រុម Ice Band ក្នុងផលិតកម្ម ទីក្រុងភាពយន្ត (Town Production) បានចេញនូវចម្រៀងមួយបទដែលមានចំណងជើងថា “ស្រាជាមិត្ត” ។ បទ “ស្រាជាមិត្ត” របស់លោក ដា ភ្លេង មិនត្រឹមតែពិរោះខ្លាំងតែប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យល្អចាក់ចំដំបៅបេះដូងរបស់Fan និង ទស្សនិកជនទៀតផង…

ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!
សង្គម

ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!

កើតមកជាមនុស្សក្នុងលោក មិនថាប្រុស ឬស្រីតែងតែមានដៃគូជីវិតដោយចៀសមិនផុត ប៉ុន្តែក៏មានអ្នកខ្លះអាចស្វែងរកឃើញនូវដៃគូជីវិតដែលស្រឡាញ់ និងយកចិត្តទុកដាក់ ឲ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ចំណែកឯអ្នកខ្លះទៀតក៏បានត្រឹមតែរស់នៅក្នុងអាងទឹកភ្នែក និងទទួលរងនូវអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។ ដោយឡែកនៅក្នុងថ្ងៃនេះពីខាងគេហទំព័រក្នុងស្រុកក៏ចង់បង្ហាញប្រិយមិត្តអ្នកអានពីទស្សនៈមួយចំនួនដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហ៍ដូចខាងក្រោមនេះ។ ១/ មនុស្សស្រីតែងតែគិតថា ឲ្យគេឧស្សាហ៍តាមដានការផុស like comment លើរូបភាពរបស់ខ្លួន និងឆាតមកសួរសុខទុក្ខ គឺមានន័យថា “គេកំពុងតែលួចស្រឡាញ់ខ្លួនហើយ” ជាការពិត មនុស្សប្រុសស្រីត្រូវការមានទំនាក់ទំនងរាប់អានគ្នាដោយខានមិនបាន។ ហេតុដូច្នេះ មិនប្រាកដនោះទេថា ឲ្យតែគេ like comment និងឆាតមកកាន់អ្នកជារឿយៗមានន័យថាបុរសម្នាក់នោះកំពុងតែស្រឡាញ់អ្នកអស់ពីចិត្តពីថ្លើមឡើយ។ ២/ មិនថាជាប្តី ឬជាសង្សារឲ្យតែគេហ៊ានដាក់ In Relationship និងផុសរូបថតជាមួយអ្នកមានន័យថា…

ទស្សនៈសំខាន់ៗ ដែលមនុស្សស្រីជប៉ុនគិតក្នុងពេលមានសម្ព័ន្ធភាពស្នេហា
ទស្សនៈ

ទស្សនៈសំខាន់ៗ ដែលមនុស្សស្រីជប៉ុនគិតក្នុងពេលមានសម្ព័ន្ធភាពស្នេហា

ជនជាតិជប៉ុន ជាជនជាតិមួយនៅក្នុងតំបន់អាសុី ដែលត្រូវបានមនុស្សទូទាំងពិភពលោកទទួលស្គាល់ថា ជាអម្បូរមនុស្សដែលរស់នៅពោរពេញដោយភាពថ្លៃថ្នូរ សុជីវធម៌ និងមានអាយុវែងជាងជនជាតិដទៃផ្សេងទៀត។ យ៉ាងណាមិញក្រៅតែពីរឿងរ៉ាវទាំងអស់នេះ ជនជាតិជប៉ុនដែលជានារីៗក៏មានការយល់ឃើញមួយចំនួនខុសប្លែកពីនារីដទៃ ក្នុងអំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ផងដែរ។ ដូច្នេះខាងក្រោមគឺជាទស្សនៈសំខាន់ៗមួយចំនួន ដែលនារីជប៉ុនគិតក្នុងពេលមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុស៖ ១/ ការរស់នៅជាមួយដៃគូ មុនពេលរៀបការជារឿងធម្មតា ភាគច្រើននៃសម្ព័ន្ធស្នេហារបស់ជនជាតិជប៉ុន គឺនិយមរួមរស់នៅជាមួយគ្នាមុនពេលរៀបការជាផ្លូវការ ហើយប្រសិនបើអំឡុងពេលរស់នៅជាមួយគ្នា អ្នកទាំងពីរស្រាប់តែ មើលឃើញថាពួកគេម្នាក់ៗមិនអាចរួមរស់នៅជាមួយគ្នាបន្តទៀតបាននោះពួកគេនឹងសម្រេចចិត្តចែកផ្លូវគ្នា។ ដោយហេតុថានារីជប៉ុនភាគច្រើនឲ្យតម្លៃទៅលើការរៀបការខ្លាំងជាងការរក្សានូវព្រាហ្មចារីរបស់ខ្លួនទុក។ ហើយការរៀបការជាមួយនរណាម្នាក់ពិតជាការសម្រេចចិត្តដ៏ធំរបស់ពួកគេក្នុងមួយឆាកជីវិត។ ២/ ការរៀបការ គឺជាបន្ទុកច្រើនជាងការសប្បាយរីករាយ មួយផ្នែកធំនៃការគិតរបស់មនុស្សស្រីជប៉ុនជាទូទៅ គឺការរៀបការជាបន្ទុកសម្រាប់ពួកគេច្រើនជាងការសប្បាយរីករាយ ព្រោះថាក្រោយពេលរៀបការរួចពួកគេត្រូវការបង្កើតកូន និងមើលថែទាំក្រុមគ្រួសារទាំងសងខាង។ ក្នុងនោះផងដែរបន្ទាប់ពីរៀបការហើយពួកគេក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងពេលនៅលីវម្នាក់ឯងទៅទៀត។ ដូច្នេះបានជានារីជប៉ុនភាគច្រើនមិនងាយសម្រេចចិត្តរៀបការជាមួយបុរសណាម្នាក់ងាយៗនោះឡើយ។ ៣/ សុខភាពផ្ទាល់ខ្លួន…

ហាងកាហ្វេសៀវភៅ អនុស្សាវរីយ៍-Anussavry របស់អ្នកនិពន្ធល្បី ​លោក សុខ ​ចាន់ផល  បង្កប់នូវអនុស្សាវរីយ៍ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន!
ដើរកម្សាន្ត

ហាងកាហ្វេសៀវភៅ អនុស្សាវរីយ៍-Anussavry របស់អ្នកនិពន្ធល្បី ​លោក សុខ ​ចាន់ផល បង្កប់នូវអនុស្សាវរីយ៍ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន!

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា  លោក ​សុខ ​ចាន់ផល គឺជាកវីនិពន្ធម្នាក់ដ៏ល្បីល្បាញ ​ដែលមានស្នាដៃជាច្រើននៅក្នុងការនិពន្ធសៀវភៅប្រលោមលោកល្បីៗដូចជា ​ស្នេហាសុភាពបុរស ចង្កៀងនិទានរឿងខ្មោច ខែរងា  សង្សារ១៤ថ្ងៃ មនោសញ្ចេតនា រួមទាំងសៀវភៅជាច្រើនទៀត  ជាពិសេសលោកក៏ជានិពន្ធទំនុកច្រៀងដ៏ល្បីនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ​ពោលគឺបទចម្រៀងនីមួយៗរបស់លោកសុទ្ធសឹងតែទទួលបានភាពល្បីល្បាញខ្លាំងតាមរយៈទំនុកច្រៀងដ៏មានអត្ថន័យ។ ជាក់ស្តែង ​ថ្មីៗនេះ ​លោក ​សុខ ​ចាន់ផល ស្រាប់តែបានបើកហាងកាហ្វេសៀវភៅតូចមួយ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល  និងសម្តែងការអបអរជាខ្លាំងចំពោះលោក  តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ ហាងកាហ្វេដែលទើបតែបើកមានឈ្មោះថា ​Anussavry  ​ត្រូវបានលោក ​សុខ ចាន់ផល អះអាងថា ​មិនចាត់ទុកថាជាការរកស៊ីទេ ​ដោយលោកចង់ឱ្យទីនេះគឺជាទីកន្លែងជួបជុំមិត្តភក្តិចាស់ថ្មី…

អស្ចារ្យណាស់! ផលិតកម្មទីក្រុងភាពយន្ត បានចាប់ដៃជាមួយផលិតកម្ម GMM Grammy របស់ប្រទេសថៃ ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរឲ្យកាន់តែចម្រើនទៅមុខកាន់តែខ្លាំង (មានវីឌីអូ)
ព័ត៌មានជាតិ

អស្ចារ្យណាស់! ផលិតកម្មទីក្រុងភាពយន្ត បានចាប់ដៃជាមួយផលិតកម្ម GMM Grammy របស់ប្រទេសថៃ ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរឲ្យកាន់តែចម្រើនទៅមុខកាន់តែខ្លាំង (មានវីឌីអូ)

ថ្មីៗនេះយោងតាម Facebook Page ផ្លូវការរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) និង ផលិតកម្ម GMM Grammy បានបញ្ជាក់យ៉ាងច្បាស់ៗថា ផលិតកម្មទីក្រុងភាពយន្ត(Town Production) និងផលិតកម្ម GMM Grammy របស់ប្រទេសថៃពិតជាបានចាប់ដៃ(កិច្ចសហរប្រតិបត្តិការ)ជាមួយគ្នាពិតប្រាកដមែន។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីរបស់នាយកប្រតិបត្តិរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) លោក អ៊ិន រិទ្ធីចិត្រ ដែលបានថ្លែងប្រាប់សារព័ត៌មាន Big News ថា៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះផលិតកម្មទីក្រុងភាពយន្ត នឹងរៀបចំសន្និសីទសារព័ត៌មាន…

អាជ្ញាធរសម្រេចបិទ ដាយម៉ិនម៉ាស្សា ជាស្ថាពរក្រោយបែកធ្លាយរូបភាពស្រាតម៉ាស្សា
ព័ត៌មានជាតិ

អាជ្ញាធរសម្រេចបិទ ដាយម៉ិនម៉ាស្សា ជាស្ថាពរក្រោយបែកធ្លាយរូបភាពស្រាតម៉ាស្សា

ធ្លាយរូបភាព​ ម៉ាស្សាស្រាតនៅ​ ដាយ​ ម៊ិន​ ម៉ាស្សា​ ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ នារសៀលថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នេះ​ បានបង្ក្រាបទីតាំងដាយ​ ម៊ិន​ ម៉ាស្សា​ ដែលបង្កប់សេវាកម្មផ្លូវភេទ​ ។ ទីតាំងនេះ​ ស្ថិតនៅផ្លូវលេខ២២២​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ ជាមួយគ្នានេះ​ អាជ្ញាធរ​បានសម្រេចបិទ​ ទីតាំងមួយនេះ​ ជាស្ថាពរ​ហេីយ​ ។ សមត្ថកិច្ច​ ចុះបង្ក្រាប​នាពេលនេះ​ ដោយសារ​ដាយ​ ម៊ិន​ ម៉ាស្សា​ បានផ្សព្វផ្សាយជាសាធារណៈ​…

វណ្ណដា តារាហ៊ីហបកំពូល បានចេញមុខបកស្រាយបំភ្លឺចំពោះបញ្ហារវាងលោក ជាមួយនឹងក្រុមហ៊ុនស្មាត (មានវីដេអូ)
សម្រង់

វណ្ណដា តារាហ៊ីហបកំពូល បានចេញមុខបកស្រាយបំភ្លឺចំពោះបញ្ហារវាងលោក ជាមួយនឹងក្រុមហ៊ុនស្មាត (មានវីដេអូ)

កាលពីម្សិលមិញនេះ ក្រុមហ៊ុនសែលកាត បានប្រកាសសិល្បករហ៊ីបហប លំដាប់កំពូលម្នាក់ប្រចាំប្រទេសកម្ពុជា គឺ លោក វណ្ណដា ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនសែលកាត។ សិល្បករវ័យ ២៣ឆ្នាំ រូបនេះដែលមានបណ្តាញសង្គមអ្នកគាំទ្រ ១.៤៥ លាននាក់នៅលើ ប្រព័ន្ធ Youtube បាននិយាយថា “ខ្ញុំមានសេចក្តីសោមន្សរីករាយ និងមានកិត្តិយសដែលបាន ក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈថ្មី ខ្ញុំចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជាដើម្បីចែករំលែកទៅកាន់ពិភពលោក។” នៅព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង៨កន្លះព្រឹក តុលាការបានបើកសវនាការ មួយបន្ទាប់ពីក្រុមហ៊ុនស្មាតបានដាក់ពាក្យសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ មានអនុភាពអនុវត្តភ្លាម…

សណ្តែកកួរ ​មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ​ដែលគួរតែទទួលទានជាប្រចាំ
តោះញ៉ាំ

សណ្តែកកួរ ​មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ​ដែលគួរតែទទួលទានជាប្រចាំ

សណ្តែកកួរ ជាបន្លែម្យ៉ាងដែលមានការពេញនិយមណាស់នៅក្នុងការធ្វើម្ហូបជាអាហារសម្រាប់ទទួលទានទាំងឆៅទាំងឆ្អិន ដែលអាចយកទៅឆា បុកជាមួយក្រសាំង ជាបន្លែផ្ទាប់ផ្អក-ប្រហុក លាយបុកល្ហុង និងជាល្បោយនំបញ្ចុកជាដើម។ ក្រៅពីមានរសជាតិឆ្ងាញ់ពិសាហើយ វាបែរជាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនស្ទើរតែមិនគួរឱ្យជឿជាពិសេសសម្រាប់ស្ត្រីដែលកំពុងតែពរពោះ និងកំពុងតែបំបៅកូនដោយទឹកដោះតែម្តង។ ដើម្បីឱ្យជ្រាបកាន់តែច្បាស់មកមើលពីអត្ថប្រយោជន៍ចម្បងជាច្រើន របស់សណ្តែកកួរទាំងអស់គ្នា៖ # គុណប្រយោជន៍របស់សណ្តែកកួរ សណ្តែកកួរ (Green Beans/Long Beans) ត្រូវបានគេដឹងថាជាបន្លែដែលសម្បូរទៅដោយអាហារូបត្ថម្ភជាច្រើនដូចជា កាកសសៃហ្វៃបឺ (Fiber), វីតាមីនជាច្រើនរួមមាន វីតាមីន A, វីតាមីន B6 , វីតាមីនC , វីតាមីន K និងអាស៊ីតហ្វូលិក…

ចាក់ដោតនិងតក់ស្លុតយ៉ាងខ្លាំងពេលមើលឃើញរូបភាពទាំង២៩ខាងក្រោមនេះ!!!
សម្រង់

ចាក់ដោតនិងតក់ស្លុតយ៉ាងខ្លាំងពេលមើលឃើញរូបភាពទាំង២៩ខាងក្រោមនេះ!!!

២៩សន្លឹកនៅខាងក្រោមនេះជាចំនែករឿងរ៉ាវពិតៗនៃតថភាពសង្គមពិភបលោកនាពេលសព្វថ្ងៃនេះ។ ជាការពិតណាស់សម័យកាលទំនើបស៊ីវិល័យដូចនេះមនុស្សភាគច្រើនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននិងគ្រួសាររបស់ខ្លួនដោយពុំសូវគិតពីប្រយោជន៍សកល។ នៅក្នុងរូបភាពទាំង២៩ខាងក្រោមនេះពេលមើលមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង។ តោះទៅមើលទាំងអស់គ្មាជាមួយ ក្រុមការងារ ក្នុងស្រុក។ ប្រភពរូបភាព៖ Brightside

ចង្រិត ​របស់ញ៉ាំលេងសោះ មានប្រយោជន៍សុខភាពច្រើនដល់ម្លឹងផងហ្ហី?
ប្លែកៗ

ចង្រិត ​របស់ញ៉ាំលេងសោះ មានប្រយោជន៍សុខភាពច្រើនដល់ម្លឹងផងហ្ហី?

ជាការពិតណាស់សត្វចង្រិតបំពង មិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយ នោះទេ តែវាថែមទាំងសំបូរទៅដោយសារធាតុប្រូតេអ៊ីន សារធាតុសរសៃដែលយើងពុំអាចរកបានពីផ្លែឈើ ឬបន្លែ នោះឡើយ។ សារធាតុប្រូតេអ៊ីនទទួលបានពីការហូបចង្រិត ជារបបអាហារដ៏សំខាន់ដែលរាងកាយយើងត្រូវការជាចាំបាច់។ រីឯ សារធាតុសរសៃវិញ ជាតម្រូវការនៃប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជំរុញដល់ការដឹកនាំកាកសំណល់ចំណីអាហារតាមផ្លូវរំលាយអាហារ។ ជាពិសេសទៅទៀតនោះ សត្វចង្រិត ជាប្រភពនៃអាហារដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជំរុញឲ្យមានការបង្កបង្កើតពពួកបាត់តេរីល្អក្នុងពោះវៀន ដែលប្រព័ន្ធរំលាយអាហារយើងត្រូវការជាចាំបាច់ដែរ ដោយសារបាក់តេរីល្អទាំងនេះ មិនត្រឹមតែជួយដល់ការបំបែកអាហារ និងជួយដល់ដំណើរការនៃការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារប៉ុណ្ណោះទេ ពួកវាថែមទាំងជួយយើងប្រឆាំងនឹងការរលាកទាំងឡាយទៀតផង។ ជាពិសេសចង្រិតថែមទាំងជួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការដ៏ប្រសើរនៃប្រព័ន្ធរំលាយអាហារ ។បង្កឲ្យមានការវិវឌ្ឍន៍នៃកោសិកាមហារីក និងជំងឺធ្លាក់ទឹកចិត្តជាដើម។ ដូច្នេះការទទួលទានសត្វចង្រិត ជាពិសេសចង្រិតបំពង មិនត្រឹមតែជួយបំពេញនូវរបបអាហារនៃប្រូតេអ៊ីនតែមួយមុខនោះទេ វាថែមទាំងជួយជំរុញសុខភាពនៃប្រព័ន្ធរំលាយអាហារផងដែរ៕

អូទ្រីសចរចាលក់យន្ដហោះចម្បាំងEurofighter Typhoon ចំនួន ១៥ គ្រឿងទៅឥណ្ឌូនេស៊ី
ពិភពលោក

អូទ្រីសចរចាលក់យន្ដហោះចម្បាំងEurofighter Typhoon ចំនួន ១៥ គ្រឿងទៅឥណ្ឌូនេស៊ី

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃ​ប្រទេសអូទ្រីសបាននិយាយថារដ្ឋមន្រ្តីក្រសួងការពារជាតិអូទ្រីស Klaudia Tanner បានឆ្លើយតបជាផ្លូវការទៅនឹងសំណើរបស់ឥណ្ឌូនេស៊ីក្នុងការទិញយន្តហោះចម្បាំងម៉ាក Eurofighter Typhoon ចំនួន ១៥ គ្រឿង ។ លោកស្រី Tanner បាននិយាយថាលោកស្រីបានដឹកនាំបុគ្គលិកទូទៅឱ្យត្រៀមសម្រាប់ការចរចាជាមួយរដ្ឋាភិបាលនៃទីក្រុងហ្សាកាតាហើយ។ លោកស្រី បាននិយាយថាការលក់ចេញនូវយន្តហោះចម្បាំង Eurofighter Typhoon គឺជាគោលដៅដែលបានប្រកាសជាផ្លូវការហើយការលក់គឺស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់​ប្រទេសឥណ្ឌូនេស៊ី។ មានជម្រើសពីរសម្រាប់លក់ដើម្បីបន្ត ទីមួយ! សម្ព័ន្ធក្រុមហ៊ុន Eurofighter នឹងត្រូវចេញវិញ្ញាបនប័ត្រចុងក្រោយដល់ឥណ្ឌូណេស៊ី បន្ទាប់មកអូទ្រីសនឹងលក់យន្តហោះដោយផ្ទាល់ទៅឥណ្ឌូនេស៊ី។ ម៉្យាងវិញទៀតក្រុមហ៊ុន Eurofighter នឹងទិញយន្ដហោះត្រឡប់មកវិញ ដោយធ្វើ​ការ​កែលម្អនិង​បន្ទាន់សម័យកាល ហើយលក់ទៅឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ណាមួយជំនួសវិញ។ Eurofighter Typhoon គឺ​ជា​យន្តហោះចម្បាំងបំពាក់ម៉ាស៊ីនភ្លោះ​ដែល​អាច​ប្រើ​ប្រាស់​បាន​ច្រើនយ៉ាង…

ហ្វីលីពីន​ទទួលបាន​ជំនួយជាបរិក្ខាយោធាពី​អាមេរិក​សរុប​តម្លៃ​១៨លាន​ដុល្លារ
បច្ចេកវិទ្យា

ហ្វីលីពីន​ទទួលបាន​ជំនួយជាបរិក្ខាយោធាពី​អាមេរិក​សរុប​តម្លៃ​១៨លាន​ដុល្លារ

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វីលីពីននឹងទទួលបានគ្រឿងបរិក្ខាយោធា​(គ្រាប់បែកទំនើប)​ដែល​មាន​តម្លៃចំនួន ១៨ លានដុល្លារពីអាមេរិកនៅខែក្រោយ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានការពារជាតិនៅភាគខាងត្បូងកំពង់ផែក្រុងម៉ានីលថា៖ “ពួកគេបានផ្តល់ឱ្យយើងនូវគ្រឿងបរិក្ខារយោធាដែលមានតម្លៃចំនួន ១៨ លានដុល្លារ (ដែលនឹងមកដល់) នៅខែក្រោយ។  បរិក្ខាយោធាទាំងនេះជាគ្រាប់កាំភ្លើងធុនធំប្រភេទថ្មីដែលមាន​ភាពជាក់លាក់ហើយ​បាញ់​ចំ​គោលដៅផង​ដែរ”។ នាវាចម្បាំងឈ្មោះ BRP Tarlac របស់​ហ្វីលីពីនត្រូវបានគេដាក់ពង្រាយនៅកោះ Catanduanes សម្រាប់បេសកកម្មជួយសង្គ្រោះពី​មហន្តរ៉ាយដោយព្យុះទីហ្វុង។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Lorenzana មិនបានផ្តល់ព័ត៌មានជាក់លាក់អំពីបរិក្ខាយោធាទាំងនោះទេ។ លោកបាននិយាយថាថ្មីៗនេះលោកបានជួបជាមួយលោក​ John Law ភារធារីស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល ក្នុងពេលដែលពួកគេពិភា​ក្សាអំពីកិច្ចព្រមព្រៀងស្តីពីការធ្វើទស្សនកិច្ច ពីការព្រួយបារម្ភរបស់អាមេរិកលើសមុទ្រហ្វីលីពីនខាងលិច និងគោលនយោបាយការបរទេសរបស់អាមេរិក និងពិភាក្សាអំពីឧបករណ៍យោធាដែលពួកគេកំពុងផ្តល់ដល់ប្រទេសហ្វីលីពីន ព្រមទាំងជំនួយទាក់ទងនិងបរិក្ខាវេជ្ជសាស្រ្តការពារជំងឺរាតត្បាត៕

បារាំងបង្ហាញការ​អភិវឌ្ឍន៍មីស៊ីលបាញ់ពីលើអាកាសសម្រាប់បំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទថ្មីម៉ាក Tiger របស់​ខ្លួន
សម្រង់

បារាំងបង្ហាញការ​អភិវឌ្ឍន៍មីស៊ីលបាញ់ពីលើអាកាសសម្រាប់បំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទថ្មីម៉ាក Tiger របស់​ខ្លួន

រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងបានប្រកាសថា ប្រទេសបារាំងកំពុងចាប់ផ្តើមនីតិវិធីថ្មី ដើម្បីអភិវឌ្ឍមីស៊ីលបាញ់ពីលើអាកាស [MAST-F –ដែលមានសមត្ថភាពកម្ទេចគោលដៅលើផ្ទៃអាកាសសម្រាប់ដែល​វា​ជាប្រភេទមីស៊ីលបំពាក់លើឧទ្ធម្ភាគចក្រម៉ាក Tiger របស់​ខ្លួន។ អ្នកម៉ៅការនៃគម្រោងផលិតថ្មីនេះគឺក្រុមហ៊ុនផលិតអាវុធរបស់បារាំង MBDA។ ក្រុមហ៊ុនពិតជាបានផ្តល់ដំណោះស្រាយដែលត្រៀមរួចជាស្រេច ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់មីស៊ីលនាពេលអនាគត។ វាជាកាំជ្រួចមីស៊ីលបាញ់ពីលើអាកាសកម្រិតខ្ពស់ដែលមានឥទ្ធិពលខ្លាំងនិងសកម្មបំផុត។ យោងតាមប្រភពពីក្រសួងការពារជាតិបារាំងនេះគឺជាគំរូ MHT / MLP ដែល មីស៊ីលនេះអាចដាក់ដំណើរការបានយ៉ាងងាយស្រួលនិងរហ័សនៅក្នុងយន្តហោះមួយចំនួន។ រហូតមកដល់ពេលនេះ! គេដឹងថាក្រសួងបារាំងចង់កាត់បន្ថយទំងន់មីស៊ីលផ្លោងពីលើអាកាសដែលមានស្រាប់យ៉ាងហោចណាស់ ២០ ភាគរយ ដូច្នេះអាចជួយសន្សំសំចៃទម្ងន់ ១០០ គីឡូក្រាមបន្ថែមទៀតហើយក្នុងពេលតែមួយឧទ្ធម្ភាគចក្រនឹងរក្សា បរិមាណមីស៊ីលអតិបរមាដែលអាចដឹកជញ្ជូន និងប្រើប្រាស់ក្នុងល័ក្ខខ័ណ្ឌប្រយុទ្ធ។ អ្នកជំនាញផ្នែកយោធានិយាយថា ការថយចុះទំងន់ដែលនឹងសំរេចបានដោយសារមីស៊ីលថ្មីនឹងអនុញ្ញាតឱ្យឧទ្ធម្ភាគចក្រហោះហើរបានកាន់តែច្រើន ក៏ដូចជារក្សាលំនឹងលើអាកាសបានយូរ នៅក្នុងតំបន់ជម្លោះយោធាជាក់លាក់ដោយសារលទ្ធភាពនៃការប្រើប្រាស់ប្រេងកាន់​តែ​ច្រើនលើសពីសមត្ថភាពបច្ចុប្បន្ន។ ក្រុមហ៊ុនផលិតមីស៊ីល…

លោកខាន់ ស៊ីអឿនច្រៀងមួយបទ ដុតអ្នកដែលមានសង្សារការចោលស្តាប់ហើយទឹកភ្នែករហាមគ្រប់គ្នា(មានវីឌីអូ)
សម្រង់

លោកខាន់ ស៊ីអឿនច្រៀងមួយបទ ដុតអ្នកដែលមានសង្សារការចោលស្តាប់ហើយទឹកភ្នែករហាមគ្រប់គ្នា(មានវីឌីអូ)

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោមសម្លេងរដឺនតិចៗប្រចាំផលិតកម្ម សាន់ដេ បានចេញនូវបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា កូនក្រមុំនេះសង្សារខ្ញុំទេ កំពុងតែវាយប្រហារបេះដូងយុវវ័យមួយចំនួន ដែលមានសង្សាការចោល ស្តាប់ហើយហូរទឹកភ្នែករហាមគ្រប់គ្នា។ បទចម្រៀងមួយបទនេះ ក៏ត្រូវបាននិពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ និង និពន្ធបទភ្លេងថ្មីដោយលោក ណាំ ប៊ុណ្ណារ័ត្ន ដែលជាតារាចម្រៀងមានឈ្មោះបោះសម្លេងខ្លាំងមួយរូបក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុនផងដែរ។ អត្ថន័យបទចម្រៀងល្អ បទភ្លេងពិរោះ បូកផ្សំជាមួយតារាចម្រៀងច្រៀងបែបស្រវឺងប្លែកទៀត ស្តាប់ហើយអ្នកណាមិនយំទៅ បើកំសត់អីយ៉ាងៗនេះនោះ។ លោកខាន់ ស៊ីអឿន ម្ចាស់បទស្រលាញ់គ្នាយូរម៉េចស្ទាវ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តម្តងណាឡើយ ព្រោះបទរបស់លោកដែលផលិតចេញមកមួយៗតែងតែប្លែកជាងគេជានិច្ចតែម្តង។ កុំឲ្យខាតពេលអានអត្ថបទយូរ តោះចូលស្តាប់បទចម្រៀងថ្មីរបស់លោក ខាន់…

រឿងចម្លែកៗទាំង ១៨ ដែលអ្នកអាចឃើញតែនៅក្នុងបណ្តាប្រទេសនៅអាស៊ី!
សម្រង់

រឿងចម្លែកៗទាំង ១៨ ដែលអ្នកអាចឃើញតែនៅក្នុងបណ្តាប្រទេសនៅអាស៊ី!

អាស៊ីគឺជាទ្វីបធំជាងគេនិងមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ដោយមានប្រជាជនប្រមាណ ៤,៤៦ ពាន់លាននាក់ ទ្វីបនេះមានភាពចម្រុះទាំងវប្បធម៌ ភាសា អាហារ។ ល។ ដែលខុសពីអ្វីដែលបស្ចិមប្រទេសបានឃើញហើយនេះជារឿងចំលែកទាំង ១៦ ដែលអ្នកអាចឃើញតែនៅអាស៊ី។ #1 ឧទ្យានធំមួយនៅក្នុងប្រទេសចិនគឺជាកូដ QR #2 ឈ្មោះហាងលក់សម្លៀកបំពាក់នៅប្រទេសឥណ្ឌា #3 ផ្សារបន្លែស្រស់ជាមួយនឹងរថភ្លើងឆ្លងកាត់នៅកណ្តាលក្នុងប្រទេសថៃ #4 គំរបលូនៅប្រទេសជប៉ុនមើលទៅមានលក្ខណៈសិល្បៈ។ #5 អ្នកប្រកួតប្រជែងបច្ចេកវិទ្យាមានច្រើន។ #6 រថភ្លើងនៅក្នុងប្រទេសបង់ក្លាដែសដែលមានមនុស្សច្រើនកុះករ។ #7 ស្បែកជើងសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹកនៅប្រទេសជប៉ុន #8 ការញ៉ាំស្ករកៅស៊ូនៅសាំងហ្គាពួរត្រូវបានពិន័យធ្ងន់ធ្ងរណាស់។ #9 សត្វគោត្រូវបានគេចាត់ទុកថាពិសិដ្ឋនៅក្នុងវប្បធម៌ឥណ្ឌា។ អ្នកនឹងច្រើនតែឃើញសត្វគោដើរជុំវិញផ្លូវដោយមិនខ្លាច។ #10 ការឲ្យចំណីសត្វព្រាបត្រូវបានហាមឃាត់នៅក្នុងប្រទេសសិង្ហបុរី #11…

មិនគួរឲ្យជឿ​ថា នេះជារូបគំនូរ​របស់វិចិត្រករ​ដ៏អស្ចារ្យ​ម្នាក់
សម្រង់

មិនគួរឲ្យជឿ​ថា នេះជារូបគំនូរ​របស់វិចិត្រករ​ដ៏អស្ចារ្យ​ម្នាក់

​មើល​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ មនុស្ស​ជាច្រើន​នឹង​ចាត់ទុកថា វា​ជា​ស្នាដៃ​ថត​ដ៏​រវើក​របស់​ជាង​ថត​ដ៏​ពូកែ​ម្នាក់ ។ ប៉ុន្តែ ការពិត គឹ​ផ្ទុយស្រឡះ ព្រោះនេះ គឺជា​ស្នាដៃ​វិចិត្រកម្ម​របស់​វិចិត្រករ​ដ៏​មាន​ទេពកោសល្យ​ហួស​ពី​ការ​ស្មាន​មួយរូប ។​ ​វិចិត្រករ​ដែលមាន​ទឹក​ដៃដល់​កម្រិត​អស្ចារ្យ​បំផុត​នេះ គឺ Yigal Ozeri ។ លោក​ជា​ជនជាតិ​អ៊ីស្រាអែល បច្ចុប្បន្ន កំពុង​រស់នៅ និង​បន្ត​វិថី​សិ​ល្បះ​របស់ខ្លួន នៅ​ទីក្រុង​ញូវយ៉ក (​អាមេរិក​) ចំពោះ​អ្នក​ដែល​ចូលចិត្ត​រូបគំនូរ​នោះ ពិតជា​មិន​ចម្លែក​អំពី​ឈ្មោះ «​គ្រូ​អំពី​លទ្ធិ​គំនូរ Photorealism» ។​ Photorealism ឬ នៅ​ហៅថា Photo-realistic ជា​រូបភាប​គំនូរ​មួយ​ទើប​លេចឡើង​មុននេះ មិនយូរប៉ុន្មាន…

យោធាអៀរឡង់បារម្ភពីយន្តហោះសង្គ្រោះអង់គ្លេសប្រមូលព័ត៌មានសម្ងាត់របស់​ខ្លួន
បច្ចេកវិទ្យា

យោធាអៀរឡង់បារម្ភពីយន្តហោះសង្គ្រោះអង់គ្លេសប្រមូលព័ត៌មានសម្ងាត់របស់​ខ្លួន

មុខងារនៃការស្វែងរក និងជួយសង្គ្រោះមួយចំនួនរបស់អៀរឡង់អាចត្រូវបានអនុវត្តដោយយន្ដហោះ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសហើយ ក្នុងចំណោមមន្រ្តីយោធាជាន់ខ្ពស់របស់អៀរឡង់ទាំងអស់​ ពួក​គេកំពុងបង្កើនការព្រួយបារម្ភទាក់ទងទៅនឹង“ ផលប៉ះពាល់នៃការស៊ើបការណ៍សម្ងាត់” ។ សារព័ត៌មាន The Irish Times បានរាយការណ៍ថា ការព្រួយបារម្ភចំបងមួយគឺចក្រភពអង់គ្លេសអាចទទួលបានព័ត៌មានសម្ងាត់ផ្ទៃក្នុងអៀរឡង់​។ មន្រ្តីអៀរឡង់មានការព្រួយបារម្ភអំពីផលប៉ះពាល់​នៃការបែកធ្លាយរឿងសម្ងាត់ បន្ទាប់ការអនុញ្ញាតឱ្យយន្តហោះដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ប្រមូលទិន្នន័យលើប្រទេសអៀរឡង់ ខណៈប្រទេស​មួយនេះ​ក្លាយ​ជា​អ្នកបបើកបេសកកម្មជួយសង្គ្រោះនានា។ ប្រភពពី​មន្រ្តីយោធាអៀរឡង់បាន​បង្ហើមឲ្យដឹងថា៖ ការព្រួយបារម្ភជាចម្បងរបស់​ពួក​គេគឺការគ្រប់គ្រងទិន្នន័យ។ វាមានន័យថាយើងមិនចាំបាច់ផ្តល់ទិន្នន័យនេះទៅចក្រភពអង់គ្លេសទេ ទោះបីជាពួកគេស្នើសុំក៏ដោយ។ ករណីនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនឯកជនបានស្នើ​សុំឱ្យដេញថ្លៃក្នុងកិច្ចសន្យា ៦០ លានផោនក្នុងមួយឆ្នាំដើម្បីផ្តល់សេវាកម្មថ្មីឲ្យ SAR (ក្រុមស៊ើបការណ៍អង់គ្លេស) មកជំនួសសេវាកម្មបច្ចុប្បន្នដែលផ្តល់ដោយកងឆ្មាំសមុទ្រអៀរឡង់ កងពិសេសអៀរឡង់ CHC និង​កងទ័ពអាកាស។ អ្នកដេញថ្លៃដែលឈ្នះទំនងជានឹង តម្រូវឲ្យមានឧទ្ធម្ភាគចក្រ…

សម្ដេចតេជោ ហ៊ុន សែន បានធ្វើចត្តាឡីស័កតាមគោលការណ៍ក្រសួងសុខាភិបាល បន្ទាប់ពីបានជួបរដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី ដែលបានមានវិជ្ជមានកូវីដ១៩
សម្រង់

សម្ដេចតេជោ ហ៊ុន សែន បានធ្វើចត្តាឡីស័កតាមគោលការណ៍ក្រសួងសុខាភិបាល បន្ទាប់ពីបានជួបរដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី ដែលបានមានវិជ្ជមានកូវីដ១៩

មុននេះបន្តិចនៅក្នុងគេហទំព័រផ្លូវការរបស់សម្ដេចតេជោ ហ៊ុនសែន បានជូនដំណឹង អំពីការធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩ ដែលជាលទ្ធផលគឺ អវិជ្ជមាន។ ការធ្វើតេស្តនេះបានធ្វើឡើងដោយសារតែ កាលពីថ្ងៃទី៣ វិច្ចិកាកន្លងទៅនេះ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូធ្វើទស្សនៈកិច្ចជួបជាមួយនឹងឯកឧត្តម ភីធើ ស៉ីចាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណីជ្ជកម្មហុងគ្រី ដែលបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ នៅពេលដែលលោកបានទៅដល់ទីក្រុងបាំងកក​ នៅរសៀលថ្ងៃដដែលនោះ។ យ៉ាងណាមិញ បើទោះជាលទ្ធផលធ្វើតេស្តរបស់សម្ដេច និងលោកជំទាវ ព្រមទាំងក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ អវិជ្ជមានទាំងអស់ក៏ដោយ តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យសម្ដេចរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ។ យ៉ាងណាមិញយោងតាមរយៈសារជូនដំណឹងនេះដែរ ប្រជាពលរដ្ឋទាំងអស់សូមផ្ញើសេចក្ដីជូនពរដល់សម្ដេចសុខភាពល្អ និងចៀសចាកពីរោគាព្យាធិទាំងពួង៕

អ្នកដឹងទេថា ការពិតទៅ លុយប្រៀបដូចជាលីអូអ៊ីចឹង …!
សម្រង់

អ្នកដឹងទេថា ការពិតទៅ លុយប្រៀបដូចជាលីអូអ៊ីចឹង …!

👉 លុយ ប្រៀបដូចជាលីអូ អ្នកត្រូវតែមាន ប៉ុន្តែវាមិនចាំបាច់ជួបអ្នកណាៗ ក៏ត្រូវសើយបង្ហាញប្រាប់គេថាអ្នកមាននោះដែរ។ 👉 ធ្វើជំនួញ ប្រៀបដូចជាអ្នកកំពុងតែពពោះ ត្រូវចាំដល់គ្រប់ខែ បើប្រញាប់ពេកងាយនឹងរលូត។ 👉 ប្រសិនបើអ្នកជោគជ័យ សូម្បីតែផោមក៏មានន័យដែរ។ ប្រសិនបើអ្នកបរាជ័យ ទោះសម្តីមានខ្លឹមសារក៏ដូចផោមដែរ។ 👉 រឿងអ្វីក៏ដោយបើមិនអាចធ្វើឲ្យអ្នកស្លាប់ទេ វានឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ! ដូច្នេះមិនត្រូវចុះចាញ់ឧបសគ្គនៅចំពោះមុខឡើយ។ 👉 កុំចេះតែយកស្នាមរបួសខ្លួនឯងដើរបង្ហាញគេពេក ពីព្រោះក្នុងសង្គមនេះពិបាកបែងចែក មនុស្សណាដែលអាចជួយយកថ្នាំមកលាបរបួសឲ្យអ្នក ឬមនុស្សណាដែរចាំរោយអំបិលម្ទេសឲ្យអ្នកណាស់។ 👉 អាចយំបាន អាចស្អប់បាន តែដាច់ខាតត្រូវតែរឹងមាំ ពីព្រោះនៅមានមនុស្សជាច្រើនកំពុងចាំសើចចំអកឲ្យយើង។ 👉 ឆាកជីវិតមនុស្សគឺហត់ណាស់…