ម្ចាស់បទ “អារម្មណ៍សល់” លោក ដា ភ្លេង ពិតជាមិនឲ្យFan ខកបំណងក្នុងការរងចាំស្តាប់បទថ្មីរបស់ខ្លួនពិតមែន។



ក្រោយពីស្ងប់ស្ងាត់មួយរយៈធំ ពេលនេះ លោក ដា ភ្លេង តារាចម្រៀង ក្រុម Ice Band ក្នុងផលិតកម្ម ទីក្រុងភាពយន្ត (Town Production) បានចេញនូវចម្រៀងមួយបទដែលមានចំណងជើងថា “ស្រាជាមិត្ត” ។


បទ “ស្រាជាមិត្ត” របស់លោក ដា ភ្លេង មិនត្រឹមតែពិរោះខ្លាំងតែប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យល្អចាក់ចំដំបៅបេះដូងរបស់Fan និង ទស្សនិកជនទៀតផង ព្រោះវាជារឿងពិតទូទៅក្នុងសង្គមបច្ចុប្បន្នដែលមនុស្សភាគច្រើនតែងតែជួបជាញឹកញាប់តែម្តង។
គ្រាន់តែស្តាប់បទនេះភ្លាមទោះអ្នកដែលបែកពីសង្សារចាស់យូរយ៉ាងណាក៏ដោយ ក៏នឹកឃើញរឿងអតីតកាលទាំងអស់មកវិញដែរ។ ប្រសិនបើអ្នកដែលទើបបែកគ្នាថ្មីៗវិញ គ្រាន់តែស្តាប់បទនេះភ្លាម ធានាដឹងតែហូរទឹកភ្នែក ស្រែកស្វែងរកស្រាមកធ្វើជាមិត្តផឹកបំភ្លេចរឿងគ្រប់យ៉ាងតែម្តង។
សម្រាប់អត្ថន័យក្នុងបទចម្រៀងមួយបទនេះផងដែរ គឺមិនបានអប់រំឲ្យទស្សនិកជន ឬមួយក៏ Fan របស់ផលិតកម្មទីក្រុងភាពយន្តទាំងអស់ ឲ្យផឹកស្រានោះទេ គឺគ្រាន់តែចង់បង្ហាញថា នៅពេលដែលមនុស្សប្រុសម្នាក់ត្រូវមនុស្សស្រីម្នាក់ក្បត់ គាត់តែងតែឯការ គ្មានអ្នកយល់ចិត្ត ចង់នៅម្នាក់ឯង ដោយមានតែស្រានៅជិត ព្រោះមនុស្សពេលជួបរឿងបែបនេះមិនចង់ធ្វើអ្វីទាំងអស់ក្រៅពីផឹកស្រាដើម្បីបាច់ទុក្ខនិងបំភ្លេចរឿងគ្រប់យ៉ាង ព្រោះនៅពេលស្រវឹងយើងនឹងដេកលក់ដោយមិនចាំបាច់គិតអ្វីទាំងអស់។
ចង់ដឹងឲ្យច្បាស់ថាបទនេះពិរោះយ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖

