អាមេរិក អនុម័តការលក់អាវុធទៅកូរ៉េខាងត្បូង ប្រេស៊ីល កាណាដា ក្រូអាស៊ី អារ៉ាប៊ីសាអូឌីត និងលីបង់ក្នុងពេល​តែមួយ

USA
ការផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធដល់ប្រទេសចំនួន ៦ ដែលមានទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារ។

មុខទំនិញដែលមានតម្លៃខ្ពស់បំផុតនៃការលក់ទាំង ៦ នោះគឺការធ្វើទំនើបកម្មយោធារបស់ប្រទេសក្រូអាស៊ីនូវរថយន្ដប្រយុទ្ធ M2A2 សម្រាប់ប្រតិបត្ដិការនៅលើវាលខ្សាច់ ដែលមានទឹកប្រាក់ប្រមាណ ៧៥៧ លានដុល្លារ។

ការផ្សាយពាណិជ្ជកម្ម

 

M2A2 Operation Desert Storm Bradley fighting vehicles
M2A2 Operation Desert Storm Bradley fighting vehicles

ប្រទេសនៅតំបន់ឧបទ្វីបបាល់កង់មួយនេះ បានស្នើសុំទិញកាំភ្លើងយន្តម៉ាក 84 M240 កាំជ្រួចមីស៊ីលប្រឆាំងរងក្រោះ TOW ជិត ២,០០០ គ្រាប់ កាំណុងបាញ់កាំជ្រួចផ្សែង M257 smoke grenade launchers ជើងទម្របាញ់ម៊ីស៊ីល និងHunter/Killer technology។ អ្នកម៉ៅការសំខាន់សម្រាប់ការរៀបចំ​អាវុធ​ទាំងនេះ​គឺ​ក្រុមហ៊ុនអាវុធ BAE Systems and Raytheon។

ការផ្សាយពាណិជ្ជកម្ម

 

129001708_163520462130908_1900135741500672297_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រទេសទី២គឺប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ពួក​គេបាន​ដាក់ស្នើសុំថវិកាចំនួន ៣៥០ លានដុល្លារបន្ថែមទៀតសម្រាប់បេសកកម្មបណ្តុះបណ្តាលបច្ចេកវិទ្យាយោធាអាមេរិកដល់អារ៉ាប៊ីសាអូឌីត (USMTM) សម្រាប់រយៈពេល ៥ ឆ្នាំបន្ថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

គោលបំណងរបស់ USMTM គឺដើម្បីបណ្តុះបណ្តាលណែនាំ និងជួយដល់កងកំលាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីតក្នុងការកសាងសមត្ថភាព និងសមត្ថភាពការពារជាតិតាមរយៈការធ្វើសមយុទ្ធយោធា និងការអប់រំយោធាប្រកបដោយវិជ្ជាជីវៈ។

USMTM ធ្វើការមិនផ្ដោតលើប្រយុទ្ធ ហើយនិងធ្វើការផ្តល់យោបល់ជាស្ថាប័នដែលជួយដល់ MOD ក្នុងការអភិវឌ្ឍបណ្តុះបណ្តាល និងទ្រទ្រង់នូវសមត្ថភាពរារាំងដល់ការគំរាមកំហែងក្នុងតំបន់។

ការផ្សាយពាណិជ្ជកម្ម
C 17_globemaster_iii_42
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រទេសកាណាដាកំពុងស្វែងរកនិរន្តរភាពយន្តហោះដឹកជញ្ជូន C-17 និងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃប្រមាណ ២៧៥ លានដុល្លារ។

ប្រទេសប្រេស៊ីលបានស្នើសុំទិញកាំជ្រួចម៉ាក MK 54 និងឧបករណ៍ដែលពាក់ព័ន្ធសម្រាប់ឧទ្ធម្ភាគចក្រនិងនាវាលើទឹក Sikorsky S-70B Seahawk របស់ខ្លួន។ អ្នកម៉ៅការសំខាន់លើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ៧០ លានដុល្លារនោះគឺក្រុមហ៊ុន Raytheon ។

ការផ្សាយពាណិជ្ជកម្ម

 

M1152 High Mobility Multi-purpose Wheeled Vehicles (HMMWVs)
M1152 High Mobility Multi-purpose Wheeled Vehicles (HMMWVs)

សហរដ្ឋអាមេរិកក៏បានលក់បង្ហើយនូវរថយន្ដយោធា M1152 High Mobility Multi-purpose Wheeled Vehicles (HMMWVs) ៣០០ គ្រឿង និងគ្រឿងបរិក្ខារពាក់ព័ន្ធទៅប្រទេសលីបង់ក្នុងតម្លៃប្រមាណ ៥៥.៥ លានដុល្លារ។​យោងតាមក្រសួងការបរទេសលីបង់ នឹងមិនមានការលំបាកក្នុងការស្រូបយកគ្រឿងបរិក្ខារ និងសេវាកម្មបន្ថែមនេះទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទេ ខណៈដែលពួកគេបច្ចុប្បន្នប្រតិបត្តិការរថយន្ត HMMWVs នេះជាង ១.០០០គ្រឿង។

ការផ្សាយពាណិជ្ជកម្ម

 

South_Korea_to_purchase_US_Mk_15_Phalanx_Close In_Weapons_System_for_KDX_III_Batch_II_Class_destroyer_925_001
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)បាន​ចំណាយ​លុយ​ទិញប្រព័ន្ធប្រឆាំងមីស៊ី​លបំពាក់លើ​នាវា MK 15 MOD 25 Phalanx Close-In Weapons System (CIWS) Block 1B Baseline 2 (IB2) និងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃប្រមាណ ៣៩ លានដុល្លារ។

ទីបំផុតសាធារណរដ្ឋកូរ៉េបានស្នើសុំទិញ MK 15 MOD 25 Phalanx Close-In Weapons Systems (CIWS) ចំនួន ២ គ្រឿងសម្រាប់ដំឡើងនៅលើនាវាពិឃាត KDX III Batch II Aegis លើកដំបូងរបស់ខ្លួន ដែលនឹងត្រូវប្រគល់ជូនដោយក្រុមហ៊ុន Hyundai ឧស្សាហកម្មធុនធ្ងន់នៅឆ្នាំ ២០២៤ ។

 

Upgraded_Mark_15_Phalanx_Block_1B_Baseline_2_Close In_Weapon_System_for_Australian_Navy_ships_925_001
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រទេសកូរ៉េខាងត្បូងក៏បានស្នើសុំទិញគ្រាប់កាំភ្លើងធំម៉ាក 20MM cartridge API ចំនួន ៤.០០០​គ្រាប់និងឧបករណ៍ពាក់ព័ន្ធក្រោមកិច្ចព្រមព្រៀងដែលនឹងមានតម្លៃប្រមាណ ៣៩ លានដុល្លារ៕

ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

↑