កាលពីម្សិលមិញនេះ ក្រុមហ៊ុនសែលកាត បានប្រកាសសិល្បករហ៊ីបហប លំដាប់កំពូលម្នាក់ប្រចាំប្រទេសកម្ពុជា គឺ លោក វណ្ណដា ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនសែលកាត។
សិល្បករវ័យ ២៣ឆ្នាំ រូបនេះដែលមានបណ្តាញសង្គមអ្នកគាំទ្រ ១.៤៥ លាននាក់នៅលើ ប្រព័ន្ធ Youtube បាននិយាយថា “ខ្ញុំមានសេចក្តីសោមន្សរីករាយ និងមានកិត្តិយសដែលបាន ក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈថ្មី ខ្ញុំចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជាដើម្បីចែករំលែកទៅកាន់ពិភពលោក។”

នៅព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង៨កន្លះព្រឹក តុលាការបានបើកសវនាការ មួយបន្ទាប់ពីក្រុមហ៊ុនស្មាតបានដាក់ពាក្យសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ មានអនុភាពអនុវត្តភ្លាម ទោះមានបណ្ដឹងតវ៉ាក៏ដោយ គឺដើម្បីហាមឃាត់មិនឱ្យ វណ្ណដា ផ្តល់សេវាតន្ត្រី រួមមានការចូលរួមក្នុងការប្រគំតន្រ្តី ព្រឹត្តិការណ៍ កម្មវិធីកំសាន្តទាំងឡាយ ព្រមទាំងហាមឃាត់ វណ្ណដាមិនឱ្យចាត់ចែង លក់ដូរផ្ទេរកម្មសិទ្ធ ឬផ្ដល់ផលិតផលដែលផលិតដោយវណ្ណដាទៅឲ្យ អ្នកផ្ដល់សេវាតន្ដ្រីផ្សេង ( Music Content Provider ) ឬទៅប្រតិបត្តិករ ទូរគមនាគមន៍ដែលជាដៃគូប្រកួតប្រជែងរបស់ក្រុមហ៊ុនស្មាត ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្ដី។

ក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀងនៅមានសុពលភាព និងសូមឱ្យវណ្ណដា អនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាត។
នៅក្នុងពាក្យសុំដីកាសម្រេចរក្សាការពាររបស់ក្រុមហ៊ុនស្មាតបានលើកឡើងថា៖ វណ្ណដានៅជាប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាត ដោយសារតែសំអាងលើចំណុចមួយឃ្លានៅក្នុងកិច្ចព្រមព្រៀងនោះថា កិច្ចព្រមព្រៀងនឹងបន្តជាស័្វយប្រវត្តិរយៈពេលមួយឆ្នាំទៀត។

ទាក់ទងរឿងនេះដែរ វណ្ណដាបានបដិសេធទាំងស្រុងចំពោះការអះអាងដែលក្រុមហ៊ុនស្មាត បានដាក់ទៅខាងតុលាការ។ វណ្ណដា បានលើកឡើងថា ៖
ការចរចារលើកិច្ចព្រមព្រៀងថ្មីបានបរាជ័យទាំងស្រុងដែលគិតចាប់ផ្តើមតាំងពីខែ តុលា ឆ្នាំ២០១៩ រហូតមកដល់ខែមីនាឆ្នាំ២០២០។ ចាប់ពីខែមេសា ឆ្នាំ២០២០ វណ្ណដាក៏លែងបន្ត ផ្ដល់សេវាកម្មទៅដល់ស្មាត ហើយស្មាតក៏បញ្ឈប់ធ្វើការបង់ប្រាក់កម្រៃនានា ជាប្រចាំខែទៀតដែរ។

ឆ្លើយតបនឹងបញ្ហានេះ វណ្ណដាបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងនូវអ្វីដែល ក្រុមហ៊ុនស្មាត បានចោទប្រកាន់គាត់ដែលមាននៅក្នុងវីដេអូខាងក្រោម ៖

