នារសៀលថ្ងៃទី៥ សីហា ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបណ្ដាលមកពីរថយន្តធុនធំមួយគ្រឿង ដាច់ហ្រ្វាំង ហើយក៏រេចង្កូចទៅបុករះលើរថយន្តធុនតូចចំនួន៥គ្រឿង និងម៉ូតូ០២គ្រឿងផ្សេងទៀត ដែលបានចតនៅតាមចិញ្ចេីមផ្លូវ បណ្តាលឱ្យមានការខូចខាតយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ក្រោយពេលកើតហេតុដែរ អ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនបានភ្លាមៗហើយត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកនោះតែម្ដង៕











