មួយរយៈនេះ ឃើញមានអ្នកបង្ហោះបង្អួតទ្រព្យ លុយឡាន និងឈ្លោះគ្នាច្រើនពេក ដល់ថ្នាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទ្រាំមិនបាន បង្ហោះសារសុំចិត្តអ្នកទាំងនោះ

មួយរយៈនេះ ឃើញមានអ្នកបង្ហោះបង្អួតទ្រព្យ លុយឡាន និងឈ្លោះគ្នាច្រើនពេក ដល់ថ្នាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទ្រាំមិនបាន បង្ហោះសារសុំចិត្តអ្នកទាំងនោះ
ការផ្សាយពាណិជ្ជកម្ម

ដូចដែលបានឃើញហើយថា តាំងពីចូលឆ្នាំ២០២០នេះមក ពិភពលោកយើងទាំងមូល បានជួបប្រទះនូវបញ្ហា និងវិបត្តិយ៉ាងធំ ដោយសារតែជំងឺកូរ៉ូណាបានផ្ទះឡើង នេះជាហេតុបានធ្វើឱ្យប្រជាជនជួបប្រទះនូវការខ្វះខាត បាត់បង់ការងារ មុខរបរ ការរកស៊ីក៏មានភាពត្រដាបត្រដួស បាត់បង់ចំណូលមួយចំនួនធំ។ ប៉ុន្តែក្នុងមួយរយៈចុងក្រោយនេះដែរ ស្រាប់តែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយើងនេះ បែរជាឃើញមានបងប្អូនមួយចំនួន បានធ្វើការបង្ហោះបង្អួតពីទ្រព្យសម្បត្តិ លុយ ឡានទំនើបៗ ក៏ដូចជាការប្រកួតប្រជែង ធ្វើឱ្យកើតមានជម្លោះថែមទៀតផង។

ដោយហេតុឃើញនូវបញ្ហាទាំងនេះកើតឡើង ក៏ស្រាប់ធ្វើឱ្យ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានការចាប់អារម្មណ៍ និងបានបង្ហោះសារប៉ុន្មានឃ្លា ជាការសុំចិត្តដល់បងប្អូនដែលបានធ្វើនូវទង្វើទាំងនេះ ដោយលោកបានសរសេររៀបរាប់ថា ៖

ការផ្សាយពាណិជ្ជកម្ម

នៅក្នុង​គ្រា​ដ៏សែន​មហាវិនាសកម្ម​ដោយសារតែ​ជំងឺ​ឆ្លងកូរ៉ូណា​ កូវីដ-១៩​ដ៏មហា​ប្រលៃ​ នៅលេី​ភពផែនដី​យេីងនេះ​ក្នុង​នោះក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ផងដែ​រ ដូច្នេះហេីយ​ខ្ញុំ​សូម​អភ័យទោស​មុននិង​និយាយ​ ​ក្រែងលោមាន​អារម្មណ៍​មិនល្អ​ដល់ប្រីយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​fbនេះ។
ខ្ញុំ​សុំចិត្ត​សុំថ្លេីម​អ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​ និយាយរឿងមិនល្អ​ បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​ និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត​បង្ហោះតាម​បណ្តាញ​សង្គម​fb​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ ព្រោះអីយេីង​ត្រូវ​ដឹងថា​មិនមែនមេីលឃេីញតែនៅ​ក្នុង​ប្រទេស​យេីងទេ​គឺគេ​មេីលឃេីញ​ទូទាំង​ពិភពលោក​ មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​រក្សា​វាទុកទៅ​ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​ មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ​បេីខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​ គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ដេីម្បី​បង្កេីត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យេីងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​ ។

យ៉ាងណាមិញ នេះជាសារក្រើនរំឭក ក៏ដូចជាសុំចិត្តអ្នកគ្រប់គ្នាពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គួរតែបញ្ឈប់នូវទង្វើអស់ទាំងនេះទៅ ព្រោះថា ធ្វើបែបនេះ វាមិនមានផលល្អ ឬចំណេញអ្វីដល់អ្នកទាំងអស់គ្នានោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 04 At 11.44.15 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
115927231_331801524892722_7151916941116714927_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
116436392_332470098159198_431393101450925608_n (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម