យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២០ ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យមានអាកាសធាតុមានការប្រែប្រួលដូចជា ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរិមា មានចាប់ពី ២៥-២៧ អង្សា
– សីតុណ្ហភាពអតិបរិមា មានចាប់ពី ៣០ – ៣២ អង្សា
ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតកើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាបរាយប៉ាយផងដែរ។
២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរិមា មានចាប់ពី ២៣ – ២៥ អង្សា
– សីតុណ្ហភាពអតិបរិមា មានចាប់ពី ២៨ -៣០ អង្សា
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយកក្នុងកម្រិត ពីតិចទៅច្រើន។
៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរិមា មានចាប់ពី ២៤ – ២៦ អង្សា
– សីតុណ្ហភាពអតិបរិមា មានចាប់ពី ៣០ -៣២ អង្សា
នឹងអាចមានភ្លៀងធ្លាក់រាប៉ាយ នៅក្នុងកម្រិតបង្គួរ។
ដោយឡែកនៅក្នុងថ្ងៃទី ៥ – ៦ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងកើតឡើងផងដែរ។
អាស្រ័យហេតុនេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និង រលកសមុទ្រ នៅតែបន្តកើតមាន ៕


