ការផ្ទុះដ៏ធំមួយបានធ្វើឱ្យរញ្ជួយតំបន់កំពង់ផែបេរូត រដ្ឋធានីលីបង់ នៅថ្ងៃអង្គារទី ៤ ខែសីហា ឆ្នាំ២០២០ ដោយផលប៉ះពាល់បានហៀរពាសពេញផ្នែកជាច្រើននៃទីក្រុងនេះ។
មន្ត្រីលីបង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៥ នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះដ៏ធំនេះ។
ក្រសួងសុខាភិបាល ហាម៉ាត់ហាសាន់ បាននិយាយថា មនុស្សជាង ២៥០០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះដែលបណ្តាលឱ្យមានការបំផ្លាញរាលដាលនៅក្នុងទីក្រុង។
មន្ត្រីកាកបាទក្រហមលីបង់ លោកចច ខេតណាន់ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការហើយប្រជាជននៅតែជាប់នៅក្នុងផ្ទះ និងរចនាសម្ព័ន្ធផ្សេងទៀតនៅក្បែរកន្លែងផ្ទុះ។
រូបភាពនៃការផ្ទុះ និងលទ្ធផលរបស់វាបានបង្ហាញនូវបង្អួចបែកខ្ញែក និងការបំផ្លិចបំផ្លាញផ្សេងទៀតចម្ងាយគីឡូម៉ែត្រពីតំបន់កំពង់ផែ។ យ៉ាងណា ក៏នៅមានមនុស្សបាត់បង់ជីវិត និងរកឃើញមនុស្សរងរបួសបន្ថែមទៀតផងដែរ៕






























