ត្រូវហើយ បែកគ្នាទាំងបែបនេះ មិនមែនមិនស្ដាយទេ មនុស្សដែលធ្លាប់និយាយពាក្យថាស្រឡាញ់ជាមួយគ្នា វាក៏ពិបាកនឹងធ្វើចិត្តមែន។ ប៉ុន្តែបើនិយាយដល់ការចងចាំល្អៗ ក៏ប្រហែលជាមានមានតិចជាងការខឹង និងឈ្លោះទាស់ទែងគ្នាណាស់។
ត្រូវហើយ ការពិតនៃទំនាក់ទំនង វាមិនដូចអ្វីដែលគ្រប់គ្នាបានឃើញនោះទេ ដូច្នេះ ការសម្រេចចិត្តបែកគ្នានៅពេលនេះ វាប្រហែលជាល្អសម្រាប់យើងទាំងពីរនាក់ ច្រើនជាងបន្ត … មិនអាចព្រោះតែស្ដាយរយៈពេល ៤ ៥ឆ្នាំដែលសាងមកជាមួយគ្នា ទាំងតានតឹង ត្រូវនៅទ្រាំបន្ត ដើម្បីទទួលរងនូវអារម្មណ៍ដែលគ្មានសុភមង្គល រយៈពេល ៣០ ៤០ឆ្នាំទៅមុខទៀតបានឡើយ … ។

តាមពិត យើងក៏ដឹងរៀងៗខ្លួនថា មិនអាចទៅមុខបានទេ វាពិតជាមិនមានផ្លូវណាដែលល្អ សម្រាប់យើងទាំងពីរពិតមែន ដូច្នេះ ព្រមបែកពេលនេះ វាក៏ល្អហើយ ទុកឱកាស ឱ្យយើងទាំងពីរនាក់មានពេលវេលាថ្មី និងចាប់ផ្ដើមជាថ្មី ដើម្បីស្វែងរកដៃគូថ្មី ដែលយើងគិតថា សក្តិសម នឹងអាចរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួន ដូច្នេះ កុំស្ដាយព្រោះតែរយៈពេល ៤ ៥ឆ្នាំ នាំឱ្យបន្តកម្មជាមួយគ្នាដល់ ៣០ ៤០ឆ្នាំទៅមុខ …៕
#មនុស្សចុងក្រោយ #Knongsrok

