ភ្នំពេញ ៖ មានហេតុការណ៍អំពើហិង្សាមួយបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយ នៃខណ្ឌចំការមន ។
ហេតុការណ៍នេះដែរ គឺបង្កឡើងដោយជនជាតិចិន១នាក់ បានយកកាំបិត ដេញកាប់សន្តិសុខនៅក្នុងសណ្ឋានគារមួយកន្លែងនាក្រុងភ្នំពេញ។ បើមើលតាមវីដេអូជាក់ស្ដែងឃើញថា សន្តិសុខនោះគឺត្រូវរងរបួសទំនងជាខ្លាំងដែរ។
រហូដតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរបុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ យកកាំបិតប៉័ងតោកាប់សន្តិសុខនៃសណ្ឋាគារមួយ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដោយហេតុខឹងសន្ដិសុខមិនឱ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ខណៈជនបង្ក រូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត ចោទប្រកាន់រួចរាល់ហើយ៕






