ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសនារសៀលថ្ងៃទី២១ កក្កដា ២០២០ ក្នុងសេចក្ដីជូនដំណឹង និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាប និងប្រុងប្រយ័ត្នអំពីអាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងនេះ។
ដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ទៅតាមតំបន់ផ្សេងៗគ្នា។
ស្ថានភាពអាកាសធាតុមានដូចតទៅ ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
– សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន។ ជាមួយគ្នានេះ ក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។
៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមាមានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម។
អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕


