រកឃេីញមានវីរុសកូវីដ-១៩​ ថ្មី ចំនួន​ ០៤នាក់បន្ថែមទៀត​ នៅលេីក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ មកពីប្រទេសម៉ាលី

រកឃេីញមានវីរុសកូវីដ-១៩​ ថ្មី ចំនួន​ ០៤នាក់បន្ថែមទៀត​ នៅលេីក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ មកពីប្រទេសម៉ាលី
ការផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ២៣ កក្កដា ២០២០ គឺរកឃើញអ្នកឆ្លងបន្ថែមចំនួន ៤នាក់ទៀត ដែលជាក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ នាថ្ងៃទី១៣។

ក្នុងចំណោមអ្នករកឃើញវិជ្ជមានទាំង៤នាក់នោះគឺ មានបុរស៣នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែ និងស្ត្រី១នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវវៀត។

ការផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា កម្ពុជាចូលរួមអង្គការសហប្រជាជាតិ សរុបចំនួន ៨០នាក់ (ស្រី៧នាក់) ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី មកដល់កម្ពុជានៅថ្ងៃទី១០ កក្កដា ការធ្វើតេស្តឃើញទី១របស់ពួកគាត់ គឺឃើញលទ្ធផលអវិជ្ជមាន ហើយបានដាក់ឱ្យធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិកំពង់ស្ពឺ។

សរុបចំនួនអ្នកឆ្លងជំងឺCovid-១៩ទាំងអស់នៅកម្ពុជាគឺមាន ២០២នាក់ ស្ត្រី ៤៤នាក់ និងបុរស ១៥៨នាក់។ អ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន ៥៨នាក់ និងសម្រាកនៅបន្ទប់ឯកជនដោយឡែកក្នុងស្ថានទូតអាមេរិប្រចាំកម្ពុជា មានចំនួន ២នាក់ ជាស្ត្រីជនជាតិអាមេរិកាំង និងអ្នកដែលព្យាបាលជាសះស្បើយមានចំនួន ១៤២នាក់៕

ការផ្សាយពាណិជ្ជកម្ម
115850076_3194514367254314_7576415741546030532_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
110107978_3194514403920977_3147835577118665662_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម