ដូចយើងបានដឹងហើយថា ស្ត្រីភាគច្រើនមិនថា យុវវ័យ វ័យកណ្តាល ឬវ័យចំណាស់ទេ សុទ្ធតែមានការខ្មាសអៀនច្រើន ជាពិសេសទាក់ទងនឹងសុខភាពស្ត្រី និងរោគស្ត្រីតែម្តង។ ហេតុនេះហើយពេលមានបញ្ហាទាក់ទងនឹងសុខភាពផ្ទាល់ខ្លួន ស្ត្រីមិនហ៊ានទៅមន្ទីរពេទ្យ ឬជួបនឹងវេជ្ជបណ្ឌិតជំនាញឡ់ើយ ។
តែយ៉ាងណាថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីការព្យាបាលបញ្ហាទាក់ទងនឹងរោគស្ត្រីខ្លះ ដែលអ្នកអាចធ្វើការដោះស្រាយខ្លួនដោយខ្លួនឯង ដោយដកស្រង់តាមរយៈវែបសាយ Brighside ដូចខាងក្រោមនេះ ៖
១. ការធ្លាក់ឈាមរដូវ
ការហូរ ឬធ្លាក់ឈាមរដូវបន្តិចបន្តួច ក្រោយពេលអស់រដូវ អ្នកមិនបាច់ព្រួយបារម្ភច្រើននោះឡើយ ព្រោះជាធម្មតាការអស់រដូវអ្នកខ្លះក៏មានការហូរឈាមបន្តិចបន្តតួចបែបនេះ អាចដោយសារតែបញ្ហាអរម៉ូន (ការប្រើថ្នាំពន្យារកំណើត) រួមទាំងបញ្ហាស្ត្រេសជាដើម។ អ្នកអាចដោះស្រាយបញ្ហានេះបាន ដោយការងូតទឹកក្តៅឧណ្ហៗ និងម៉ាស្សាខ្លួនថ្នមៗជាដើម នោះបញ្ហានឹងធូរស្រាលមកវិញ។ តែប្រសិនជាការធ្លាក់ឈាមនៅបន្ត អ្នកត្រូវតែជួបនឹងវេជ្ជបណ្ឌិតជំនាញខាងរោគស្ត្រីជាដាច់ខាត។
២. ការរលាកទ្វារមាស
ជំងឺទ្វារមាស វាទាក់ទងទៅនឹងបញ្ហារលាកទ្វារមាស ដែលវាអាចបណ្តាលឱ្យតំបន់បន្តពូជស្ត្រី មានក្លិនមិនល្អ មានអាការរមាស់ មានទឹករំអិលហូរចេញមក និងអាចបណ្តាលឱ្យមានការឈឺចាប់ផងដែរ។
ដូច្នេះអ្នកត្រូវតែពិនិត្យមើលផលិតផលដែលអ្នកប្រើប្រាស់លើតំបន់ទ្វារមាសរបស់អ្នកដូចជា សំឡីអនាម័យ សំឡីអនាម័យដែលស៊កក្នុងទ្វារមាស (Tampons) សាប៊ូដុសខ្លួន ផលិតផលលាងសម្អាតប្រដាប់ភេទ និងផលិតផលដទៃទៀត ដោយប្រាកដថា ផលិតផលទាំងនោះ ជាផលិតលធម្មជាតិ គ្មានជាតិគីមី និងគ្មានក្លិន ពិសេសត្រូវតែប្រើផលិតផលនេះដោយថ្នមដៃបន្តិចលាងជាមួយនឹងទឹកស្អាត និងសាប៊ូធម្មជាតិ នោះអាការរបស់អ្នកនឹងប្រសើរឡើងវិញ។ តែក្នុងករណីបញ្ហានៅតែបន្ត សូមទៅជួបគ្រូពេទ្យជំនាញវិញប្រសើរជាង។
៣. ទ្វារមាសមានអាការស្ងួត
© 41330 / pixabay © depositphotos.com
ប្រសិនជាអ្នកមានអារម្មណ៍ថា ទ្វារមាសរបស់អ្នកស្ងួតខុសធម្មតានោះ គឺបណ្តាលមកអតុល្យភាពអរម៉ូន ការអស់រដូវ ស្ត្រីដែលទើបសម្រាលកូន និងស្ត្រីបំបៅដោះកូនជាដើម។ តែអ្នកមិនបាច់បារម្ភទេ ងាយៗគ្រាន់តែអ្នកប្រើប្រេងរំអិលជំនួយដែលមានលក្ខណៈធម្មជាតិ ប្រាកដជាអាចដោះស្រាយបញ្ហាអ្នកបាន តែកុំភ្លេចពិនិត្យគ្រឿងផ្សំផលិតផលឱ្យបានច្បាស់ណា។
៤. មុន ឬពងបែកលើប្រដាប់ភេទ
អាការមុន ឬឡើងគ្រាប់ពងលើប្រដាប់ភេទ វាមិនខុសពីមុនដែលឡើងលើស្បែកមុខយើងទេ ហើយក៏មិនបាច់បារម្ភចំពោះអាការនេះដែរ ព្រោះតែគង់តែបាត់ដោយឯកឯង។ តែអ្នកក៏អាចព្យាបាលវាឱ្យសះស្បើយឆាប់រហ័សផងដែរ ដោយការត្រាំរាងកាយនៅក្នុងទឹក (ឥរិយាបថ Sit Bath) ដែលជាទឹកក្តៅឧណ្ហៗ ត្រាំរយៈពេល ១៥នាទី។
ប៉ុន្តែក្នុងករណី មុន ឬពងនោះវាបែក ហើយក្លាយ ឬឆ្លង អ្នកគយរតែប្រើប្រាស់ការព្យាបាល និងថ្នាំឱ្យបានត្រឹមត្រូវពីពេទ្យជំនាញប្រសើរជាង។
៥.ការស្លៀកខោទ្រនាប់តឹងពេក ឬម៉ូតខ្លាំងពេក
© depositphotos.com © depositphotos.com
មែនហើយម៉ូតខោទ្រនាប់ខ្លះពិតជាស្អាតណាស់ ស៊ិចស៊ីណាស់ តែអ្នកគូរតែជ្រើសរើសខោទ្រនាប់ដែលស្រួលស្លៀក និងផលិតពីសាច់ក្រណាត់មានគុណភាពល្អជាង។ ការជ្រើសខោដែលរឹបខ្លឹង ម៉ូតរញ៉េរញ៉ៃ ឬម៉ូតស៊ីចស៊ីកំពិតលិត នឹងធ្វើឱ្យទ្វារមាសរបស់អ្នកកកិត បណ្តាលឱ្យរលាក តឹងហប់ ហើយបណ្តាលឱ្យកើតរោគផ្សិតជាដើម។
ដូច្នេះគិតគូសុភាពរបស់អ្នកជាជាងភាពស្រស់ស្អាតស៊ីចស៊ី ពិសេសគុណភាពសាច់ក្រណាត់ដែលអ្នកស្លៀកក៏ជាមូលហេតុចម្បងធ្វើឱ្យអ្នកមានបញ្ហាសុខភាពដែរ ប្រសិនជាមិនចេះជ្រើសរើសឱ្យបានត្រឹមត្រូវ។
៦. មានបញ្ហាទ្វារមាសពេលប្រើប្រាស់ផលិតសម្អាតរួច
© Կոսմետիկա և խնամքի միջոցներ / facebook © Efraimstochter / pixabay
ជាការពិតណាស់ ស្ត្រីទាំងអស់ប្រាកដជាចង់ឱ្យប្រដាប់ភេទរបស់ខ្លួនស្អាតល្អ គ្មានមេរោគ និងគ្មានផលរំខាន បានជាអ្នកតែងតែប្រើប្រាស់ផលិតផលលាងសម្អាតជាច្រើន និងមានការសម្អាតជាទៀងទាត់។
តែការសម្អាតច្រើនហួសប្រមាណ វាបែរជាធ្វើឱ្យប្រព័ន្ធ និងរំអិលការពារទ្វារមាសពីធម្មជាតិរបស់អ្នកបាត់បង់ ហើយត្រលប់ជាធ្វើឱ្យអ្នកមានបញ្ហាសុខភាពប្រដាប់បន្តពូជទៅវិញទេ។
ដូច្នេះសូមបញ្ឈប់ការលាងសម្អាតត្រង់ទ្វារមាសច្រើនហួសហេតុពេក ពិសេសសូមងាកមកប្រើផលិតផលអនាម័យស្ត្រីដែលផលិតពីធម្មជាតិ គ្មានជាតិគីមី និងគ្មានក្លិនក្រអូបទើបប្រសើរជាង។
៧. ក្លិនមិនល្អគឺបណ្តាលមកពីចំណីអាហារ
អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីសុខៗនៅបរិវេណប្រដាប់បន្តពូជរបស់អ្នកជះកាន់មិនល្អ ឬក្លិនដូចជាអាហារមួយចំនួនទៅវិញ? មិនបាច់ឆ្ងល់ទេ អាហារដែលអ្នកទទួលទានចូល ក៏ជាការជះឥទ្ធិពលបណ្តាលឱ្យមានក្លិនមិនល្អដែរ ដូច្នេះអ្នកអាចកាត់បន្ថយអាហារមិនល្អដូចជាអាហារដែលមានជាតិខ្លាញ់ រួចងាកមកទទួលទានបន្លែ និងផ្លែឈើសុខភាពខ្លះទើបប្រសើរ។
៨. គ្រោះថ្នាក់នៃជំងឺកាមរោគ
នៅទូទាំងពិភពលោក មានមនុស្សជាងមួយលាននាក់ឆ្លងជំងឺកាមរោគរាល់ថ្ងៃ ដូច្នេះវាសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់លើបញ្ហានេះ និងទៅជួបគ្រូពេទ្យជាទៀងទាត់ប្រសិនជាមានរោគសញ្ញាណាមិនប្រក្រតីកើតឡើង។
ភាគច្រើន រោគនេះមិនមានរោគសញ្ញាច្រើនគួរឱ្យកត់សម្គាល់ទេ តែវាក៏មានរោគសញ្ញាមួយចំនួនឱ្យយើងតាមដានខ្លះដែរដូចជា រមាស់ រលាកទ្វារមាស ឈឺចាប់ពេលនោម ដូច្នេះកុំបង្អង់យូរប្រសិនជាអ្នកមានដៃគូ ហើយមានការសង្ស័យត្រូវប្រញាប់ទៅជួបគ្រូពេទ្យពិនិត្យជាបន្ទាន់។
៩. បញ្ហាដក ឬកោរតំបន់ទ្វារមាស
នៅក្នុងប្រទេសជាច្រើន មិនចូលចិត្តរោមនៅលើប្រដាប់ភេទឡើយ ដូច្នេះពួកគេព្យាយាមបំបាត់រោមទាំងនោះ ដោយការ កោរ ដក ប្រើជែល ឬថ្នាំ Wax បករោមនោះចេញជាដើម ដោយការធ្វើបែបនេះអាចធ្វើឱ្យស្បែកនៅតំបន់នោះមានបញ្ហា ឬរលាកជាដើម
ដំណោះស្រាយដ៏ល្អនោះ ពេលមានបញ្ហានេះត្រូវតែបញ្ឈប់សកម្មភាពដក កោរ ឬ Wax ភ្លាមៗ រួចត្រាំរាងកាយនៅក្នុងទឹកក្តៅឧណ្ហៗ និងយកក្រណាត់ស្អាតជុតលើតំបន់នោះថ្នមៗ ដើម្បីកម្ចាត់ស្បែកដែលងាប់ៗចេញ និងកម្ចាត់ប្ញសរោមនៅតបន់នោះផងដែរ។
១០. ហានិភ័យនៃការរលាកទ្វារមាស
ដូចដែលយើងបានដឹងហើយថា ការរលាកទ្វារមាស អាចបណ្តាលមកពីការធ្វើចលនាខ្លាំងពេលហាត់ប្រាណ ការស្លៀកខោក្នុង ឬសំលៀកបំពាក់រឹបតឹង ឬការរួមដំណេកទាំងបង្ខំជាដើម។
យ៉ាងណាមិញ អ្នកអាចធ្វើការបង្ហាការរលាកធ្ងន់ធ្ងរបាន ដោយការត្រាំរាងកាយជាមួយនឹងទឹកអំបិល Epsom ឧណ្ហៗ (Epsom salt) ហើយធ្វើការស្អំជាមួយដុំទឹកកកបន្ថែមក៏បាន។ តែក្នុងករណីអាការមានការឈឺចាប់កាន់តែខ្លាំង អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាដាច់ខាត៕
Illustrated by Ekaterina Gapanovich for BrightSide.me
ប្រែសម្រួលដោយ៖ ក្នុងស្រុក