ជាផ្លូវការ! សម្ដេចតេជោ ហ៊ុនសែន សម្រេចឱ្យផ្អាកជើងហោះហើរមកពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាបណ្ដោះអាសន្ន

ជាផ្លូវការ! សម្ដេចតេជោ ហ៊ុនសែន សម្រេចឱ្យផ្អាកជើងហោះហើរមកពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាបណ្ដោះអាសន្ន
ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានដាក់សំណើរសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន សុំឱ្យផ្អាកជើងហោះហើរជាបណ្ដោអាសន្នដែលមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយហេតុឃើញថា កម្ពុជាមួយរយៈចុងក្រោយនេះ មានកំណើននៃអ្នកឆ្លងជំងឺCovid-១៩ ចូលមកច្រើន ដែលភាគច្រើនគឺជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ដូច្នេះ ក្រសួង ក៏ស្នើរសុំឱ្យបិទជាបណ្ដោះអាសន្នសិន។

ភ្លាមៗនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានចំណារដ៏ខ្ពង់ខ្ពស់យល់ឱ្យតាមសំណើររបស់ក្រសួងសុខាភិបាល ដោយេហតុឃើញថា កម្ពុជានឹងត្រូវមានថ្ងៃបុណ្យឈប់សម្រាកច្រើនថ្ងៃនាពេលខាងមុខនេះ ដូច្នេះ សម្ដេចក៏បញ្ជាឱ្យផ្អាកជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយគិតចាប់ពីថ្ងៃទី០១ សីហា ឆ្នាំ២០២០នេះតទៅ។

ការផ្សាយពាណិជ្ជកម្ម

ដើម្បីកាត់បន្ថយនូវហានិភ័យនៃការឆ្លងកាន់តែធំ សម្រាប់បុណ្យជាតិជាច្រើនដែលនឹងធ្វើឡើងនៅខែសីហា និងកញ្ញាខាងមុខនេះ សូមចូលរួមប្រុងប្រយ័ត្ន និងការពារឱ្យបានខ្ពស់ទាំងអស់គ្នា ដើម្បីបញ្ចៀសការឆ្លងជំងឺ Covid-១៩៕

Photo_2020 07 26_09 01 27
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម