Vireak007

New Project 2
សម្រង់

ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ Vietjet ទៅកាន់សហរដ្ឋអាមេរិក៖ ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវនៅអាស៊ី

នាយប់ថ្ងៃទី ៨ មករា ជើងហោះហើរពិសេសមួយបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញដែលជាបេះដូងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។ នោះគឺជាការហោះហើរលើកដំបូងមិនធ្លាប់មានទៅកាន់សហរដ្ឋអាមេរិកដំណើរការដោយក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតឡើងដោយមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍លោកស្រី Nguyen Thi Phuong Thao ។ ដោយទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិ ដំណើរដ៏មមាញឹកនេះមិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាស៊ីដែលត្រួសត្រាយផ្លូវប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញពីមហិច្ឆតាក្នុងការពង្រីកជើងហោះហើរជាសាកលរបស់ខ្លួនផងដែរ។ ពីទីក្រុងហូជីមិញទៅអាមេរិក៖ ភ្ជាប់ទ្វីបពីរ ដោយចេញពីទីក្រុងហូជីមិញដ៏មមាញឹក យន្តហោះ Airbus A330 ពណ៌ក្រហម និងលឿងដ៏ទាក់ទាញរបស់ក្រុមហ៊ុន Vietjet បានចាប់ផ្តើមជើងហោះហើរដ៏ប្រណិតឆ្លងទ្វីបប៉ាស៊ីហ្វិក។ ផ្លូវនេះបានតភ្ជាប់អាស៊ីទៅ Anchorage ក្នុងរដ្ឋ…

New Project
PR

ក្រុមហ៊ុន Vietjet បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥

* ជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដែលនឹងដាក់ឱ្យដំណើរការនៅដើមខែមករា (ភ្នំពេញ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី…

Untitled 153 2
ប្លែកៗ

កំពូលមនុស្សស្រី កើតក្នុងឆ្នាំទាំង ៣ ឆ្លាតវៃ រហ័សរហួន ពូកែរកលុយ

ហោរាសាស្រ្តបង្ហាញថាស្ត្រីទាំងនេះឆ្លាត រហ័ស និងពូកែរកលុយ។ ពរជ័យ​របស់​ពួកគេ​ថែមទាំង​បាន​សាយភាយ​ដល់​សាច់​ញាតិ​ បងប្អូន ដោយ​ជួយ​ស្វាមី និង​កូន​បង្កើត​អាជីពរឹតតែរុងរឿង​។ ១. ឆ្នាំមមែ ស្ត្រី​ដែល​កើត​ឆ្នាំ​ពពែ មានរាសី​ខ្ពស់ត្រដែត។ ដូច្នេះហើយ ជីវិត​របស់​ពួកគេ​កាន់តែ​រីកចម្រើន កូនចៅ​បាន​ជោគជ័យ និង​មាន​សុភមង្គល​បី​ជំនាន់​។ មនុស្ស​ស្រី​កើត​ឆ្នាំ​ពពែ មាន​ប្រាជ្ញា​ឈ្លាស​វៃ IQ និង EQ របស់ពួកគេគឺខ្ពស់ណាស់។ ដូច្នេះ​ហើយ​គេ​មិន​ខ្លាច​ការ​លំបាក ខ្លាច​ទុក្ខ។ ពួកគេ​ប្រហែល​ជា​មិន​កើត​ក្នុង​គ្រួសារ​អ្នក​មាន​ទេ ប៉ុន្តែ​ជីវិត​មិនចេះ​ខ្វះ​នោះ​ទេ។ បន្ទាប់ពីធំឡើង ពួកគេក៏បានរៀបការក្នុងគ្រួសារដ៏ល្អមួយ ហើយរស់នៅយ៉ាងមានសុភមង្គលជារៀងរហូត។ ជាពិសេស​ស្ត្រី​ពពែ​តែងតែ​គិតគូរ​ពី​គ្រួសារ ដោយ​យក​ផលប្រយោជន៍​គ្រួសារ និង​សេចក្តីសុខ​របស់​កូនចៅ​ជា​អាទិភាព​។ ដរាបណាមានសម្រាប់គ្រួសារ…

Untitled 151 2
សង្គម

លក្ខណៈមនុស្សស្រី ៦ ប្រភេទនេះ ចូលចិត្តទាក់ទងប្តីគេ ដោយមិនខ្វល់រឿងបាបបុណ្យឡើយ

មនុស្សស្រីប្រភេទនេះមិនគោរពទាំងកិត្តិយសខ្លួនឯង និងសុភមង្គលគ្រួសារ ដូច្នេះហើយពួកគេសុខចិត្តរួមភេទជាមួយអ្នករៀបការហើយ អោយតែអាចបំពេញចំណង់ខ្លួនឯងទោះត្រូវស្អុយឈ្មោះ និងធ្វើបាបចិត្តស្រីដូចគ្នាក៏ព្រម។ ជាពិសេសស្រ្តី៦ប្រភេទនេះខាងក្រោមនេះ មិនចេះអោយតម្លៃខ្លួនជាស្រីនោះទេ ចូលចិត្តណាស់ប្តីគេ ប្រុសកម្លោះនៅសៅកែក៏មិនខ្ចីចាប់អារម្មណ៍៖ ១.ស្ត្រីស្រឡាញ់លុយ៖ មានស្ត្រីដែលរៀបការដើម្បីស្នេហា ប៉ុន្តែក៏មានស្ត្រីដែលទុករឿងលុយសំខាន់ជាងគេ សម្រាប់ពួកគេ អ្វីគ្រប់យ៉ាងមានតម្លៃព្រោះតែលុយមួយមុខគត់។ បើគេត្រូវបោះបង់មនុស្សដែលខ្លួនស្រលាញ់ជាថ្នូរនឹងលុយ គេសុខចិត្តធ្វើបែបនេះ ទោះត្រូវក្បត់គ្រួសារទាំងមូលក៏ដោយ។ សម្រាប់ស្ត្រីបែបនេះ លុយគឺជាកម្លាំងចលករដ៏សំខាន់ក្នុងជីវិតរបស់ពួកគេ។ មិនថាគេមានគ្រួសារ ឬ អត់ទេ ដរាបណាប្រុសផ្សេងអាចផ្តល់ប្រាក់គ្រប់គ្រាន់សម្រាប់ពួកគេ ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងរត់រកប្រុសមានលុយនោះទេ។ ២.ស្ត្រីសិចស៊ីខ្លាំង៖ បន្ទាប់ពីរៀបការរួច មនុស្សស្រីជាច្រើនតែងតែដាក់ក្តីស្រលាញ់ទាំងអស់របស់ពួកគេទៅលើស្វាមី និងកូនរបស់ពួកគេ រក្សាចិត្តរបស់ពួកគេឱ្យស្ថិតស្ថេរ និងមិនសូវមានគំនិតហួសហេតុពេក។ ទោះជាយ៉ាងណាក៏ដោយក៏មានស្ត្រីដែលរៀបការហើយដែលនៅតែរក្សាពិភពអារម្មណ៍ដ៏សម្បូរបែប និងចូលចិត្តទំនាក់ទំនងជាមួយភេទផ្ទុយ។…

Untitled 150 2
សង្គម

សម្គាល់មើលបាន! មនុស្សអន់ចរិតតែងតែមានលក្ខណៈ ៤ ប្រភេទនេះ

មនុស្សដែលមានថាមពលអវិជ្ជមានមិនត្រឹមតែមិនចេះដាក់ខ្លួនជាមួយអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងមិនដឹងពីរបៀបផ្លាស់ប្តូរនិស្ស័យអាក្រក់របស់ពួកគេថែមទៀត។ ជានិច្ចកាលមនុស្សអស់នេះតែងតែចូលចិត្តមើលងាយអ្នកដទៃ គិតថាគេមិនដល់ខ្លួនជាដើម។ ដូច្នេះបើអ្នកស្គាល់នរណាម្នាក់ដែលមានលក្ខណៈដូចខាងក្រោមនេះគួរតែជៀសអោយឆ្ងាយ ហាមនៅជិត ព្រោះមនុស្សទាំងនេះអន់ចរិតបំផុត៖ ១.ពាក្យអវិជ្ជមាន៖ មនុស្សដែលពោរពេញដោយថាមពលអវិជ្ជមាន ច្រើនតែមានទំនោរទៅរកភាពអវិជ្ជមាន ពួកគេរស់នៅដោយគិតថាពិភពលោកនេះអាក្រក់។ ពួកគេតែងតែមិនសប្បាយចិត្ត និងភាពមិនពេញចិត្តចំពោះអ្វីដែលខ្លួនមាននោះទេ។ មនុស្សដែលមានថាមពលអវិជ្ជមានមិនត្រឹមតែមិនចេះដាក់ខ្លួនក្នុងស្ថានភាពរបស់អ្នកដទៃប៉ុណ្ណោះទេ ថែមទាំងគិតចេញតែរឿងមិនល្អរបស់អ្នកដទៃថែមទៀត។ វាជាការល្អបំផុតសម្រាប់យើងក្នុងការនៅឱ្យឆ្ងាយពីមនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបែបនេះ។ ២.និយាយដើមអ្នកដទៃ៖ ការនិយាយពីក្រោយខ្នងអ្នកដទៃ ជាអាកប្បកិរិយារបស់មនុស្សអាក្រក់។ ពាក្យចចាមអារ៉ាមអាចបណ្តាលឱ្យមានការឈឺចាប់ដែលមិនអាចជួសជុលបាន។ នៅពេលដែលពាក្យចចាមអារ៉ាមចូលដល់ត្រចៀកភាគីពាក់ព័ន្ធ ពួកគេអាចនឹងឈ្លោះប្រកែកគ្នា ឬ វាយតប់គ្នា ដែលមិនផ្តល់ផលប្រយោជន៍ដល់អ្នកដទៃ ឬ ខ្លួនឯងនោះទេ។ ដូច្នេះកុំនិយាយអាក្រក់ដាក់អ្នកដទៃ ត្រូវមានចិត្តល្អចំពោះអ្នកដទៃ ហើយកសាងគុណធម៌សម្រាប់ខ្លួនឯង។ មនុស្សឆ្លាតតែងតែស្ងៀម មិនដែលបង្អួត…

Untitled 148 2
គ្រួសារ

ក្នុងជីវិតអាពាហ៍ពិពាហ៍ រឿងដែលគួរឲ្យខ្លាចបំផុត គឺមនុស្សស្រីចាប់ផ្តើមស្ងៀមស្ងាត់ លែងនិយាយស្តី!

ភាពស្ងៀមស្ងាត់របស់មនុស្សស្រីធ្វើឱ្យប្តីប្រពន្ធកាន់តែឃ្លាតឆ្ងាយគ្នាមិនអាចរកចំណុចរួមបាន។ អ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតគឺភាពស្ងៀមស្ងាត់របស់មនុស្សស្រី ពេលដែលស្នេហាបន្តទៅបែបនេះ ទីបំផុតក៏ត្រូវបែកបាក់។ កុំប្រើភាពព្រងើយកន្តើយ ដើម្បីសាកល្បងការអត់ធ្មត់របស់ពួកគេ។ នៅពេលដែលមនុស្សស្រីនៅតែដាក់អ្នកជាអាទិភាព ចូរដឹងពីរបៀបឱ្យតម្លៃនាងវិញ កុំរង់ចាំរហូតដល់វាយឺតពេល។ ម្តាយរបស់អ្នកអាចអត់ទ្រាំ និងទ្រាំទ្រអ្នកពេញមួយជីវិត ប៉ុន្តែប្រពន្ធអ្នកមិនអាចធ្វើបានទេ។ នាងមិនមែនជាម្ដាយទេ ប៉ុន្តែនាងជាមនុស្សដែលអ្នកត្រូវការពារ និងស្រឡាញ់ មិនមែនជាមនុស្សដែលត្រូវរងការប្រមាថពីអ្នកនោះទេ។ ១.ពេលមនុស្សស្រីនៅស្ងៀម៖ ក្នុងអាពាហ៍ពិពាហ៍ ស្ត្រីតែងតែឆ្លងកាត់ដំណាក់កាលពីរផ្សេងគ្នា មួយគឺនៅពេលដែលពួកគេនិយាយច្រើន ហើយពីរគឺនៅពេលដែលពួកគេនៅស្ងៀមទាំងស្រុង។ ពេលមនុស្សស្រីនិយាយច្រើន នោះជាពេលដែលគេស្រលាញ់អ្នកខ្លាំងបំផុត។ ពួកគេកាន់តែស្រលាញ់ ពួកគេកាន់តែបង្ហាញអារម្មណ៍ និងការយកចិត្តទុកដាក់តាមរយៈពាក្យសម្ដី។ ទោះជាយ៉ាងណាក៏ដោយបុរសជារឿយៗមិនយល់ពីរឿងនេះទេតែមើលឃើញថាវាជាឧបសគ្គ និងបញ្ហា។ ផ្ទុយទៅវិញ នៅពេលដែលមនុស្សស្រីនិយាយតិចៗ ហើយស្ទើរតែស្ងៀមស្ងាត់ នោះគឺជាពេលដែលពួកគេនឿយហត់…

Untitled 149 2
សង្គម

មនុស្សស្រីធ្វើរឿងទាំង ៥ នេះបាន អាចបញ្ចៀសពីបញ្ហាទុក្ខសោកវេទនា ជីវិតពិតជាមានក្ដីសុខ សុភមង្គលមិនខាន

ធ្វើជាស្ត្រី ត្រូវតែមានឯករាជ្យភាពខាងសេដ្ឋកិច្ច។ កុំរង់ចាំនរណាម្នាក់មកជួយអ្នក កុំពឹងពាក់អ្នកណា ក្រែងប៉ះមនុស្សខ្លះ ធ្វើបាប និងមើលងាយអ្នក។ ដូច្នេះ អ្នកត្រូវដឹងពីចំណុចទាំង៥ខាងក្រោមនេះ នោះជីវិតអ្នកនឹងមិនអភ័ព្វគ្មានទុក្ខសោកឡើយ។ ១. ត្រូវចេះធ្វើកិច្ចការងារផ្ទះ មនុស្សស្រីអ្នកដឹងត្រូវដឹង គ្មាននរណាម្នាក់អាចយល់ និងថែរក្សាអ្នកបានល្អ ជាងខ្លួនអ្នកឡើយ។ គ្មាននរណាម្នាក់អាចថែរក្សាកូនរបស់អ្នកបានល្អជាងអ្នកឡើយ។ នោះហើយជាមូលហេតុដែលបុរសទាំងអស់ស្រឡាញ់ប្រពន្ធដែលចេះធ្វើម្ហូប និងមានទំនុកចិត្ត។ មនុស្សប្រុស នៅពេលដែលធ្វើការហត់នឿយពីខាងក្រៅ គាត់ប្រាកដជាចង់ត្រឡប់មកដល់ផ្ទះ មានប្រពន្ធធ្វើម្ហូប រៀបចំបាយទឹក និងញុំាអាហារជួបជុំគ្នាជាមួយគ្រួសារ ដូច្នេះ នៅពេលដែលអ្នកជាភរិយាល្អ ចេះរៀបចំទុកដាក់កិច្ចការផ្ទះបាយ នាងក៏នឹងទទួលបានសំណាង ការស្រឡាញ់ ថ្នាក់ថ្នម និងការគោរពពីស្វាមីដូចគ្នា។…

Cover Copy
ទស្សន៍ទាយ

មនុស្សកើតឆ្នាំទាំង ៤ នេះឱ្យតែខំដឹងតែបាន ចាស់បន្តិចរស់នៅសោយសុខលើគំនរទ្រព្យ​ លែងហត់លំបាកហើយ

មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ នេះ អាចថាពេលនេះត្រូវខំប្រឹងដុតដៃដុតជើង ប្រឹងប្រែងណាស់ ហេតុដូច្នេះហើយ ចាស់ទៅអ្នកនឹងរស់នៅបានស្រណុកស្រួល សោយសុខលើគំនរទ្រព្យ លែងហត់លែងលំបាកហើយ។ ១. ឆ្នាំខាល អ្នក​កើត​ឆ្នាំ​ខ្លា​ជាមនុស្សដែលមាន​ចរិត​បត់បែន និង​មាន​ទេព​កោសល្យ​ពហុជំនាញ។ ភាគច្រើន​ត្រូវបាន​ការពារ​ដោយ​ព្រះនៃសំណាង ដែល​កើតមក​មាន​ជោគវាសនា​ដ៏​សម្បូរបែប​។ តាំង​ពី​ក្មេង​មក ទ្រព្យ​សម្បត្តិ​របស់មនុស្សឆ្នាំខ្លា គឺ​ល្អ​ជាង​អ្នក​ដទៃ។ មនុស្សឆ្នាំនេះត្រូវបានប្រដូចទៅនឹង “ផ្កាយសំណាង” នៃគ្រួសារ។ នៅក្នុងផ្ទះណាដែលមានមនុស្សឆ្នាំខ្លា សមាជិកទាំងអស់នៃគ្រួសារអាចទទួលបានការការពារពីព្រះគ្មានទីបញ្ចប់។ ជាលទ្ធផលគុណភាពនៃជីវិតត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង។ រាសី​នេះ​បញ្ចប់​ការ​លុកលុយ​នៃ​លាភ​សំណាង​មិន​ឈប់​ មាន​លុយ​ហូរហៀរ មហា​សំណាង ។ ២. ឆ្នាំមមែ អ្នក​កើត​ឆ្នាំ​ពពែ មាន​ចរិត​ស្លូតបូត…

Untitled 156
ទស្សនៈ

អនុវត្តន៍ ៤ យ៉ាងនេះ នឹងជួយលើករាសី ផ្ដល់សំណាង ជួយឱ្យមានក្ដីសុខ និងរកស៊ីមានបាន

បើចង់ឱ្យខ្លួនឯងមានសំណាងល្អ មានក្ដីសុខចម្រើន និងមានរាសីរកស៊ីមានបាន អ្នកត្រូវតែធ្វើឱ្យបាននូវរឿងទាំង ៤ យ៉ាងនេះ។ ១. គ្រប់គ្រងកំហឹង ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក្រៅ​ពី​ការ​សប្បាយ យើង​នឹង​មាន​ពេល​ខឹង​ និងអារម្មណ៍មិនល្អ។ អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ផល​វិបាក​ជា​ច្រើន​ទៀត។ កំហឹង​នឹង​នាំ​មក​នូវ​ផល​វិបាក​ដែល​មិន​អាច​ដឹងមុន​សម្រាប់​មនុស្ស​ដែល​គ្រប់​គ្នា​ស្គាល់។ កំហឹងធ្វើឱ្យអ្នកនៅមិនសុខ និងធ្វើឱ្យអ្នកដទៃឈឺចាប់។ បើ​អ្នក​មិន​អាច​ទប់​កំហឹង​បាន​ក្នុង​ជីវិត​នេះ ពិបាក​នឹង​ជោគជ័យ​ក្នុង​ជីវិត។ ២. ពង្រឹងសមត្ថភាព ជាមួយនឹងល្បឿននៃការធ្វើបច្ចុប្បន្នភាព គ្រប់យ៉ាងកាន់តែដើរលឿន និងមានភាពទំនើបកាន់តែខ្លាំង។ ការរស់នៅក្នុងសម័យបែបនេះ តម្រូវឱ្យមនុស្សគ្រប់រូបត្រូវសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនជានិច្ច។ កាលពីមុន យើងបានយល់ពាក្យថា រៀនពេញមួយជីវិត មានន័យថា មនុស្សម្នាក់…

Cover
គ្រួសារ

ភាពទាក់ទាញបំផុតរបស់នារីវ័យ ៣០ ឆ្នាំឡើង មិនមែនស្ថិតលើសម្រស់ តែស្ថិតលើរសជាតិទាំង ៥ នេះ

ស្ត្រីដែលឈានចូលដល់វ័យ ៣០ ឆ្នាំឡើងទៅ គេលែងសម្លឹងមើលសម្រស់ទៀតហើយ ហើយរូបរាងសម្រស់ខាងក្រៅ ក៏មិនមានប្រសិទ្ធភាពដែរ តែសម្រាប់ស្ត្រីវ័យនេះ ភាពស្រស់ស្អាត និងទាក់ទាញបំផុតរបស់នាង គឺស្ថិតលើ ៥ ចំណុចនេះ។ ១. ភាពស្រស់ស្អាត និងភាពទាក់ទាញ សម្រាប់​មនុស្ស​ស្រី ភាព​ស្រស់​ស្អាត​ និង​ភាព​ទាក់​ទាញ​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ តែយ៉ាងណា តើធ្វើ​ម៉េច​ឱ្យ​មនុស្ស​ស្រី​កាន់​តែ​ស្អាត សម្រស់​ពី​ខាង​ក្នុង​ទៅ​ខាង​ក្រៅ​មិន​ឈប់? សម្រាប់ស្ត្រីទាំងនេះ មានពាក្យមួយ ដែលបង្ហាញពីអារម្មណ៍ខាងក្នុងបំផុតរបស់មនុស្ស។ សម្រស់ខាងក្រៅអាចធ្លាក់ចុះបន្តិចម្តងៗក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខ ប៉ុន្តែផ្ទុយទៅវិញ ភាពទាក់ទាញនៃព្រលឹងកំពុងតែកើនឡើងឥតឈប់ឈរ។ ការបណ្តុះព្រលឹងដ៏សម្បូរបែប សេចក្តីស្រឡាញ់នៃជីវិតដែលកើតចេញពីខាងក្នុង គឺជាការទាក់ទាញរបស់មនុស្សស្រី។ ២. ការចិញ្ចឹមបីបាច់បុគ្គលិកលក្ខណៈ…

Untitled 154
ទស្សនៈ

អនុវត្តន៍ខ្ជាប់ខ្ជួនគោលការណ៍ទាំង ៣ ជួយឱ្យជីវិតបានស្ងប់សុខ និងកាន់តែល្អប្រសើរ

ជាការពិតបច្ចុប្បន្ននេះ ដំណើរជីវិតប្រចាំថ្ងៃពោរពេញដោយភាពស្មុគស្មាញ​រញ៉េរញ៉ៃ ប្រកួតប្រជែងគ្នាខ្លាំងណាស់ ដែលជាហេតុនាំឱ្យមនុស្សយើងរស់នៅខ្វះសេចក្ដីស្ងប់សុខ ជីវិតជួបតែបញ្ហា ទុក្ខលំបាកជាប្រចាំ។ យ៉ាងណាមិញ បើយើងអាចអនុវត្តន៍នូចគោលការណ៍ទាំង ៣ នេះបាន ជីវិតអ្នកប្រាកដជាបានល្អប្រសើរមិនខាន។ ១. ថែរក្សាសុខភាព រាងកាយ គឺជាប្រភពចម្បងរបស់មនុស្សគ្រប់រូប។ ចរិត​សីលធម៌​អាច​បណ្តុះ​សំនៀង ចិត្ត​សុចរិត​អាច​បង្កើត​សិល្បៈ។ នៅពាក់កណ្តាលជីវិតខាងមុខ បើអ្នកចង់រស់នៅដោយសុខសាន្ត អ្នកត្រូវការរាងកាយដែលមានសុខភាពល្អ។ បើ​គ្មាន​ជំងឺ​ក៏​មិន​មាន​គ្រោះ​មហន្តរាយ​ដែរ ហើយ​សុខភាព​ល្អ​ប្រសើរ​ជាង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ នៅពេលដែលមនុស្សឈានដល់អាយុជាក់លាក់មួយ ពួកគេនឹងមានអារម្មណ៍ថាមិនអាចរក្សាល្បឿននៃរឿងជាច្រើន និងបាត់បង់ថាមពល។ មុន​អាយុ​ ៣០ ​ឆ្នាំ យើង​តែង​តែ​គេង​យប់ ផឹក​ស្រា​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​តែ​មាន​សុខភាព​ល្អ ។…

Untitled 151
សង្គម

ឧត្តមស្ត្រី ត្រូវតែរក្សាឱ្យបាននូវពរជ័យទាំង ៤ យ៉ាង ដែលនាំសំណាង និងភាពថ្លៃថ្នូរចូលក្នុងជីវិត

ស្ត្រីទាំងឡាយអ្នកត្រូវចាំថា នៅលើលោកនេះគ្មានអ្នកណាអាចធានាបាននូវជីវិតដ៏សុខសាន្តឱ្យយើងបាន ក្រៅពីខ្លួនយើងនោះឡើយ។ ដូច្នេះហើយ កាលណា​ចម្រើន​កម្លាំង បណ្ដុះ​ប្រាជ្ញា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ជីវិត​ក៏​រឹត​តែ​មាន​ពរជ័យឧត្តុង្គឧត្តម។ ហេតុដូច្នេះហើយ ស្ត្រីត្រូវតែរក្សាឱ្យបាននូវពរជ័យទាំង ៤ យ៉ាងនេះ។ ១. មានគុណធម៌ ចិត្តសប្បុរស មនុស្សតែងតែប្រើរូបភាពទឹក ដើម្បីស្រមៃមើលសម្រស់ដ៏ទន់ភ្លន់ និងសុភាពរបស់ស្ត្រី។ ស្ត្រី​គួរ​មាន​គុណធម៌​ដូច​ទឹក សន្តិភាព ស្មោះត្រង់ និង​បរិសុទ្ធ។ ស្ត្រី​ដែល​មាន​ពរ​យ៉ាង​ជ្រាល​ជ្រៅ មាន​ចិត្ត​បរិសុទ្ធ​ដូច​ទឹក មាន​ទឹក​ដម​សំឡេង​ស្រទន់ មិន​មាន​ចិត្ត​ក្រអឺតក្រទម។ ពួកគេតែងតែដឹងពីរបៀបដាក់ខ្លួនឯងនៅក្នុងចិត្តអ្នកដទៃ ចេះយកចិត្តគេ ដាក់ក្នុងចិត្តខ្លួនឯង។ ២. មានសេចក្តីព្យាយាម និងប្រាជ្ញាដ៏អស្ចារ្យ លុយមិនមែនជាជោគជ័យដ៏ធំបំផុតរបស់ស្ត្រីនោះទេ…

Untitled 148
សង្គម

ជួយគេជារឿងល្អ តែមិនមែនគ្រប់រឿងនោះទេ ក្នុងលក្ខខណ្ឌទាំង ៥ នេះដាច់ខាតកុំលូកដៃចូលជួយ

ធ្វើល្អ ក្រខ្លួន ជាពាក្យមួយដែលចង់ដាស់តឿនមនុស្សគ្រប់គ្នាថា ពេលខ្លះការជួយរបស់អ្នកទាំងអស់គ្នាមិនមែនសុទ្ធតែទទួលបាននូវផលល្អមកវិញទេ។ ជួយគេយូរៗ គេមិនអោយតម្លៃហើយ ថែមទាំងមើលងាយទឹកចិត្តយើងវិញទៀត ដូច្នេះមុននឹងជួយនរណាម្នាក់ត្រូវគិតអោយបានច្បាស់ទោះជាបងប្អូនបង្កើតក៏ដោយ ត្រូវចាំថាមនុស្សខ្លះចង់អោយតែយើងជួយរហូត គ្មានគំនិតចង់ជួយយើងវិញទេ ជាពិសេសពេលយើងពិបាក មិនប្រាកដថាមនុស្សទាំងនោះនឹងមកជួយយើងវិញទេ! ចង់ជួយមនុស្សត្រូវមើល ជាពិសេសកុំជួយក្នុងលក្ខខណ្ឌទាំង៥ខាងក្រោមនេះ៖ ១.កុំព្យាយាមជួយលើសពីសមត្ថភាព៖ ការធ្វើអំពើល្អទាមទារវិធានការមួយ កុំព្យាយាមជួយអ្វីដែលហួសពីសមត្ថភាពរបស់អ្នក។ នៅពេលអ្នកព្យាយាមធ្វើអ្វីដែលអ្នកមិនអាចធ្វើបាននឹងធ្វើឱ្យអ្នកស្ថិតនៅក្រោមសម្ពាធខ្លាំង ខ្ជះខ្ជាយថាមពល និងពេលវេលា ហើយថែមទាំងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានផងដែរ។ ជាឧទាហរណ៍ ប្រសិនបើអ្នកជួយមនុស្សជាច្រើន ពួកគេនឹងទទួលយកវា ប៉ុន្តែនៅពេលដែលអ្នកបដិសេធ ពួកគេនឹងនិយាយថាអ្នកជាមនុស្សអាត្មានិយម។ ២.កុំធ្វើអ្វីដែលធ្វើឱ្យអ្នកដទៃឈឺចាប់៖ ក្នុងជីវិត ប្រសិនបើនរណាម្នាក់សុំជំនួយដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សូមកុំទទួលយកជំនួយ។ អ្នកនឹងមិនដឹងថាអ្វីដែលគេហៅថាសុច្ឆន្ទៈរបស់អ្នកនឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ដូច្នេះអ្នកត្រូវគិតអោយច្បាស់មុននឹងធ្វើអ្វីមួយ។…

Untitled 141
PR

ការលក់បញ្ចុះតម្លៃសំបុត្រថ្ងៃសុក្រ ដើម្បីជំរុញភាពបៃតងនាពេលអណាគត៖ Vietjet ផ្តល់ជូនសំបុត្រតម្លៃចាប់ពី០ដុល្លារ សម្រាប់គ្រប់ជើងហោះហើរនៅទូទាំងបណ្តាញរបស់ខ្លួន

* អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការលក់បញ្ចុះសំបុត្រដ៏ពិសេសនេះ ដើម្បីធ្វើដំណើរបានកាន់តែឆ្ងាយនៅលើបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet។ ភ្នំពេញ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤– នៅថ្ងៃសុក្រទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet នឹងប្រារព្ធរដូវកាលលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំ ជាមួយនឹងការផ្តល់ជូនតាមរយៈកម្មវិធីពិសេស គឺ “Green Friday”។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ជូនសំបុត្រអេកូជិត ១ លានសំបុត្រ ដែលមានតម្លៃចាប់ពីត្រឹមតែ 0 ដុល្លារប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)…

Untitled 1
PR

Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេស ២៤ ម៉ោង ក្នុងឱ្យកាសទិវាអ្នកនៅលីវ ដែលអ្នកដំណើរអាចសន្សំប្រាក់បានជាច្រើននៅគ្រប់ផ្លូវហោះហើរទាំងអស់

* បញ្ចុះតម្លៃ ១០០ភាគរយ លើសំបុត្រអេកូសម្រាប់ Double 11 បូករួមទាំងការផ្តល់ជូនតម្លៃសំបុត្រ Premium ពេញមួយសប្តាហ៍ *ការផ្ដល់ជូនពិសេសនេះ នឹងមកដល់ប៉ុន្មានថ្ងៃមុនពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់កម្ពុជា ភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ – ដើម្បីអបអរសាទរទិវាអ្នកនៅលីវ ដែលជាព្រឹត្តិការណ៍ដើរទិញឥវ៉ាន់ដ៏ធំបំផុតប្រចាំឆ្នាំ Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃពិសេសនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយផ្តល់ជូននូវសំបុត្រ Eco-class រាប់លានសំបុត្រ ការផ្តល់ជូននេះមានរហូតដល់ ១០០ ភាគរយ…

New Project 98 3 9
PR

Vietjet ចេញរបាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈពេលបន្តពង្រីកកងនាវាអាកាសចរណ៍ជាមួយនឹងយន្តហោះថ្មីៗ

* ការពង្រីកបណ្តាញរួមមានការបង្កើនប្រេកង់ជើងហោះហើរមកកាន់ប្រទេសកម្ពុជា ភ្នំពេញ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញរបាយការណ៍ពីលទ្ធផលប្រាក់ចំណូលអាជីវកម្មដ៏រឹងមាំសម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៤ ដោយពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួន ខណៈពេលដែលរក្សាបាននូវប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាពនៅក្នុងប្រទេសវៀតណាម។ សម្រេចបានការផ្តល់សេវាដឹកអ្នកដំណើរចំនួន ២០០ លាននាក់ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង ១៩.៦ លាននាក់នៅលើជើងហោះហើរចំនួន ១០៤.000…

New Project 98 3 8
PR

ក្រុមហ៊ុន Vietjet និង Emirates ចាប់ដៃគូពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍

* ឥឡូវនេះ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីបណ្តាញដែលកំពុងពង្រីកឥតឈប់ឈររបស់ក្រុមហ៊ុន Vietjet ដើម្បីហោះហើរទៅកាន់គោលដៅជាច្រើនទៀត ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និង Emirates បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់នូវជម្រើសការធ្វើដំណើរកាន់តែច្រើនរវាងទីក្រុងសំខាន់ៗក្នុងប្រទេសវៀតណាម និងទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម និងគោលដៅជាច្រើនទៀត។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមឯកឧត្ដម ផាម មិញជិញ ក្នុងវេទិកាធុរកិច្ចវៀតណាម-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ដោយបើកឱកាសសេដ្ឋកិច្ច…

New Project 98 3 7
PR

កន្លែងផ្តល់ទិដ្ឋាការរួមរបស់ក្រុមហ៊ុន Emirates និងតម្លៃសំបុត្រគួរឲ្យទាក់ទាញធ្វើឱ្យទីក្រុងឌូបៃជាគោលដៅដ៏ល្អសម្រាប់អ្នកដំណើរកម្ពុជា

ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានធ្វើឱ្យការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យសម្រាប់អ្នកដំណើរកម្ពុជាជាមួយនឹង «កន្លែងផ្តល់ទិដ្ឋាការរួម» របស់ខ្លួនសម្រាប់ទិដ្ឋាការអេមីរ៉ាតអារ៉ាប់រួម តម្លៃសំបុត្រគួរឲ្យទាក់ទាញ និងផ្លូវអាកាសតភ្ជាប់ដោយរលូនទៅកាន់គោលដៅជាង ១៤០ ទីតាំងតាមរយៈទីក្រុងឌូបៃ និងប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Emirates បានចាប់ផ្តើមឡើងវិញនូវជើងហោះហើរពីភ្នំពេញទៅឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ ហើយកំពុងផ្តល់ជូនអ្នកដំណើរកម្ពុជានូវវិធី «មិនមានភាពស្មុគស្មាញ» ដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ទៅកាន់ អេមីរ៉ាតអារ៉ាប់រួម នៅពេលកក់សំបុត្រយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍នេះដោយមិនចាំបាច់ទៅស្ថានទូត។ ឥឡូវនេះ អ្នកដំណើររបស់ក្រុមហ៊ុន Emirates ទាំងអស់ដែលត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទៅឌូបៃអាចដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេនៅការិយាល័យ Emirates នៅជាន់ទី…

Kj
សុខភាព

ម្រះ​ជួយ​ឲ្យ​ត្រជាក់​ក្នុង ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ តែ​សម្រាប់​មនុស្ស ៥ ប្រភេទ​នេះ ​កុំ​លូកឲ្យសោះ

ម្រះ​មាន​ជាតិ​ល្វីង តែ​វា​ជា​ឱសថ​ធម្មជាតិ ដែល​គេ​អាច​ច្នៃ​យក​មក​ជា​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​អាច​ប្រើប្រាស់​បាន​ទេ ជា​ពិសេស​មនុស្ស​ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ស្រ្តី​ដែល​ពពោះ និង​ត្រូវ​បំបៅ​ដោះ​កូន ម្រះ​មាន​ជាតិ​សរសៃ​និង​ខ្លាញ់​តិច ពេក ដែល​វា​មិន​សក្តិសម​សម្រាប់​អ្វី​ដែល​រាងកាយ​ស្រ្តី​ពពោះ​ត្រូវ​ការ​នោះ​ទេ។ លើស​ពី​នេះ​ការ​ទទួល​ទាន​របស់​ដែល​មាន​ជាតិ​ជូរចត់​ខ្លាំង​ពេល វា​ធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​ទៅ​វិញ។ ៤) អ្នក​មាន​សម្ពាធ​ឈាម​ទាប ដោយសារ​តែ​ជាតិ​ល្វីង ជូរចត់​នៃ​ម្រះ ដូច្នេះ​វា​មិន​អំណោយផល​ល្អ​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ទាប​នោះ​ទេ។ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​លើស​ដើម នាំ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ខ្លាំង​មួយ​រំពេច។ ៣) មនុស្ស​មុន​និង​ក្រោយ​វះកាត់ ផ្លែ​ម្រះ​វា​ល្វីង​ខ្លាំង អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​មនុស្ស ដូច្នេះ​សម្រាប់​មនុស្ស​ដែល​ត្រៀម​នឹង​វះ​កាត់ ឬ​ទើប​វះកាត់​ហើយ​ថ្មីថ្មោង គឺ​គួរ​ដក​ឃ្លា​រយៈ​ពេល ២…

Untitled 1
សុខភាព

១១ មូលហេតុចម្បង នៅពីក្រោយការរមាស់ទ្វារមាស និងវិធីព្យាបាល

ការរមាស់តាមទ្វារមាសនឹងបណ្តាលឲ្យមានការឈឺចាប់។ ដូចគ្នានេះផងដែរ ស្រ្តីមានអារម្មណ៍ថាពិបាក  និងខ្មាស់អៀនណាស់ក្នុងការនិយាយអំពីវា។ មុនពេលអ្នកពិចារណាថាបញ្ហានៃការរមាស់ទ្វារមាសនេះ គឺដោយសារតែការឆ្លងមេរោគផ្សិត ដូច្នេះអ្នកត្រូវដឹងពីរោគសញ្ញាផ្សេងទៀតរបស់វា។ វាក៏កើតឡើងដោយសារតែអស់រដូវ សារធាតុរលាក ជំងឺស្បែក ឬជំងឺកាមរោគ។ ជាការប្រសើរ អ្នកត្រូវដឹងខ្លះៗ អំពីបញ្ហានេះមុននឹងមានការណាត់ជួបជាមួយវេជ្ជបណ្ឌិត។ ដូច្នេះថ្ងៃនេះ ​KNONGSROK នឹងបង្ហាញអ្នកនូវមូលហេតុទាំង 11 ដែលនៅពីក្រោយការរមាស់ទ្វារមាស និងរបៀបព្យាបាល។ ១. ការរលាកទ្វារមាស និងប្រដាប់ភេទខាងក្រៅ ៖ ការរលាកទ្វារមាស និងប្រដាប់ភេទខាងក្រៅ គឺជាការឆ្លងមេរោគតាមរន្ធទ្វារមាស និងប្រដាប់ភេទខាងក្រៅ។ ការឈឺចាប់ក្នុងពេលនោម រមាស់ ឬបង្កើនការបញ្ចេញទឹករំអិលតាមទ្វារមាស គឺជារោគសញ្ញារបស់វា។ ការរលាកទ្វារមាស…

New Project 91
PR

Vietjet ចាប់ផ្តើមជើងហោះហើរដោយប្រើប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាពលើកដំបូងពីប្រទេសវៀតណាម ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសបៃតង

ភ្នំពេញ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីត និងការលើកកម្ពស់អាកាសចរណ៍បៃតងតាមរយៈប្រតិបត្តិការជើងហោះហើរដំបូងដោយប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) ដែលចាក់ប្រេងនៅក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយចីរភាព ផងដែរ។ ជើងហោះហើរ Vietjet ចំនួនពីរដែលប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) បានចេញដំណើរដោយជោគជ័យពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្ពោះទៅទីក្រុង Melbourne (ប្រទេសអូស្ត្រាលី) និងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង)។…