Vireak007

Cover0000012
ទស្សនៈ

គន្លឹះពិសេសសម្រាប់មនុស្សស្រី ដើម្បីរក្សាទំនាក់ទំនងស្នេហា កុំឱ្យខ្លួនឯងឈឺចាប់

“តើសុភាពនារីអាចរក្សាទំនាក់ទំនងស្នេហាយ៉ាងដូចម្តេច?” ជឿជាក់ថាមនុស្សស្រីជាច្រើនតែងតែឈ្លោះគ្នាជាមួយនឹងមិត្តប្រុស ដោយសាររឿងតូចតាច បណ្តាលឱ្យឈ្លោះគ្នា ធ្វើឱ្យមានការឈឺចាប់នៅក្នុងរឿងស្នេហា។ មនុស្សស្រីគួរតែឯករាជ្យទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកស្នេហា គួរតែស្វែងរកអ្វីដែលខ្លួនចង់បាន កុំព្រោះតែមិត្តប្រុសខ្លួនធ្វើឱ្យបាត់បង់ឱកាសល្អៗជាច្រើន។ ពេលដែលខឹង និងមានអារម្មណ៍មិនល្អ ដាច់ខាតកុំចង់ទៅរករឿង ឬឈ្លោះគ្នាជាមួយនឹងគេអី បែបនេះធ្វើឱ្យអ្នកងាយនឹងនិយាយពាក្យដែលធ្វើឱ្យរបួសដល់ផ្លូវចិត្តគេ និងងាយធ្វើឱ្យស្នេហាអ្នកប្រេះឆាទៀតផង។ នៅក្នុងជីវភាពរស់នៅមិនថាជួបនឹងបញ្ហាអ្វីឡើយ អាចរកពេលវេលាជជែកពិភាក្សាគ្នា គិតអំពីការដោះស្រាយបញ្ហាទាំងនេះយ៉ាងដូចម្តេចទើបត្រូវ។ ១. ត្រូវគិតអារម្មណ៍ខ្លួនឯងធំ ទោះបីជាអ្នកទើបតែទាក់ទងគ្នា ឬក៏រាប់អានគ្នាយូរហើយក៏ដោយ សូមចាំថា ត្រូវគិតដល់អារម្មណ៍ខ្លួនឯងជាមុន។ កុំយល់ថាអ្នកបំពេញតាមចិត្តគេគ្រប់បែបយ៉ាងហើយ គឺយល់ថាគេកាន់តែស្រលាញ់អ្នកខ្លាំងឱ្យសោះ។ ផ្ទុយមកវិញ ពេលដែលអ្នកលះបង់ឱ្យគេគ្មានលក្ខខណ្ឌ រឿងគ្រប់យ៉ាងសុទ្ធតែខ្វល់ពីអារម្មណ៍របស់គេជាធំនោះ ពេលដែលជួបនឹងរឿងដែលមិនសប្បាយចិត្ត អ្នកនឹងយល់ថាខ្លួនឯងរងការឈឺចាប់ ស្ទើរតែយល់ថានៅក្នុងរឿងស្នេហាចាប់ផ្តើមបាត់បង់ភាពជាម្ចាស់ការបន្តិចម្តងៗហើយ។…

Cover0000011
ទស្សនៈ

ស្រឡាញ់ ឬមិនស្រឡាញ់ ទង្វើស្ដែងឱ្យឃើញច្បាស់ណាស់ គេមិនអាចលាក់អ្នកជិតបានទេ

មនុស្សម្នាក់កាន់តែស្រលាញ់អ្នកខ្លាំង គេកាន់តែងាយយល់ថាគ្មានអារម្មណ៍សុវត្ថភាពឡើយ ប្រសិនបើមនុស្សប្រុសម្នាក់ខ្លាចបាត់បង់អ្នក គេនឹងអាចមានទង្វើទាំង៣យ៉ាងនេះមកលើអ្នកជាមិនខាន ៖ ទង្វើទី១ ៖ គេមិនហ៊ានធ្វើឱ្យអ្នកខឹង មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នក រាល់រឿងអ្វីក៏ដោយគេនឹងប្រុងប្រយ័ត្ន និងមិនចង់ធ្វើឱ្យអ្នកខឹងឡើយ គេសឹងតែខ្វល់ខ្វាយខ្លាំងទៀតផង គេខ្លាចអ្នកឈឺចិត្តអាចនឹងចាកចេញពីគេ។ ដូច្នេះឱ្យតែក្រោយពេលដែលឈ្លោះគ្នារួច គេនឹងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យអ្នកសើច ពីព្រោះគេស្រលាញ់អ្នក ឈឺឆ្អាលនឹងអ្នក ឬក៏ពេលដែលមានរឿងអ្វីកើតឡើងហើយនោះ គេនឹងបន្ទាបឥរិយាបថរបស់ខ្លួន ទៅលួងលោមអ្នក អ្វីដែលគេចង់បាននោះគឺ ចង់ឃើញអ្នកសប្បាយចិត្ត។ បុរសប្រភេទនេះ ប្រាកដជាស្រលាញ់អ្នកខ្លាំងណាស់។ ទង្វើទី២ ៖ គេហួងហែងអ្នកខ្លាំង មនុស្សប្រុសដែលខ្លាចបាត់បង់អ្នក គេតែងតែហួងហែងអ្នកខ្លាំង។ ពេលដែលគេឃើញអ្នកជជែកលេងជាមួយនឹងបុរសដទៃយ៉ាងសប្បាយសើចក្អាកក្អាយនោះ គេនឹងប្រចណ្ឌ ព្រោះក្នុងចិត្តគេសង្ឃឹមថាអ្នកជារបស់គេ…

Cover Copy (1)
ទស្សនៈ

មនុស្សស្រីរៀបការរួចមានសំណាង ឬក៏អត់ មើលទៅលើ ៥ ចំណុចនេះ

កាលពីមុនខ្ញុំបានមើលឃើញពាក្យមួយឃ្លា ៖ “មង្គលការដែលមានសុភមង្គលសុទ្ធតែស្រដៀងគ្នា”។ មង្គលការដែលគ្មានសុភមង្គលក៏ដូច្នេះហើយដែរ ពីព្រោះកាលគ្រានោះខ្លួនខ្ញុំនៅក្មេង ខ្ញុំមិនទាន់យល់ពីអត្ថន័យនោះឡើយ ។ បច្ចុប្បន្ន ពេលដែលខ្ញុំដើរចូលដល់អាយុ៣០ឆ្នាំ ខ្ញុំស្រាប់តែយល់តែម្តង តាមពិតទៅ កត្តាសុភមង្គលចម្បងរបស់មនុស្សស្រីគឺស្រដៀងគ្នា។ សុភមង្គលពិតប្រាកដ គឺជាភាពកក់ក្តៅ និងក្តីស្រលាញ់នៅក្នុងជីវភាពដ៏សាមញ្ញមួយ។ ដូច្នេះមនុស្សស្រីបែបណាទើបមានសុភមង្គលនោះ? ខ្ញុំគិតថាគួរតែមាននូវចំណុចដូចខាងក្រោម ៖ ១. មានស្វាមីដែលស្រលាញ់អ្នក ពាក្យចាស់ពោលថា ៖ ការរៀបមង្គលការរបស់មនុស្សស្រីគឺជាការចាប់កំណើតលើកទីពីរ។ ប្រសិនបើរៀបការជាមួយនឹងស្វាមីល្អ គឺអ្នកមិនបាច់បារម្ភពីភាពហ្មងសៅនាថ្ងៃក្រោយឡើយ។ នៅក្នុងចិត្តខ្ញុំ ស្វាមីដែលល្អ ដំបូងឡើយ គឺមានទំនួលខុសត្រូវ និងទឹកចិត្តសន្ដោសប្រណី គាត់រមែងតែងតែគិតដល់អ្នកមុនគេ ។…

Cover0000010
ទស្សនៈ

ទោះជានៅម្នាក់ឯងមែន តែបើអ្នកចេះវិធីនេះ អ្នកនឹងគ្មានអារម្មណ៍ឯកាឡើយ

មនុស្សភាគច្រើនតែងតែយល់ថា ការរស់នៅម្នាក់ឯងគឺជាភាពឯកា ហើយអ្នកទាំងនោះតែងតែចង់បានដៃគូ ឬសង្សារទាំងនៅវ័យក្មេង។ សង្គមកាន់តែជឿនលឿន មនុស្សមួយភាគធំតែងតែមើល និងធ្វើត្រាប់តាមគ្នា ហើយបង្អួតគ្នាទៅវិញទៅមក។ ពួកគេចង់បានសង្សារ ឬមនុស្សមកកំដរគេដើម្បីបំបាត់ភាពឯកានៅក្នុងចិត្ត ទោះបីពេលខ្លះគេមិនសូវស្រលាញ់ចូលចិត្តម្នាក់នោះក៏ដោយ។ ការធ្វើដូច្នេះ នឹងនាំឱ្យភាពឯកាកាន់តែកើនឡើង ស្របពេលនោះការឈឺចាប់ក៏កើតឡើងនៅពេលគេគ្មានពេលវេលាគ្រប់គ្រាន់ ឬគេលែងរវល់នឹងយើង។ ដូច្នេះវិធីដែលល្អនោះគួរតែរកថា តើធ្វើយ៉ាងណាដើម្បីបំបាត់ភាពឯកាទោះបីជារស់នៅម្នាក់ឯង។ នេះគឺតម្លៃដែលយើងផ្តល់ជូនខ្លួនយើង ព្រមទាំងរស់នៅដោយភាពមានសុភមង្គល រីករាយ និងមានសេចក្តីស្ងប់ផ្លូវចិត្ត។ ១. យើងត្រូវរៀនទទួលស្គាល់ពីអារម្មណ៍ ឬសញ្ញានៃភាពឯកា ដូចជាអារម្មណ៍នៃភាពទទេស្អាត ការគេងមិនលក់ ឬគេងមិនស្កប់ ការពន្យាពេលក្នុងការធ្វើអី្វមួយដោយគ្មានអារម្មណ៍ មានអារម្មណ៍ស្ពឹកស្រពន់ មិនចង់ធ្វើអ្វី ។ យើងត្រូវរៀនសម្គាល់…

Cover000009
ទស្សនៈ

២០ឃ្លាចំៗ! បង្ហាញពីភាពសុខគ្នារវាង “ការចូលចិត្ត និងក្តីស្រឡាញ់”

មនុស្សជាច្រើនបានយកការចូលចិត្ត និងក្តីស្រលាញ់ដាក់ជាសញ្ញាស្មើ ពេលដែលអ្នកយល់ពី “ក្តីស្រលាញ់” ហើយនោះ អ្នកនឹងដឹងថា ការចូលចិត្ត និងក្តីស្រលាញ់ គឺមិនដូចគ្នាទេ។ ការចូលចិត្តគឺអាចបណ្តាលមកពី រូបសម្រស់ ការតុបតែង អត្តចរិតល្អជាដើម។ ចំណែកឯក្តីស្រលាញ់វិញ ទោះជានៅលើខ្លួនគេមានចំណុចខ្វះខាតច្រើនប៉ុនណាក៏ដោយ តែនៅតែចង់រួមរស់នៅជាមួយគេ ។ យើងគួរតែបែងចែកការចូលចិត្ត និងក្តីស្រលាញ់ឱ្យបានច្បាស់លាស់ ពីព្រោះការចូលចិត្តអាចផ្តល់ទៅឱ្យមនុស្សជាច្រើន តែក្តីស្រលាញ់អាចផ្តល់ឱ្យមនុស្សតែម្នាក់ប៉ុណ្ណោះ។ ២០ឃ្លាខាងក្រោមនេះ នឹងនាំឱ្យអ្នកយល់កាន់តែច្បាស់ពីភាពខុសគ្នារវាង ការចូលចិត្ត និងក្តីស្រលាញ់។ ១. ការចូលចិត្ត គឺរំពឹងចង់បានរបស់ល្អមកចែករំលែកជាមួយគ្នា ឯក្តីស្រលាញ់សុខចិត្តទទួលរ៉ាប់រងជាមួយគ្នាទោះល្អទោះអាក្រក់។ ២. ការចូលចិត្តគឺ “…

Cover000008
ទស្សនៈ

ចូលចិត្តភាពស្ងៀមស្ងាត់មែនទេ? ទាំងនេះជាគុណសម្បត្តិទាំង ៦ ចំណុច របស់មនុស្សស្ងប់ស្ងាត់

មនុស្សរាល់គ្នាតែងមានគំនិតថា មនុស្សស្ងប់ស្ងាត់ពិបាកចុះសម្រុងជាមួយមនុស្សដទៃ មិនសូវរីកចម្រើន ពិបាកចូលចុះសង្គម និងសម្របខ្លួនទៅនឹងស្ថានភាព។ គេតែងតែគិតថា មនុស្សស្ងប់ស្ងាត់ជាមនុស្សមិនរួសរាយរាក់ទាក់ អៀនខ្មាសច្រើន និងចូលចិត្តនៅតែឯង។ ផ្ទុយទៅវិញ អ្នកមិនបានដឹងពីគុណសម្បតិ្ត និងគុណប្រយោជន៍ដែលប្រភេទមនុស្សស្ងប់ស្ងាត់ទទួលបាននោះទេ។ ១. មនុស្សប្រភេទនេះ តែងតែមានការអង្កេតខ្ពស់ និងតែងតែប្រុងប្រយ័ត្ន ដែលជាអំណោយផលពីធម្មជាតិ។ ពួកគេអាចសម្គាល់ឃើញអ្វីដែលអ្នកផ្សេងមិនបានឃើញ ព្រោះអ្នកដទៃកំពុងរវល់នឹងការជជែកលេងសប្បាយ និងមមាញឹកនឹងអ្វីផ្សេងៗ។ ២. ពួកគេមានទំនោរក្នុងការគិតពីផលប៉ះពាល់នៃអាកប្បកិរិយារបស់ពួកគេចំពោះអ្នកដទៃ។ ពួកគេតែងតែមានការគួរសម មិនសូវច្របូកច្របល់ និងគិតមុនពួកគេនិយាយ ឬធ្វើអីមួយ។ នេះហើយ ទើបក្រុមមនុស្សនេះមិនសូវត្រូវបានគេចោទប្រកាន់ដែលបង្កភាពរំខាន និងមានកំហុសច្រើន។ ៣. ពួកគេក៏ត្រូវបានចាត់ចូលជាមនុស្សឯករាជ្យ និងមិនសូវចូលចិត្តនរណាត្រួតត្រា…

Cover000007
ទស្សនៈ

៨ យ៉ាងខាងក្រោមនេះ អាចធ្វើឱ្យអ្នកសប្បាយចិត្ត ក្នុងពេលអ្នកជួបទុក្ខលំបាក

នៅក្នុងស្ថានភាពសព្វថ្ងៃដែលមនុស្សម្នាក់ៗព្យាយាមយ៉ាងខ្លាំងដើម្បីជីវភាពរស់នៅ អ្នកខ្លះបានបាត់បង់សេចក្តីរីករាយ សុភមង្គល និងអស់សង្ឃឹមនៅពេលមានរឿងស្មុគស្មាញជាច្រើន។ ការរក្សាអារម្មណ៍វិជ្ជមានអាចជាកិច្ចការដ៏លំបាកមួយ តែអ្នកត្រូវចាំថាសុភមង្គលមានគ្រប់ទីកន្លែង ហើយបើអ្នកអាចផ្តល់ឱ្យខ្លួនអ្នកបានស្របពេលអ្នកកំពុងពិបាកចិត្ត នោះអ្នកនឹងរឹងមាំ ជម្នះ និងបន្តដំណើររបស់អ្នកបានជោគជ័យ។ ដូចច្នេះ យើងមកឈ្វេងយល់ថាចំណុចណាមួយខាងក្រោមអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកមកសប្បាយរីករាយក្នុងគ្រាលំបាក ៖ ១. រៀនយកចិត្តទុកដាក់ រៀនយកចិត្តទុកដាក់ចំពោះរឿងតូចៗ បន្តិចបន្តួចដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានអត្ថន័យក្នុងថ្ងៃនីមួយៗ ដូចជា រសជាតិនៃអាហារសម្រន់ដែលអ្នកចូលចិត្ត ក្លិនក្រអូបដែលអ្នកចូលចិត្ត សម្លៀកបំពាក់ដែលធ្វើឱ្យអ្នកកាន់តែមានស្រស់ស្អាត ពេលវេលាសម្រាកបន្តិចបន្តួចដ៏មានតម្លៃដែលអ្នកចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។ បើអ្នកយកចិត្តទុកដាក់នឹងរឿងតូចៗទាំងនេះ អ្នកនឹងមើលឃើញចំណុចរីករាយក្នុងកន្លែងជាច្រើនដែលអ្នកមិនបានចាប់អារម្មណ៍ពីមុន។ ២. ហាត់ប្រាណ ការធ្វើលំហាត់ប្រាណសាមញ្ញៗ សូម្បីតែការដើររយៈពេល ១៥ នាទីក៏មានឥទ្ធិពលវិជ្ជមានដល់ការគិតរបស់អ្នកយ៉ាងខ្លាំងដែរ។ ជ្រើសរកលំហាត់ប្រាណណាដែលងាយស្រួល និងជាការចូលចិត្តរបស់អ្នក…

Cover Copy
ទស្សនៈ

នៅពេលដែលអ្នកមានភាពចាស់ទុំគ្រប់គ្រាន់ហើយ នោះទស្សនៈរបស់អ្នកទាំងនេះ នឹងកែប្រែខុសពីមុន

ភាពចាស់ទុំ មិនកំណត់បានតាមអាយុនោះទេ។ ភាពចាស់ទុំ គឺជាអ្វីៗដែលអ្នកបានឃើញ យល់ និងពិចារណាពីអ្វីដែលនៅជុំវិញអ្នក និងទំនោរនៃប្រតិកម្មរបស់អ្នក។ អាយុរបស់អ្នកកាន់តែចាស់ទៅ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចាស់ទុំនោះទេ។ ចំណុចទាំងប៉ុន្មានខាងក្រោម ដែលអាចរាប់បញ្ចូលបានថា អ្នកស្ថិតក្នុងភាពចាស់ទុំហើយ ៖ ១. ភាពចាស់ទុំ គឺជាពេលដែលមនុស្សម្នាក់ធ្វើបាបអ្នក ហើយអ្នកព្យាយាមស្វែងយល់ពីស្ថានភាពរបស់ពួកគេជាជាងការសងសឹកគ្នា ឬធ្វើការបាបគ្នាទៅវិញទៅមក ។ អ្នកនឹងមានអធ្យាស្រ័យខ្ពស់ និងចង់បានសន្តិភាពជាជាងធ្វើឱ្យអ្នកដទៃឈឺចាប់។ ២. អ្នកនឹងយល់ថាគ្រួសារ គឺមានសារៈសំខាន់ចំពោះអ្នក អ្នកនឹងលែងមានអារម្មណ៍ថា វាជាការរំខាននៅពេលឪពុកម្តាយរបស់អ្នកតេមករកអ្នកដូចពីមុន ឬអ្នកនឹងទូរស័ព្ទទៅសួរសុខទុក្ខពួកគាត់ជំនួសឱ្យរាល់ដងដែលអ្នកតេទៅដើម្បីត្រូវការអ្វីមួយពីគាត់ ព្រោះអ្នកចាប់ផ្តើមយល់ថា ពួកគាត់មានវ័យចំណាស់ ពួកគាត់ត្រូវការយកចិត្តទុកដាក់ពីអ្នក ហើយក៏ព្រោះតែខ្លួនអ្នកផ្ទាល់ចាប់ផ្តើមបារម្ភ និងស្រលាញ់ពួកគាត់ជាងមុន។…

Cover000006
សុខភាព

៦ ជំហានដើម្បីបង្រៀនអ្នក ក្នុងការសម្អាតមុខឱ្យបានត្រឹមត្រូវនៅពេលព្រឹក

ពាក្យចាស់ពោលថាៈ មនុស្សត្រូវការមុខមាត់ ដើមឈើត្រូវការសំបក។ ផ្ទៃមុខគឺជារូបរាងខាងក្រៅរបស់មនុស្សម្នាក់ វាបង្ហាញថាតើអ្នកជាមនុស្សដូចម្តេច? ដូច្នេះ រក្សារផ្ទៃមុខឲ្យបានស្អាតគឺជារឿងសំខាន់ណាស់ ។ ប៉ុន្តែ សុំសួរអ្នកថាតើអ្នកចេះសម្អាតមុខដែរឬទេ? មានមនុស្សជាច្រើនទុករឿងនេះជាការលេងសើចទៅវិញ។ ៦ជំហានសំអាតផ្ទៃមុខឲ្យបានត្រឹមត្រូវ ១. សម្អាតជាមួយនឹងទឹកអ៊ុនៗ ពួកយើងតែងនិយាយថាមិនអាចយកទឹកក្តៅមកលាងសម្អាតមុខបានទេ បែបនេះមិនល្អចំពោះស្បែកមុខឡើយ គួរតែយកទឹកត្រជាក់មកលាងសម្អាតមុខ ប៉ុន្តែនេះសុទ្ធតែជាទស្សនៈខុសឆ្គង។ វិធីលាងសម្អាតមុខដ៏ត្រឹមត្រូវនោះគឺប្រើទឹកអ៊ុនៗមកលាងសម្អាតមុខ ធ្វើរបៀបនេះអាចឲ្យរន្ធរោមនៅលើមុខបើកបានល្អ វាក៏អាចរក្សាសំណើមនៅលើមុខបានផងដែរ។ ជាពិសេសគឺនៅរដូវក្តៅ អាកាសធាតុក្តៅខ្លាំង គឺមិនអាចសម្អាតមុខនឹងក្តៅបានឡើយ ត្រូវប្រើប្រាស់ទឹកត្រជាក់ កាន់តែត្រជាក់កាន់តែល្អ សុភាពនារីទាំងឡាយ សូមយកចិត្តទុក្ខដាក់ ដាច់ខាតត្រូវផ្លាស់ប្តូរវិធីដ៏ខុសឆ្គងមួយនេះ។ ២. ហ្វូមលាងមុខដាច់ខាតត្រូវញីឲ្យឡើងពពុះ ហ្វូមលាងមុខ…

Cover000005
សង្គម

ធម្មជាតិមនុស្សប្រុស! ឱ្យតែអស់ចិត្តស្រឡាញ់ ប្រាកដជាបញ្ចេញឥរិយាបថទាំង ៦ នេះចេញមកហើយ

នៅក្នុងលោកនេះគ្មានមនោសញ្ចេតនាណាដែលមិនអាចប្រែប្រួលនោះទេ ជាពិសេសគឺរឿងស្នេហា តែងតេមានការប្រែប្រួលច្រើនបែបច្រើនសណ្ឋាន អ្នក “មានការយល់របស់អ្នក” ជាច្រើន អ្នកមាន “ការធ្វើចិត្តមិនបាន” ជាច្រើន អ្នកមាន “រឿងចិត្តមិនដាច់” ជាច្រើន អ្នកមានមនិ្ទលសង្ស័យជាច្រើន អ្នកយល់ថាមានពេលខ្លះគេស្រលាញ់អ្នក មានពេលខ្លះមិនស្រលាញ់អ្នក អ្នកក៏បានសួរខ្លួនឯងដែរថា តើគេស្រលាញ់អ្នកឬក៏អត់ ឬក៏លែងស្រលាញ់អ្នកហើយ? ដូច្នេះហើយ រឿងល្អដែលអ្នកនឹកស្មាននោះក៏ប្រហែលមិនមែនសុទ្ធតែជារឿងល្អអីដែរ ស្នេហាដែលអ្នករំពឹងក៏មិនប្រាកដថាមានលក្ខណៈល្អបំផុតដែរ បុរសម្នាក់ឲ្យតែមានសភាពទាំងនេះ គឺបញ្ជាក់ថាគេលែងស្រលាញ់អ្នកទៀតហើយ សង្ឃឹមថាអ្នករក្សាខ្ជាប់សេចក្តីថ្លៃថ្នូរបស់ខ្លួន រៀនចេះទៅដកខ្លួនចេញ ដកចិត្តស្រលាញ់ចោល រស់នៅដោយមិនមែនជាខ្លួនឯងកាលពីមុន។ ៦ចំណុចខាងក្រោមនេះ បង្ហាញឱ្យឃើញថា ឲ្យតែពេលដែលបុរសម្នាក់លែងស្រលាញ់អ្នកហើយ តែងមានបញ្ចេញឥរិយាបថបែបនេះ ប្រសិនជាមានទង្វើទាំងនេះហើយ…

Cover000004
ទស្សនៈ

វាសនា មិនមែនទេវតាជាអ្នកចារទុកនោះទេ តែវាស្ថិតលើយើង ជាជ្រើសរើស និងកែប្រែដោយខ្លួនឯង

ការកែប្រែវាសនាពិតប្រាកដ គឺមិនមែនការជួបនឹងឱកាសនោះទេ តែគឺជាអាកប្បករិយាអ្នកទៅវិញ។ វាសនាគឺខ្លួនយើងជាអ្នកកំណត់ មិនមែនកើតមកភ្លាមបានកំណត់រួចជាស្រេចនោះឡើយ។ តាមពិតទៅឱកាសតែងតែនៅចំពោះមុខយើងជានិច្ច គ្រាន់តែ … វាសនាគឺយើងជាអ្នកកំណត់ មិនមែនកើតមកភ្លាមបានកំណត់ជាស្រេចនោះទេ។ ការចាប់ផ្តើមវាសនារបស់មនុស្សម្នាក់ៗសុទ្ធតែមិនដូចគ្នា បុគ្គលិកមួយចំនួនរស់នៅក្នុងគ្រួសារធូរធារ ខ្លះទៀតនោះជាគ្រួសារមធ្យម ក៏មានក្មេងមួយចំនួនទៀតមានការអប់រំល្អតាំងពីតូចមកម្ល៉េះ។ មនុស្សគ្រប់រូបសុទ្ធតែអាចកែប្រែវាសនារបស់ខ្លួន តែមនុស្សភាគច្រើនសុទ្ធតែយល់ថា ការជួបនឹងឱកាសទើបវាសនាអាចកែប្រែបានទៅវិញ។ គ្រប់ពេលវេលាមនុស្សគ្រប់រូបសុទ្ធតែអង្គុយរង់ចាំឱកាសល្អដើម្បីកែប្រែវាសនាមួយនេះ។ អ្វីដែលអាចកែប្រែវាសនាមួយនេះបាន មិនមែនការជួបនឹងឱកាសល្អដែលពួកយើងកំពុងនឹងជួបនោះឡើយ តែជាអាកប្បកិរិយារបស់ពួកយើងទៅវិញទេ។ ព្រហ្មលិខិតគឺត្រឹមត្រូវសុក្រិតខ្លាំងណាស់ វាមិនអាចយកការលំបាកដែលអ្នកទ្រាំមិនបាន ហើយបន្ថែមមកលើកអ្នកទៀតនោះឡើយ។ មនុស្សរាល់គ្នានិយាយថា ឲ្យតែបានជួបនឹងឱកាសគឺអាចក្តោបក្តាប់ឆាកជីវិតរបស់អ្នកបានហើយ តែខ្ញុំយល់ថាមិនមែនបែបនេះទេ។ តាមពិតទៅឱកាសគឺនៅចំពោះមុខយើងរហូតមក គ្រាន់តែយើងមិនចេះទៅស្រវាចាប់យកតែប៉ុណ្ណោះ។ ឧទាហរណ៍ថា ៖ ឱកាសប្រគល់ឲ្យមនុស្ស២នាក់…

Cover000003
ទស្សនៈ

អាកប្បកិរិយាដែលបង្ហាញថា មនុស្សប្រុសស្រឡាញ់អ្នក ចាប់ពី ១០% ដល់ ១០០%

ជាទូទៅពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ អាកប្បកិរិយាខ្លះគឺលាក់មិនជិតនោះទេ ថ្ងៃនេះខ្ញុំសុំវែកញែកឲ្យអ្នកទាំងអស់គ្នាដឹងអំពីអាកប្បកិរិយាមនុស្សប្រុសម្នាក់ដែលស្រលាញ់យើងចាប់ពី ១០ % ទៅដល់ ១០០%។ ១. ស្រលាញ់ ១០% ពេលដែលចាប់ផ្តើមស្គាល់អ្នកដំបូង យល់ថាអ្នកជាមនុស្សល្អគ្រាន់បើ ដ្បិតតែរូបរាងមិនសូវស្អាត ប៉ុន្តែរៀបចំបន្តិចទៅគឺអាចទទួលយកបានហើយ ចម្បងនោះគឺអ្នកទាំងពីរជជែកគ្នាយ៉ាងសប្បាយចិត្ត។ ពេលនៅជាមួយអ្នក ពេលវេលាកន្លងទៅលឿនមែន ប៉ុន្តែអារម្មណ៍ម៉្យាងបានប្រាប់គេថាគេចូលចិត្តពេលវេលាបែបនេះណាស់ ។ តែអារម្មណ៍បែបនេះវាអាចកើតឡើងចំពោះនារីដទៃដូចគ្នា ឧទាហរណ៍ ៖ ដូចជាពេលដែលទៅរៀន ឬក៏ទៅធ្វើការ យល់ថានារីម្នាក់នោះល្អគ្រាន់បើគឺអាចនឹកឃើញដល់គេម្តងម្តាល។ ២. ស្រលាញ់២០% អ្នកទាំងពីរចាប់ផ្តើមរាប់អានគ្នាកាន់តែច្រើនឡើង សាច់រឿងដែលអ្នកទាំងពីរជជែកគ្នាគឺរាប់មិនអស់។ ជួនខ្លះសកម្មភាពរបស់អ្នកខ្លះបានទាក់ទាញដល់គេ ដូចជាខណៈពេលនោះព្រះអាទិត្យចាំងមកលើផ្ទៃមុខអ្នកមើលទៅស្រស់ស្អាត ជួនខ្លះពេលអ្នកអង្គុយមើលសៀវភៅមើលឃើញអ្នកទន់ភ្លន់ណាស់…

Cover000002
សង្គម

នារីណាបានរៀបការជាមួយបុរស ៤ ប្រភេទនេះ ច្បាស់ណាស់អ្នកនឹងមានសុភមង្គលពេញមួយជីវិត

បុរស និងនារីគឺមានលក្ខណៈមិនដូចគ្នាទេ ទោះបីជានៅផ្នែកអត្តចរិត ឬការរស់នៅ ធម្មជាតិរបស់បុរស គឺចូលចិត្តផ្តល់តម្លៃដល់ខ្លួនឯង និងមានចិត្តចង់ឈ្នះជាងនារី បុរសតែងតែពឹងលើភាពរឹងមាំមកទាក់ទាញចំណាប់អារម្មណ៍ពីនារីៗ។ បុរសគ្រប់រូបគួរតែប្រកបមាននូវសមត្ថភាព និងភាពជឿជាក់ ទើបអាចធ្វើឲ្យក្តីស្រម៉ៃក្លាយជាការពិតបាន។ ជាមួយគ្នានេះ អាចជាទីពុំនាក់ដ៏រឹងមាំសម្រាប់នារីផងដែរ។ បុរសដែលមានចំណុចពិសេសខាងក្រោមនេះ ទើបអាចធ្វើឲ្យនារីមានសុភមង្គលអស់មួយជីវិតបាន។ ១. សុខភាពមាំមួន គំនិតវាងវៃ មិនថាពេលណាទេ បុរសចង់ធ្វើរឿងឲ្យសម្រេចមួយ ខ្លួនឯងចាំបាច់ត្រូវមានសុខភាពដ៏រឹងមាំជាមុនសិន។ សុខភាពរឹងមាំអាចញុំាងឲ្យបុរសមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងឧបសគ្គ។ ក្រៅពីកត្តាសុខភាពរឹងមាំហើយ គំនិតវាងវៃក៏ជាកត្តាដ៏ចាំបាច់ដែលបុរសជោគជ័យម្នាក់មិនអាចខ្វះបានឡើយ ទោះជាគំនិតវាងវៃរបស់គេមិនអាចជួយអ្នកក្នុងការរកប្រាក់ចំណូលបានច្រើនក៏ពិតមែន អ្នកត្រូវទទួលស្គាល់ថា បុរសដែលមានគំនិតវាងវៃរមែងអាចជួយពន្លឿនភាពជាក់ស្តែងដែលជាគុណតម្លៃនៃជីវិត ព្រមទាំងគោលដៅនៃការរស់នៅរបស់អ្នកបាន។ ២. មានស្មារតីទទួលខុសត្រូវខ្ពស់ យើងត្រូវដឹងថាមនុស្សប្រុសបានដើរតួរជាច្រើននៅក្នុងសង្គម គេអាចជាប្តី…

Cover000001
ទស្សនៈ

ចំណុចសំខាន់បំផុតសម្រាប់ជីវិត មិនមែនស្ថិតត្រង់ថា អ្នកនៅទីណាទេ តែវាស្ថិតត្រង់ថា តើអ្នកមានគោលដៅឆ្ពោះទៅណា?

ឆាកជីវិតមនុស្សប្រៀបដូចជាខ្សែលួសអ៊ីចឹង ត្រូវការគិតគូរដល់តុល្យភាពរបស់វា ឱ្យតែបាត់បង់ពីតុល្យភាពហើយ គឺអាចនឹងធ្លាក់ចុះមកក្រោមបាន។ ពេលដែលខ្សែលួសធូរពេកនឹងរយាលធ្លាក់ចុះមកក្រោម តែបើតឹងពេកងាយនឹងដាច់។ ដូច្នេះនៅក្នុងឆាកជីវិតមនុស្ស យើងចាំបាច់ត្រូវរក្សាពីតុល្យភាព ធ្វើរឿងអ្វីក៏ដោយមិនអាចហួសហេតុពេកទេ ឱ្យតែហួសហេតុពេកនឹងអាចធ្លាក់ក្នុងស្ថានភាពលំបាកជាមិនខាន។ ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបគឺមានការយល់ឃើញចំពោះឆាកជីវិតមិនដូចគ្នាឡើយ ក៏ដឹងច្បាស់ដែរថា ឆាកជីវិតគឺមិនមែននិយាយប៉ុន្មានម៉ាត់អាចបកស្រាយក្បោះក្បាយបាននោះទេ ពីព្រោះមនុស្សគ្រប់រូប គឺមានការសង្កត់ធ្ងន់ចំពោះឆាកជីវិតផ្សេងៗគ្នា។ ដំណើរផ្លូវជីវិតរបស់មនុស្សគ្រប់រូបគឺមិនដូចគ្នាទេ នៅក្នុងដំណើរជីវិតរបស់យើងដើមឡើយ គឺមិនរាបស្មើដូចផ្លូវថ្នល់ឡើយ មានពេលខ្លះផ្លូវថ្នល់ក៏អាចមានកន្លែងរឃិបរឃុប ឬមានអន្លង់នៅចំពោះមុខផងដែរ។ នៅក្នុងឆាកជីវិតរបស់យើង យើងស្ថិតនៅទីណាមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺអនាគតយើងឆ្ពោះទៅរកទីកន្លែងណា។ ទោះបីជាពេលនេះយើងជួបនឹងស្ថានភាពស្របចិត្ត និងបញ្ច្រាសចិត្តមែន តែយើងមិនអាចស្ថិតនៅទីតាំងដែលយើងឈរនេះបាននោះឡើយ ពីព្រោះផ្លូវអនាគតនៅវែងឆ្ងាយណាស់ យើងត្រូវពិចារណាអំពីអនាគតរបស់ខ្លួន។ ពេលជួបនឹងស្ថានភាពស្របចិត្ត ត្រូវចេះស្តាយស្រណោះ ពេលជួបនឹងស្ថានភាពបញ្ច្រាសចិត្ត មិនចាំបាច់យល់ថាជីវិតមួយនេះអស់សង្ឃឹមឡើយ…

New Project (1)
PR

ក្រុមហ៊ុន Vietjet ពង្រីកភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងកម្មវិធីពិព័រណ៍ Farnborough International Airshow 2024

* កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Rolls-Royce ទិញម៉ាស៊ីន និងសេវាកម្មដើម្បីផ្តល់ថាមពលដល់យន្តហោះ 20 A330neos * កិច្ចព្រមព្រៀងគាំទ្រផ្តល់សេវាផ្តាច់មុខ (TCS) ជាមួយក្រុមហ៊ុន Lufthansa Technik សម្រាប់កងនាវាអាកាសចរណ៍ដែលមានស្រាប់ ភ្នំពេញ ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2024 – បន្ទាប់ពីការបញ្ជាទិញយន្តហោះ A330neo widebodies ចំនួន 20 គ្រឿងនៅឯពិព័រណ៍ Farnborough International Airshow ឆ្នាំ 2024…

New Project
PR

Vietjet បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus ទិញយន្តហោះ A330neo ចំនួន 20 គ្រឿង ដែលមានតម្លៃ 7.4 ពាន់លានដុល្លារអាមេរិកនៅក្នុងកម្មវិធី Farnborough Airshow

ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០ គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough International Airshow 2024។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានក្រុមហ៊ុន Vietjet បណ្ឌិត Nguyen Thi Phuong…

Vietjet 0000002
PR

ក្រុមហ៊ុន Vietjet ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 50 របស់វៀតណាម

ភ្នំពេញ ថ្ងៃ 28 មិថុនា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ទទួលបានតំណែងលេចធ្លោមួយនៅក្នុងតារាងកំពូលក្រុមហ៊ុនទាំង 50 ប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Forbes វៀតណាម ឆ្នាំ 2024 ដែលបង្ហាញពីអាជីវកម្មឈានមុខគេក្នុងចំណោមវិស័យចម្រុះនៅក្នុងផ្សារហ៊ុនរបស់ប្រទេស។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ Vietjet សម្រាប់ឆ្នាំ 2023 ក្រុមហ៊ុនអាកាសចរណ៍នេះ បានជាប់ចំណាត់ថ្នាក់ទី 5 នៃប្រាក់ចំណូលដែលមានចំនួន 58.3 ពាន់ពាន់លានដុង (ប្រហែល 2.28 ពាន់លានដុល្លារអាមេរិក) ដែលឆ្លុះបញ្ចាំងពីកំណើនគួរឱ្យកត់សម្គាល់ដែលមាន 45%…

Vietjet 00000000001
PR

Vietjet បង្កើនការតភ្ជាប់ជើងហោះហើរទៅកាន់តំបន់ឆ្នេររបស់វៀតណាម ដើម្បីផ្តល់សេវាជូនភ្ញៀវធ្វើដំណើរនារដូវក្តៅ

* ការផ្តល់ជូនសំបុត្រមានរៀងរាល់ថ្ងៃសុក្រ ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ – តម្រូវការភ្ញៀវធ្វើដំណើរកាន់តែច្រើននារដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាមឆ្នេរសមុទ្រ ដោយការបង្កើនជើងហោះហើរទៅកាន់គោលដៅឆ្នេរសមុទ្រល្បីៗរបស់វៀតណាម ដូចជា ក្រុងញ៉ាត្រាង និង កោះភូកុក ខណៈពេលដែលបន្តពង្រីកបណ្តាញហោះហើរទៅកាន់គោលដៅអន្តរជាតិជាច្រើនទៀត។ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវពីសៀមរាប-ហាណូយទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកាលពីចុងឆ្នាំមុន ដល់ផ្តល់សេវាដឹកអ្នកដំណើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ ១ ម៉ោង និង ៤០ នាទីក្នុងមួយជើងតែប៉ុណ្ណោះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទៅលេងកន្លែងកម្សាន្តល្បីៗរបស់វៀតណាមបានយ៉ាងងាយស្រួល…

1 1 1
PR

ឥឡូវនេះ ភ្ញៀវធ្វើដំណើរពីកម្ពុជា អាចធ្វើដំណើរទៅកាន់ទីក្រុង Melbourne តាមផ្លូវហោះហើរថ្មីរបស់ Vietjet ហាណូយ-មែលប៊ន បានហើយ

* ប្រូម៉ូសិននេះមានយៈពេលមួយសប្តាហ៍ សម្រាប់ជើងហោះហើរវៀតណាម-អូស្ត្រាលី។ ភ្នំពេញ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ – ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ ប្រទេសវៀតណាម ទៅកាន់ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី បានចុះចតនៅថ្ងៃនេះនៅអាកាសយានដ្ឋាន មែលប៊ន ហើយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយ ឯកឧត្តម Natalie Hutchins សមាជិកសភា Victorian រដ្ឋមន្ត្រីការងារ និងឧស្សាហ៍កម្ម រដ្ឋមន្ត្រីកិច្ចការនារី រដ្ឋមន្ត្រីសន្ធិសញ្ញា និងប្រជាជនដើមនៃរដ្ឋ Victoria ឯកអគ្គរដ្ឋទូតរងវៀតណាមប្រចាំនៅអូស្ត្រាលី…

Untitled 1 123 (2)
PR

Vietjet បញ្ចុះតម្លៃសំបុត្រសម្រាប់ភ្ញៀវធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss៖ ចំណាយតែពាក់កណ្ដាលនៃថ្លៃសំបុត្រ ភ្ញៀវទទួលបានបទពិសោធន៍បែបប្រណីត

ភ្នំពេញ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ – ការផ្តល់ជូនចុងក្រោយបំផុតរបស់ Vietjet បានមកដល់ហើយនាពេលនេះ ជាមួយនឹងការបញ្ចុះតម្លៃ ៥០ភាគរយ (*) លើសំបុត្រប្រភេទ Business និង SkyBoss គ្រប់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។ ទិញសំបុត្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ ហើយរីករាយនឹងការបញ្ចុះតម្លៃ ៥០ភាគរយ ភ្លាមៗ តាមរយៈការប្រើលេខកូដប្រូម៉ូសិន SBJUNE50 នៅលើវេបសាយ www.vietjetair.com កម្មវិធីទូរស័ព្ទ…

Untitled 1 123 (1)
សេដ្ឋកិច្ច

ទម្លាប់ល្អៗចំនួន ២៩ ដែលធ្វើឲ្យដៃគូស្នេហា កាន់តែស្និទស្នាល ផ្អែមល្ហែម និងទំនាក់ទំនងកាន់តែរឹងមាំ-v2

នៅពេលមនុស្សពីរនាក់សម្រេចចិត្តរួមគ្នាក្នុងនាមជាដៃគូស្នេហាវាមិនមែនមានន័យថាពួកគេនឹងរស់នៅដោយសប្បាយរីករាយនោះទេ។ ជីវិតមិនមែនជារឿងនិទានឡើយ។ គូស្វាមីភរិយាអាចមានថ្ងៃសប្បាយរីករាយដោយចៃដន្យណាមួយនៅពេលណាមួយ។ ទំនាក់ទំនងមួយមានការរីកចម្រើនតាមពេលវេលានិងការរីកចម្រើនដោយយោងទៅតាមរបៀបដែលពួកគេមាននិន្នាការដូចគ្នា និងយោគយល់គ្នាទៅវិញទៅមក។ ទំនាក់ទំនងអាស្រ័យទៅលើអ្នកទាំងពីររស់នៅជាមួយគ្នារហូតដល់ទីបញ្ចប់។ ទោះបីជាអ្នកនៅជាមួយមនុស្សដែលត្រឹមត្រូវក៏ដោយក៏អ្នកនៅតែត្រូវប្រឹងប្រែងនិងធ្វើដើម្បីរក្សាទំនាក់ទំនងល្អ។ វាមានសារៈសំខាន់ណាស់ក្នុងការបំពេញនូវសេចក្តីត្រូវការរបស់ដៃគូទៅវិញទៅមកដោយក្តីស្រឡាញ់និងការថែរក្សាដើម្បីរក្សាទំនាក់ទំនងនិងបំពេញតាមការរំពឹងទុកដែលដៃគូនីមួយៗចង់បាន។ តើអ្នកដឹងទេថាអ្នកអាចជាគូអាពាហ៍ពិពាហ៍ដែលមិនល្អឥតខ្ចោះប៉ុន្ដែនៅតែមានទំនាក់ទំនងដ៏សប្បាយរីករាយ? នោះជាការត្រឹមត្រូវ។ មិនមានអាថ៌កំបាំងពិតចំពោះសុភមង្គលទេនៅពេលនិយាយអំពីទំនាក់ទំនង។ វាគឺជាការរៀនសូត្រនិងការកោតសរសើរពីភាពខុសគ្នារបស់គ្នាទៅវិញទៅមកហើយធ្វើដើម្បីឱ្យមានចំណងកាន់តែរឹងមាំនៅពេលដែលពេលវេលាដើរទៅមុខ។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ២៩ ដែលអាចមានឥទ្ធិពលខ្លាំងក្លានិងវិជ្ជមានទៅលើជីវិតរបស់អ្នកនៅពេលអនុវត្តរួមគ្នាហើយដែលអាចជួយអ្នកឱ្យក្លាយជាគូស្វាមីភរិយាដ៏រីករាយបំផុត។ 1. ចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងភាពរ៉ូមែនទិច រៀបចំកាហ្វេមួយពែងសម្រាប់ដៃគូ ពិនិត្យការស្លៀកពាក់ដូចជា តម្រង់ក្រវ៉ាតកជាដើម ជូនស្វាមីដល់មាត់ទ្វារបើសិនជាអាចគួរតែថើបគាត់មុនពេលគាត់ចេញទៅធ្វើការ។ កាយវិការដ៏សាមញ្ញទាំងនេះបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះដៃគូរបស់អ្នកហើយគាត់នឹងយល់ថាពិភពលោករបស់អ្នកគឺសម្រាប់គាត់។ 2. ឲ្យតម្លៃខ្ពស់និងកោតសរសើរដៃគូរបស់អ្នក អ្វីដែលអ្នកនិយាយទៅដៃគូរបស់អ្នកគឺសំខាន់ចំពោះដៃគូរបស់អ្នក។ អបអរសាទរចំពោះគាត់ សូម្បីតែរឿងដែលសាមញ្ញបំផុតដែលគាត់ធ្វើសម្រាប់អ្នក។ នាំមកនូវផ្កាមួយចំនួន ទុកចំណាំជាការស្រឡាញ់មួយនៅក្នុងចិត្តរបស់គាត់។ ការធ្វើបែបនេះនឹងជួយបង្កើនទំនុកចិត្តនិងធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក។ 3. ផ្តល់ឈ្មោះស្នេហាដល់គ្នាទៅវិញទៅមក…