ចំណុចសំខាន់បំផុតសម្រាប់ជីវិត មិនមែនស្ថិតត្រង់ថា អ្នកនៅទីណាទេ តែវាស្ថិតត្រង់ថា តើអ្នកមានគោលដៅឆ្ពោះទៅណា?

Cover000001
ការផ្សាយពាណិជ្ជកម្ម

ឆាកជីវិតមនុស្សប្រៀបដូចជាខ្សែលួសអ៊ីចឹង ត្រូវការគិតគូរដល់តុល្យភាពរបស់វា ឱ្យតែបាត់បង់ពីតុល្យភាពហើយ គឺអាចនឹងធ្លាក់ចុះមកក្រោមបាន។ ពេលដែលខ្សែលួសធូរពេកនឹងរយាលធ្លាក់ចុះមកក្រោម តែបើតឹងពេកងាយនឹងដាច់។

ដូច្នេះនៅក្នុងឆាកជីវិតមនុស្ស យើងចាំបាច់ត្រូវរក្សាពីតុល្យភាព ធ្វើរឿងអ្វីក៏ដោយមិនអាចហួសហេតុពេកទេ ឱ្យតែហួសហេតុពេកនឹងអាចធ្លាក់ក្នុងស្ថានភាពលំបាកជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបគឺមានការយល់ឃើញចំពោះឆាកជីវិតមិនដូចគ្នាឡើយ ក៏ដឹងច្បាស់ដែរថា ឆាកជីវិតគឺមិនមែននិយាយប៉ុន្មានម៉ាត់អាចបកស្រាយក្បោះក្បាយបាននោះទេ ពីព្រោះមនុស្សគ្រប់រូប គឺមានការសង្កត់ធ្ងន់ចំពោះឆាកជីវិតផ្សេងៗគ្នា។

9adfff9e92c0bb6dbf2a95b94baaf117

ការផ្សាយពាណិជ្ជកម្ម

ដំណើរផ្លូវជីវិតរបស់មនុស្សគ្រប់រូបគឺមិនដូចគ្នាទេ នៅក្នុងដំណើរជីវិតរបស់យើងដើមឡើយ គឺមិនរាបស្មើដូចផ្លូវថ្នល់ឡើយ មានពេលខ្លះផ្លូវថ្នល់ក៏អាចមានកន្លែងរឃិបរឃុប ឬមានអន្លង់នៅចំពោះមុខផងដែរ។ នៅក្នុងឆាកជីវិតរបស់យើង យើងស្ថិតនៅទីណាមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺអនាគតយើងឆ្ពោះទៅរកទីកន្លែងណា។

ទោះបីជាពេលនេះយើងជួបនឹងស្ថានភាពស្របចិត្ត និងបញ្ច្រាសចិត្តមែន តែយើងមិនអាចស្ថិតនៅទីតាំងដែលយើងឈរនេះបាននោះឡើយ ពីព្រោះផ្លូវអនាគតនៅវែងឆ្ងាយណាស់ យើងត្រូវពិចារណាអំពីអនាគតរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

ពេលជួបនឹងស្ថានភាពស្របចិត្ត ត្រូវចេះស្តាយស្រណោះ ពេលជួបនឹងស្ថានភាពបញ្ច្រាសចិត្ត មិនចាំបាច់យល់ថាជីវិតមួយនេះអស់សង្ឃឹមឡើយ អ្វីតែមួយគត់គឺជ្រើសរើសទៅប្រឈមមុខ ឆ្លងឱ្យផុតពីឧបសគ្គ ប្រហែលជាទិសដៅដែលអ្នកឆ្ពោះទៅនាថ្ងៃអនាគត អាចនឹងនាំសំណាងដល់អ្នកក៏ថាបាន។

D42ad554d38eeb2bc1d53b82f4fe9448

ការផ្សាយពាណិជ្ជកម្ម

“ឆាកជីវិតមនុស្សមានភាពចៃដន្យជាច្រើន មានរឿងខ្លះកន្លងផុតទៅហើយ មិនអាចត្រលប់មកវិញបានទេ។ រឿងរ៉ាវល្អត្រូវចេះស្តាយស្រណោះ ប្រៀបដូចជាការបង្ហោះខ្លែង ទោះជាបានកាន់តឹងយ៉ាងណាក៏នៅតែមានពេលដាច់ដដែល។

មិនចាំបាច់ព្រោះតែការបាត់បង់ធ្វើឱ្យមានអារម្មណ៍ស្តាយក្រោយនោះទេ យ៉ាងណាអ្នកធ្លាប់បានមានវាដែរ។”

ការផ្សាយពាណិជ្ជកម្ម

ចូរអ្នកក្លាហានទៅឆ្លងឱ្យផុតពីឧបសគ្គនោះចុះ កន្លែងដែលអ្នកចង់ឆ្ពោះទៅនាថ្ងៃអនាគត ទើបជាផ្នែកសំខាន់បំផុតនៅក្នុងឆាកជីវិតរបស់អ្នក។

Df6b38225edac6a19c82ace1dfbb3994

ការផ្សាយពាណិជ្ជកម្ម

អ្នករៀបរៀង: Yanyi / https://joicstan.com/

ការផ្សាយពាណិជ្ជកម្ម