
ហេតុផលដែលអ្នកនៅតែដណ្តបភួយនៅពេលគេង បើទោះបីជាអ្នកស្អុះស្អាប់ក៏ដោយ-v2
អ្នកឃើញថា ខ្លួនអ្នកកំពុងគេងងាកចុះងាកឡើង ហើយភ្ញាក់ឡើងនៅពេលយប់ហើយរឿងតែមួយគត់ដែលជួយអ្នកគឺភួយរបស់អ្នក។ វាហាក់ដូចជាភួយមានថាមពលវេទមន្ត ហើយនៅពេលដណ្តប់លើខ្លួនយើងធ្វើឲ្យយើងដេកលក់លឿនជាងមុន។ សូម្បីតែរាត្រីក្តៅក៏មិនខុសគ្នាដែរ។ មានហេតុផលមួយចំនួនដែលយើងផ្សាភ្ជាប់ជាមួយភួយហើយនៅពេលដែលអ្នកស្វែងយល់ពីមូលហេតុវានឹងមានអត្ថន័យដូចតទៅខាងក្រោមនេះ។ វាគ្រប់គ្រងសីតុណ្ហភាពនៃរាងកាយរបស់យើង យើងគឺភាវៈរស់ដែលមានឈាមក្តៅមានន័យថារាងកាយរបស់យើងគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនហើយនេះជាអ្វីដែលជួយឱ្យយើងមានភាពកក់ក្តៅ។ ទោះយ៉ាងណាក៏ដោយនៅពេលយើងគេងលក់ស្កប់ស្កល់ ការគ្រប់គ្រងរបស់យើងទាំងអស់នឹងរសាយបាត់ទៅ – នេះគឺជាពេលដែលយើងស្វែងរកជំនួយពីអ្វីៗដែលនៅជុំវិញយើង។ ហើយភួយជួយឱ្យរាងកាយរបស់យើងសម្របនិងរក្សាសីតុណ្ហភាពដែលយើងត្រូវការ។ ភួយគឺជាផ្នែកសំខាន់មួយនៃទម្លាប់ចូលគេងរបស់យើង ទំលាប់គឺជាអ្វីដែលយើងធ្វើឡើងជាប្រចាំ ហើយការនេះជះឥទ្ធិពលយ៉ាងខ្លាំងទៅលើមូលហេតុដែលយើងត្រូវការភួយរបស់យើង។ ទោះបីជាវាមិនមែនអារម្មណ៍សុវត្ថិភាពក៏ដោយ យើងបានប្រើភួយពេញមួយជីវិតហើយវាត្រូវបានរាប់បញ្ចូលក្នុងទម្លាប់របស់យើងតាំងពីកុមារភាពមក។ ដូច្នេះនៅពេលដែលយើងចូលគេងហើយដណ្តបភួយ ខ្លួនប្រាណរបស់យើងទទួលបានសញ្ញាថាវាដល់ពេលត្រូវគេងហើយ។ ភួយធ្វើឲ្យភាពតានតឹងនិងការថប់បារម្ភថយចុះ សារធាតុ Serotonin គឺជាសារធាតុគីមីមួយដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យយើងរីករាយនិងស្ងប់ស្ងាត់។ នៅពេលយើងតានតឹង និងធុញថប់វាពិបាកនឹងដេកលក់ណាស់។ ទោះយ៉ាងណាក៏ដោយនៅពេលយើងយកភួយគ្របដណ្តប់ខ្លួនយើងបរិមាណគីមីនេះកើនឡើងហើយអារម្មណ៍ធុញថប់ និងតានតឹងទាំងនោះចាប់ផ្តើមបាត់ទៅវិញ។ ភួយជួយឱ្យយើងគេងលក់ ភួយបង្កើត…




















