Vireak007

New Project 90
PR

ស្វែងយល់អំពីសាកលវិទ្យាល័យល្បីៗមកពីទ្វីបអឺរ៉ុបក្នុងកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ

រាជធានីភ្នំពេញ – ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ – សិស្សនិស្សិតកម្ពុជាដែលកំពុងតែស្វែងរកការអប់រំលំដាប់ពិភពលោកនឹងមកជួបជុំគ្នានៅ Factory ភ្នំពេញ ដើម្បីចូលរួមក្នុងកម្មវិធីដ៏វិសេសវិសាលគឺកម្មវិធី ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៤ និង ២៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងផ្តល់នូវឱកាសដ៏ពិសេស ដើម្បីឱ្យសិស្សនិស្សិតកម្ពុជាបានស្វែងរកកម្មវិធីសិក្សាដែលខ្លួនចាប់អារម្មណ៍ ពិភាក្សាពីកម្មវិធីអាហារូបករណ៍ និងមានលទ្ធភាពផ្លាស់ប្តូរព័ត៌មានជាមួយសាកលវិទ្យាល័យកំពូលៗនៅអឺរ៉ុបជាង ៣០សាកលវិទ្យាល័យ។ គ្រប់គ្នាអាចចូលរួមក្នុងពិព័រណ៍នេះដោយសេរី ហើយចំនួនអ្នកចូលរួមជាសិស្ស និស្សិតអាចនឹងមានចំនួនដល់ទៅជាង ១៦០០ នាក់ ដែលពួកគេសុទ្ធសឹងតែចង់ស្វែងយល់បន្ថែមអំពីការសិក្សានៅអឺរ៉ុប។ ព្រឹត្តិការណ៍នេះនឹងត្រូវបើកសម្ពោធជាផ្លូវការដោយតំណាងជាន់ខ្ពស់មកពីក្រសួងអប់រំ…

New Project 70
PR

ក្រុមហ៊ុន Vietjet ពន្លឿនការពង្រីកជើងហោះហើរជាមួយនឹងការបន្ថែមយន្តហោះ Airbus ថ្មី និងភាពជាដៃគូម៉ាស៊ីនយន្តហោះរាប់ពាន់លានដុល្លារ

* មានវត្តមានរបស់ប្រធានាធិបតីបារាំង និងវៀតណាមនៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់នេះ * យន្តហោះថ្មីៗត្រូវបានគេរំពឹងថានឹងពង្រឹងបណ្តាញហោះហើរ រួមទាំងសេវាដឹកភ្ញៀវធ្វើដំណើរពីខេត្តសៀមរាបផងដែរ ភ្នំពេញ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បន្តការពង្រីកបណ្តាញហោះហើរដ៏រឹងមាំរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ រួមមាន កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CFM ដើម្បីទិញម៉ាស៊ីន LEAP-1B ជាង ៤០០ គ្រឿង និងយន្តហោះ Airbus A321neo ថ្មីចំនួនមួយគ្រឿង។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការធ្វើទំនើបកម្មកងនាវាអាកាសចរណ៍របស់ខ្លួន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួនឆ្ពោះទៅរកការធ្វើប្រតិបត្តិការអាជីវកម្មអាកាសចរណ៍ប្រកបដោយនិរន្តរភាព។…

New Project 34
PR

Vietjet និង Honeywell ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលនេះបានបង្កើតព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជំរុញវិស័យអាកាសចរណ៍ឱ្យកាន់តែមានភាពបៃតង និងស្អាតជាងមុន

ភ្នំពេញ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Honeywell Aerospace Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្តល់សេវាបច្ចេកទេសអាកាសចរណ៍ និងយន្តហោះទំនើបនិងសន្សំសំចៃប្រេងដល់ Vietjet ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong…

New Project 11
PR

Vietjet ផ្តល់ជូនអតិថិជននូវប្រូម៉ូសិនសំបុត្រ Deluxe បញ្ចុះតម្លៃរហូតដល់ 50% សម្រាប់ជើងហោះហើរពីប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

*ប្រូម៉ូសិនសំបុត្រ Deluxe ថ្មីនេះផ្តល់ជូនភ្ញៀវធ្វើដំណើរនូវអត្ថប្រយោជន៍សេវាកម្ម 3 រួមបញ្ចូលគ្នាតែមួយ ភ្នំពេញ ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2024 – ឥឡូវនេះ ភ្ញៀវដំណើរអាចរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្តខាងមុខរបស់ខ្លួន ខណៈដែល Vietjet ផ្តល់ជូនប្រូម៉ូសិនតម្លៃសំបុត្រ Deluxe ដែលបញ្ចុះតម្លៃរហូតដល់ 50% (*) នៅលើបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet នូវទូទាំងប្រទេសវៀតណាម និងអាស៊ីប៉ាស៊ីហ្វិក។ រយះពេលកក់សំបុត្រ និងកាលបរិច្ឆេទធ្វើដំណើរមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024។…

New Project 65
PR

តស់! ទទួលយកអត្ថប្រយោជន៍សម្រាប់ដំណើរកម្សាន្តនានារបស់អ្នកទៅកាន់វៀតណាម និងប្រទេសផ្សេងៗទៀត ពីប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍មាសរបស់ Vietjet ថ្ងៃនេះ

* ផ្តល់ជូនប្រូម៉ូសិនតម្លៃចាប់ពីសូន្យដុល្លារ និងការបញ្ចុះតម្លៃសំបុត្រសម្រាប់គ្រប់ផ្លូវហោះហើរទាំងអស់ ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 16 ខែកញ្ញា ភ្នំពេញ ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 – នេះជាពេលវេលាដ៏ល្អសម្រាប់រៀបចំផែនការធ្វើដំណើរក្នុងរដូវស្លឹកឈើជ្រុះ និងសន្សំប្រាក់បន្ថែមទៀតលើការធ្វើដំណើរដ៏រីករាយជាមួយ Vietjet ខណៈដែលក្រុមហ៊ុនកំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ! តស់! ត្រៀមខ្លួនធ្វើដំណើរកម្សាន្តរបស់អ្នកជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ចំនួនពីរលាន ដែលមានតម្លៃចាប់ពីត្រឹមតែ USD0 (*) និងការបញ្ចុះតម្លៃរហូតដល់ 30% (*) លើសំបុត្រ Business និង…

New Project 62
PR

នាយករដ្ឋមន្ត្រីកម្ពុជាទទួលគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដើម្បីរំលឹកដំណើរ ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ខ្លួនចំពោះការអភិវឌ្ឍប្រទេសកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសម្តែងការគួរសមពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនវិនិយោគធំដំបូងគេរបស់ប្រទេសកម្ពុជាដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងរោងចក្រស្រាបៀរទំនើបរបស់ខ្លួននៅទីក្រុងភ្នំពេញ ហើយក្រុមហ៊ុននេះបានបន្តឈរលើជំហរមហិច្ឆតានិរន្តរភាពរបស់ខ្លួន «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមហិច្ឆតានេះផ្តោតលើសសរស្តម្ភ បរិស្ថាន សង្គម និងទំនួលខុសត្រូវ។…

New Project 16
PR

Vietjet ទទួលបានពាន់រង្វាន់ចំនួន ២ ពីកម្មវិធី World Travel Awards ម្តងទៀត

• ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ីខាងផ្នែកបម្រើសេវាអតិថិជនល្អឆ្នាំ 2024 • កម្មវិធីពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី 2024 ភ្នំពេញ ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet បានក្លាយជាម្ចាស់ពានរង្វាន់ចំនួន ២ ពីកម្មវិធី World Travel Awards ឆ្នាំ 2024 ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព មានឈ្មោះថា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី ផ្នែកបទពិសោធន៍បម្រើសេវាអតិថិជនល្អ” និង “កម្មវិធីពានរង្វាន់អាកាសចរណ៍ឈានមុខគេរបស់អាស៊ី”។ ពិធីជប់លៀងឆ្នាំនេះ បានធ្វើឡើងនៅទីក្រុងម៉ានីល ដែលជារដ្ឋធានីដ៏ធំល្វឹងល្វើយរបស់ប្រទេសហ្វីលីពីន…

New Project000001 2
PR

ក្រុមហ៊ុន Vietjet ទទួលបានជ័យលាភីឆ្នាំ 2024 បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលស្ថិតនៅក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 នៅវៀតណាម

ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2024 – ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។ ប្រទេសកម្ពុជា ក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរទៅមកពីសៀមរាបទៅហាណូយ។ កាលពីដើមឆ្នាំនេះ Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនកំពូលទាំង 50…

New Project 26
PR

Vietjet អបអរអ្នកដំណើរ 200 លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ 20% រយៈពេលមួយខែសម្រាប់ផ្លូវហោះហើរទាំងអស់ ដែលការផ្តល់ជូនដ៏អស្ចារ្យនេះ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនផ្សេងទៀត

(ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត និងចំនួនមានកំណត់) តាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងជើងហោះហើរទាំងអស់នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដោយប្រើលេខកូដ VJ200 នៅពេលកក់តាមរយៈ www.vietjetair.com…

New Project 7
ទស្សនៈ

មុននឹងចាត់ទុកអ្នកណាម្នាក់ជា មិត្តភក្តិ អ្នកគួរតែស្គាល់ និងមើលគេឱ្យបានច្បាស់សិន

ពាក្យចាស់ពោលបានល្អណាស់ ៖ “មាសយកកភ្លើងមកលុត ចំណែកមនុស្សវិញយកមាសប្រាក់មកសាកល្បង” ដូច្នេះហើយ បើនិយាយចំពោះមិត្តភាពវិញ មិត្តខ្លះមិនបាច់ចាំដល់អ្នកហាមាត់ទេ គេចេញមុខជួយអ្នកបាត់ទៅហើយ។ មិត្តម្នាក់ដែលចិត្តបាន អ្នកគ្រាន់តែហាមមាត់ គឺនឹងជួយអ្នកភ្លាម នេះគឺជាមិត្តល្អហើយ តែបើអ្នកហាមាត់ គេសន្យាយល់ព្រមជួយដល់អ្នក តែចុងក្រោយបែរជាមិនបានជួយអ្នកទៅវិញ នេះគឺជាមិត្តរាប់អានតែសម្បកក្រៅប៉ុណ្ណោះ។ នៅមានមួយប្រភេទទៀត មិនត្រឹមតែមិនជួយអ្នកទេ នៅចង់ជាន់អ្នកពន្លិចទៀត នោះមិនមែនមិត្តភក្តិឡើយ។ ខ្ញុំមិនចូលចិត្តមនុស្សដែលពោរពេញដោយល្បិចកលឡើយ ក៏មិនចូលចិត្តមនុស្សដែលឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយដែរ រឹតតែមិនចូលចិត្តរាប់អានមិត្តក្លែងក្លាយ។ ខ្ញុំចូលចិត្តមនុស្សដែលសាមញ្ញ រឿងដែលសាមញ្ញ ទោះពួកខ្ញុំរាងឡប់ៗបន្តិចមែន តែរៀងរាល់ថ្ងៃរស់នៅដោយភាពរីករាយសើចក្អាកក្អាយ។ ខ្ញុំចូលចិត្តមិត្តភក្តិដែលមានចិត្តស្មោះតែប៉ុន្មាននាក់ក៏បានដែរ តែនៅជុំគ្នារមែងតែមានរឿនិយាយគ្នាមិនចេះអស់ គ្មានល្បិចកល មិនមានការជាន់ឈ្លី…

New Project 6
គ្រួសារ

បើស្រឡាញ់អ្នកណាម្នាក់ កុំស្រឡាញ់ពេញបេះដូងពេក ទុកខ្លះឱ្យខ្លួនឯងផង

នៅក្នុងរឿងមនោសញ្ចេតនា រឿងដែលធ្វើឱ្យគេមានវិប្បសារីបំផុត គឺមិនមែនស្រលាញ់គ្នាហើយមិនបានគ្នានោះទេ ក៏មិនមែនមើលរំលងរូបគេនោះដែរ តែមនុស្សដែលយើងបានជួបនោះ ព្រោះតែស្រលាញ់គេខ្លាំងពេក បានធ្វើឱ្យបាត់បង់ខ្លួនឯងទៅវិញ។ កាលពីមុន អ្នកគឺជាមនុស្សសាមញ្ញាម្នាក់ ពេលសប្បាយចិត្តក៏សើច ពេលពិបាកចិត្តក៏យំ ពិភពក្នុងចិត្តស្អាតស្អំប្រៀបដូចជាកូនក្មេងអ៊ីចឹង។ រហូតទាល់តែបានជួបនឹងមនុស្សម្នាក់នោះ វត្តមានរបស់គេហាក់ដូចជានាំមកឱ្យអ្នកនូវភាពស្រស់បំព្រង និងទាក់ទាញនូវក្រសែភ្នែករបស់អ្នក អង្រួនចិត្តរបស់អ្នក។ ចាប់ពីពេលនោះមក អារម្មណ៍របស់អ្នកបានផ្លាស់ប្តូរទៅតាមគេ ព្រោះតែគេធ្វើល្អដាក់អ្នកបន្តិចបន្តួច អ្នកក៏សប្បាយចិត្តដូចជាបានញុំាស្ករគ្រាប់អ៊ីចឹង ក៏អាចព្រោះតែមិនយកចិត្តទុកដាក់នឹងអ្នកទុកអ្នកចោល ហើយធ្វើឱ្យ អ្នកពិបាកចិត្តប្រៀបដូចជាធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅ។ ពេលដែលអ្នកខ្វល់ខ្វាយពីមនុស្សម្នាក់ហួសហេតុពេក អ្វីៗដែលនៅជុំវិញអ្នកទាំងអស់ ប្រៀបដូចជាមានទំនាក់ទំនងជាមួយគេ សូម្បីតែរឿងដែលគ្មានទាក់ទងគ្នាបន្តិចសោះ ក៏អ្នកនៅសុខៗគិតដល់គេដែរ។ ដោយសារតែអ្នកស្រលាញ់គេខ្លាំងពេកហើយ ក៏រមែងឱ្យអ្នកនឿយហត់ខ្លាំង។ ពីព្រោះអ្នកប្រែទៅជាមានជំងឺភ័យខ្លាចការបាត់បង់ ពេលដែលនៅជាមួយគេចេះតែខ្លាចបាត់បង់រូបគេ…

New Project 5
គ្រួសារ

មនុស្សស្រីមិនបាច់ស្អាតពេកទេ ក៏មិនបាច់ល្អគ្រប់លក្ខណ៍នោះដែរ មានត្រឹមតែប៉ុន្មានចំណុចនេះ គឺគ្រប់គ្រាន់ពេកហើយ

នៅក្នុងលោកនេះស្រីស្អាតមានច្រើនណាស់ តែអ្នកដែលមានចរិយាសម្បត្តិល្អ បែរជាមិនសូវជាមានទៅវិញ។ បើដើរតាមផ្លូវ ច្បាស់ជាឃើញស្រីស្អាតច្រើនណាស់ តែចំពោះនារីដែលអាចបញ្ចេញនូវចរិយាសម្បត្តិ និងភាពថ្លៃថ្នូរចេញពីមកខាងក្រៅបែរជាមានតិចទៅវិញ។ នារីដែលមានចរិយាសម្បត្តិរមែងតែធ្វើឱ្យគេមានការចាប់អារម្មណ៍ បើសិនដាក់នៅក្នុងចំណោមមនុស្សមួយក្រុមវិញ ក៏អាចឱ្យអ្នកចាប់អារម្មណ៍ដល់នាងមុនគេដែរ។ មនុស្សស្រីមានមុខដ៏ស្រស់ស្អាត សម្រាប់នៅក្នុងចិត្តមនុស្សប្រុស ច្បាស់ណាស់ពិតជាថែមពិន្ទុដល់នាងជាមិនខាន ប៉ុន្តែរូបសម្រស់គ្រាន់តែអាចទាក់ទាញមនុស្សប្រុសមួយគ្រាប៉ុណ្ណោះ ចង់ឱ្យមនុស្សប្រុសដាក់រូបអ្នកក្នុងចិត្តគេបានយូរ ទាល់តែមនុស្សស្រីត្រូវលើកកម្ពស់ចរិយាសម្បត្តិរបស់ខ្លួនជាមុនសិន នារីដែលមានចរិយាសម្បត្តិ សម្រាប់ក្នុងចិត្តរបស់មនុស្សប្រុស គឺប្រៀបបានដូចជា និមិត្តរូបក្នុងដួងចិត្តគេអ៊ីចឹង មនុស្សស្រីដែលមានមុខមាត់ស្អាតបាត នៅក្នុងចិត្តរបស់មនុស្សប្រុសគ្រាន់តែជា ស្រីស្អាតម្នាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកអាចមានទង្វើទាំង៨ដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកពិតជាមានចរិយាសម្បត្តិសមសួន៖ ១. ឥរិយាបថល្អ ពេលដើរមិនកោងខ្នង ការអង្គុយ និងឈរមានភាពសមសួន និយាយស្តីមានសុជីវធម៌។ ២.ផ្ទៃមុខមានភាពភ្លឺថ្លាស្រស់ស្អាត…

New Project 4
គ្រួសារ

លក្ខណៈពិសេស ៩ ចំណុចរបស់ប្រពន្ធល្អ បើមាន ៣ ចំណុចឡើងទៅ រៀបការជាមួយទៅមិនខុសទេប្រុសៗ

មានគេសួរថា តើនារីបែបណា ទើបចាប់ទុកថាជាប្រពន្ធល្អ? តាមពិតទៅល្អ និងអាក្រក់ ពីដើមមកសុទ្ធតែមិនអាចប្រៀបធៀបគ្នាបាននោះទេ ថ្ងៃនេះយើងខ្ញុំសូមលើកពីចំណុចទូទៅមួយចំនួនរបស់ប្រពន្ធល្អ ដែលបុរសភាគច្រើនប្រាថ្នាចង់បានជាភរិយា យកមកសម្រាយខ្លីៗជូនដល់មិត្តអ្នកអានដើម្បីចូលរួមមកវែកញែកទាំងអស់គ្នា។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសធំៗទាំង៩យ៉ាង ដែលនៅក្នុងនោះមានចាប់ពី៣ឡើងទៅ បញ្ជាក់ថាក្នុងផ្ទះអ្នកមានវត្ថុទិព្វហើយ! ១. ចិត្តល្អ ៖ ចិត្តល្អមិនចាំបាច់និយាយនោះទេ នេះគឺជាលក្ខខ័ណ្ឌមូលដ្ឋានរបស់ប្រពន្ធល្អ ឱ្យតែមានចិត្តស្អាតស្អំ ជីវិតទើបកាន់តែស្រស់បំព្រង។ ២. នាងដឹងរឿងគ្រប់យ៉ាង តែបែរជាមិនខ្វល់ខ្វាយច្រើន ៖ និយាយឱ្យស្រួលស្តាប់ នាងរាងល្ងង់បន្តិច ល្ងង់នេះមិនមែនបានន័យថាល្ងង់ខ្លៅនោះទេ ប៉ុន្តែគឺនាងជានារីដែលមិនចូលចិត្តប្រកាន់ច្រើនធ្វើខ្លួនឯងល្ងង់បន្តិច ពីព្រោះរឿងក្នុងគ្រួសារបើធ្វើខ្លួនជានារីឈ្លាសវៃពេក នោះនឹងមានរឿងប្រកាន់ច្រើនជាមិនខាន ។ ៣. កត្តញ្ញូ…

New Project 3
ទស្សនៈ

អ្នកនឹងទទួលបានអារម្មណ៍ល្អៗទាំងនេះ នៅថ្ងៃណាមួយ ពេលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ

អ្នកនឹងទទួលអារម្មណ៍នៃក្តីស្រលាញ់គ្រប់ទង្វើដែលគេធ្វើជូនអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថាហត់នឿយក្នុងការថែរក្សាទំនាក់ទំនងស្នេហានេះដោយម្នាក់ឯងឡើយ។ អ្នកមិនចាំបាច់ប្រឹងប្រែងច្រើនពេកក្នុងការរក្សាមនុស្សម្នាក់ឱ្យគេនៅក្បែរខ្លួនអ្នក។ អ្នកមិនចាំបាច់យល់ព្រមគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តគេ នៅពេលដែលពេលខ្លះអ្នកមិនចង់ក៏ដោយ។ មនុស្សម្នាក់ដែលគេយល់ពីអ្នក គេនឹងធ្វើការសម្របសម្រួល និងពិភាក្សាជាមួយអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនចំណាយកម្លាំងច្រើនក្នុងការគិតព្រួយបារម្ភ ឬខ្វល់ខ្វាយនៅពេលគេមិននៅក្បែរអ្នកនោះទេ។ អ្នកនៅតែមានអារម្មណ៍សុវត្ថិភាព ទោះបីគេមិននៅក្បែរគ្នា ព្រោះអ្នកទទួលបានការស្រលាញ់ពីគេពិតប្រាកដ ហើយគេនឹងមិនធ្វើទង្វើដែលក្បត់អ្នកពីក្រោយខ្នងនោះឡើយ។ អ្នកមិនចាំបាច់បារម្ភថា តើអ្នកបានធ្វើទង្វើអ្វីខុសដែលធ្វើឱ្យគេគេចឆ្ងាយ ឬបាត់បង់ចំណាប់អារម្មណ៍មកលើអ្នក។ អ្នកនឹងទទួលអារម្មណ៍ដ៏ទុកចិត្តមួយដែលអ្នកអាចនិយាយរៀបរាប់ពីរឿងគ្រប់យ៉ាងទៅគេដោយធូរស្បើយ។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថប់ដង្ហើម តប់ប្រមល់ឡើយ។ អ្នកទាំងពីរនឹងមានការជឿជាក់គ្នាក្នុងទំនាក់ទំនងមួយនេះ។ អ្នកអាចធ្វើអ្វីដែលអ្នកចង់បានដោយមិនបាច់បារម្ភ។ អ្នកអាចផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នក និងធ្វើវាដោយសប្បាយចិត្តដោយមិនមានអារម្មណ៍ថាខុសឆ្គង ហើយអ្វីដែលសំខាន់ គឺគេនឹងគាំទ្រអ្នកជានិច្ច។ គេនឹងតែងតែនៅពីក្រោយអ្នក ជម្រុញ និងលើកទឹកចិត្តអ្នកក្នុងការខិតខំប្រឹងប្រែងនឹងអ្វីដែលអ្នកគួរទទួលបាន។…

New Project 2
សង្គម

អាថ៍កំបាំងទាំង ៦ របស់គូស្នេហ៍ អាចជួយឱ្យជីវិតគូកាន់តែស្និទ្ធស្នាល និងមានភាពរីករាយ

១. ត្រូវធ្វើការ និងខំប្រឹងប្រែងលើទំនាក់ទំនង រាល់អ្វីៗទាំងអស់ត្រូវការខំប្រឹងប្រែងក្នុងការទទួលបានលទ្ធផលល្អ ដូចនេះស្នេហាក៏ដូចគ្នា។ ទំនាក់ទំនងល្អដូចជាអ្វីដែលអ្នកចង់ទទួលបានជោគជ័យក្នុងជីវិតត្រូវតែធ្វើការ និងមានទំនោរជាប្រចាំ។ ម្យ៉ាងវិញទៀត វាចាំបាច់ក្នុងការដោះស្រាយបញ្ហា និងការយល់ច្រឡំភ្លាមៗ។ បើអ្នកធ្វេសប្រហែស ទំនាក់ទំនងរបស់អ្នកនឹងប្រែជាអាក្រក់ម្តងបន្តិចជារឿយៗ។ ២. ចំណាយពេលជាមួយគ្នា នៅពេលចំណាយពេលជាមួយគ្នាបានច្រើន បង្កើតសកម្មភាពរួមគ្នាបានច្រើន។ នោះចំណងស្នេហារបស់អ្នកនឹងមានភាពស្និទ្ធស្នាល ភាពរីករាយ អនុស្សាវរីយ៍ល្អៗនឹងមានច្រើន។ ការយល់ពីគ្នាទៅវិញទៅមកនឹងកើនឡើង ដោយសារតែការជជែកគ្នា ការស្វែងយល់ និងស្តាប់ពីដៃគូរបស់អ្នក។ ៣. កុំមានគំនិតចង់កែប្រែដៃគូរបស់អ្នកឱ្យដូចទៅអ្វីដែលចង់បាន តែត្រូវផ្តល់ឱ្យគ្នានូវអ្វីដែលពួកគេចង់បាន ប្រសិនបើអ្នក និងដៃគូអ្នកឈប់ព្យាយាមផ្លាស់ប្តូរគ្នា អ្នកនឹងលុបបំបាត់ប្រភពដែលនាំឱ្យអ្នកតែងតែឈ្លោះគ្នា។ ស្របពេលនោះ ម្នាក់ៗគួរតែផ្តោតលើការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវអ្វីដែលអ្នកដឹងថា មនុស្សម្នាក់ទៀតចង់បាន…

New Project
សង្គម

បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

មនុស្សស្រីទាំងអស់តែងតែសប្បាយចិត្តនៅពេលដឹងថា ដៃគូរបស់គាត់ពិតជាត្រូវការគាត់នៅក្នុងជីវិត។ វាពិតជារីករាយណាស់ក្នុងការពិចារណាពីសញ្ញាដែលស្វាមីរបស់អ្នកត្រូវការអ្នក និងស្រលាញ់អ្នក។ ១. គាត់មិនគេងចោលអ្នកនោះទេ លុះត្រាអ្នកមកគេង ប្រាកដណាស់បុរសភាគច្រើនតែងតែសម្ដែងធ្វើដូចជាមិនមានបញ្ហាអ្វីទេ ទោះបីគេមិនមានប្រពន្ធនៅជិតគេក៏ដោយ។ ហើយគាត់អាចធ្វើពុតជាគេង នៅពេលអ្នកមិនទាន់រួចកិច្ចការ ប៉ុន្តែបុរសរៀបការរួចជាច្រើនតែងតែគេងមិនសូវស្កប់ ឬគេងដោយបានស្ងប់សុខទេ បើគេមិនបានគេងជិត ឬក្បែរប្រពន្ធរបស់គេ។ សេចក្តីសុខ និងភាពកក់ក្តៅនឹងមានចំពោះគាត់ នៅពេលគាត់បានគេងជិតប្រពន្ធរបស់គាត់។ ២. គាត់ងូតទឹកឱ្យអ្នក ព្រមទាំងឱប និងថើបអ្នក មនុស្សស្រីតិចណាស់ដែលសារភាពថា ត្រូវការសេចក្តីស្រលាញ់ ថ្នាក់ថ្នម ប៉ុន្តែចិត្តរបស់គាត់ពិតជាចង់បានវាណាស់។ ប្រសិនបើគាត់ងូតទឹកឱ្យអ្នកដោយឱប និងថើបជានិច្ច ហើយគាត់ចូលចិត្តកាន់ដៃ និងលេងជាមួយអ្នកនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ជាការពិតគាត់ត្រូវការអ្នកណាស់។ សញ្ញានៃការស្រឡាញ់ទាំងនេះ…

New Project000002
សង្គម

នៅពេលដែលមនុស្សស្រីលែងរករឿងអ្នក នោះបញ្ជាក់ថានាងអស់ចិត្តស្រឡាញ់ពីអ្នកហើយ

– ពេលដែលមនុស្សស្រីប្រែប្រួល គឺពិតជាមិនអាចត្រលប់ឱ្យដូចដើមបានទេ! – ពេលដែលនាងលែងរករឿងឈ្លោះនឹងអ្នក គឺនាងឈប់ស្រលាញ់អ្នកហើយ! – ពេលដែលនាងលែងរអ៊ូដាក់អ្នក គឺចិត្តរបស់នាងបានស្លាប់បាត់ហើយ! – ពេលដែលនាងលែងស្រក់ទឹកភ្នែកដោយសារអ្នក គឺនាងលែងមានចិត្តអ្វីលើអ្នកទៀតហើយ! – ពេលដែលនាងឈប់ម្ង៉ិម្ញ៉ក់ដាក់អ្នក នាងលែងត្រូវការភាពចាប់អារម្មណ៍ពីអ្នកទៀតហើយ! – ពេលដែលនាងលែងត្រូវការឱ្យអ្នកកំដរ គឺនាងបានអស់សង្ឃឹមបាត់ទៅហើយ! – ពេលដែលនាងលែងនិយាយរឿងអនាគតជាមួយនឹងអ្នក គឺនាងកំពុងបានឃ្លាតឆ្ងាយពីអ្នកហើយ! – ពេលដែលនាងលែងចែករំលែករឿងរីករាយជាមួយអ្នក នាងបានអស់ជំនឿចិត្តទៅលើអ្នកហើយ! #មនុស្សត្រូវរៀនចេះពីការផ្តល់តម្លៃដល់ខ្លួនឯង – ពេលដែលនាងមិនខ្វល់មិនខលរកអ្នក គឺនាងលែងយកចិត្តទុកដាក់នឹងអ្នកទៀតហើយ! – ពេលដែលនាងធ្វើការសម្រេចចិត្តក្នុងរឿងណាមួយដោយគ្មានវត្តមានអ្នក គឺនាងលែងត្រូវការអ្នកទៀតហើយ! –…

3
ទស្សនៈ

ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ

ឆាកជីវិតមនុស្សស្រីគឺចាប់ផ្តើមសារជាថ្មីនៅពេលដែលមានគ្រួសារផ្ទាល់ខ្លួន ចំពោះរឿងពីមុនសុទ្ធតែជាសុបិន ដេញតាមភាពយុវវ័យទាំងឡាយនេះ គ្រាន់តែការលេងល្បែងមួយប៉ុណ្ណោះ បន្ទាប់ពីអ្នកមានគ្រួសារ ហើយអ្នកត្រូវទទួលខុសត្រូវចំពោះវាសនារបស់ខ្លួនឯងហើយ។ ភាពជោគជ័យរបស់ស្រ្តី គឺចាប់ផ្តើមពីការដឹងថាធ្វើជាមនុស្សស្រីពិតប្រាដកយ៉ាងដូចម្តេច? ឆាកជីវិតរបស់មនុស្សម្នាក់ៗ សុទ្ធតែត្រូវការមនុស្សដែលអាចកំដរយើងដើរក្នុងវិថីជីវិតមួយនេះ ជួនខ្លះបានជួបហើយ អាចស្រលាញ់គ្នាដល់ចាស់គឺរឿងភ័ព្វសំណាង តែបើមិនបានជួបទេ មានតែកំព្រាឯកោមួយជីវិត។ ចំពោះរឿងមង្គលការ កុំទាមទារខ្ពស់ពេកអី មានសុវភមង្គលទៅគឺបានហើយ ចំពោះស្វាមីវិញកុំទាមទារសង្ហាពេកអី ឱ្យតែគេស្រលាញ់ថ្នាក់ថ្នមអ្នកទៅបានហើយ។ អ្នកខ្លះសក្តិសមនឹងអ្នក តែគេមិនស្រលាញ់អ្នកទេ មានអ្នកខ្លះទៀតស្រលាញ់អ្នកតែមិនសក្តិសមនឹងអ្នក ចង់ដឹងថាស្រលាញ់មិនស្រលាញ់ កុំយកត្រជាក់មកស្តាប់ត្រូវយកភ្នែកមកមើល មើលថាគេលះបង់ដល់កម្រិតណា? ហើយចង់ដឹងថាសក្តិសមឬក៏អត់នោះ កុំសួរថាគេមានអ្វី តែត្រូវមើលថា អ្នកសើចច្រើនជាង ឬទឹកភ្នែកច្រើនជាង? មនុស្សដែលចេះតែឱ្យអ្នកហូរទឹកភ្នែក ទោះជាលក្ខខ័ណ្ឌល្អយ៉ាងណាក៏មិនត្រូវយកដែរ…

New Project000001
ទស្សនៈ

មិនថាទំនាក់ទំនងល្អយ៉ាងណា ក៏មិនអាចយករឿង ៤ នេះប្រាប់ដល់គេដែរ បើមិនចង់ឱ្យមនោសញ្ចេតនាល្អក់កករកើតឡើង

រវាងមនុស្ស និងមនុស្ស រមែងតែស្ថិតនៅក្នុងទំនាក់ទំនងដែលច្បាស់លាស់មួយ។ មានទំនាក់ទំនងខ្លះរាងឃ្លាតឆ្ងាយ មានខ្លះរាងស្និទ្ធស្នាល និងមានខ្លះគ្រាន់តែជាមនុស្សដើរកាត់ផ្លូវប៉ុណ្ណោះ។ មិនខ្វល់ថាទំនាក់ទំនងរវាងអ្នកយ៉ាងម៉េចទេ អ្នកសុទ្ធតែមកក្នុងពិភពលោកនេះដូចគ្នា អ្វីដែលអ្នកអាចធ្វើបាន គឺចេះស្តាយស្រណោះពេលវេលានៅក្នុងឆាកជីវិតរបស់អ្នក និងមនុស្សដែលអ្នកបានជួប ។ ប៉ុន្តែ មានចំណុចខ្លះ អ្នកត្រូវដឹង គឺមិនខ្វល់ថាទំនាក់ទំនងអ្នកល្អយ៉ាងណានោះទេ ក៏អ្នកមិនអាចយករឿងទាំង៤នេះ ទៅប្រាប់គេបានឡើយ ព្រោះថារឿងទាំង៤នេះ បើនិយាយហើយ មនោសញ្ចេតនានឹងល្អក់កករ។ ហេតុអ្វីបានជាមានស្ថានភាពបែបនេះ ឥឡូវមកស្តាប់ខ្ញុំបកស្រាយលម្អិតពីរឿងនេះទាំងអស់គ្នា ៖ រឿងទី១ ៖ ទំនាក់ទំនងល្អដល់កម្រិតណា ក៏មិនត្រូវប្រាប់គេថាយើងចំណេញប្រាក់បានប៉ុន្មានដែរ! មានពាក្យមួយពោលថា ៖ “ មិនខ្លាចចោរលួច…

1
ទស្សនៈ

កុំបន្ទោស ឬខឹង ពេលទៅពឹងពាក់ ឬសុំជំនួយពីសាច់ញាតិ ឬមិត្តភក្តិ តែត្រូវគេបដិសេធ

មនុស្សរាល់គ្នារស់នៅសុទ្ធតែមានគោលដៅរួមមួយ គឺត្រូវរស់នៅឱ្យបានល្អ។ ហើយអ្វីទៅជាការរស់នៅ “ឱ្យបានល្អ” នោះ គឺអាស្រ័យលើការយល់ឃើញរបស់មនុស្សម្នាក់ៗចំពោះការរស់នៅនេះ។ មានអ្នកខ្លះមិនខ្វល់ខ្វាយរឿងហូបចុកស្លៀកពាក់ មានអ្នកខ្លះទៀតរស់នៅសុខស្រួលហើយនៅតែមិនស្កប់ស្កល់។ ក៏អាចនិយាយបានដែរថា នៅក្នុងស្ថានភាពដែលបានជួប ភាគច្រើនមនុស្សរាល់គ្នាសុទ្ធតែគិតគូរដល់ខ្លួនជាមុន។ ឧទាហរណ៍ ៖ ការប្រជែងដណ្តើមឋានៈជាមួយនឹងមិត្តរួមការងារ ប្រាកដជាប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ហើយមិនអាចទៅរួមសហការគ្នាឡើយ។ ប្រកួតប្រជែងជាមួយនឹងដៃគូរកស៊ី ប្រឹងប្រែងអស់កម្លាំងប្រាជ្ញាទប់ទល់នឹងដៃគូ។ មានគេនិយាយថា សារជាតិរបស់មនុស្សគឺអាត្មានិយម ពាក្យសម្ដីនេះដ្បិតតែសោះកក្រោះបន្តិចមែន តែពិតជាមានហេតុផលដែរ។ នេះហើយជាមូលហេតុដែលអ្នកជាធម្មតាហាក់ដូចជាមានទំនាក់ទំនងល្អជាមួយនរណាម្នាក់ តែពេលដែលអ្នកមានការលំបាកទៅរកគេ គេបែរជារកលេសដោះសារទៅវិញ ឬក៏បដិសេធតែម្តង។ ដូចនេះដែរ មានអ្នកខ្លះទៀតមានមិត្តភក្តិច្រើនណាស់ តែពេលទៅរកមិត្តឱ្យជួយ បែរជាមានមនុស្សតិចណាស់លាដៃព្រមជួយអ្នកទៅវិញ សឹងតែគ្មានសូម្បីតែម្នាក់ក៏ថាបាន។ ពីព្រោះ…

Tiktok_cover
PR

ភាពច្នៃប្រឌិតដ៏ពិសេសរបស់ភ្លេតហ្វម TIKTOK និងមុខងារសុវត្ថិភាពទាក់ទាញឲ្យមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់

បេសកកម្មរបស់ក្រុមហ៊ុន TikTok ក្នុងការបំផុសគំនិតច្នៃប្រឌិត និងនាំមកនូវភាពរីករាយជាមួយនឹងមុខងារសុវត្ថិភាពដែលបន្តកើនឡើងឥតឈប់ឈរគឺកំពុងដំណើរការយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា ខណៈដែលភ្លេតហ្វមនេះកំពុងបន្តរីកចម្រើន។ ភ្លេតហ្វម TikTok ជាគោលដៅឈានមុខគេសម្រាប់វីដេអូទម្រង់ខ្លីដែលប្រភេទវីដេអូនេះកំពុងបន្តមានការប្រើប្រាស់ និងក្រុមអ្នកប្រើប្រាស់ជាច្រើនក្រុមនៅប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានទាក់ទាញកាន់តែខ្លាំងឡើងចំពោះមាតិការប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេរបស់ TikTok និងមុខងារសុវត្ថិភាពដែលផលិតឡើងតាមតម្រូវការរបស់ភ្លេតហ្វមដែលលើកកម្ពស់បទពិសោធន៍សុវត្ថិភាពគួរឱ្យទុកចិត្ត និងរស់រវើកសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ភ្លេតហ្វមនេះផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដូច្នេះថ្មីៗនេះ ភ្លេតហ្វម TikTok បានធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិព័ត៌មាននៅលើគេហទំព័រគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ ការធ្វើបច្ចុប្បន្នភាពទាំងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពច្បាស់លាស់ ហើយគោលការណ៍ណែនាំដែលបានកែសម្រួលបានដោះស្រាយទិដ្ឋភាពផ្សេងៗនៃការផ្សព្វផ្សាយព័ត៌មាន រួមទាំងការហាមឃាត់ព័ត៌មានមិនពិត និងការការពារភាពឯកជនរបស់អ្នកប្រើប្រាស់។ កាលពីមុន អ្នកប្រើប្រាស់ភ្លេតហ្វមនេះមានក្រុមយុវជន និងយុវវ័យអាយុប្រមាណជាង ២០ ឆ្នាំ ប៉ុន្តែភ្លេតហ្វមមួយនេះបានពង្រីកប្រជាសាស្រ្តអ្នកប្រើប្រាស់របស់ខ្លួនដើម្បីរួមបញ្ចូលក្រុម Millenials ដែលមានអាយុ ២៨…