បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

New Project
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីទាំងអស់តែងតែសប្បាយចិត្តនៅពេលដឹងថា ដៃគូរបស់គាត់ពិតជាត្រូវការគាត់នៅក្នុងជីវិត។ វាពិតជារីករាយណាស់ក្នុងការពិចារណាពីសញ្ញាដែលស្វាមីរបស់អ្នកត្រូវការអ្នក និងស្រលាញ់អ្នក។

៦ 1
រូបភាពដំណាង

១. គាត់មិនគេងចោលអ្នកនោះទេ លុះត្រាអ្នកមកគេង

ការផ្សាយពាណិជ្ជកម្ម

5ff45b7144370cc88f00d99aa39c970a

ប្រាកដណាស់បុរសភាគច្រើនតែងតែសម្ដែងធ្វើដូចជាមិនមានបញ្ហាអ្វីទេ ទោះបីគេមិនមានប្រពន្ធនៅជិតគេក៏ដោយ។ ហើយគាត់អាចធ្វើពុតជាគេង នៅពេលអ្នកមិនទាន់រួចកិច្ចការ ប៉ុន្តែបុរសរៀបការរួចជាច្រើនតែងតែគេងមិនសូវស្កប់ ឬគេងដោយបានស្ងប់សុខទេ បើគេមិនបានគេងជិត ឬក្បែរប្រពន្ធរបស់គេ។ សេចក្តីសុខ និងភាពកក់ក្តៅនឹងមានចំពោះគាត់ នៅពេលគាត់បានគេងជិតប្រពន្ធរបស់គាត់។

ការផ្សាយពាណិជ្ជកម្ម

២. គាត់ងូតទឹកឱ្យអ្នក ព្រមទាំងឱប និងថើបអ្នក

69eae150845d2a8700dd465a8108cb46

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីតិចណាស់ដែលសារភាពថា ត្រូវការសេចក្តីស្រលាញ់ ថ្នាក់ថ្នម ប៉ុន្តែចិត្តរបស់គាត់ពិតជាចង់បានវាណាស់។ ប្រសិនបើគាត់ងូតទឹកឱ្យអ្នកដោយឱប និងថើបជានិច្ច ហើយគាត់ចូលចិត្តកាន់ដៃ និងលេងជាមួយអ្នកនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ជាការពិតគាត់ត្រូវការអ្នកណាស់។ សញ្ញានៃការស្រឡាញ់ទាំងនេះ គឺនិយាយអំពីការលួងលោម និងសេចក្តីស្រឡាញ់ តែមិនមែនការរួមភេទ។ វាពិតជាពិសេសណាស់ក្នុងសេចក្តីស្រលាញ់។

៣. គាត់មិនដឹងថា សម្ភារៈ ឬរបស់ណានៅត្រង់ណាទេ

ការផ្សាយពាណិជ្ជកម្ម

026e7f4c56853f02dad0647cf9ddd9de

គាត់មិនដឹងថាទីតាំងនៃសម្ភារៈផ្សេងៗនោះទេ ទោះបីគាត់រស់នៅក្នុងផ្ទះនេះក៏ដោយ។ គាត់មិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់នូវការងារទាំងនេះទេ។ ប៉ុន្តែភរិយា ចងចាំយ៉ាងច្បាស់នៅទីកន្លែងដែលស្វាមីចង់រករបស់នោះ។ គាត់តែងតែត្រូវសួរភរិយារបស់គាត់ជារឿយៗ ដែលនេះជាចំណុចតូចមួយគាត់ត្រូវការអ្នក។

ការផ្សាយពាណិជ្ជកម្ម

៤. គាត់ប្រាប់អ្នក

E9aac4f3b6d0d414dde44f8c553dcc68

ការផ្សាយពាណិជ្ជកម្ម

បុរសភាគច្រើនមិនសូវចេះនិយាយពីអារម្មណ៍នៅក្នុងចិត្តគាត់ថា អ្នកមានសារៈសំខាន់យ៉ាងណាចំពោះគាត់ទេ។ គាត់ដឹងត្រឹមថា គាត់មានអ្នក គាត់ពិតជាសប្បាយចិត្ត នោះហើយជាមូលហេតុដែលស្វាមីរបស់អ្នកកំពុងប្រាប់អ្នកជានិច្ចថា គាត់ស្រឡាញ់អ្នក ហើយគាត់នឹងបាត់បង់ខ្លួនគាត់នៅពេលគ្មានអ្នក។ គាត់អាចនឹងរកស៊ី ឬធ្វើការបានដោយងាយស្រួលនៅពេលបាត់បង់អ្នក ប៉ុន្តែភាពជាក់ស្តែង វាមិនដូច្នេះទេ គាត់កាន់តែមានទឹកចិត្ត ភាពកក់ក្តៅនៃគ្រួសារដែលកាន់តែជម្រុញដល់កិច្ចការក្នុងជីវិតរបស់គាត់។ ហើយគាត់ត្រូវការអ្នកនៅក្នុងជីវិតរបស់គាត់ជាខ្លាំង៕

អត្ថបទ ៖ Mythical2 / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម