សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ០៤ សីហា ២០២០

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ០៤ សីហា ២០២០
ការផ្សាយពាណិជ្ជកម្ម

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសអំពីស្ថានភាព អាកាសធាតុនៅកម្ពុជា នាព្រឹកថ្ងៃទី ២៨ កក្កដា ២០២០នេះ ដើម្បីក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ២០២០ រហូតដល់ថ្ងៃទី០៤ ខែសីហា​ ២០២០ ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។

តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូលសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើប្រទេសកម្ពុជា ខណៈប្រព័ន្ធសម្ពោធទាបបានអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។

ការផ្សាយពាណិជ្ជកម្ម

ស្ថានភាពបែបនេះបានធ្វើឱ្យ ៖

១. នៅតាមបណ្ដាខេត្តនៅតាមតំបន់ទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨ អង្សា
– សីតុណ្ហភាពអតិបរមា មានពី ៣២ – ៣៤អង្សា
ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ ជាមួយនឹងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៦ អង្សា
– សីតុណ្ហភាពអតិបរមា មានពី ៣០ – ៣២ អង្សា
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យម ទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើន។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៦ អង្សា
– សីតុណ្ហភាពអតិបរមា មានពី ៣០ – ៣២ អង្សា
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិច ទៅបង្គួរ។

ការផ្សាយពាណិជ្ជកម្ម

អាស្រ័យលើស្ថានភាពធាតុអាកាសដូចនេះ សូមសាធារណជន ទាំងអស់ជ្រាបជាដំណឹង និងសូមប្រុងប្រយ័ត្នចំពោះបាត់ភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់៕

0e54c9adbcafea056835955841b09f58a8e082f2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម