រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ២៦​ នាក់ថ្មីទៀត ដែលជាអ្នកដំណេីរវិលត្រឡប់មកពីរុស្សី​ និងអេហ្ស៊ីប​

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ២៦​ នាក់ថ្មីទៀត ដែលជាអ្នកដំណេីរវិលត្រឡប់មកពីរុស្សី​ និងអេហ្ស៊ីប​
ការផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស អំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០ គឺរកឃើញមានវិជ្ជមានចំនួន ២៦ករណីថ្មីទៀត ដែលជាអ្នកដំណើរ ដែលវិលត្រឡប់មកពីប្រទេសរុស្សី និងអេហ្ស៊ីប។

គួរបញ្ជាក់ផងដែរថា អ្នកដែលបានធ្វើតេស្តឃើញវិជ្ជមានទាំង២៦នាក់នោះគឺ ជាបុរសជនជាតិខ្មែរទាំងអស់។ ក្នុងចំណោមអ្នកទាំង២៦នាក់នោះគឺមាន បុរសចំនួន៥នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអេហ្ស៊ីប និង២០នាក់ទៀតជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) បានមកដល់ប្រទេសកម្ពុជា នាថ្ងៃទី ១៩ កក្កដា ២០២០ វេលាម៉ោង ១០ និង៤០នាទីព្រឹក។ តាមជើងហោះហើរនេះដែរ មានអ្នកដំណើរចំនួន ១៤៤នាក់(ស្រី៧នាក់)។

ការផ្សាយពាណិជ្ជកម្ម

ចំណែកឯបុរស១នាក់ទៀតនោះគឺ ធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី ១៩ កក្កដា ២០២០ នៅវេលាម៉ោង ៩ និង៤៥នាទីព្រឹក។ ជើងហោះហើរដែលបុរសរូបនេះធ្វើដំណើរ គឺមានអ្នកដំណើរសរុបចំនួន ១១០នាក់ (ស្រី៤៦នាក់ និងបុរស៦៤នាក់) ដែលក្នុងនោះមានក្មេងចំនួន ១៦នាក់។

បច្ចុប្បន្ន អ្នកដែលបានធ្វើតេស្តឃើញវិជ្ជមានទាំងនោះ ត្រូវបាបញ្ជូនទៅសម្រាកព្យាបាលនៅ មណ្ឌលសុខភាពចាក់ងង្រែ រាជធានីភ្នំពេញ។

ការផ្សាយពាណិជ្ជកម្ម

សរុបចំនួនអ្នកធ្វើតេស្តឃើញវិជ្ជមានទាំងអស់នៅកម្ពុជាគឺមាន ១៩៧នាក់ (ស្ត្រី ៤៣នាក់ និងបុុរស ១៥៤នាក់) និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៥នាក់ និងអ្នកព្យាបាលជាសះស្បើយមានចំនួន ១៤០នាក់៕

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម