ស្វែងយល់​ពី​សត្វខ្សឹប ឬក្ងោកទេពជាបក្សីម្យ៉ាង​ពងកូនបានតែមួយប៉ុនណោះក្នុងមួយរដូវបន្តពូជ

ស្វែងយល់​ពី​សត្វខ្សឹប ឬក្ងោកទេពជាបក្សីម្យ៉ាង​ពងកូនបានតែមួយប៉ុនណោះក្នុងមួយរដូវបន្តពូជ
ការផ្សាយពាណិជ្ជកម្ម

សត្វខ្សឹប ត្រូវបានដូនតាខ្មែរហៅឈ្មោះថា«សត្វក្ងោកទេព» ហើយឈ្មោះបក្សីប្រភេទនេះ បានត្រូវអ្នកស្រុកហៅឈ្មោះផ្សេងៗ ជាច្រើនដូចជា ធ្នាក់អណ្តើកឃ្វិក អាអូតចោរ ប្រក់អណ្តើក មេអណ្តើក ធ្នាក់អណ្តើក ក្ងោកមាស និងក្ងោកខ្ទិះជាដើម។

108551802_1769848376487609_7179820649665952611_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្ងោកទេព ឬខ្សឹប មានមាឌធំប្រហាក់ប្រហែលមាន់(ស្រុក) តាមការកតសម្គាល់របស់អ្នកស្រុកដែលបានឃើញ។ សត្វខ្សឹបឈ្មោលមានមាឌតូចជាងសត្វញី។ សត្វញី និងឈ្មោលមានទំងន់ចន្លោះពី១,២០គ.ក ទៅ ២,០០គ.ក និងមានកម្ពស់វែងបំផុតត្រឹមប្រវែង០.៧ម។ វាមានចំពុះខ្លីត្រង់ ជើងមានម្រាមតែបីទេ។ ក្ងោកទេព ឬខ្សឹប អាចស៊ីចំណីដូចជាផ្កាស្មៅ ផ្លែស្មៅ គ្រាប់ស្រូវ សត្វល្អិត ចង្រិត សត្វពស់តូចៗ និងពេលខ្លះវាស៊ីពងសត្វផ្សេងៗផងដែរ។

ការផ្សាយពាណិជ្ជកម្ម
ខ្សឹប
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្សឹបឈ្មោលតែងតែបង្អួតរាងសង្ហារនៅពេលណាគេបូលរកគូញី ដោយដើរអើតខ្ពស់ ឬលោតហក់ផុតពីដី និងពេលខ្លះហើរទម្លាក់ខ្លួនចុះឡើង និងសំកាំងលើអាកាស នៅពេលឃើញខ្សឹបញីនៅក្បែរនោះ។ វាបន្តពូជក្នុងរវាងខែមីនា ដល់ខែមេសា រហូតដល់ខែមិថុនា ឬក៏អាចដល់ខែកញ្ញាជារៀងរាល់ឆ្នាំផងដែរ។ ក្ងោកទេព ឬខ្សឹប មួយក្បាលអាចពងបានម្តង១ប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែខ្សឹបញីអាចពងបាន១ដង ឬខ្លះអាចបាន២ដងក្នុងមួយឆ្នាំ។

108343499_1769848383154275_6140428834852292136_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់ពងរួច សត្វក្ងោកទេព ឬខ្សឹប ក្រាបថែទាំពងក្នុងរយៈពេលប្រមាណ៤សប្តាហ៍ ទើបពងនោះពីពណ៌ប្រផេះ ទៅជាក្រម៉ៅ ទើបញាស់កូន។ ក្រោយពីកូនញាស់ប្រហែលពី២ម៉ោង ឬអាច១ថ្ងៃ មេរបស់វាអាចចាប់ផ្តើមបណ្តើរកូនចេញពីសម្បុករកស៊ីចំណី។ សត្វខ្សឹបនេះ​មាន​នៅប្រទេស​កម្បុជា​ប្រហែលចំនួន​៣០០​ទៅ​៤០០ក្បាល​ហើយ​ក្នុង​ពិភពលោក​មាន​តែ​១៣០០ក្បាលប៉ុនណោះ។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖(សៀវភៅសម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា)

ការផ្សាយពាណិជ្ជកម្ម